30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,៦៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៤,៥០០
សរុប ៣៨៥,៣៩១,១៩៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៧៨,៩៣៤ ដង)

អ្វី​ទៅ​ជា​ជីវិត?



ស្តាប់សំឡេង
 
បញ្ចខន្ធ​ ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​សត្វ​ ជា​បុគ្គល​ ឬ​ថា​ជា​តួ​ខ្លួន​ ការ​ពិត​ទៅ​វា​គ្រាន់​តែ​ជា​​ឈ្មោះ​ ដែល​ត្រូវ​បាន​មនុស្ស​សន្មត​ឡើង​ដើម្បី​ប្រើ​ប្រាស់សម្រាប់​ហៅ​ ការរួម​បញ្ចូល​គ្នា​នៃ​ខន្ធ​ទាំង​ ៥​ នេះ​ប៉ុណ្ណោះ ។

ខន្ធ​ទាំង​ ៥​ នេះ​ជា​សភាវៈមិន​ទៀង​ទាត់​ ហើយ​ទាំង​អស់​តែង​តែ​ផ្លាស់​ប្តូរ​ជា​និច្ច​ ។​ សភា​វៈ​ណា​មិន​ទៀង​ សភា​វៈ​នោះ​ជា​ទុក្ខ​ (យំ អនិច្ចំ​ តំ​ ទុក្ខំ ) ។ នេះ​គឺ​អត្ថ​ន័យ​ដ៏​ពិត​ប្រាកដ​ នៃ​ព្រះ​ពុទ្ធ​វចនៈ​ដែល​ថា​ " និ​យាយ​ដោយ​ខ្លី ឧ​បាទានក្ខន្ធ ៥​ ជា​ទុក្ខ " ។​

ខន្ធ​ ៥​ នេះ​មិន​មែន​ជា​សភាវៈ​តែ​មួយ​ជា​មួយ​គ្នា​ សម្រាប់​ខណៈ​ដែល​តភ្ជាប់​គ្នា​ពីរ​ខណៈ​នោះ​ទេ ។ ក្នុង​ន័យ​នេះ​ A (ទី​១) មិន​មែន​ជា​ A (ទី​២)​ នោះ​ទេ​ ។ ឧ​បាទាន​ក្ខន្ធ​ ៥​ ស្ថិត​នៅ​ក្នុង​ដំណើរ​នៃ​ការ​កើត​ឡើង​ និង​ការ​រលត់​ទៅ​នៃ​ខណៈ​ច្រើន​ ។

" ម្នាល​ព្រាហ្មណ៍ៈ វា​ប្រៀប​ដូច​ទឹក​ដែល​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​ ហូរ​ឆ្ងាយ​ហើយ​លឿន​ នាំ​យក​អ្វី​ៗ​ គ្រប់​យ៉ាង​ទៅ​ព្រម​គ្នា​ជា​មួយ​នឹង​ទឹក​នោះ​ មិន​មាន​ខណៈ (មិន​មាន​ការ​ឈប់​ជា​បណ្តោះ​អាសន្ន​ណា​មួយ​ ក្នុង​ខណៈ​កំពុង​ហូរ​ធ្លាក់​មក​នោះ) មិន​មាន​ច្រំ​ដែល​ មិន​មាន​ជា​លើក​ទី​ពីរ​ នៅ​ពេល​វា​ឈប់​ហូរ​ ប៉ុន្តែ​វា​ហូរ​ទៅ​និង​ហូរ​បន្ត​ទៅ​រឿយ​ៗ​ ។ ព្រាហ្មណ៍​! ជី​វិត​មនុស្ស​ក៏​ដូច្នោះ​ដែរ​ ប្រៀប​ដូច​ជា​ទឹក​ដែល​ហូរ​ធ្លាក់​ពី​លើ​ភ្នំ "

មួយ​វិញ​ទៀត​ ដូច​ដែល​ព្រះ​ពុទ្ធ​អង្គ​ធ្លាប់​បាន​ត្រាស់​ទៅ​កាន់​ព្រះ​រដ្ឋ​បាល​ថា​ " ម្នាល​រដ្ឋ​បាល​! លោក​ទាំង​មូល​ស្ថិត​នៅ​ក្នុង​ដំណើរ​ដែល​ហូរ​ជា​និច្ច​ និង​ជា​សភាវៈ​ដែល​មិន​ឋិត​ឋេរ​ "

សភាវៈមួយ​រលត់​ ក៏​ជា​បច្ច័យ​ឲ្យ​កើត​សភាវៈ​មួយ​បន្ត​ទៀត​ ក្នុង​លំនាំ​នៃ​ហេតុ​និង​ផល​ ។ មិន​មាន​អ្វី​ដែល​ប្រែ​ប្រួល​ នៅ​ក្នុង​សភាវៈ​ទាំង​នេះនោះ​ឡើយ​ ទាំង​មិន​មាន​អ្វី​នៅ​ពី​ក្រោយ​បាតុ​ភូត​ទាំង​នោះ​ ដែល​យើង​អាច​ហៅ​បានថា​ជា​បុគ្គល​ ជា​សភាវៈ​ឬ​ជា​អត្តា​ ដែល​ទៀង​ទាត់​ឋិត​ឋេរ​ ។

មក​ដល់​ចំណុច​នេះ​ គ្រប់គ្នា​នឹង​យល់​ស្រប​ថា​រូប​ វេ​ទនា​ សញ្ញា​ សង្ខារ​ ឬ​វិញ្ញាណ​ គឺ​មិន​អាច​ហៅ​បាន​យ៉ាង​ពិត​ប្រាកដ​ថា ជា​ខ្លួន​យើង​សោះ​ឡើយ​ តែ​ពេល​ដែល​ខន្ធ​ទាំង​នោះ​ ទាំង​ដែល​ជា​រូប​និង​នាម​ អា​ស្រ័យ​នូវ​គ្នា​នឹង​គ្នា​​ធ្វើ​ការ​រួម​គ្នា​ប្រដូច​ទៅ​នឹង​គ្រឿង​យន្ត​ ដែល​មាន​ទាំង​រាង​កាយ​និង​ចិត្ត​គំនិត​ (ប៉ុណ្ណោះ​) យើង​ក៏​មាន​ការ​គិត​ថា​ " ជា​ខ្លួន​យើង​ " កើ​ត​ឡើង​មក​ ។

វា​គ្រាន់​តែ​ជា​ការ​គិត​ដែល​ខុស​ ជា​សង្ខារ​ក្ខន្ធ​ ដែល​មិន​មែន​ជា​អ្វី​ដទៃ​ ក្រៅ​តែ​អំពី​សភា​វធម៌​មួយ​ក្នុង​ចំណោម​សង្ខារ​ (ចេត​សិក) ៥២​ ប្រភេទ​របស់​ខន្ធ​ទី​ ៤ (សង្ខារក្ខន្ធ​) ដែល​យើង​បាន​អធិប្បាយ​រួច​មក​ហើយ​ មាន​ឈ្មោះ​ថា​ សក្កាយ​ទិដ្ឋិ​ (​ទិដ្ឋិ​ដែល​យល់​ឃើញ​ថា​មាន​តួ​ខ្លួន​) ។

រួ​ម​ខន្ធ​ទាំង​ ៥​ ចូល​ជា​មួយ​គ្នា​ ជា​អ្វី​ដែល​យើង​នាំ​គ្នា​ហៅ​ជា​ទូ​ទៅ​ថា​សត្វ​នេះ​ គឺ​ជា​ទុក្ខ​ (សង្ខារ​ទុក្ខ​)​ ។​ ការពិត​ទៅ​ មិន​មាន​អ្វី​ដទៃ​ដែល​ជា​សត្វ​ ជា​បុគ្គល​ឬ​ជា​ខ្លួន​យើង​ នៅ​ពី​ក្រោយ​ខន្ធ​ទាំង​ ៥​ ដែល​ជា​អ្នក​សោយ​នូវ​ទុក្ខ​នោះ​ឡើយ​ ដូច​ដែល​ព្រះ​ពុទ្ធ​ឃោ​សា​ចារ្យ​បាន​ពោល​ទុក​ថា​ " មាន​ត្រឹម​ទុក្ខ​ប៉ុណ្ណោះ​ដែល​តាំង​នៅ​ តែ​អ្នក​សោយ​ទុក្ខ​មិន​មាន​ ។ កា​រ​ធ្វើ​អំពើ​មាន​ប្រាកដ​ តែ​មិន​ប្រាកដ​នូវ​អ្នក​ធ្វើ​អំពើ​ ។ មិន​មាន​អ្នក​ធ្វើ​ចលនា​ ដែល​មិន​ធ្វើ​ចលនា​ នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​ចលនា​នោះ​ឡើយ​ គ្រប់​យ៉ាង​វា​គ្រាន់​តែ​ជា​ចលនា​ប៉ុណ្ណោះ​ " ។ មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ឡើយ​ដែល​នឹង​ និយាយ​ថា​ ជី​វិត​កំពុង​ធ្វើ​ចលនា​ ដ្បិត​ថា​ជីវិត​គឺ​ជា​ចលនា​ហ្នឹង​ឯង​ ។ ជីវិត​និង​ចលនា​ មិនមែន​ជា​សភាវៈ​ពីរ​ដែល​ដាច់​ចេញ​ពី​គ្នា​ ឬ​ពោល​ម៉្យាង​ទៀត​ថា​ មិនមាន​អ្នក​គិត​នៅ​ពី​ក្រោយ​នៃ​ការ​គិត​ ពោល​គឺ​ការ​គិត​នោះ​ឯង​ជា​អ្នក​គិត​ បើ​អ្នក​ឈប់​គិត​ ក៏​នឹង​មិន​មាន​អ្នក​គិត​ដែល​ត្រូវ​បាន​រក​ឃើញ​ ។

ដោយ​យោង​ទៅតាម​ ការ​បក​ស្រាយ​ទាំង​អម្បាល​ម៉ាន​នេះ​ (​ខ្ញុំ​សង្ឃឹម​ថា​) អ្នក​ប្រ​ហែល​ជា​មិន​ធ្លាក់​ទៅ​ក្នុងគំនិត​ដែល​ថា​ ហេតុ​អ្វី​ទើ​បទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ មាន​លក្ខណៈ​ជា​បដិ​បក្ខ​ទៅ​នឹង​ទ្រឹស្តី​របស់​វិទ្យា​សាស្រ្ត​ ដែលថា " ខ្ញុំ​គិត​ ព្រោះហេតុ​ដូច្នេះ​ទើប​មាន​ខ្ញុំ​ " ។

ម្តង​នេះ​អាច​នឹង​មាន​ជា​សំណួរ​ចោទ​ឡើង​ថា​ " តើ​ជីវិត​ (ជាតិ​ដំបូង​បំផុត​) មាន​ចំណុច​ចាប់​ផ្តើម​តាំង​ពី​ពេល​ណា​? " ។ ផ្អែក​តាម​គោល​ធម៌​ របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ចំណុច​ចាប់​ផ្តើម​នៃ​ជីវិត​របស់​សត្វ​ ជា​រឿង​ដែ​លបុគ្គល​មិន​អាច​ដឹង​បាន​ ។ អ្នក​ដែល​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​ជា​អ្នក​បង្កើត​ជីវិត អាច​នឹង​ប្លែក​ក្នុង​ចិត្ត​សម្រាប់​ចម្លើយ​នេះ​ (របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់) ប៉ុន្តែ​ប្រ​សិន​បើ​យើង​សួរ​ទៅ​គេ​វិញ​ថា " ចុះ​តើ​អ្វី​ជា​ចំណុច​ចាប់​ផ្តើម​របស់​ព្រះ​ជា​ម្ចាស់នោះ​? " ។ គេ​នឹង​ឆ្លើយ​មក​វិញ​ភ្លាម​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​ " ព្រះ​ជា​ម្ចាស់​គ្មាន​ចំណុច​ចាប់​ផ្តើម " ហើយ​គេ​ក៏​នឹង​មិន​ប្លែក​ក្នុង​ចិត្ត​ចំពោះ​ចម្លើយ​របស់​គេ​ឡើយ ។

ព្រះ​ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្សារវដ្ត​នេះ​មាន​ទី​បំផុត​ ដែ​ល​បុគ្គល​មិន​អាច​ឃើញ​បាន​ ។ ការ​ចាប់​ផ្តើម​ដំបូង​បំផុត​របស់​ពពួកសត្វ​ ដែល​ត្រាច់​ទៅ​ដោយ​ជុំ​វិញ (វិល​វល់​កើត​ស្លាប់) ត្រូវ​គ្រប​ដណ្តប់​ដោយ​អវិជ្ជា​និង​តណ្ហា​សវៈ​រួប​រឹត​ទុក មិន​អាច​ប្រាកដ​ឲ្យ​ដឹង​បាន " ។

បន្ថែមលើ​នោះ​ទៅ​ទៀត​ ពេល​ត្រាស់​​ទៅដល់​អវិជ្ជា​ ដែល​ជា​ដើម​ហេតុ​ដ៏​សំខាន់​នៃដំណើរ​ត្រាច់​របស់​ជីវិត (​សត្វ​លោក) ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា " ចំណុច​ចាប់​ផ្តើម​របស់​ អវិជ្ជា​ មិន​ប្រាកដ​ក្នុង​លំនាំ​ដែ​ល​អាច​អះ​អាង​បាន​ថា​ មិន​មាន​អវិជ្ជ​មុន​ពេល​បច្ចុប្បន " ។ ដូច្នេះ​ទើប​មិន​អាច​ទៅ​រួច​ដែល​នឹង​និយាយ​ថា​ មិន​មាន​ជី​វិត​មុន​ពេល​បច្ចុប្បន្ន ។

នេះ​គឺ​ខ្លឹម​សារ​ដោយ​សង្ខេប​ របស់​អរិយ​សច្ចៈ​ស្តី​អំពី​ទុក្ខ ។ ជា​ការ​ចាំ​បាច់​ក្រៃ​លែង​ ក្នុង​ការ​យល់​នូវ​អរិយសច្ចៈ ប្រការ​ដំបូង​នេះ​ឲ្យបាន​ច្បាស់​ព្រោះ​ដូច​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​ទុក​ថា " បុគ្គល​ដែល​ឃើញ​ទុក្ខ រមែង​ឃើញ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ការ​រលត់​ទៅ​នៃ​ទុក្ខ​ និង​ផ្លូវ​ដែល​នាំ​ឆ្ពោះ​ទៅ​កាន់​ការ​រំលត់​ទុក្ខ "

ប្រការ​ដែល​បាន​ពោល​មក​ទាំង​ប៉ុន្មាន​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ពុទ្ធ​សាសនិក​ជន​ពេញ​ទៅ​ដោយសេច​ក្តី​ទុក្ខ​ ឬ​ពេញ​ទៅ​ដោយ​សេច​ក្តី​សោក​ ដូច​ដែល​មនុស្ស​មួយ​ចំនួន​ (​អពុទ្ធិ​បុគ្គល) ធ្វើការ​វាយ​តម្លៃ​យ៉ាង​ខុស​ឆ្គង​នោះឡើយ ។

ផ្ទុយ​ទៅ​វិញ ពុទ្ធសាសនិក​បុគ្គល (ដ៏ពិត​ប្រាកដ) ជា​អ្នក​ដែល​មាន​សេច​ក្តី​សុខ​បំផុត​ ក្នុង​បណ្ដា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​ ។ គេ​មិន​មាន​នូវ​ការ​ភ័យ​ខ្លាច​ ឬ​ក្តី​កង្វល់​ ហើយ​ជា​អ្នក​ដែល​មាន​សេច​ក្តី​ស្ងប់​និង​សេច​ក្តី​រីករាយ ទាំ​ង​មិន​ជា​មនុស្ស​ដែ​ល​ត្រូវ​ទុក្ខ​គ្រប​ដណ្តប់បាន ឬ​មាន​ការ​ភ័យ​តក់​ស្លុតព្រោះ​អា​ស្រ័យ​ការ​ប្រែ​ប្រួល​ផ្លាស់​ប្តូរ​ ឬ​ហាយន​ភាព​ (​សេចក្តី​វិនាស​សាប​សូន្យ​) ដ្បិត​ថា​គេ​ឃើញ​សភាវៈ​ គ្រប់​យ៉ាង​ទៅ​តាម​សេចក្តី​ពិត​ ។

ព្រះ​ពុទ្ធ​អង្គ​មិន​ធ្លាប់​ជា​អ្នក​សោក​សៅ​ ឬ​មិន​ស្រស់​ថ្លា​ដល់​ម្តង​ណា​ឡើយ ព្រះ​អង្គ​បាន​ទទួល​នូវ​ការ​លើក​សរសើរ​ ដោយ​បុគ្គល​រួម​ជំនាន់​ជាមួយ​ព្រះ​អង្គ​ជា​ច្រើន (រួម​ទាំង​មេ​ដឹក​នាំ​សាសនា​ដទៃ​ទៀត​) ថា​ ជា​អ្នក​មាន​ព្រះ​ភ័ក្រ្ត​ ពេញ​ទៅ​ដោយ​ភាព​ស្រស់​ថ្លា​ (​ស្នាម​ញញឹម) ជា​និច្ច​ (មិហិតបុព្វង្គ​មា) ។

សូម្បី​ក្នុង​សិល្បៈ​គំនូរ​និង​បដិ​មាកម្មផ្នែក​ព្រះ​ពុទ្ធ​សាសនា​ រូប​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​រមែង​បង្កប់​ទៅ​ដោយ​សេច​ក្តី​សុខ​លើ​ព្រះ​ភ័ក្រ្ត មាន​ភាព​ត្រ​ជាក់​ត្រជុំ​ សេចក្តី​ស្ងប់​និង​មហា​ករុណា មិន​មាន​លក្ខណៈដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្តី​ទុក្ខ​ សេចក្តី​សោក​សៅ​ឬ​ការ​ឈឺ​ចាប់​ ដែល​យើង​អាច​ប្រទះ​ឃើញ​បាន​នោះ​ឡើយ ។

សិល្បៈនិង​ស្ថាបត្យ​កម្ម​ផ្នែក​ព្រះ​ពុទ្ធសាសនា​ដូច​ជា​ព្រះ​វិហារ​ជា​ដើម ក៏​មិន​ដែលផ្តល់​នូវ​អារម្មណ៏​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​មួ​ហ្មង​ ឬ​សោក​សៅ​ ។ ផ្ទុយ​ទៅ​វិញ​ គឺ​បាន​បង្កើត​នូវ​បរិយាកាស​នៃ​សេច​ក្តី​ស្ងប់​ និង​ពេញ​ទៅ​ដោយ​សេច​ក្តី​រំភើប​រីករាយ ។


ស្រង​ចាក​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ លីន-កុសល

ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២១,៨៨៤ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤១,៣៣៥ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៣៨ ដង)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៤,៩៨៦ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៥៥៤ ដង)
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៤១ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៥៩១ ដង)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿