30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៤,៤៩៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩២,៤៣៣
សរុប ៣៨៥,៥៧៩,១២៦
អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១៩,៤០១ ដង)

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ



ស្តាប់សំឡេង
 
សម្ដេច​​ព្រះ​​មហា​​សង្ឃ​រាជ និល ទៀង នៃ​គណៈ​​មហា​​និកាយ (ប្រសូត ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​​ព្រហ​ស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​​សម្ដេច​​ព្រះ​សង្ឃ​រាជ​​អង្គ​ទី​១ នៃ​គណៈ​​មហា​និកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ទ្រង់​​កាន់​​តំណែង​​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​​សម័យ​​​ព្រះ​មហាក្ស័​ត្រិយ៍​ ៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​​សម្ដេច​​ព្រះ​ហរិរ​ក្ស​រា​មា​ឥស្សរាធិបតី​​ (ព្រះអង្គ​​ឌួង) ២. ព្រះ​​បាទ​សម្ដេច​​ព្រះ ​នរោត្ដម ​៣. ព្រះ​បាទ​​សម្ដេច​​ព្រះ ស៊ីសុវត្ថិ។

ព្រះរាជ​​ជីវ​ប្រវត្តិ​

ព្រះអង្គ​​ទ្រង់​​ប្រសូត នៅ​​ថ្ងៃ​​សៅរ៍ ៧​កើត ខែ​​អាសាធ ឆ្នាំ​​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​​ស្រុក​​ពោធិ​​ព្រះបាទ ខេត្ត​​កៀន​ស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​​ជា​​បុត្រ​ច្ប​ង​​នៃ បិតា​​នាម និល មាតា​​នាម ឡឹក។

ការ​ភៀស​​ព្រះ​​កាយ​​នៅ​ស្រុក​​សៀម

ក្នុង​​គ.ស.​១៨៣១ កាល​​នោះ​​កុមារ​​ទៀង ទើប​​តែ អាយុ​​បាន​​៨​ឆ្នាំ ទ័ព​​យួន និង​​សៀម បាន​ពើប​​ប្រយុទ្ធ​គ្នា​​យ៉ាង​​ខ្លាំង​​ក្លា នៅ​​តំបន់​​កៀន​ស្វាយ​​ដើម្បី​​ដណ្ដើម​​យក​​ស្រុក​​ខ្មែរ។ គ្រួសារ​សម្ដេច​​ទៀង​​ទាំង​​ប៉ុន្មាន ត្រូវ​​ទ័ព​​សៀម​​ចាប់​​កេណ្ឌ​​កៀរ​​យក​​ទៅ​ស្រុក​​សៀម ទុក​​ធ្វើ​​ជា​​ទាសា​ទាសី ។

កុមារ​​​ទៀង និង​​ជីដូន ត្រូវ​​គេ​​បញ្ជូន​​ឲ្យ​​ទៅ​​រស់​នៅ​ឯ​​ទីក្រុង​​បាងកក ។ នៅ​​ទី​នោះ​​កុមារ​​ទៀង បាន​​ជួប​​នឹង​​ មា ​ម្នាក់​​ឈ្មោះ ពៅ ជា​​អាមាត្យ​​របស់​​ព្រះបាទ​​សម្ដេច​​ ព្រះ​អង្គ​ឌួង ​កាល​ព្រះអង្គ​​នៅ​​ជា​​ព្រះអង្គ​​ម្ចាស់​​ដែល​​សៀម​​កេណ្ឌ​​កៀរ​​យក​​ទៅ​ធ្វើ​​ជា​​ឈ្លើយ​​ដែរ។ ​

ចំណែក​គ្រួសារ​​​សម្ដេច​​មួយ​​ផ្នែក​ទៀត ត្រូវ​​សៀម​បញ្ជូន​ទុក​​ឲ្យ​រស់​​នៅ ស្រុក​​មង្គល​បុរី ក្នុង​ខេត្ត​​បាត់ដំបង (ដែល​កាល​នោះ​ខេត្ត​ទាំង​នោះ​ឋិត​នៅ​ក្រោ​ម​ការ​គ្រប់​គ្រង​របស់​សៀម)។

ការ​​សាង​​ព្រះ​ផ្នួស

ព្រះអង្គ​​មាន​​ព្រះជន្ម​​បាន​​១១​ឆ្នាំ ក្នុង​​ឆ្នាំ​​មមី ឆ​ស័ក ព.ស.​២៣៧៨ គ.ស.​១៨៣៤ បាន​បំពេញ​​ផ្នួស​​ជា​​សាមណេរ នា​​វត្ត​​មួយ​​នៅ​ទី​ក្រុង​​បាងកក។

ព្រះជន្ម​​បាន​២១​វស្សា ក្នុង​ឆ្នាំ​​រោង ព.ស.​២៣៨៨ គ.ស.​១៨៤៤ សម្ដេច​​ព្រះ​ណាំក្លាវ ព្រះ​ចៅ​ក្រុង​​សៀម ទ្រង់​​ព្រះ​រាជា​នុញ្ញាត​​ឲ្យ​​សាមណេរ ទៀង ចូល​​បំពេញ​​ឧប​សម្បទា ក្នុង​​នាគ​ខ្នាន​​ព្រះរាជ​​ទ្រព្យ នៅ​​វត្ត​​ព្រះ​​ស្រី​​រតនសា​ស្ដាររាម គឺ​វត្ត​ព្រះ​​កែវ​​មក៌ត ក្រុង​​បាង​កក។

ការ​​យាង​​ត្រឡប់​មក​​ប្រទេស​​កម្ពុជា​​វិញ

ព្រះ​ជន្ម​​បាន ​២៦ ​​វស្សា ក្នុង​​ឆ្នាំ​រកា ឯក​​ស័ក ព.ស.​២៣៩៣ គ.ស.​១៨​៤៩ ព្រះ​អង្គ​​បាន​​ទៅ​ថ្វាយ​​ព្រះ​ពរ​​លា​សម្ដេច​​ព្រះ​​ណាំ​ក្លាវ ត្រឡប់​​មក​​ប្រទេស​​កម្ពុជា​​វិញ។ លុះ​​មក​​ដល់​​ប្រទេស​កម្ពុជា​​ហើយ ព្រះ​បាទ​​ហរិរក្ស​រាមា​ឥស្ស​រាធិបតី ព្រះ​​អង្គ​ឌួង ទ្រង់​​សូម​​និមន្ត​ឲ្យ​​គង់​​នៅ​ប្រទេស​​កម្ពុជា ហើយ​​ទ្រង់​បាន​​ធ្វើ​ព្រះរាជ​​សុភអក្សរ ថ្វាយ​​សម្ដេច​​ព្រះ​​ណាំក្លាវ ។

សម្ដេច​​ព្រះ​សង្ឃរាជ​​នៃ​ក្រុង​​កម្ពុជា​​ធិបតី

ព្រះជន្ម​​បាន​​៣៤​​វស្សា ក្នុង​​ឆ្នាំ​​ម្សាញ់ នព​​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះ​បាទ​សម្ដេច​​ព្រះ​ហរិរក្សរា​មា​ឥស្សរាធិបតី (ព្រះអង្គ​ឌួង)​ ទ្រង់​បាន​​លើក​​ព្រះ​ព្រហ្ម​មុនី និល ទៀង ឲ្យ​​គ្រង​​ទី​​សម្ដេច​ព្រះ​មហា​សង្ឃរា​ជា​​ក្រុង​​កម្ពុជា ។

លុះ​​រំលង​​ពី​​នោះ​​មក​បាន​​មួយ​​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទ​ស​ម្ដេច​​ព្រះ​ហរិ​រក្ស​រា​មាឥស្សរា​ធិប​តី​ (ព្រះ​អង្គឌួង) បាន​​តាំង​​សម្ដេច​​ព្រះ​មហា​សង្ឃរាជ និល ទៀង ជា​​ស្ដេច​សង្ឃ​​ពេញ​​ទី ហើយ​​បាន​រៀប​ចំ​​ពិធី​ថ្វាយ​​ទឹក​​ក្លស់​​ទឹក​ស័ង្ខ នៅ​ក្រុង​​ឧត្ដង្គ​​មាន​ជ័យ មាន​គោរម្យងារ​​ជា “សម្ដេច​ព្រះមហា​សង្ឃ​រាជា គណ​ធិបតី សិរី​បរម​បពិត្រ ជា​​សង្ឃ​នាយក​តិលក​លោកាចរិយោត្ដ​ម​បរម​មេធ​សង្ឃ​ជេដ្ឋា មហា​សង្ឃ​រាជា ​ធម្មិក​វ​រោត្ដ​ម​បរម​​បពិត្រ ដ៏​ជា​​អធិ​បតី​ព្ធ​ដ៏​គណ​​សង្ឃ​​ក្នុង​​ក្រុង​​កម្ពុជា ជេដ្ឋា​​រដ្ឋា​​មហាឥន្ទ​បត្ត​នគរ​​បវរ​បូរី​រម្យ​​ឧត្ដម​រាជ​បនិ​ជា​​មហា​មគ្គ​នាយក” សម្រេច​​កិច្ច​អស់​​ទ្រទ្រង់​​សង្ឃ​ព្រះ​រាជា​​គណៈ​ទាំង​​៤​សម្រាប់ ។

សម្ដេច​​ព្រះ​សង្ឃ​រាជ​នៃ​​ព្រះមហា​ក្សត្រ​​ ៣ ​ព្រះ​អង្គ

សម្ដេច​​ព្រះមហា​សង្ឃរាជ និល ទៀង ព្រះ​អង្គ​​មាន​​ឋានន្តរ​ស័ក្ដិ​ជា​​មហា​សង្ឃ​រាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖
 
  • ព្រះបាទ​​សម្ដេច​​ព្រះហរិរក្សរាមា​ឥស្សរា​ធិបតី​ (ព្រះអង្គឌួង)
  • ព្រះបាទ​សម្ដេច​​ព្រះនរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
  • ព្រះបាទ​​សម្ដេច​​ព្រះ​ស៊ីសុវត្ថិ ព្រះ​​ចៅ​ក្រុង​​កម្ពុជា​​ធិបតី

ព្រះ​ទិវង្គត

ព្រះជន្ម​​បាន ​៩០ ​វស្សា​គត់ នៅ​​ក្នុង​ឆ្នាំ​​ឆ្លូវ ព្រះអង្គ​ទ្រង់​​សោយ​ទិវង្គត នៅ​​ថ្ងៃ​ព្រហ​ស្បតិ៍ ២​កើត ខែ​​អស្សុជ ឆ្នាំ​​ឆ្លូវ បញ្ច​​ស័ក ព.ស.​២៤៥៧ ត្រូវ​​នឹង​​ថ្ងៃ​​ទី​២ ខែ​តុលា គ.ស.​១៩១៣ វេលា​​ម៉ោង​១២​និង៤០​នាទី​អា​ធ្រាត ដោយ​​ព្រះរោគ​ជរា​ពាធ នៅ​ព្រះ​រាជ​​តំណាក់​​វត្ត​ឧណ្ណា​លោម ក្រុង​​ភ្នំពេញ។

សម្តេច​ព្រះ​សង្ឃ​រាជ​ ទៀង​ មាន​ទឹក​ព្រះ​ទ័យ​ញញឹម​ស្រស់​ស្រាយ​ជា​និច្ច​ ព្រះ​ទ័យ​បរិសុទ្ធ តែង​យក​អា​សារ​ដោះ​ស្រាយ​គ្រប់​បញ្ហា​លំបាក​ ដែល​ប្រ​ទេស​ជាតិ​ និង​ពលរដ្ឋ​តូច​តាច​ជួប​ប្រទះ​ ។

សម្តេច​ព្រះ​សង្ឃរាជ​ ទៀង​ ជា​អ្នក​ប្រាជ្ញ​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់​ចេះ​ចាំ​ភា​សា​បាលី​ សំស្រ្តឹត​ និង​ភា​សា​សៀម​យ៉ាង​ច្បាស់ ទាំង​ការសរ​សេរ​ និង​ការ​និយាយ​ ។

ស្នា​ប្រហស្ថ​របស់​ព្រះ​អង្គ​មាន៖
  • ក្បួន​តម្រា​ទស្សន៍​ទាយ
  • រឿង​ព្រះ​ជិន​វង្ស
  • ព្រះ​ធម្ម​សម្ភោធ
  • ព្រះ​បាដិ​មោក្ខ
  • លោក​ធាតុ​វិទ្យា
  • និង​គម្ពីរ​ត្រៃ​ភូមិ​ជា​ដើម ។


ប្រភពអត្ថបទដកស្រង់
ប្រភពសំឡេងmp3

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៩៧ ដង)
ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,១៥០ ដង)
ឧគ្គគហ​បតី​ អ្នក​នៅក្នុង​ក្រុង​វេ​សាលី
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៦៨០ ដង)
ជីវ​ប្រវត្តិ​របស់​ឧ​បាសិកា​ឧត្ត​រា​នន្ទ​មា​តា​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៤,១០៩ ដង)
ប្រ​វត្តិ​របស់​អនា​ថ​បិណ្ឌិក​សេដ្ឋី​
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៦,០៣៥ ដង)
ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៦,០២១ ដង)
ជីវ​ប្រ​វត្តិ​ព្រះមហាវិម​ល​ធម្ម សិរីសុវ​ណ្ណោ ពិន សែម
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩,៥៩៣ ដង)
ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿