30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៣១១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨១,២៤៥
សរុប ៣៨៥,៤៦៧,៩៣៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៤២ ដង)

សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​



 
អកុ​សល​កម្មបថ

គន្លង ឬផ្លូវ​នៃអំពើ​ជា​អកុសល ​ហៅ​ថា ​អកុសល​កម្មបថ ​មាន​ ១០ យ៉ាង គឺ កាយ​កម្ម អំពើ​ដែល​សំរេច​ដោយ​កាយ មាន ៣ យ៉ាង វចីកម្ម អំពើ​ដែល​សំរេច​ដោយ​វាចា ​មាន​ ៤ យ៉ាង ​មនោកម្ម អំពើ​ដែល​សំរេច​ដោយ​ចិត្ដ​មាន​៣ ​យ៉ាង​ រួម​ត្រូវ​ជា​ ១០ យ៉ាង ។

កាយ​កម្ម​មាន ៣ យ៉ាង

១ -បា​ណា​តិបា​តោ ករិយា​សម្លាប់​សត្វដោយ​កាយ​របស់​ខ្លួន​ឬប្រើ​គេ​ឲ្យសម្លាប់​ដោយ​វាចា ។
២ -អទិន្នាទានំ កិរិយា​លាក់ឆក់លួច ដណ្តើម​ទ្រព្យ​គេ ដោយ​​កាយ​​របស់​ខ្លួន​ឬប្រើ​ឲ្យគេ​លួច​លាក់​ឆក់​ដណ្តើម​ដោយ​វាចា​ ។
៣ - កាមេសុ មិច្ឆាចារា កិរិយា​​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ ​គឺធ្វើ​នូវ​មេថុន​សេវនៈ​និង​ស្រ្តីឬ​បុរស​ដែល​មាន​គេ​ហួង​ហែង​រក្សា ។​

វចីកម្ម ៤ យ៉ាង

១ -មុសាវាទោ កិរិយាពោល​នូវពាក្យ​កុហក ។
២ -បិសុណាវាចា កិរិយា​ពោល​នូវ​ពាក្យ​ញុះ​ញង់​ បំបែក​បំបាក់​ អ្នកដទៃ។
៣ -ផរុសវាចា កិរិយា​ពោល​នូវ​ពាក្យ​អាក្រក់ មាន​ពាក្យ​ទ្រគោះ​បោះ​បោក​ ជេរ​ប្រទេច​អ្នក​ដទៃ​ជា​ដើម ។
៤ -សម្ផប្បលាបោ កិរិយា​ពោល​នូវ​ពាក្យរោយ​រាយ​ឥត​ប្រយោ​ជន៍។

មនោកម្ម ៣ យ៉ាង

១ -អភិជ្ឈា ចិត្ត​សម្លឹងរំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​ជា​របស់​ខ្លួន ។
២ -ព្យាបាទោ ចិត្ត​ចង​គំនុំគុំ​កួន​ប៉ង​នឹងឲ្យ​អ្នក​ដទៃ​ដល់​នូវ​សេចក្តី​វិនាស ។
៣ -មិច្ឆាទិដ្ឋិ គំនិត​យល់​ខុស ហើយ​ប្រកាន់​ឡើង​ថា​ត្រូវ ។


អង្គនៃកុសលកម្មបថ

អង្គនៃ បាណា​តិបាត អទិន្នា​ទាន កាមេ​សុមិច្ឆាចារ និង មុសា​វាទ មាន​ដូច​ពោល​ក្នុង​និច្ច​សីល​ខាង​ដើម​នោះ​ហើយ​ ។

បិសុណាវាចា មានអង្គ ៤

១ -ភិន្ទិតព្វោ បរោ អ្នកដែល​មានរូប គឺខ្លួនគប្បីញុះ​ញង់​ បំបែក។
២ -ភេទនបុរេក្ខារតា គិតនឹង​ញុះញង់បំបែក អ្នក​ដទៃ។
៣ -តជ្ជោ វាយាមោ ព្យាយាមនឹង​ ញុះញង់បំបែក អ្នកដទៃ​នោះ។
៤ -តស្ស​ ទត្ថវិជាននំ ញ៉ាំងអ្នកនោះឲ្យ​ដឹង​ច្បាស់​នូវដំណើរ ​ដែល​ខ្លួន ញុះ​ញង់​នោះ។

ផរុសវាចា មានអង្គ ៣

១ -អក្កោសិតព្វោ បរោ អ្នកដទៃ​មានរូប​គឺខ្លួន​គប្បីជេរ​ប្រទេច ។
២ -កុប្បិតចិត្តំ ចិត្តខឹង​រន្ធត់។
៣ -អក្កោសនា បាន​ជេរ​ប្រទេច​គេ។

សម្ផប្បលាបៈ មានអង្គ ២

១ - ភារត​យុទ្ធសិតា​ហរណា​ទិនិរត្ថ​កថា ពាក្យ​ឥត​ប្រយោជន៍ មាន​រឿង​ចំបាំង នៃ​មហា​ភាតរ​និង​រឿង​រាម​ណ៍​លួច​​នាំនាងសិតា​ទៅតាម​ជា​ដើម ។
២ -តថារូប​ក​ថាកថនំ បាន​ពោល​នូវពាក្យ​ឥត​ប្រយោជន៍ មាន​សភាព​ដូច្នោះ ។

អភិជ្ឈា មានអង្គ២

១ -បរភណ្ឌំ ទ្រព្យជា​របស់​អ្នកទៃ ។
២ -អត្តនោ បរិណាមនំ គិត​ចង់បង្អោន​ទ្រព្យ​របស់​អ្នក​ដទៃ​នោះ​ឲ្យបាន​មក​ជា​ទ្រព្យ​របស់​ខ្លួន​ដោយ​កល​ឧបាយ​ផ្សេង​ៗ ។

ព្យាបាទៈ មានអង្គ២

១ -បរសត្តោ អ្នកដទៃ​ក្រៅពី​ខ្លួន។
២ -តស្ស តំ វិនាសចិន្តា គិតគំកួន​ប្រុង​នឹង​ឲ្យអ្នក​នោះ​ដល់​នូវ​សេចក្តី ​វិនាស​ដោយ​ហេតុ​នោះ​ៗ​ ។

មិច្ចាទិដ្ឋិ មានអង្គ២

១ - វត្ថុនោ ច គហិតា​ការវិបរិតតា ចិត្ត​ប្រែប្រួល​ដោយ​អាការ​ខុស​អំពី​ព្រះរតន​ត្រ័យ​ជា​ដើម ។
២ -យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិត​ដែល​យល់​ខុសនោះ​ឃើញ​ខុស​យ៉ាង​ណា ​ក៏​ប្រកាន់​សេចក្តី​ខុស​នោះ​ថាជា​ត្រូ​វវិញ​ ។

អកុសល​កម្មបថ ១០ ប្រការ ដូច​បាន​ពោល​មក​ហើយ​នេះ ទោះ​ត្រង់​បទ​ណា​ក្តី បើលុះ​ព្រមដោយ​អង្គនោះ​ៗ ទើប​ត្រូវ​ទោស​ ដល់​អ្នក ប្រព្រឹត្ត​ខុស អ្នក​នោះនឹង​បាន​នូវ​សេច​ក្តីទុក្ខ ​សេចក្តី​វិនាស​ក្នុងលោក​នេះ និង​បរ​លោក​នាយ បើ​ទុក​ជាមិន​ទាន់​ឲ្យ​ផល ​ឲ្យ​ឃើញ ​ច្បាស់​ ក្នុង​លោក​នេះ លុះ​ដល់​ទៅក្នុង​បរលោក​នាយ ​ក៍​គង់​នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​ពុំខាន​ឡើយ បើ​មិន​ទាន់ព្រម​ដោយ​អង្គនោះ​ៗ គឺថា​បើ​នៅខ្វះ អង្គ​ណា​មួយ​នោះ ​ក៏​មិន​ទាន់​បាន​ឈ្មោះ​ថា​មាន​ទោស​ក្នុង​អកុសល​កម្មបថ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នៅ​ឡើយ​ ។

អកុស​ល​កម្មបថ​ ១០​ ប្រការ ព្រមទាំង​អង្គ ចប់ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។

កុសលកម្មបថ

គន្លងឬ​ផ្លូវនៃអំពើ​ជា​កុសល ហៅ​ថា កុសល​កម្មបថ កុសល​កម្ម​បថ​មាន ១០ យ៉ាង​ គឺ កាយ​កម្ម អំពើ​ដែល សំរេច​ដោយ​កាយ​មាន ៣ យ៉ាង, វចី​កម្ម អំពើ​ដែល​សំរេច​ដោយវាចា​មាន​៤យ៉ាង ​មនោកម្ម អំពើ​ដែល​សំរេច​ដោយ​ចិត្ដ​មាន ៣ យ៉ាង រួមត្រូ​វ​ជា១០យ៉ាង ។

កាយកម្មមាន ៣ យ៉ាង

១ -បាណាតិបាតា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះ​កន្លង​គឺ​សម្លាប់​សត្វ ។
២ -អទិន្នាទានា វេរមណី ចេតនា​ជាហេតុវៀរ​ចាក​កិរិយា​កាន់​យក​នូវ​វត្ថុដែល​គេ​មិន​បាន​ឲ្យដោយ​កាយ ឬ វាចា​ ។
៣ -កាមេសុ មិច្ឆាចារា វេរមណី ចេតនា​ជា​ហេតុ​វៀរ​ចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។

វចីកម្ម មាន ៤ យ៉ាង

១ -មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យ កុហក។
២ -បិសុណាយ វាចាយ វេរមណី ចេតនា​ជា​ហេតុ​វៀរ​ចាក​កិរិយា​ពោល​នូវ​ពាក្យ​ញុះ​ញង់​បំបែក​បំបាក់​អ្នក​ដទៃ​។
៣ -ផរុសាយ វាចាយ  វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ពោល​នូវពាក្យ​អាក្រក់​មាន​ពាក្យទ្រ​គោះ​បោះ​​បោក​ជេរ​ប្រទេច​អ្នក​ដទៃ​ជា​ដើម ។
៤ -សម្ផប្បលាបា វេរមណី ចេតនា​ជា​ហេតុវៀរ​ចាក​កិរិយា​ពោល​នូវ​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍​ ។

មនោកម្ម ៣យ៉ាង

១ -អនភិជ្ឈា មិនមាន​ចិត្ត​សម្លឹង​រំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​គិត​បំរុង​នឹង​ឲ្យ​បាន​ជា​របស់​ខ្លួន។
២ -អព្យាបាទោ មិនមាន​ចិត្ត​ចង​គំនំ​គុំកួន​ប៉ង​នឹង​ឲ្យអ្នក​ដទៃ​ដល់​នូវសេចក្តី​វិនាស ។
៣ -សម្មាទិដ្ឋិ គំនិត​យល់​ឃើញ​ត្រូវ​ពិត ដោយ​ប្រកាន់​ឡើង​ថា​ជា​ត្រូវ​មែន។

អ្នក​ឯ​ណា​បាន​ប្រព្រឹត្ដ​ត្រូវតាម​កុសល​កម្ម​បថ​ទាំង​១០​ប្រការ ដូចបាន​ពោល​មក​ហើយ​នេះ អ្នក​នោះ នឹង​បាន​សេចក្ដី​សុខ សេចក្ដី​ចំរើន ក្នុង​លោក​ទាំងពីរ គឺ​ក្នុង​លោក​នេះ និង​បរ​លោក​នាយ​ជា​ប្រាកដ ។

កុសល​កម្មបថ ១០ ប្រការ ចប់​ដោយ​សង្ខេប​តែប៉ុណ្ណេះ


ស្រង់ចាក គេហទំព័រវត្តសង្ឃារាម

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,៣៣០ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩០៩ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,២៩៣ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿