30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,៦១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៥,៥៤៧
សរុប ៣៨៥,៦៣២,២៤០
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៤,៥៥៩ ដង)

រឿង​សីល​វរាជ​កុមារ



ស្តាប់សំឡេង
 
រឿង​សីល​វរាជ​កុមារ
( ចាក​ ម. ឯ.​ )
(​ ការ​មិន​ប្រ​ទុស្តតប​ តែង​មាន​ជ័យ​ជំ​នះ​ជា​ផល )

កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យ​សម្បត្តិ​ក្នុង​នគរ​ពា​រាណសី​ កាល​នោះ​ព្រះ​ពោធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជ្យ​បុត្រ​ ព្រះ​នាម​សីល​វ​កុ​មារ​ កាល​ទ្រង់​មាន​ព្រះ​ជន្ម​វស្សា​ ១៦​ ឆ្នាំ​ ទ្រង់​បាន​ទៅ​ដល់​ទី​បំ​ផុត​នៃ​ការ​សិក្សា​វិជ្ជា​ទាំង​ពួង​ លុះ​អំ​ណេះ​អំ​ពី​ព្រះ​រាជ​បិតា​ទីវង្គត​ទៅ​ ព្រះ​សីល​កុមារ​ពោធិ​សត្វ​ ក៏​បាន​សោយ​រាជ្យ​ជួស​ព្រះ​រាជ​បិ​តា​ ទ្រង់​ព្រះ​នាម​ថា​ ព្រះ​បាទ​មហា​សីល​វ​រាជ​ទ្រង់​តាំង​នៅ​ទស​ពិធ​រាជ​ធម៌ គ្រប់​គ្រង​ព្រះ​រាជ​អា​ណា​ចក្រ​ប្រ​កប​ដោយ​គតិ​បណ្ឌិត ។

ព្រះ​អង្គ​ទ្រង់​ត្រាស់​ឲ្យ​សង់​សាលា​ឆ​ទាន​ បរិ​ច្ចាក​ទ្រព្យ​ សង្គ្រោះមនុស្ស​កំព្រា​អ​នា​ថា​ទាំង​ពួង​ ទ្រង់​រក្សា​សីល​ និង​មាន​សមា​ទាន​ឧ​បោសថ​ មាន​ព្រះ​ទ័យ​ប្រ​កប​ដោយ​ខន្តី​ មេត្តា​ ករុ​ណា​ ទ្រង់​ញុំាង​ប្រជាជន​ឲ្យ​បាន​សុខ​សន្តិ​ភាព​ទាំង​ប្រ​ទេស ។

គ្រា​នោះ​មាន​អា​មាត្រ​ម្នាក់​ ប្រ​ព្រឹត្ត​ខុស​និង​ស្រីស្នំ​ក្នុង​វាំង​ អា​មាត្រ​ទាំង​ឡាយ​ដទៃ​នាំ​សេចក្តី​នោះ​ ក្រាប​ទូល​ព្រះពោធិសត្វៗ​ ស៊ើប​សួរ​ឃើញ​ថា​ ធ្វើ​ខុស​ពិតមែន​ ទើប​ត្រាស់​បង្គាប់​ឲ្យ​អា​មាត្រ​នោះ​មក​គាល់​ ហើយ​ត្រាស់​ថា​ឯង​ជា​មនុស្ស​អន្ធ​ពាល​ ធ្វើ​អំ​ពើ​មិន​សម​គួរ​ មិន​គួរ​នៅ​ក្នុង​នគរ​របស់​យើង​ ឯង​ចូរ​ប្រ​មូល​ទ្រព្យ​សម្បត្តិ​ និង​នាំ​បុត្រ​ភរិយា​ឯង​ទៅ​នៅ​ទី​ដ​ទៃ​ចុះ​ ហើយ​ទ្រង់​និ​រទេស​អា​មាត្រ​នោះ​ចេញ​អំ​ពី​នគរ​របស់​ព្រះ​អង្គ​ ។ អា​មាត្រ​នោះ​ចាក​ចេញ​ដែន​កាសី​ទៅ​ដល់​ដែន​កោសល​នោះ​ រ​ហូត​បាន​ដំណែង​ ជា​អ្នក​បំ​រើ​ផ្ទាល់​របស់​ព្រះ​ម​ហា​ក្សត្រ​យ៉ាង​ជិត​ស្និទ្ធិ ។

ថ្ងៃ​មួយ​អា​មាត្រ​នោះ​បាន​ឳ​កាស​ ទើប​ក្រាប​ទូល​ព្រះ​កោសល​ថា​ " ប​ពិត្រ​ព្រះ​សម្មតិទេព​ រាជ​សម្បត្តិ​នគរ​ពារាណ​សី​សព្វ​ថ្ងៃ​នេះ​ ប្រៀប​ដូច​សំបុក​ឃ្មុំ​ ដែល​ប្រាស​ចាក​មេ​ ព្រោះ​រាជ​ទន់​ខ្សោយ​ គ្មា​ន​សមត្ថភាព សូម្បី​តែ​ព្រះអង្គ​លើក​យោ​ធា​ទៅ​ត្រឹម​តែ​បន្តិច​បន្ទួច​ ក៏​អាច​នឹង​យក​រាជ​សម្បត្តិ​នោះ​បាន​" ។

ព្រះ​រាជ​ទ្រង់​ព្រះ​សវ​នា​ពាក្យ​ របស់​អាមាត្រ​នោះ​ហើយ​ ក៏​ទ្រង់​ព្រះ​កង្ខា​ថា​ នគរ​ពារាណសី​ជារដ្ឋ​ធំ​ណាស់​ ហេតុ​អ្វី​អា​មាត្រ​នេះ​ថា​ដូច្នេះ​ បុ​រស​នេះ​ជា​មនុស្ស​ដែល​ព្រះ​បាទមហា​សីវរាជ ឲ្យ​មក​ស៊ើប​ការណ៍​ក្នុង​ប្រ​ទេស​អញ​ទេ​ដឹង​ ? ទើប​ត្រាស់​សួរ​ថា​ ឯង​ជា​បុរស​របស់​ព្រះ​បាទ​មហា​សីលវ​រាជ​ឬ ? ឯង​និយាយ​ឧ​បាយ​កល​ទេ​ដឹង​ ? បពិត្រ​ព្រះ​សម្មតិទេព​ ទូល​ព្រះ​បង្គំ​មិន​មែន​ជា​ចារ​បុរ​សទេ​​ ពាក្យ​ដែល​ទូល​ព្រះបង្គំ​ក្រាប​ទូល​នោះ​ ជា​សេចក្តី​​ពិត​ បើ​ព្រះ​អង្គ​មិន​ជឿ​ទូល​ព្រះ​បង្គំ​ទេ​ សូម​ព្រះ​អង្គ​ចាត់​មនុស្ស​ ឲ្យ​ធ្វើ​ជា​ចោរ​ទៅ​ប្លន់​បច្ចន្ត​គ្រាម​ល្បង​មើល​ ព្រះ​បាទ​មហា​សីលវ​រាជ​ នឹង​បញ្ជូន​ទាហាន​ឲ្យ​ចាប់​យក​ទៅ​ ហើយ​ត្រលប់​ជា​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ ដល់​មនុស្ស​ទាំង​នោះ​មិន​ខាន​ ហើយ​នឹង​លែង​ឲ្យ​ត្រលប់​វិញ​ ព្រះ​​បាទកោសល ទ្រង់​ចង់​ជ្រាប​ ទើប​ទ្រង់​ចាត់​ឲ្យ​រាជ​បុរស​ ឲ្យ​ធ្វើ​ជា​ចោរ​ទៅ​ប្លន់​បច្ចន្ត​គ្រាម​ របស់​ព្រះ​បាទ​ពារាណសី​ ពល​យោធា​ចាប់​ចោរ​នោះ​បាន​ នាំទៅ​ថ្វាយ​ព្រះ​បាទ​ម​ហា​សី​លវ​រាជ​ ព្រះ​អង្គ​ត្រាស់​សួរ​ថា​ ពួកឯង​មក​ប្លន់​បច្ចន្ត​គ្រាម​ព្រោះ​ហេតុ​អ្វី ? ចោរទាំង​នោះ​ក្រាប​ទូល​ថា​ ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​ មិន​អាច​រក​ប្រ​ករ​ចិញ្ចឹម​ជី​វិត​​ដោយ​ផ្លូវ​ដទៃ​បាន​ ទើប​ព្រព្រឹត្តិ​ ចោរកម្ម​យ៉ាង​នេះ​ ។

ព្រះ​រាជា​ត្រាស់​ថា​ បើ​ដូច្នេះ​ ហេតុ​អ្វី​ក៏​ពួក​ឯង​មិនមក​រក​យើង​ ចាប់​ដើម​អំ​ពី​នោះ​តទៅ​ ពួក​ឯង​កុំ​នាំ​គ្នា​​ប្រព្រឹត្តិ​ដូច្នេះ​ទៀត​ ត្រាស់​ដូច្នេះ​ហើយ​ ក៏​ទ្រង់​ព្រះ​រាជ​ទាន​ទ្រព្យ​ដល់​ចោរ​ទាំង​នោះ​ ហើយ​ឲ្យ​លែង​ខ្លួន​ទៅ​ រាជបុ​រស​ទាំង​នោះ​ក៏​ត្រលប់​ទៅ​ក្រាប​ទូល​ព្រះ​ចៅកោសល​ តាម​ហេតុ​សព្វ​គ្រប់​ ព្រះ​អង្គ​ទ្រង់​ត្រិះ​រិះ​ថា​ ការ​ពិ​សោធន៍​ត្រឹម​តែប៉ុណ្ណោះ​ មិន​អាច​ដឹង​ពិត​បាន​ ទើបទ្រង់​បញ្ជូន​ទៅ​ឲ្យ​ប្លន់​ដល់​កណ្តាល​ដែន​ពល​យោ​ធា​ ក៏​ចាប់​ចោរ​ទាំង​នោះ​ នាំ​ទៅ​ថ្វាយ​ព្រះ​បាទ​ពារាណ​សី​ទៀត​ ព្រះ​អង្គ​ក៏ទ្រង់​ព្រះ​រាជ​ទាន​ទ្រព្យ​ ហើយ​បង្គាប់​ឲ្យ​លែង​ដូច​មុន​ ។​

ព្រះ​បាទ​កោសល​​ ក៏​នៅ​មិន​ទាន់​លើក​ទ័ព​ទៅ​វាយ​យក​នគរ​ពា​រាណ​សី​ ទ្រង់​បាន​បញ្ជូន​ចោរ​ទៅ​ប្លន់​ទី​ក្រុង​ទៀត​ ព្រះ​បាទពា​រាណ​សី​ ក៏​ព្រះ​រាជ​ទាន​ទ្រព្យ​ បង្កាប់​ឲ្យ​លែង​ដូច​មុន​ទៀត​ ។ ក្នុង​ពេល​នោះ​ព្រះ​បាទ​កោសល​ ទ្រង់​ជ្រាប​ច្បាស់​ថា​ ព្រះ​បាទ​ពារាណ​សី​ ទ្រង់​តាំង​នៅ​ក្នុង​ធម៌យ៉ាង​ក្រៃ​លែង​ ទើប​ត្រិះ​រិះ​ថា​ យើង​នាំ​គ្នា​ទៅ​ដណ្តើម​យក​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ហើយ​ក៏​ទ្រង់​លើក​ទ័ពចេញ​ទៅ ។

ក្នុង​កាល​នោះ​ កង​ទព័​របស់​ព្រះ​បាទ​ពារាណសី​ មានគ្រប់​គ្រាន់​ប​រិ​បូណ៍​ ពល​យោធា​ប្រ​កប​ដោយសេចក្តី​ក្លា​ហាន​មិន​ខ្លាច​ស្លាប់​ ស្ទាត់​ជំ​នាញ​ក្នុង​យុទ្ធ​វិធី​ បើ​ប្រ​សិន​ជា​ព្រះ​បាទមហា​សីលវ​រាជ​ ពេញ​ព្រះ​ហ​ឫទ័យ​ឲ្យ​ទៅ​ច្បាំង​ យក​រាជ​សម្បត្តិ​ក្នុង​សកល​ជម្ពូ​ទ្វីប​ ក៏​អាច​ច្បាំង​យក​ជ័យ​ជំ​នះ​មក​ថ្វាយ​ព្រះ​អង្គ​បាន​ ។​

កាល​មហា​យោធា​ទាំង​នោះ​ ដឹង​ថា​ព្រះ​ចៅ​កោសល​លើក​ទ័ព​មក​ ទើប​នាំ​គ្នា​ចូល​គាល់​ព្រះ​ពោធិសត្វ ក្រាប​ទូល​ថា​ បពិត្រ​មហា​រាជ​ ព្រះ​បាទ​កោសល​ស្តេច​លើក​ទ័ព​មក​ ប៉ង​នឹង​ដណ្តើម​យក​រាជរបស់ព្រះ​អង្គ​ហើយ ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​ នឹង​លើកទ័ព​ទៅ​ត​តាំង​ មិន​ឲ្យ​ចូល​មក​បាន​ នឹង​ចាប់​ព្រះ​អង្គ​កោសល​មក​ថ្វាយ​មហា​រាជ​ទាំងរស់ ព្រះបាទមហាល វរាជ​​បរម​ពោធិសត្វ​​ត្រាស់​ថា​ ការ​ធ្វើ​សេចក្តី​លំ​បាក​ដល់​មនុស្ស​ដ​ទៃ​ ព្រោះ​យើង​តែ​ម្នាក់​ មិន​គួរទេ បើ​ព្រះ​ចៅ​កោសល​ចង់​បាន​រាជ​សម្បត្តិ​របស់​យើង​ ឲ្យ​ចូល​មក​យក​តាម​ព្រះ​ហ​ឬទ័យ​ចុះ​ អ្នក​ទាំង​ឡាយ​កុំ​លើក​ទ័ព​ទៅ​ត​ឡើយ ។

កាល​ព្រះ​ចៅ​កោសល​ យាត្រា​ទ័ព​ឆ្លង​រាជ​សោមា​មក​ដល់​ជន​បទ​ បណ្តា​អា​មាត្រ​ទាំង​ឡាយ​ គ៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​ទូល​ដូច​មុន​ទៀត​ ព្រះ​អង្គ​ទ្រង់​ហាម​ដូច​មុន​ ។ លុះ​លើក​ទ័ព​ចូល​មក​ដល់​ក្រៅ​នគរ​ហើយ​ បញ្ជូន​ព្រះ​រាជ​សាសន៍​ទៅ​ថ្វាយ​ថា​ " ព្រះ​បាទ​មហា​សី​លវ​រាជ​ នឹង​ព្រម​ឲ្យ​រាជ​សម្បត្តិ​ ឬ ឲ្យ​ច្បាំង​" ព្រះ​ពោធិសត្វ​តប​ព្រះ​រាជ​សាសន៍​ទៅ​វិញ​ថា​ "​​ យើង​មិនប្រាថ្នា​ច្បាំង​នឹង​ព្រះ​អង្គ​ទេ​ ចូរ​ព្រះអង្គ​យាង​មក​យក​រាជ​សម្បត្តិ​តាម​បំ​ណង​ចុះ​" ។

ចំណែក​អា​មាត្រ​ទាំង​ឡាយ​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​ទូល​ថា​ " ទូល​ព្រះ​បង្គំ​ យើងខ្ញុំ​ទាំង​ឡាយ​ មិន​ព្រម​ឲ្យ​ព្រះ​ចៅ​កោសល​ ស្តេច​ចូល​មក​ក្នុង​ព្រះ​នគរ​ឡើយ​ នឹង​នាំ​គ្នា​លើកទ័ព​ចេញ​ទៅ​ប្រ​យុទ្ធ​ចាប់​យក​ព្រះ​ចៅ​កោសល​ នាំ​មក​ថ្វាយ​ព្រះ​អង្គ​ឲ្យ​បាន​" ព្រះ​បរម​ពោធិសត្វ​ ក៏​ត្រាស់​ហាម​ដោយ​ន័យ​ដូច​មុន​ ហើយ​បង្គាប់​ឲ្យ​បើក​ទ្វា​ព្រះ​នគរ​ ទុក​ព្រះអង្គ​ ក៏​ទ្រង់​គង់​លើ​រាជ​បា​ល្ល័ង្កកណ្តាល​ចំ​ណោម​យ៉ាង​ណែន​ណាន់​តាន់​តាប់​ នៃ​ពល​យោ​ធា​រាប់​ពាន់ ។

ឯព្រះ​កោសល​ ស្តេច​លើក​ពល​យោធា​ ចូលទៅ​ក្នុង​ព្រះ​នគរ​ ពុំ​ឃើញ​មាន​សត្រូវ​សូម្បី​តែ​ម្នាក់​ ទើប​ស្តេច​ចូល​ដល់​ទ្វា​រ​ព្រះ​រាជ​និ​វេស​ន៍ដែល​បើក​ស្រាប់​ ហើយ​ត្រាស់​ឲ្យ​ចាប់​ព្រះ​បាទ​មហា​សីលវរាជ​ ដែល​ទ្រង់​គ្មាន​កំ​ហុស​ ព្រម​ទាំង​យោធា​ ១ ពាន់​នាក់​ឲ្យ​ចង​ស្លាប​សេក​នាំ​ទៅ​កាន់​ព្រៃ​ខ្មោច ហើយ​ឲ្យ​ជីក​ដី​កប់​ទុក​ត្រឹម​ក​ ឲ្យ​លុប​ដី​ណែន​កុំ​ឲ្យ​រើ​ខ្លួន​រួច​ ដើម្បី​ឲ្យ​ចចក​ខាំ​ស៊ី​ជា​អា​ហា​រក្នុង​វេលា​យប់ ។

ចំ​ណែក​អ្នក​នគរ​ កាល​បាន​ឃើញ​អាជ្ញា​របស់​ព្រះ​ចៅ​កោសល​ធ្វើ​បាប​ព្រះ​រាជា​របស់​ខ្លួន​ ព្រម​ដោយ​យោធា​ទាំង​ឡាយ​ដូច្នេះ​ ក៏តក់​ស្លុត​ភ័យខ្លាច​នាំ​គ្នា​ លួចរត់​ទៅ​ក្រៅ​នគរ​សម្ងំ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម ។

ឯព្រះ​មហា​សីលវរាជ​ កាល​ព្រះ​អង្គ​ត្រូវ​ចុះ​ព្រះ​រាជ​អាជ្ញា​ដូច្នោះ​ ក៏​ទ្រង់​មិន​បាន​ចង​អា​ឃាត​នឹង​ព្រះ​ចៅកោសល​ ឯ​យោ​ធា​ទាំង​ឡាយ​ក៏​មិន​បាន​ទម្លាយ​ព្រះ​រាជ​អណត្តិ​ ដែល​ព្រះ​មហា​ក្សត្រ​របស់ខ្លួន​បាន​ត្រាស់​ទុក​ ។​

រាជ​បុរសទាំង​ឡាយ​  ក៏​នាំ​ព្រះ​ពោធិសត្វ​ ព្រម​ទាំង​អា​មាត្រ​ ១ ពាន់​នាក់​ទៅ​កាន់​ព្រៃ​ខ្មោច​ ជីក​កប់​ត្រឹម​ក​ កប់​ព្រះ​ពោធិសត្វ​ត្រង់​កណ្តាល​ហើយ​ នាំ​គ្នា​ត្រឡប់​មក​ ។ ព្រះ​ពោធិ​សត្វ​ត្រាស់ឲ្យ​ឳវាទ​ដល់​អាមាត្រ​ទាំង​ឡាយ​ថា​ អ្នក​ទាំងឡាយ​ កុំ​ចង​ចិត្ត​ខឹង​នឹង​ព្រះ​បាទ​កោ​សល​​ជា​ចោរ​ឡើយ​ ចូរ​ផ្សាយ​មេត្តា​ចិត្ត​ក្នុង​ព្រះ​បាទ​កោសល​ចុះ ។​​

ដល់​ពេល​យប់​ ចចក​ទាំង​ឡាយ​ ក៏​នាំ​គ្នា​មក​ដោយ​បំ​ណង​ថា​នឹង​ស៊ី​សាច់​មនុស្ស​ ព្រះ​រាជា​ និង​អាមាត្រ​ទាំងឡាយ​ ក៏ស្រែកឡើង​ព្រម​គ្នា​ ហ្វូង​ចចក​ភ័យ​ខ្លាច​ នាំ​គ្នា​រត់​ទៅ ចចក​មិន​ឃើញ​មនុស្ស​ដេញតាម​មក​​ ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ​ ព្រះ​រាជា​ និង​អា​មាត្រ នាំ​គ្នា​ស្រែក​ដូច​មុន​ទៀត ហ្វូង​ចចក​ក៏​រត់​ទៅ​ដោយ​ទំ​នង​ដល់​បី​ដង ទើប​គិត​ថា​ មនុស្ស​ទាំង​នោះ​ជាអ្នក​ទោស​ក៏​មាន​ចិត្ត​ក្លា​ហាន​ត្រលប់​មក​ទៀត​​ សូម្បី​ព្រះ​រាជា​ និង​អាមាត្រ​ស្រែក​គំ​ឡាចយ៉ាង​ណា​ ក៏​មិន​ព្រម​រត់ទៅ​ ចចក​ដែល​ជា​នាយ​ហ្វូង​ ក៏​លោត​ចូល​ទៅ​ខាំ​​ព្រះ​រាជា​ ចចក​ជា​ប​រិ​វា​រ​ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ខាំ​ពួក​អា​មាត្រ​ ។

ព្រះ​បាទ​សីល​វមហា​រាជ​បរម​ពោធិសត្វ​ ទ្រង់​ឆ្លាត​ក្នុង​កលឧបាយ​ បាន​ទត​ព្រះ​នេត្រ​ឃើញ​ចចក​ជា​ហ្វូង​រត់​ចូល​មក​ ក៏​ងើយ​ព្រះ​សូរ៉ង​ឡើង​ដូចជា​​ធ្វើ​ឲ្យ​ចចក​ខាំ​ ហើយ​ក៏សង្កត់​ចចក​ ដែល​ប្រុង​ប្រៀប​នឹង​ខាំ​ដោយ​ព្រះ​ហនុ​ (ចង្កា) យ៉ាង​នេះ​ជាប់​ដូចជា​អង្គុយ​ដូច្នេះ​ ចចក​មិន​បាន​រើ​រួច​បាន​​ ក៏​ស្រែក​ឡើង​ដោយ​ភ័យ​ខ្លាច​ស្លាប់​ ចចក​ជា​ប​រិ​វា​រ​បាន​ឮសម្លេង​របស់​នាយ​ហ្វូង​ស្រែក​ដូច្នេះ​ ទើប​គិតថា​ គេ​ចាប់​នាយ​ហ្វូង​បាន​ហើយ​ ក៏​នាំ​គ្នា​រត់​បោល​អស់​ទៅ​ ឯ​ចចក​នាយ​ហ្វូង​ដែល​ព្រះ​ពោធិសត្វ​សង្កត់​យ៉ាង​ខ្លាំង​នោះ​ ក៏ខំ​កកាយ​ដីដោយ​ជើងទាំង​ ៤ ទាល់តែ​ខូង​ដី​ជា​ច្រើន​ ព្រះ​រាជា​ទ្រង់​ជ្រាប​ថា​ ដី​ធូ​ល្មម​នឹង​អង្កៀត​ព្រះ​អង្គ​បាន​ហើយ​ទ្រង់​ឈប់​សង្កត់​ ចចក​ក៏​រត់​ទៅ​ព្រះ​អង្គ​ ទ្រង់​យោកព្រះ​កាយ​ទៅ​វិញ​ទៅ​មក​ហើយ​លើក​ព្រះ​ហស្ថ​ទាំងពីរ​​កាន់​មាត់​រណ្តៅ​ យោង​ព្រះ​អង្គ​ឡើង​មក​ ក៏​ទ្រង់​កាយ​ដី​យក​អា​មាត្រ​ពី​រណ្តៅ​ឡើង​មក​អស់​ ព្រះអង្គ​ព្រម​ដោយ​ពួក​អា​មាត្រ​ក៏ស្ថិត​នៅ​ក្នុង​ព្រៃ​ខ្មោច​នោះ ។

សម័យ​មួយ​មនុស្ស​ទាំង​ឡាយ​ បាន​នាំ​សាក​សព​ទៅ​ចោល​ក្នុង​ព្រៃខ្មោច​មួយ​កន្លែង​ទៀត ជិត​លំនៅ​របស់​យក្ខ​ពីរ​នាក់​ យក្ខ​ទាំង​ពីរ​នោះ​​កើត​វិ​វាទ​គ្នា​ពី​រឿង​ដណ្តើម​ខ្មោច​ស៊ី​​ មិន​ដឹង​ចែក​គ្នា​យ៉ាង​ណា​ ក៏​នាំ​គ្នា​រត់ទៅ​គាល់​ព្រះ​បាទ​មហា​សីល​វរាជ​បរម​ពោធិសត្វ យក​ទាំង​សាក​សព​នោះ​ទៅ​ក្រាបទូល​ព្រះ​ពោធិសត្វ​ថា​ បពិត្រធម្មរាជ​ សូម​ព្រះ​អង្គ​ទ្រង់​បែង​ចែក​សាក​សព​នេះ​ដល់​យើង​ខ្ញុំ​ ។​

ព្រះ​ពោធិសត្វ​ត្រាស់​ថា​ ម្នាល​អ្នក​ទាំង​ពីរ​ យើង​នឹង​បែង​ចែក​សាក​សព​នេះ​ឲ្យ​អ្នក​បាន​ ប៉ុន្តែ​រូប​កាយ​របស់​យើង​មិន​ស្អាត​ យើង​ចង់ងូត​ទឹក​ជំ​រះ​កាយ​ឲ្យ​ស្អាតជា​មុន​សិន​សឹម​ចែក​ឲ្យ​ យក្ខ​ក៏​នាំ​គ្នា​ទៅ​យក​ទឹក​ដែល​គេ​ដង​ទុក​​សំរាប់​ព្រះ​ចៅ​កោសល​ ដោយ​អនុភាព​របស់​ខ្លួន​មកថ្វាយ​ព្រះ​អង្គស្រង់​ លុះ​ស្រង់​ស្រេច​ហើយ​ទៅ​នាំ​យក​សំពត់​សាដក​ ដែល​គេ​ទុក​សំរាប់​ព្រះ​ចៅ​កោសល​​ នាំ​យក​គ្រឿង​ក្រអូប​សំរាប់​ប្រស់​ព្រំ​ព្រះ​កាយ​ និង​នាំ​យក​ផ្កា​ ឈើ​ផ្សេងៗ ដែល​គេ​បេះ​ទុក​ក្នុង​ប្រ​អប់​កែវ​ និង​ប្រអប់​មាស យក​មក​ថ្វាយ​ ព្រះ​អង្គ​ទ្រង់​តុប​តែង​ព្រះ​កាយ​​ ដោយ​គ្រឿង​ប្រ​ដាប់​ទាំង​នោះ​ហើយ​ យក្ខ​ទាំង​ពីរ​ទើប​ត្រាស់​សួរ​ថា​ ព្រះ​អង្គឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី​ទៀត​ ព្រះ​ប​រមពោធិសត្វ​ទ្រង់​សំដែង​អា​ការៈ​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ប្រាថ្នា​នឹង​សោយ​ព្រះ​ក្រយា​ស្ងោយ​ យក្ខ​ទាំង​ពីរ​ ក៏​ទៅ​នាំ​ព្រះ​ស្ងោយ​ដ៏​មាន​រស​ផ្សេង​ៗ​ មក​ថ្វាយ​និង​យក​ទឹក​ក្នុង​កន្ទី​មាស​ ដែល​គេ​ចាក់​ទុក​សំរាប់​ព្រះ​ចៅ​កោសល​មក​ថ្វាយ ។

ព្រះ​បរម​ពោធិសត្វ​សោយ​ហើយ​ យក្ខ​ក៏​នាំ​យក​ព្រះ​ខន័​មង្គល​មក​ថ្វាយ​ ព្រះ​អង្គ​កាន់​ព្រះ​ខន័យាង​ទៅ​កាន់​ទី​សាក​សព​ ហើយ​កាត់​ពីរ​កំ​ណាត់​ឲ្យ​យក្ខ​ស្មើ​គ្នា​ ទ្រង់​លាង​ព្រះ​ខន័​ ហើយ​ច្រក​ទៅ​ក្នុង​ស្រោម​វិញ ។ យក្ខ​ទាំង​ពីរ​នោះ​បាន​ស៊ី​សាក​សព​ស្រេច​ហើយ ក៏​មាន​ចិត្ត​រីក​រាយ​ ទូល​សួរ​ព្រះ​ពោធិសត្វ​ថា​ ព្រះ​អង្គ​នឹង​ទ្រង់​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី​ត​ទៅ​ទៀត​ ព្រះ​អង្គ​ត្រាស់ថា​ បើ​ដូច្នេះ​អ្នក​ចូរ​នាំ​យើង​ ទៅ​កាន់​បន្ទំ​ព្រះ​ចៅ​កោសល​ ដែល​ជា​ចោរ​ហើយ​នាំ អាមាត្រ​យើង​ទាំង​ឡាយ​នេះ​ ទៅ​ទុក​តាមផ្ទះ​រៀង​ៗ​ខ្លួន ។

យក្ខ​ទាំង​ពីរ​ក៏​នាំព្រះ​អង្គ​ និង អាមាត្រទាំង​ពួង​ទៅ​ទុក​តាម​ផ្ទះ​តាម​ពាក្យ​បង្គាប់​គ្រប់​ប្រការ​ ព្រះ​ចៅ​កោសល​ទ្រង់​ផ្ទំលក់​ ព្រះ​ពោធិសត្វ​ ទ្រង់​យក​ដង​ព្រះ​ខន័​ប្រហារ​ លើ​ព្រះ​ឧ​ទរ​ព្រះ​ចៅ​កោសល​ ​ដែល​ទ្រង់​ផ្ទំ​លក់​ស៊ប់​ ព្រះ​ចៅ​កោសល​ស្លុត​ព្រះ​រាជ​ហ​ឫទ័យ​​ តើន​ឡើង​ទត​ព្រះ​នេត្រ​ឃើញ ក៏​ទ្រង់​ចាំ​ព្រះ​ពោធិសត្វ​បាន​ ដោយ​ពន្លឺ​ប្រ​ទីប​ ហើយ​ស្តេច​ក្រោក​ចាក​ព្រះ​បន្ទំ​សួរថា​ បពិត្រ​មហា​រាជ​ ក្នុង​វេលា​រាត្រី​ព្រះ​រាជនិវេសន៍​នេះ​ បិទ​ទ្វារ​ជិត​យ៉ាង​មាំ​ មាន​ពល​យោធា​ចាំ​យាម​យ៉ាង​ម៉ឺង​ម៉ាត់​ ហេតុ​អ្វី​ទើប​ព្រះ​អង្គ​ ទ្រង់​យាង​មក​បាន​ ?

ព្រះ​ពោធិសត្វ​ ត្រាស់​សំដែង​ហេតុ​ ដែល​ព្រះ​អង្គ​ស្តេច​យាង​ចូល​មក​ ថ្វាយ​ព្រះ​ចៅ​កោសល​ឲ្យ​បាន​ជ្រាប​សព្វគ្រប់​ ។ ព្រះ​ចៅ​កោសល​ទ្រង់​សវនា​ ហើយ​នឹកអស្ចារ្យ​ក្នុង​ព្រះ​រាជ​ហ​ឫ​ទ័យ​ ទើប​ត្រាស់​ថា​ បពិត្រ​មហា​រាជ​ ខ្ញុំ​ជា​មនុស្ស​ពាល​ខ្លៅ​ មិន​ដឹង​ព្រះ​គុណ​រ​បស់​ព្រះ​អង្គ​ ឯ​យក្ខ​ជា​សត្វ​ថោក​ទាប​ស៊ី​សាច់​ខ្មោច​មនុស្ស​ជា​អា​ហារ​ នៅ​ដឹង​ស្គាល់​ព្រះ​គុណ​របស់​ព្រះ​អង្គ​ គ្រាន់​បើ​ជាង​ខ្ញុំ​ ប​ពិត្រ​មហា​រាជ​​ តាំង​ពីថ្ងៃ​នេះ​ត​ទៅ​ ទូល​បង្គំ​ និង​មិន​គិត​ប្រ​ទូស​រាយ​ចំ​ពោះ​ព្រះអង្គ​ទៀតទេ​ ហើយ​ទ្រង់​ចាប់​ព្រះ​ខន័​ធ្វើ​សច្ចា​ប្រណីធាន​ ញុំាង​ព្រះ​ពោធិសត្វ​ឲ្យ​ទ្រង់​អស់​ទោស​ ហើយអញ្ជើញ​ព្រះអង្គ​ឲ្យ​ផ្ទំ​លើ​សិរិ​សេយ្យាសនៈ​ដ៏ខ្ពស់​ ចំណែក​ព្រះអង្គឯង​ ក៏​ទ្រង់​ផ្ទំ​លើ​ព្រះ​បន្ទំ​ទាប​ធម្មតា ។

ព្រឹក​ឡើង​ទ្រង់​ បង្គាប់​ឲ្យ​វាយ​គង​ទូង​ភេរី​ ប្រ​កាស​ដល់​សេនា​មាត្រ និង​ព្រាហ្មណ៍គហបតី​ទាំង​ពួង​ ឲ្យ​ប្រជុំ​ព្រម​គ្នា​ ហើយ​ត្រាស់​ចំពោះ​ប្រជារាស្រ្ត​រាប់​ពាន់​ម៉ឺន​នាក់​ ទ្រង់​សូម​ទោស​ព្រះ​ពោធិសត្វ​ក្នុង​កណ្តាល​បរិសទ័​ម្តង​ទៀត​ ហើយ​ទទួល​យក​អាសារ​ថា " ចាប់ដើម​អំពី​ថ្ងៃ​នេះ​ត​ទៅ​ បើ​អសន្តិសុខផ្សេងៗ កើត​ឡើង​ដល់ព្រះ​អង្គ​ សូម​ទ្រង់​ទុក​ភារៈ​ដល់ទូលព្រះបង្គំ​ៗ នឹង​ការ​ពារ​រក្សាថ្វាយ​ដោយ​ខ្លួន​ឯង​ សូម​ព្រះអង្គទ្រង់​គ្រងរាជ​សម្បត្តិដោយ​សុវត្ថិភាព ព្រះចៅកោសល​ ស្តេចទ្រង់​ឲ្យ​ដាក់​ព្រះ​រាជ​អាជ្ញា​អាមាត្រអន្ធពាល​ ដែល​ញុះញង់​នោះ​ ហើយ​ស្តេច​នាំ​សកល​យោធាទៅ​នគរ​ព្រះអង្គ​វិញ ។

ចំ​ណែក​ព្រះ​មហា​សីលវរាជ​បរម​ពោធិសត្វ​ កាល​បាន​ទទួល​រាជសម្បត្តិ​វិញ​យ៉ាង​នេះ​វិញ​ហើយ​ ទ្រង់​សាង​កុសល​ទាំងឡាយ​មាន​ទាន​ជា​ដើម​ដរាប​ដល់​អស់​ព្រះជន្ម ។

ដកស្រង់ចេញពីសៀវភៅ​ប្រជុំ​និទាន​ជា​តក
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៦២០ ដង)
រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៥៨ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១១២ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿