30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,២០៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១២៩,៣៩០
សរុប ៣៨៩,២១១,៨៧៤
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៧៤៧ ដង)

ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​



 
ទ្រព្យ​សម្ប​ត្តិ​រក​បាន​មក​ហើយ​ មិនមែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​គួ​រ​តែ​ឲ្យ​អស់​ទៅ​ក្នុង​ហេតុ​ដែល​គួរ​អស់​ ។ ព្រះ​ពុទ្ធ​សាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ដែ​ល​​មាន​ជា​ ៤ ចំណែក​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​គឺ​

១. ចិញ្ចឹម​ជី​វិត​ខ្លួន​ឯង​ មាតា​បិតា​ បុត្រ​ ភរិ​យា​ ឬ​ទាស​កម្ម​ករ​ដែល​នៅ​ជា​មួយ​ខ្លួន​ ។
២. ចា​យ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃ​ឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេ​ច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោ​រ​ជា​ដើម​ ។
៣. ចាត់​ចែង​ សម្រាប់​ជួ​យ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ ដែល​មក​អំពី​ចម្ងាយ​... (​សំដៅ​ដល់​ពលី ៥ យ៉ាង​ មាន​ញាតិ​ពលី​ជា​ដើម ) ។
៤. ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​ ។

ការ​អស់​ទៅ​នៃ​ទ្រ​ព្យ​សម្បត្តិ​ តាម​វិធី​ដែល​រៀប​រាប់​មក​នេះ​ ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ​ មិន​គួរ​ឲ្យ​សោក​ស្តាយ​ឡើយ​ តែ​ដែល​អស់​ទៅ​ហើយ​ ថែមទាំង​គួរ​ឲ្យ​រង្គៀស​នោះ គឺ​សំ​ដៅ​យក​ការ​ចំណាយ​ប្រាក់​ ក្នុង​រឿង​អបាយ​មុខ​ផ្សេង​ៗ​ ដូច​ជា​

- ចំណា​យ​ក្នុង​ការ​ដើរ​លេង​ស្រី
- ចំណាយ​ក្នុងការ​ផឹក​ទឹក​ស្រវឹង​ និង​សេព​គ្រឿង​ញៀន​ផ្សេងៗ
- ចំណាយ​ក្នុងការ​សប្បាយ​បរិ​ភោគ​ ក្នុង​ភាព​ជា​អ្នកលេង​ស៊ី
- ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង​
- ចំណាយ​ក្នុង​ការ​ដើ​លេង​តាម​ច្រក​ល្ហក​រឿយ​ៗ​ នៅ​ពេល​យប់​ព្រលប់
- ចំណាយ​ក្នុង​ការ​ដើរ​មើ​ល​មហោសព្រ​ ឬ​ល្បែង​ច្រៀង​រាំ​រឿយ​ៗ​
- ប្រកប​រឿយ​ៗ​ នូវ​សេចក្តីខ្ជិល​ច្រអូស​
- សេពគប់​បាបមិត្ត​ ។

សេចក្តី​ដូច​បាន​រៀប​រាប់​មក​​ខាង​លើ​នេះ​ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់​ បូ​រាណ​ពោ​ល​ថា​ " អបាយ​មុខ​ ជង្រុក​ហិន " ដូច្នេះ​ត្រូវ​តែ​ជៀស​វាង​ឲ្យ​ឆ្ងាយ​ បើ​មិន​ដូច្នោះ​ទេ​ ពិត​ជា​បង់​ទាំង​ទ្រព្យ​ អភ័ព្វ​ទាំង​បុណ្យ​ និង​ធ្ងន់​ដោយ​បាប​មិន​ខាន​ ។

ជីវិត​របស់​យើង​ម្នាក់​ៗ​ មាន​តម្លៃ​ណាស់​សម្រាប់​រង្វង់​ក្រុម​គ្រួសារ​ ។ ស្វា​មី​ភរិយា​ តែង​តែ​ត្រូ​វ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា​ កូន​ប្រុស​ស្រី​ តែ​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​ឪពុក​ម្តាយ​ ចំណែកឪពុក​ម្តាយ​ ក៏​ត្រូវ​ការ​នូវ​ភាព​ឱន​លំទោន​និង​ការ​ស្តាប់​បង្គាប់​ពី​កូន​វិញ​ដែរ​ ។

ដូច្នេះ​ បើ​សមា​ជិក​នីមួយ​ៗ​ នៃ​ក្រុម​គ្រួ​សារ​ណា​ មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អ​បាយ​មុខ​ផ្សេងៗ​ ទេ​ ក្រុម​គ្រួ​សារ​នោះ​ ពិ​ត​ជា​មាន​សុភ​មង្គល​ មិ​ន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ​ ។

ការ​ចិញ្ចឹម​ជី​វិត​ស្មើ​នេះ​ សំ​ដៅ​ដល់​ការ​ដឹង​ប្រ​មាណ​ក្នុង​ការ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ មិន​ខ្ជះ​ខ្ជាយ​ ឬ​ថា​មិន​ហ៊ឺ​ហា​តាម​សម័យ​ គឺ​ចេះ​សម្លឹង​មើ​ល​កាល​ជា​អនា​គត​ ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ការ​កើត​មក​ពេញ​លក្ខណៈ​ជា​មនុស្ស​ បើ​មិន​ស្លាប់​ពី​ក្មេង​ទេ​ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ក្រុម​គ្រួ​សារ​មិន​ខាន​ ហើយ​អ្នក​ដែល​អាចគ្រប់​គ្រង​ក្រុម​គ្រួ​សារ​បាន​ល្អ​ មិន​មែន​ជា​មនុស្ស​ខ្ជះ​ខ្ជាយ​ ឬ​ថា​ ជា​មនុស្ស​គ្មាន​គំនិត​ឡើយ​ ។

ការ​ចេះ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ទៅ​តាម​គន្លង​ធម៌​គឺ​ជា​ពរ​ដ៏​ប្រសើរ​ សម្រាប់​ឃ​រាវាស​ គ្រប់គ្នា​ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ " ប្រយោ​ជន៍​បី​ប្រ​ការ​ " រៀប​រៀង​ដោយ​ ភិក្ខុ​វជិរប្បញ្ញោ​ សាន-សុជា


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៨,៨៤៧ ដង)
សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៨,២៨៤ ដង)
ការ​ធ្វើ​គំរូល្អ​ដល់​កូន
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៤៣៣ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៩៣៥ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿