30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៨,៩៩៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៣៣,១៨៦
សរុប ៣៨៩,២១៥,៦៧០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៥៥១ ដង)

គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​



ស្តាប់សំឡេង
 
រឿង​ឈើ​ទ្រនាប់​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ
(ចាក​ ម វា)​
(​គុណ​ព្រះ​សម្ពុទ្ធ​​តែង​ញុំាង​​បំ​ណង​អ្នក​​មាន​សទ្ធា​​មាំ​ឲ្យ​សម្រេច​)​

 
កាល​ព្រះ​សម្ពុទ្ធ​បរិ​និព្វាន​ហើយ​ ​មាន​ព្រះ​ខី​ណា​ស្រព​មួយ​ព្រះ​អង្គ​បាន​យក​ឈើ​​ទ្រនាប់​ព្រះ​សម្ពុទ្ធ​ ដាក់​ក្នុង​យាម​និមន្ត​​ទៅ​កាន់​ជន​បទ​មួយ​ស្ថិត​នៅ​ខាង​ត្បូង​នៃ​មហា​ពោ​ធិ​ព្រឹក្ស​។ ​ក្នុង​ជន​បទ​នោះមាន​ជន​ជា​សម្មា​ទិ​ដ្ឋិ​​ខ្លះ​​ មិច្ឆា​ទិដ្ឋិ​ខ្លះ​​ស្មើ​ភាគ​គ្នា​ ។ ចំណែ​ក​ជន​ជា​សម្មា​ទិដ្ឋិ​ទំាង​ឡាយ​ បាន​ឃើញ​ព្រះ​ខី​ណា​ស្រព​យក​ឈើ​ទ្រនាប់​ព្រះ​បា​ទ​ព្រះ​សម្ពុទ្ធ​ទៅ​នៅក្នុង​ស្រុក​របស់​ខ្លួន​ហើយ​ មាន​សទ្ធា​ជ្រះ​ថ្លា​ចំ​ពោះ​គុណ​នៃ​ព្រះ​សម្ពុទ្ធ​ដ៏​ក្រៃ​លែង​ បាន​នាំ​គ្នា​ជញ្ជូន​ដី​ខ្សាច់​យ៉ាង​ស្អាត​ល្មម​ មក​ធ្វើ​ជា​ស្តូប​ចេតិយ​បញ្ចុះ​ឈើ​ទ្រនាប់​ព្រះ​បាទ​នោះ​​ហើយ​នាំ​គ្នា​គោ​រព​បូ​ជា​ធ្វើ​សក្ការៈ​រាល់​ៗ​ថ្ងៃ​។ ឯ​ជន​មិច្ឆា​ទិដិ្ឋ​ទាំង​ឡាយ​នំា​គ្នា​គោ​រព​បូជា​ ធ្វើ​ទី​សក្ការៈ​ចំ​ពោះ​ឥស្ស​រទេ​វ​តាគី​ (​អារ័ក្ស​ អ្នក​តា​ ​ខ្មោច​ បិសាច​) មិន​បាន​ជ្រះ​ថ្លាចំ​ពោះ​​គុណ​នៃ​​ព្រះ​សម្ពុទ្ធ​ឡើយ​។

ថ្ងៃ​មួយ​ពួក​ជន​ទាំង​ពី​រ​ពួក​នេះ​ បណ្តាល​ឲ្យ​កើត​ចលា​ចល​យ៉ាង​អស្ចារ្យ​ គឺ​ជជែក​ភ្នាល់​គ្នា​អួត​គុណ​រៀង​ៗ​ខ្លួន​ ពួក​ជន​សម្មាទិដិ្ឋ​អួត​ថា​គុណ​ព្រះ​សម្ពុទ្ធ​ពូ​កែ​​វិ​សេស​អស្ចារ្យ​​ផុត​ក្នុង​លោក​  ឥត​មាន​គុណ​អ្វី​ប្រៀប​ស្មើ​បាន​ ឯ​ជន​មិច្ឆា​ទិដ្ឋិ​​អួត​ថា​ គុណ​ឥ​ស្ស​រទេវ​តា​គឺ​ អរ័ក្ស​ អ្នក​តា ខ្មោច​ បិសាច​ ពូកែ​ផុត​ផ្តាច់​ក្នុង​លោក​។ រឿង​ជជែក​បនេះ​កាន់​តែ​ធំ​ឡើង​ៗ​  ក៏​នាំ​គ្នា​ភ្នាល់​ថា​បើ​គុណ​ខាង​ណា​ពូ​កែ​​ផុត​ក្នុង​លោក​ សូម​ឲ្យ​គុណ​នោះ​ធ្វើ​បាដិ​ហារ្យ​ឲ្យ​ប្រាកដ​ដល់​ភ្នែក​មហា​ជន​ទាំង​អស់​ លុះ​ព្រម​ភ្នាល់​គ្នា​យ៉ា​ង​នោះ​ហើយ​ ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​ទូល​ព្រះ​មហា​ក្សត្រ​របស់​ខ្លួន​ ព្រះ​មហា​ក្សត្រ​ ក៏​កំ​ណត់​ថ្ងៃ​ឲ្យ​ភ្នាល់​គ្នា​ ហើយ​ឲ្យ​រាជ​អាមាត្យ​​នាំ​គ្នា​ទៅ​វាយ​ស្គរ​ដើ​រ​ទៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទាំង​មូល​ថា​ នៅ​ ៧ ថ្ងៃ​ទៀត​នឹង​មានភ្នាល់​គុណព្រះ​សម្ពុទ្ធ​ និង​គុណ​ឥស្ស​​រ​ទេ​វតា​ ក្នុង​ព្រះ​រាជ​​ណាចក្រ​​យ៉ាង​អស្ចារ្យ​ឲ្យ​មហា​ជន​មក​ជួប​ជុំ​មក​ធ្វើ​សាក្សី​។

ឯ​​ពួក​ជន​សម្មាទិដិ្ឋ​ នាំ​គ្នា​ជំ​រះ​ស្មៅ​ធ្វើ​មណ្ឌល​​តុប​តែង​ព្រះ​ស្តូប​ចេតិយ​ ដែល​បញ្ចុះ​ឈើ​​​ទ្រនាប់​​​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ​។ ពូក​ជន​មិច្ឆា​ទិដិ្ឋ​ នាំ​គ្នា​ធ្វើ​ខ្ទម​អ្នក​តា​ រាន​ទេព្តា​​​ ធ្វើ​ស្លាធម៌​ បាយ​សី​គ្រប់​ទីកន្លែង​ដែល​ខ្លួន​បាន​ទៅ​បន់​ស្រន់​។​ កាល​ ៧ ថ្ងៃ​មក​ដល់​ហើយ​ ពួក​មហា​ជន​ក្នុង​ព្រះ​រាជ​​ណាចក្រ​ទាំង​មូល​ និង​ពួក​ជន​បរទេស​ជា​ច្រើន​ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ទី​ភ្នាល់​រាប់​រយ​លាន​នាក់​។ ពួក​ជន​មិច្ឆាទិ​ដ្ឋិ​ ក៏​រៀប​តុប​តែង​រាន​ទេព្តា ខ្ទម​អ្នក​តា​ បូ​ជា​ដោយ​ស្លាធម៌​បាយ​សី​ខ្លះ​ ក៏​បញ្ជាន់​អារក្ស​បញ្ចូល​បង់​បត់​ឮ​សូរ​ស្គរ​ និង​សំលេង​ហ៊ោក​ញ្រ្ជៀវ​លាន់​រំ​ពង​។

ឯ​ពួក​ជន​សម្មាទិ​ដិ្ឋ​ទាំង​ឡាយ​ នាំ​គ្នា​ទៅ​នមស្ស​កា​រព្រះ​ស្តូប​ចេតិយ​ដែល​បញ្ចុះ​ឈើ​ទ្រនាប់​ព្រះ​បាទ​ព្រះ​សម្ពុទ្ធ​ ហើយ​មាន​បណ្ឌិត​ជន​ម្នាក់​ក្រោក​ឈរ​ថ្លែង​​សច្ចៈ​វា​ចា​រ​ សរ​សើរ​គុណ​ព្រះ​សម្ពុទ្ធ​ រៀប​រាប់​តាម​ពុទ្ធ​ជ័យ​មង្គល​ ដែលព្រះ​អង្គ​ទ្រង់​ឈ្នះ​សត្រូវ​ទាំង​ឡាយ​មាន​ឈ្នះ​មារា​ធិ​រាជ​ជា​ដើម​ ហើយ​នាំ​គ្នា​អធិ​ដ្ឋាន​ថា​ " សូម​ឲ្យ​ឈើ​ទ្រនាប់​ព្រះ​បាទ​បញ្ចុះ​ក្នុង​ចេតិយ​ ធ្វើ​ប​ដិ​ហារ្យ​ឲ្យ​អស្ចារ្យ​ក្នុង​ពេល​ឥ​ឡូវ​នេះ​ ដើម្បី​ប្រកាស​គុណ​ព្រះ​សម្ពុទ្ធ​ឲ្យ​ប្រាកដ​ដល់​ម​ហាជន​​និង​ជួយ​សង្គ្រោះ​ក្នុង​ពា​លុក​​​ចេតិយ​ ក៏​បញ្ចេញ​សំលេង​លាន់​រំ​ពង​ក្នុង​ចេតិយ​ កំរើក​ញ័រ​មហា​ប្រថ​ពី​ មួយ​ស្របក់​ក៏​បែក​ព្រះ​ចេតិយ​ជា​ពីរ​ ហើយ​អណ្តែត​ឡើង​​ទៅប្រតិ​ស្ថាន​ដ៏​ន​​ភាល័យ​ បញ្ចេញ​ពន្លឺ​រស្មី​ ៦ ពណ៌​ភ្លឺ​ឆើត​អស្ចារ្យ​។

ពួក​មហា​ជន​ទាំង​សម្មាទិដិ្ឋ​ និង​មិច្ឆា​ទិដិ្ឋ​​សម្បើម​ព្រឺ​ព្រួចក្នុង​ចិត្ត​ដរាប​ដល់​ទន់​ជង្គង់​ ក្រាប​ចុះ​នៅ​លើ​ផែន​ដី​​ថ្វាយ​បង្គំ​នមស្សការ​ស្រែក​ប្រកាស​ឮ​លាន់​រំពង​ថា​ សូម​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​រលឹក​ដ​រាប​ដល់​អស់​អាយុ​ ទាំង​ព្រះ​មហា​ក្សត្រ​ ក៏​បាន​ថ្វាយ​ព្រះ​អង្គ​ជា​ឧ​បាសក​ យក​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ទី​រលឹក​ដរាប​ដល់​ទី​បំផុត​ព្រះជន្ម​។ ឯ​ឈើ​ទ្រនាប់​ព្រះបាទ​កាល​បើ​ធ្វើ​បដិហារ្យ​ហើយ​ក៏​បន្ទាប​ចុះ​ទៅ​ប្រតិ​ស្ថាន​ក្នុង​ពាលុក​ចេតិយ​ដូច​ដើម​វិញ។

តាំង​ពី​នោះ​មក​ ពួក​មិច្ឆា​ទិដ្ឋិ​ជន​គោរព​រាប់​អាន​ជឿ​គុណ​ព្រះ​សម្ពុទ្ធ​ ជាមួយ​នឹង​ពួក​ជន​សម្មា​ទិដ្ឋិ​ទាំង​ឡាយ​ ដរាប​ដល់​អស់​អាយុ​គ្រប់​ៗ​គ្នា​ ។​ ពួក​ជន​ទាំង​ឡាយ​ក្នុង​កាល​នោះ​ លុះ​អស់​អាយុ​ហើយ​ឥត​មាន​ជន​ណា​មូយ​ទៅ​អបាយ​ភូមិ​ឡើយ​ ខ្លះ​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌៦​ជាន់​ ខ្លះ​បាន​កើត​ក្នុង​មនុស្ស​លោក​នេះ​ បរិបូណ៌​ដោយ​សេចក្តី​សុខ​ចម្រើន​ ។

ដោយ​៥០០០​ឆ្នាំ​​


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៧១១ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២៨,០៧៥ ដង)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៦,៣៨២ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿