អានអត្ថបទ
ផ្សាយ : ០៧ មករា ឆ្នាំ២០១៣ (អាន: ៩៤,៥៣២ ដង)
៥០០០ឆ្នាំបានscanព្រះត្រៃបិដក បានគម្រប់ជា១១០ក្បាលហើយ

|
ក្នុងថ្ងៃនេះ ៥០០០ឆ្នាំបានស្កានព្រះត្រៃបិដកសម្រេចជាគម្រប់១១០ក្បាលហើយ។ សូមរីករាយទាញយក និងចែកចាយជាធម្មទានបន្តតាមសេចក្តីត្រូវការ ។សូមចុចតាមលេខក្បាលដូចខាងក្រោមនេះដើម្បីទាញយក ។
ទោះយ៉ាងនេះក៏ដោយក៏កិច្ចការscanព្រះត្រៃបិកពុំទាន់បានបញ្ចប់ឡើយ ដោយហេតុថា ចាប់ពីក្បាលទី ០១ដល់១០ និងក្បាលទី១៣ និង១៧ មានទំហំធំពេក រហូតដល់២០០ម៉េ ៣០០ម៉េ ក្នុង១ក្បាល។ ធ្វើឲ្យមានការលំបាកក្នុងការទាញយកផង លំបាកចម្លងចូលក្នុងឌីសធ្វើធម្មទានបន្តផង។ ៥០០០ឆ្នាំនឹង បន្តស្កានទាំង១២ក្បាលនោះឡើងវិញជាថ្មី នឹងដាក់ឲ្យទាញយកម្តងទៀត រួមទាំង file សម្រាប់burn ចូលស៊ីឌីតែម្តង។ ៥០០០ឆ្នាំ សូមផ្តល់សិទ្ធដល់អ្នកប្រើប្រាស់ក្នុងការកែប្រែfile ឯកសារទាំងនេះតាមការសមគួរ តាមអធ្យាស្រ័យក្នុងការប្រើរបស់ខ្លួន (ក្នុងលក្ខខណ្ឌតាមគោលធម៌ព្រះត្រៃបិដក) ។ លោកអ្នកអាចដាក់បន្ថែម ឈ្មោះរបស់លោកអ្នកសម្រាប់ធ្វើជាធម្មទានបន្ត ដាក់ក្នុងស៊ីឌី ចែកជាធម្មទានបន្ត សូមរីករាយនឹងធ្វើនឹងចែកចាយជាធម្មទានតាមអធ្យាស្រ័យរបស់ខ្លួនចុះ។ បញ្ជាក់ៈ កន្លងមក ៥០០០ឆ្នាំបានដាក់ព្រះត្រៃបិដកនេះជាបន្តបន្ទាប់ជូនដើម្បីទាញយក ប៉ុន្តែនៅមានកំហុសឆ្គងជាអន្លើៗផងដែរ ដូចជា បាត់ទំព័រ, ទំព័របញ្រ្ចស ។ ឥឡូវនេះ ៥០០០ឆ្នាំបានពិនិត្យបន្ថែមជាច្រើនដងថែមទៀតនិងបានកែសម្រួលកំហុសទាំងនោះ ហើយបានសម្រេចសំគាល់ថាច្បាប់ដែលដាក់ឲ្យទាញយកពេលនេះជាច្បាប់ត្រឹមត្រូវចុង ក្រោយបំផុត។ ដូច្នេះ សូមលោកអ្នកអាន ទាំងឡាយលុបច្បាប់មុនៗចោល(ដែលលោកអ្នកបានទាញយកហើយមុនថ្ងៃ៣១ធ្នូ២០១២) ហើយទាញយក សាឡើងវិញតាមសមគួរ។ (លោកអ្នកក៏អាចអញ្ជើញមកcopyដោយផ្ទាល់បាន)។ ព្រះត្រៃបិដក (pdf file) ចុចទីនេះ សំឡេងអានព្រះត្រៃបិដក (mp3 file) ចុចទីនេះ សៀវភៅ "រតនវត្ថុពុទ្ធបរិស័ទ" ជាសៀវភៅសង្ខេបមាតិកាព្រះត្រៃបិដកដើម្បីងាយចូលរកនិងអានក្នុងព្រះត្រៃបិដក។ របៀបបញ្ជូលគម្ពីរព្រះត្រៃបិដកក្នុងiPad
មើលវីដេអូមិនឃើញចុចទីនេះ
របៀបបញ្ចូលព្រះត្រៃបិដកក្នុង ឧបករណ៍អាន Amazon Kindle Fire ចុចទីនេះ របៀបបញ្ចូលព្រះត្រៃបិដកក្នុង ទូរស័ព្ទ និង Tablet ប្រព័ន្ធ Android ចុចទីនេះ ប្រសិនបើលោកអ្នកត្រូវការបញ្ចូលព្រះត្រៃបិដកក្នុង iPad និង mp3 នៃការអានគម្ពីរព្រះត្រៃបិដកផង អាចទាក់ទងមក 012 887 987 ខ្ញុំនឹងធ្វើជូនដោយមិនគិតថ្លៃ។ ដោយ៥០០០ឆ្នាំ |