30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,៧៤៥
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៥២,៨៦១
សរុប ៣៨៩,៣៣៥,៣៤៥
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៤២៤ ដង)

រឿង​ព្រាហ្ម​ណ៍​ចាស់​



 
រឿង​ព្រាហ្ម​ណ៍​ចាស់​
ចាក​ ធ​ ខុ​)
(កូន​មិន​ដឹ​ង​គុណ​មាតា​បិតា​ អន់​ជាង​ឈើ​ច្រត់)
 
ក្នុង​ពុទ្ធ​សម័យ​ មាន​ព្រាហ្មណ៍​មហា​សាល​ម្នាក់​នៅក្នុង​ក្រុង​សាវត្ថីមាន​​​ទ្រព្យ​ ៨​ សែន​កហាប​ណៈ​ មាន​កូន​ប្រុស​ ៤ នាក់។ កាល​កូន​នោះមាន​វ័យ​ធំ​ឡើង​ បាន​រៀប​អា​វា​មង្គល​ហើយ​ចែក​ទ្រព្យ​សម្បតិ្ត​ឲ្យ​កូន​ម្នាក់​ៗ​ ១ សែន​កហាប​ណៈ។ ខាង​ក្រោយ​មក​នាង​ព្រាហ្មណី​ជា​ភរិ​យា​របស់​​ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ​ គាត់​នៅ​ពោះ​ម៉ាយ​តែ​ម្នាក់​ឯង​។

កូន​ទាំង​៤នាក់​ប្រឹក្សា​គ្នា​ថា​ បើ​ឱ​ពុក​យើង​មាន​ប្រពន្ធ​ទៀត​ មុខ​ជា​មាន​កូន​មិន​ខាន​ទ្រព្យ​ ៤ សែន​នឹង​កេរ្តិ៍អា​ករ​ផ្សេងៗ​ ដែល​នៅសល់​ក្នុង​កន្តាប់​ដៃ​គាត់​ គាត់​មុខ​ជា​ចែក​ឲ្យ​កូន​ទាំង​​អស់​ បើ​ដូច្នេះ​​គួរ​​តែ​យើង​ទៅ​នាំ​គាត់​​យក​មក​ចិញ្ចឹម​ជប់​លៀង​គាត់​។

ថ្ងៃ​មួយ​ព្រាហ្មណ៍​បាន​ក្រោក​ពី​ដំ​ណេក​ក្នុង​វេលា​ថ្ងៃ​ កូន​ទៅជួប​ជុំ​គ្នា​ហើយ​និ​យាយ​អំ​ពី​ទោសនៅ​គ្រប់​គ្រង​ផ្ទះ​ ដោយ​ឡែក​ៗ​ពី​គ្នា​ រួច​និយាយ​អង្វរ​ថាៈ លោក​ឱ​ពុក​យើង​ខ្ញុំ​ជា​កូន​ទាំង​អស់​គ្នា​នឹង​បំ​រើ​ទំ​នុក​បំ​រុង​លោក​ឱ​ពុក​ដោយ​​គោ​រព​ដ​រាប​ដល់​អស់​​ជី​វិត​ សូម​លោក​ឱ​ពុក​​ប្រគល់​ទ្រព្យ​សម្បតិ្ត​ដែល​នៅ​សល់​ទាំ​ង​ប៉ុន្មាន​​ មក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ឲ្យ​អស់​មក​ កុំ​រវល់​ទុក​ថែ​រក្សា​ព្រោះ​ចាស់​ហើយ​។

ព្រាហ្មណ៍ក៏​ប្រគល់​ទ្រព្យ​សម្បត្តិឲ្យ​ដល់​កូន​ទាំង​ ៤ នាក់​ ម្នាក់​ត្រូវ​បាន​ ១ សែន​កហាប​ណៈ​ទៀត​ ខ្លួន​នៅ​សល់​តែ​សំ​ពត់​មួយ​ ១ ចង្កេះ​ប៉ុណ្ណោះ​​ ទៅ​ជា​មួយ​នឹង​កូន​ច្បង​បង្អស់​មិន​យូរ​ប៉ុន្មាន​កូន​ប្រសារ​កើត​មាន​សេចក្តី​ធុញ​ទ្រាន់​ និយាយ​ដៀម​ដាម​ថាៈ ឱ​ពុក​ប្រហែល​ជា​មិន​ស្គាល់​ផ្លូវ​ទៅផ្ទះ​កូន​ដ៏​ទៃ​ទៀត​ទេ​ដឹង​ បាន​ជា​ក្រាញ​នៅតែ​ផ្ទះ​ខ្ញុំ​។

ព្រាហ្មណ៍​ដូច្នោះ​តូច​ចិត្ត​ណាស់​ ក៏​ដើរ​ទៅ​នៅ​គ្រប់​ផ្ទះ​កូន​ទាំង​ ៤ នាក់​គេ​ចេះតែ​បណ្តេញ​ដូច​ៗគ្នា គាត់​ទ្រាំ​​នៅ​មិន​បាន​ ក៏​ចេញទី​ដើរ​សូម​ទាន​គេ​តាម​ច្រក​ល្ហក​ផ្ទះ​បុគ្គល​ដ៏​ទៃ​ទៅ​ជា​ស្គម​ស្គាំង​ ព្រោះបរិ​ភោគ​អាហា​រ​និង​ដេក​មិន​ស្រួល​នឹក​អា​ណិតអា​សូរ​ខ្លួន​ថាៈឱ​​​! អា​ត្មា​អញ​ចាស់​ឡើង​កាន់​លំ​បាក​ខ្លាំង​ឡើង​មិន​សម​បើ​កូន​អញ​វា​មិន​នឹក​អា​ណិតអ​ញ​បន្តិច​បន្តួច​សោះ វា​លះ​បង់​ចោល​អញ​​ដូច​ជា​គោ​ចាស់​ បើ​ដូច្នេះ​អញ​ចូល​ទៅ​រក​ព្រះ​សម​ណ​គោ​តម​ចុះក្រែង​លោ​បាន​សុខ​ស្រួល​បន្តិច​ លុះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅកាន់​សំ​ណាក់​ព្រះ​សម្ពុទ្ធ​ៗ​ ត្រាស់​សួរ​ថាៈ នែព្រាហ្ម​ណ៍​ហេតុ​អ្វីបាន​ជា​អ្នក​ស្គម​ស្លេក​ស្លាំង​ម៉េ្លះ​?។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​​អង្គ​មាន​​កូន​ប្រុស​ ៤ នាក់ ឥ​ឡូវា​ត្រូវ​គំ​និត​នឹង​ប្រពន្ធ​វា​បណ្តេញ​ខ្ញុំ​ព្រះ​អង្គចោល​។ ម្នាល​ព្រាហ្មណ៍​បើ​ដូច្នោះ​ អ្នក​ចូរ​រៀន​មន្ត​ពីតថា​គត​ ហើយ​សូត្រ​ក្នុង​ទី​ប្រ​ជុំ​ជន​ដែល​មាន​កូន​របស់​អ្នក​ទាំង​នោះ​អង្គុយ​នៅ​ជា​មួយ​ផង មន្តនោះ​ថាៈ ខ្ញុំ​ត្រេក​អរដោយ​កូន​ឯ​ណា​ដែល​កើត​ហើយ​ផង​ ប្រាថ្នា​នូវ​សេក្តីចំ​រើន​ដល់​កូន​ឯ​ណាផង​ កូន​នោះសម​គំនិត​ជាមួយ​ប្រពន្ធ​ហើយ​បណ្តេញ​ខ្ញុំ​ចោល​ដូច​ជា​ឆ្កែ​បណ្តេញ​ជ្រូក​ កូន​ជា​អសប្បុរស​លា​មក​គ្រាន់​តែហៅ​ឱៗ​ ប៉ុណ្ណោះ​វា​លះ​បង់​ខ្ញុំ​ដែល​មាន​វ័យ​ចាស់​ជ្រុល​ហើយ​ កូន​ខ្ញុំ​នោះ​​ប្រៀប​ដូច​អា​រក្ស​ទឹក​មក​ក្លែង​ជា​កូន​ឱ​ពុក​ចាស់​របស់​​កូន​ពាល​ តែង​ដើរ​សូម​ទាន​ប្រប​ផ្ទះ​អ្នក​ដទៃ​ ដូច​ជា​សេះ​ចាស់​ប្រើ​មិន​កើត​ គេ​នាំ​​ចេញចាក​ចំ​ណី ឈើ​ច្រត់​របស់​ខ្ញុំនេះ​​ប្រសើរ​ ឯ​កូន​ដែល​មិន​ស្តាប់​បង្គាប់​មិន​ប្រសើរ​ឡើយ​ ត្បិត​ឈើ​ច្រត់​នេះ​អាច​ការ​ពារ​គោ​កាច​ ឆ្កែកាច​ក៏​បាន​ ច្រត់​ទៅ​ខា​ង​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន​​ ស្ទង់​ចុះ​ទៅក្នុង​ទឹកជ្រៅ​​ក៏បាន​ បុគ្គល​ភ្ញាក់​រអិល​គង់​ទប់​ខ្លួន​​បាន​ដោយ​អនុ​ភាព​នៃ​ឈើច្រត់​។

លុះ​ព្រាហ្ម​ចាស់​រៀន​មន្ត​នេះ​អំ​ពី​សំ​ណាក់​​ព្រះ​មាន​ព្រះ​ភាគ​ចប់​ហើយ​ ក៏​ចូល​ទៅ​ទីប្រជុំ​ដែល​មាន​កូន​ ៤ នាក់​អង្គុយ​នៅទី​នោះ​ផង​ ហើយ​សូត្រ​រាយ​មន្ត​នោះ។ សម័យ​នោះ​ទំនៀម​របស់​អ្នក​ស្រុក​ប្រកាន់​ថាៈ បើ​​កូន​ណា​បាន​ទទួល​មត៌​ក​ពី​មាតា​បិតា​ហើយ​ មិន​ចិញ្ចឹ​ម​វិញ​ត្រូវអ្នក​​ស្រុក​ប្រ​ហារ​ជីវិត​។ គ្រាន់​តែ​ព្រាហ្មណ៍​ចាស់​សូត្រ​មន្ត​ចប់​ ម​ហា​ជន​ផ្អើល​ឆោ​ឡោ​រក​ដំ​បង​​ព្រ​នង់​ប្រុង​វាយ​កូន​ទាំ​ង​ ៤ នោះ​សម្លាប់​ចោល​។

កូន​ព្រាហ្ម​ណ៍​ទាំង​ ៤ នាក់​ភ័យ​ខ្លាំ​ង​ស្ទុះ​ទៅក្រាប​ទាប​​​បា​ទា​បិតា​ សូម​​ខមា​ទោស​​រ៉ាប់​រង​ទំ​នុក​បំរុង​ដោយ​គោ​រព​​តទៅ ​កូន​ម្នាក់​ៗ​ បាន​​ជូន​សំ​ពត់​ ១ គូរ​និង​និច្ច​ភក្ត​ទៀ​ត។ ព្រាហ្មណ៍​ចាស់​​កាល​បើ​បាន​​សុខ​ហើយ​ នឹក​ឃើញ​គុណ​របស់​​ព្រះ​សា​​ស្តា​។ ទើបនាំ​យក​សំ​ពត់​ ៣ គូរ​និង​និច្ច​ភក្ត​ជា​ច្រើន​​ទៅថ្វាយ​ព្រះ​សាស្តា​ៗ ទ្រង់​ទទួល​ដោយ​សេចក្តី​អនុគ្រោះ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៧,៥១៦ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៥,០៧២ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿