30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,០៥៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៦២,២៤០
សរុប ៣៨៩,៨៤៤,៧២៤
អានអត្ថបទ
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ៣៦,៧៥៥ ដង)

រឿង​ជ្រូក​ឈ្មោះ​តច្ឆកៈ



ស្តាប់សំឡេង
 
រឿង​ជ្រូក​ឈ្មោះ​តច្ឆកៈ
(​ ចាក​ ត​. ប. )
( ចេះ​ស្តាប់​បង្គាប់​នាយ​ជន អាច​ញុំាង​ប្រ​យោជន៍​ឲ្យ​សម្រេច​បាន​​ )


កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពា​រាណសី​ មាន​ជាង​ឈើ​ម្នាក់​ ចូល​ទៅ​កាប់​ឈើ​ក្នុង​​ព្រៃ​ បាន​ឃើញ​ជ្រូក​ព្រៃ​តូច​មួយ​ធ្លាក់​អណ្តូង​ ក៏​រើស​យក​មក​ចិញ្ចឹម​ឲ្យ​ឈ្មោះ​ថា​ ត​ច្ឆ​កៈ ដល់​ជ្រូក​នោះ​ធំ​ឡើង​ ចេះ​ជួយ​ធ្វើ​ការ​ជាង​ឈើ​នោះ​តាម​សមត្ថ​ភាព​ រ​បស់​ខ្លួន​ មាន​ឈ្មុស​ត្រឡប់​ឈើ​ជា​ដើម​ ។​

ជាង​ឈើ​នោះ​ស្រ​ឡាញ់​ដូច​កូន​បង្កើត​ ទើប​គិត​ថា​​ ទុក​ជ្រូក​ឲ្យ​នៅ​ជា​មួយ​ ថ្ងៃ​ក្រោយ​ក្រែង​គេ​សម្លាប់​ ក៏​យក​ទៅ​លែង​ក្នុង​ព្រៃ​ ។ ជ្រូក​ត​ច្ឆ​កៈ​គិត​ថា​ នៅ​ម្នាក់​ឯង​មិន​កើត​ ត្រូវ​រក​គ្នី​គ្នា​ច្រើន​ទើប​ស្រួល​ គិត​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ បាន​ឃើញ​ហ្វូង​ជ្រូក​ជា​ច្រើន​ទើប​និ​យាយ​ថា​​ យើង​កំ​ពុង​ដើរ​រក​ញាតិ​តាម​ព្រៃ​ភ្នំ​គ្រាន់​បាន​ពឹង​ពាក់​គ្នា​ ឥ​ឡូវ​បាន​ជួប​ដូច​បំ​ណង​ហើយ​ យើង​នាំ​គ្នា​នៅ​ក្នុង​ទី​នេះ​សប្បាយ​ណាស់​ ព្រោះ​មាន​ផ្លែ​ឈើ​ មើម​ឈើ​ ទឹក​ ព្រៃ​ភ្នំ​ គួរ​ជាទី​រីក​រាយ​ក្រៃ​ពេក​ ។

ជ្រូក​ទាំង​ឡាយ​ឆ្លើយ​តប​វិញ​ថាៈ ម្នាល​តច្ឆកៈ​​ ចូរ​ស្វែង​រក​ទី​លំ​នៅ​ដ​ទៃ​វិញ​ ត្បិត​ទី​នេះ​មាន​ស​ត្រូវ​បៀត​បៀន​​ សម្លាប់​ជ្រូក​តូច​ធំ​ជារឿយៗ ។ ជ្រូក​ត​ច្ឆ​កៈ​សួរ​ថាៈ​ អ្នក​ណា​ជា​ស​ត្រូវ​ ហ៊ាន​មើល​ងាយ​ពួក​យើង​ ​ដែល​ស្រុះ​ស្រួល​គ្នា​ ! មើល​ងាយ​ញាំ​ញី​មិន​បាន​ទេ​ ! ចូរ​អ្នក​ប្រាប់​ខ្ញុំ​ ។

ជ្រូក​ទាំង​ឡាយ​ប្រាប់​ថាៈ​ ប​ពិត្រ​លោក​ត​ច្ឆ​កៈ​ មាន​ស្តេច​ខ្លា​មួយ​ ខ្លាំង​ពូ​កែ​ មាន​ចង្កូម​ និង​ក្រ​ចក​ជា​អា​វុធ​ តែង​ខាំ​ស៊ី​ជ្រូក​តូចៗជា​រឿយៗ ។

ជ្រូក​ត​ច្ឆ​កៈនិ​យាយ​ថាៈ​ ពួក​យើង​គ្មាន​ចង្កូម​ទេ​ ប៉ុន្តែ​មាន​កម្លាំង​កាយ​ ឲ្យ​តែ​យើង​ស្រុះ​ស្រួល​ចេះ​ស្តាប់​បង្គាប់​គ្នា​ សាមគ្គី​គ្នា​ យើង​នឹង​ចាប់​សម្លាប់​វា​បាន​ងាយ​ ។

ជ្រូក​ទាំង​ឡាយ​ស្តាប់​ហើយ​ ត្រេក​អរ​រីក​រាយ​គ្រប់​គ្នា​​ និយាយ​ប្រាប់​ជ្រូក​តច្ឆកៈ​ថា៖ ពាក្យ​ដែល​លោក​និ​យាយ​ហើយ​នោះ​ ចំ​ជា​ពិ​រោះ​ចាប់​ត្រ​ចៀក​ត្រូវ​ចិត្ត​យើង​ខ្ញុំ​ យើង​ត្រូវ​តែ​ត​ស៊ូ​ប្រ​យុទ្ធ​សម្លាប់​វា​ឲ្យ​បាន​ ។

ជ្រូក​តច្ឆកៈ​ថា​ បើ​ដូច្នោះ​ឯង​ត្រូវ​ព្រម​ព្រៀង​គ្នា​តាម​បង្គាប់​អញ​ ជ្រូក​ទាំង​អស់​ព្រម​តាម​ ទើប​ជ្រូក​ត​ច្ឆ​កៈ​សួរ​ថា​ ខ្លា​តែង​មក​ចាំ​ស៊ី​ត្រង់​ណា​ ? ជ្រូក​ទាំង​ឡាយ​ប្រាប់​ឲ្យ​ដឹង​ទី​កន្លែង​សព្វ​គ្រប់​ហើយ​ ទើប​បង្គាប់​ឲ្យ​ជ្រូក​ធំៗ ឈ្មុស​រ​ណ្តៅ​យ៉ាង​ជ្រៅ​សម្រាប់​បញ្ឆោតខ្លា​ ហើយ​ឲ្យនាំ​គ្នា​ប​រិ​ភោគ​អា​ហារ​ពី​យប់​ឲ្យ​ឆ្អែត​ស្រេច ឲ្យ​ជ្រូក​ចាស់ៗ ជ​រា​ និង​កូន​ជ្រូក​តូចៗ នៅ​កណ្តាល​ រើស​ជ្រូក​ធំៗ​ មាន​ខ្នាយ​ស្រួច​វែងៗ ព័ទ្ធដំ​កង់​ជុំ​វិញ​ជា​ជួរ​ៗ ហើយ​ប្រាប់​ថា​ បើ​ខ្លា​វា​មក​ ធ្វើ​ដូចម្តេច​យើង​ធ្វើ​តាម​វា​កុំ​ភ័យ​ខ្លាច​ ឯ​ជ្រូក​តច្ឆ​កៈ​ក៏​ឈរ​នៅ​មុខ​ជា​មួយ​ពួក​ជ្រូក​ត្រោសៗ ធ្វើ​ជា​មេ​ទ័ពឲ្យ​ជ្រូក​ទាំង​នោះ​ធ្វើ​តាម​ ។

ដល់​ថ្ងៃ​រះ​ឡើង​ ខ្លា​ក៏​ចេញ​ពី​លំ​នៅ​ជដិល​កោង​ម្នាក់​ដែល​វា​តែង​ចែក​សាច់​ជ្រូក​ឲ្យ​ស៊ី​ មក​ដល់​ឃើញ​ជ្រូក​ឈរ​ដំ​កង់​មីរ​ដេរ​ដាស​ មាន​ជួរ​ស្រ​ទាប់​ដូ​ច្នោះ​ ក៏​ធ្វើ​ជា​ក្រាប​ងើប​បំ​រុង​លោត​ចាប់​ល្បង​មើល​ ស្រាប់​តែ​ឃើញ​ពួក​ជ្រូក​ធ្វើ​ដូច្នោះ​ដែរ​ ក៏​ភ័យ​ភិត​រត់​ទៅ​កាន់​សំ​ណាក់​ជ​ដិល​កោង​វិញ​ទៅ​ ជដិល​កោង​ឃើញ​ខ្លា​មិន​ពាំ​ជ្រូក​ទៅ​ដូច​ថ្ងៃ​មុន​ ក៏​និយាយ​ដៀម​ដាម​ឲ្យ​ថា៖

នែ​អ្នក​ខ្លា​ហាន​ ថ្ងៃ​នេះ​ប្រ​ហែល​ជា​អ្នក​វៀរ​ចាក​បា​ណា​តិ​បា​ត ឲ្យ​អភ័យ​ដល់​សត្វ​ទាំងឡាយ​ហើយ ឬ​ក៏​ចង្កូម​អ្នក​បាក់​អស់​មិន​មាន​សល់​ទេ​ បាន​ជា​ទៅ​ដល់​ហ្វូង​ជ្រូក​ហើយ​ត្រឡប់​មក​ធ្វើ​មុខ​ក្រៀម​ដូ​ច្នេះ​ ។ ខ្លា​ឆ្លើយ​តប​វិញ​ថា​៖

មិន​មែន​ដូច្នេះ​ទេ​ កម្លាំង​ចង្កូម​ខ្ញុំ​មាន​ព្រម​ ប៉ុន្តែ​ខ្ញុំ​ឃើញ​ពួកជ្រូក​សាមគ្គី​រួប​រួម​គ្នា​ នៅ​ដុំ​មួយ​កន្លែង​ ឃើញ​ខ្ញុំ​ទៅ​មិនភ្ញាក់​ផ្អើល​រត់​ដូច​ពេល​មុន​ៗ សោះ​វា​គឺ​ប្រុង​បៀត​បៀន​ខ្ញុំ​វិញ​ តើ​ខ្ញុំ​ម្នាក់​ឯង​គ្មាន​គ្នា​ពឹង​ឲ្យ​ចូល​ទៅ​ខាំ​ស៊ី​គេ​ម្តេច​បាន​ ! ជ​ដិល​កោង​បាន​ស្តាប់​ នឹក​អ​ស់​សង្ឃឹម​នឹង​បាន​ស៊ី​សាច់​ជ្រូក​ទៀត​ ទើប​ខំ​និ​យាយ​បញ្ជោរ​ខ្លា​ថា​៖

ម្នាល​ស្តេច​ខ្លា​ អ្នក​មិន​ដឹង​អំ​ណាច​ឫ​ទ្ធី​រ​បស់​អ្នក​ទេ​ឬ​ ? អ្នក​កុំ​ញញើត​ឡើយ​ គ្រាន់​តែ​ស្រែក​គំ​រាម​ហើយ​រត់​ទៅ​ តម្រង់​ទៅ ជ្រូក​ទាំង​នោះ​នៅ​រួប​រួម​គ្នា​មិន​បាន​ឡើយ​ ។

ខ្លា​ឡើង​ជោរ​តាម​ជជិល​កោង​ ក៏​ទៅ​ម្តង​ទៀត​ ជ្រូក​បាន​ឃើញ​ហើយ​នាំ​គ្នា​ប្រុង​ ខ្លា​បោល​តម្រង់​ចំ​ជ្រូក​ត​ច្ឆ​កៈ​ដែល​ឈរ​មុច​គេ​ ក្បែរ​រណ្តៅ​បញ្ឆោត​ ជ្រូក​ត​ច្ឆកៈ​គេច​ភ្លែត​ចេញ​ ខ្លា​ក៏​ធ្លាក់​សំ​យុង​ក​ទៅ​រ​ណ្តៅ​យ៉ាង​ជ្រៅ​នោះ​ ជ្រូក​ត​ច្ឆកៈ​លោត​ទៅ​បុក​នឹង​ខ្នាយ​ចំ​ឆ្អឹង​ចំ​នី​ ធ្លុះ​ដល់​ថ្លើម​ប្រ​កាច់​ស្លាប់​ក្នុង​រ​ណ្តៅ​នោះ​ស្លាប់​មួយ​រំ​ពេច​ ទើប​ខំ​ទាញ​អូស​មក​លើ​រណ្តៅ​ ចែក​ជ្រូក​ទាំង​ឡាយ​ស៊ី​ ១​ ម៉ាត់​ម្នាក់​អស់​ទៅ​ ។

ឯជ្រូក​ដែល​មិន​បាន​ស៊ី​ ប្រាប់​ជ្រូក​ត​ច្ឆ​កៈ​ថា​ នៅ​នាយ​ខ្លា​ គឺ​ជដិល​កោង​មួយ​ទៀត​ ។ ជ្រូក​ត​ច្ឆ​កៈ​ថា​បើ​ដូច្នេះ​ យើង​នាំ​គ្នា​ទៅ​សម្លាប់​ចោល​ចេញ​ ក៏​នាំ​គ្នា​រត់​យ៉ាង​លឿន​ទៅ​ ។ ចំ​ណែក​ជដិល​កោង​កំ​ពុង​ឈរ​​លេប​ទឹក​មាត់​ ចាំ​ខ្លា​ត្រង់​ដើម​ផ្លូវ​ ស្រាប់​តែ​ឃើញ​ជ្រូក​ទាំង​ឡាយ​​រត់​តាម​ផ្លូវ​មក​ ក៏​ភ័យ​ជា​ខ្លាំង​ នឹក​ថា​ខ្លា​ស្លាប់​ហើយ​ ឥ​ឡូវ​វា​មក​សម្លាប់​អញ​ទៀត​ ក៏​រត់​ឡើង​ដើម​ឈើ​មួយ​ធំ​អា​ក្រាត​សំ​ពត់​អស់​ ។

ជ្រូក​ទាំង​ឡាយ​ប្រាប់​ត​ច្ឆ​កៈ​ជា​នាយ​ខ្លួន​ថា​ នេះ​ឯង​ជ​ដិល​កោង​ក៏នាំ​គ្នាឈ្មុស​គល់​ឈើ​នោះ​ យក​ខ្នាយ​ចាក់​គាស់​បណ្តាច់​ឫស​រ​លំ​ធ្លាក់​ជ​ដិល​កោង​ដល់​ដី​ភ្លាម​ ជ្រូក​ទាំង​ឡាយ​ក៏​ខាំ​ក្រ​ញី​ស៊ី​អស់​ទៅ​ ។ រុក្ខ​ទេវ​តា​បាន​ឃើញ​អស្ចារ្យ​ដូច្នោះស្រែក​បន្លឺ​ថា​ ៖​

សា​ធុ​ សម្ព​ហុ​លា​ ញាតិ​ អបិ​ រុក្ខា​ អ​រ​ញ្ញ​វា​
សូក​រេ​ហិ​ សមគ្គេ​ហិ​ ព្យ​គ្ឃោ ឯ​កាយ​នេ​ ហ​តោ​ ។


សេច​ក្តី​ថា​ ញាតិ​ទាំ​ង​ឡាយ​ច្រើន​ អាច​ញុំាង​ប្រ​យោជន៍​ឲ្យ​សម្រេច​ដូច​ជា​ឈើ​ដែល​ដុះ​ច្រើន​ នៅ​ក្នុង​ព្រៃ​ ខ្លា​និង​ជដិល​ គឺ​ជ្រូក​ដែល​ស្រុះ​គ្នា​សម្លាប់​តែ​មួយ​ភ្លែត​ហើយ​ស្រេច ។

ជ្រូក​ទាំង​ឡាយ​ កាល​បើ​សម្លាប់​ស​ត្រូវ​បាន​អស់​ហើយ​ ក៏​សប្បាយ​រីក​រាយ​ ។ អ​ភិ​សេក​ជ្រូក​ត​ច្ឆ​កៈ​ធ្វើ​ជា​នាយ​ខ្លួន​ត​ទៅ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,១១២ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៦,៣៩៩ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៣២ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿