30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,៧១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦០,៦៥១
សរុប ៣៨៥,៥៤៧,៣៤៤
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២៣៥ ដង)

រឿង​កិស​វច្ឆ​តាបស​



ស្តាប់សំឡេង
 
រឿង​កិស​វច្ឆ​តាបស
(ចាក​ ស.​ ម.)
មើល​ងាយ​មនុស្សសុចរិត​ ដូច​មើល​ងាយ​ទេវតា​

កាល​កន្លង​ទៅហើយ​ ព្រះពោធិសត្វ​ទ្រង់​សោយ​ព្រះជាតិ​ជាកូន​បុរោហិត​របស់ស្តេច​ក្រុង​ពារាណសី មាន​ព្រះនាម​ថា​ជោតិ​ បាល។ ក្នុង​កាល​ខាង​ក្រោ​ម​មក​ កុមារនោះបាន​សំដែង​សិល្ប​សាស្រ្តថ្វាយ​ព្រះរាជា​ ក៏បែរជាមាន​ព្រះនាម​ថា​សរ​ភង្គវិញថ្ងៃ​មួយ​​សរ​ភង្គ​មិន​​បាន​​ប្រាប់​​បុគ្គល​​ណា​សោះ​​ ចូរ​​ទៅ​​ក្នុង​​ព្រៃ​​ខ្វិត​​បួស​​ជា​ឥសី​តែ​ម្នាក់​​ឯង​​។ អា​ស្រ័យ​​នៅ​ក្នុង​​អាស្រមដែល​សក្កប្រទាន​ឲ្យព្រៃ​នោះ​ចំងាយ​ ៣០ យោជន៍ ពីក្រុង​ពារាណសី​ ក្បែរ​ឆ្នេរ​ស្ទឹង​ ឈ្មោះ​គោធាវរី​ ។

នៅក្នុង​ទីនោះ​បាន​៧ថ្ងៃ​ក៏ញុំាងឈាន​ឲ្យកើតឡើងថ្ងៃមួយព្រះរាជាជាច្រើន​អង្គ​ មាន​ព្រះរាជា​ក្រុង​ពារាណសី​​ នឹង​អ្នកក្រុង​នោះជាដើម​នាំគ្នាចូលទៅបួសក្នុងដំណាក់​សរ​ភង្គតា​បស​ចង្អៀតពាសពេញអាស្រម​។ ឯ សរភង្គតាបសនោះមានសិស្សច្បង​មួយរូប​ឈ្មោះកិសវច្ឆៈ ជាអ្នកពេញចិត្តក្នុងទីស្ងាត់​បាន​ចាក​ចេញ​អំពីអាស្រម​នោះ​ទៅនៅក្នុង​ឧទ្យា​នរបស់​ព្រះរាជា​ទ្រង់ ​ព្រះនាម​ទណ្ឌកី នានគរកុម្ភវតី​ដោយ​មាន​សេនា​បតីម្នាក់​ជាអ្នក​ទំនុកបំរុង​។

កាល​នោះ​ព្រះបាទ​ទណ្ឌកី ទ្រង់​មិន​សព្វព្រះទ័យ​នឹង​ស្រ្តី​ផ្កាមាស​ម្នាក់​បាន​បង្កាប់​ឲ្យរដ្ឋមន្រ្តីដក​ឋានន្តរពីស្រ្តី​នោះ​ចេញ​។ តាំងពីថ្ងៃ​នោះ​​​​មក​​ ស្រី្ត​នោះ​ចេះ​តែ​ដើរ​សម្ពព​ដើម្បី​ឲ្យ​បាន​ឋាន​ន្ត​រ​វិញ​ សម័យ​មួយ​​បាន​ចូល​ទៅក្នុង​ឱទ្យាន​ ជួប​នឹង​កិសវច្ឆតា​បស​ទើប​គិត​ថា​ អញ​ឃើញ​តា​បស​ចង្រៃ​ណាស់​ ក៏ស្តោះ​ទឹក​មាត់​ចោល​ឈើ​ស្ទន់​ចាត់​ចាក់​ទឹក​លុប​មុខ​ទៅ​លើ​ព្រះ​កេស​តា​បស​ ហើយ​ចៀស​ចេញ​ទៅ​។

ក្នុង​ថ្ងៃ​មួយ​នោះមាន​ព្រះរាជា​ បាន​ប្រទាន​ឋាន​ន្តរ​ឲ្យវិញ​ កន្លង​ពីរបី​ថ្ងៃ​មក​ ព្រះរាជាទ្រង់​ហូតឋានន្តរ​ពី​បុរោហិត​ម្នាក់​ទៀត​។ បុរោ​ហិត​ក៏​ចូល​ទៅ​សួរ​ស្រ្តីនោះ​ថា​ នាង​ធ្វើ​ឧបាយ​ដូច​ម្តេច​ ទើប​បាន​ឋានន្តរវិញ​? ស្រ្តីនោះ​ក៏ប្រាប់​ហេតុ​ផល​សព្វ​គ្រប់​។ បុរោហិត​ធ្វើតាម​ក៏​បាន​ឋានន្តរ​វិញជនទាំង​ពីរ​នាក់​ស្មាន​ថា​ ដែល​ព្រះរាជា​ប្រទាន​ឋានន្តរ​វិញ ព្រោះ​ខ្លួន​បាន​ទៅ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះកេស​ឥសី​ មិន​មែន​បាន​កុសល​ពី​ជាតិ​មុន​។ កន្លង​ពីរបី​ថ្ងៃ​មក​ មាន​ការ​បោះ​បោ​កើត​អសន្តិ​សុខ​ក្នុង​បច្ចន្តប្រទេស​ ព្រះរាជា​បាន​ប្រជុំ​ពួក​យោ​ធា​បំរុង​នឹង​ចេញ​ទៅ​បង្រ្កាប​សត្រូវ​ ទ្រង់​បាន​ជ្រាប​ថា​ការ​ស្តោះ​ទឹក​មាត់​ព្រះ​កេស​កិស​វច្ចតា​បស​មាន​ជោគ​ជ័យល្អ​ក៏នាំ​ទ័ពចូល​ក្នុង​ឧទ្យាខាក​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ​កេស​តា​បស​គ្រប់​ៗគ្នា​ គ្រាន់​តែ​កំ​ហាក​នឹង​ទឹក​មាត់​ ប្រឡាក់​ជោរ​ជោគ​គ្រប់​លេច​សេរីរៈតាបស​។

ចំណែកខា​ងសេ​​នា​បតីជា​ឧប​ដ្ឋាក​តាបស ដឹង​ហេតុ​នោះ​ហើយ​ក៏​ម្នីម្នាទៅ​ឧទ្យាន​ ដង​ទឹក​ទៅ​ដុស​លាង​ជំរះ​មន្ទិល​កំ​ហាក​នឹង​ទឹក​មាត់​ឲ្យ​ស្អាតបាត​ហើយ​ ក៏លាន់​មាត់​ថា​មនុស្ស​ទំាង​អស់នេះ មិន​គួ​ធ្វើ​យ៉ាង​ហ្នឹង​សោះ  ទើប​សួរ​តាបស​​ថា​ លោក​ម្ចាស់​ខឹង​ឬ​ទេ​? តាបស​ប្រាប់​ថា​អាត្មា​ឥតអាក​អន់​ចិត្តខឹង​បន្តិច​បន្ទួច​ទេ​ ប៉ន្តែ​ទេវតា​គេ​ខឹង​ខ្លាំង​ណាស់​នៅតែ​ ៧ ថ្ងៃ​ទៀត​នគរ​កុម្ភវតី​នឹង​វិនាស​សាប​សូន្យ​អស់​ឥត​សល់​។ សេនា​បតី​ក៏បាន​រៀប​ដំណើរ​ដឹក​នាំ​ទ្រព្យសម្បតិ្ត​ចេញ​ផុត​ពី​នគរ​នោះ​ទៅ​។

ឯសរភង្គ​តាបស​បាន​ប្រើ​តា​បស​ពី​រ​រូប​ឲ្យមក​និមន្តកិសវច្ឆតា​បស​ទៅ​អា​ស្រម​វិញ​។ ឯព្រះរាជា​ដែល​លើក​ទ័ព​ទៅ​បង្រ្កាប​បច្ចន្តគ្រាម​ ក៏​មាន​ជ័យ​ជំ​នះដូច​បំណង​លុះ​ត្រឡប់​មក​នគរ​វិញ​ទេវតា​ក៏​ចង្អុរ​ភ្លៀង​ផ្កាម្លិះ ភ្លៀង​មាស​ប្រាក់​ ភ្លៀង​កែវ​ទាំង​ ៧ ប្រការ​ធ្លាក់​ចុះ​មក​គ​រពាស​ពេញ​នគរ​ទាំងមូល​។ ព្រះរាជា​ព្រម​ទាំ​ង​ជន​អ្នក​ប្រព្រឹត្ត​ទុច្ចរិត​ទាំង​ប៉ុន្មាន​ មាន​សេចក្តី​ត្រេក​​អរ​ណាស់​បាន​និយាយ​ថា​ យើង​តំាង​ពីការ​ខាក​ស្តោះដាក់​ព្រះកេស​ឥសិចេះ​តែ​មាន​ជោគជ័យ​ជាប់​ជា​និច្ច។

ក្នុង​ការនោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​រាម​ នៅក្នុង​នគរ​ពារាណសី​ជាអ្នក​ចិញ្ចឹមមាតា​បិតា​ បាន​មក​ធ្វើ​ជំនួញ​នៅ​ក្នុង​នគរ​កុម្ភវតី​ ចំនួន​ ៩​ឆ្នាំ​ហើយ​ទេវតា​បាន​ជ្រាប​ថា​បុរស​នោះ​ ជាអ្នក​ចិញ្ចឹមមាតា​បិតា​ ក៏នាំចេញពី​នគរ​នោះ​ទៅ​។ ឯ​ពួក​មនុស្ស​ដែល​មិនប្រទូស្តដល់​តាបស​ និង​សត្វ​តិរ​ច្ឆាន​ទាំង​ឡាយ​ទេវ​តា​ក៏​បណ្តាល​ឲ្យចេញ​ផុត​ទំាង​អស់​ទៅ ។ លំដាប់​នោះ​ស្រាប់​តែ​មាន​ភ្លៀង​អាវុធ​ ភ្លៀង​រងើកភ្លើង​ ភ្លៀង​ដុំ​ថ្ម​ប៉ុនៗ​ផ្ទះ ភ្លៀង​ដីខ្សាច់​ធ្លាក់​ចុះ​មក​មាន​កំពស់​ ៨០​ ហត្ថសម្លាប់​មនស្សទុច្ចរិត​ នឹង​បំបាក់​បំបែក​វិ​មាន​ប្រា​សាទ​ ផ្ទះ​សំបែង​ ធ្វើនគរ​កុម្ភវតី​នោះ​ ឲ្យសាប​សូន្យ​វិនាស​អស់​ទៅ​។

មហាប៉ុល សៅ​ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​
ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,០៤៨ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១១០ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,៨៣១ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿