30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០១,៧៨៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៥២,៤០១
សរុប ៣៨៩,៨៣៤,៨៨៥
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៨,៥១២ ដង)

រឿង​ព្រះ​បាទ​អា​ភិង្គរាជ



ស្តាប់សំឡេង
 
រឿង​ព្រះ​បាទ​អា​ភិង្គរាជ
( ចាក លោ. ជា. )
( ជ័យ​ជំ​នះ​របស់​បុថុជ្ជន​ មិន​ដែល​​មាន​តែម្នាក់​ឯង )

 
កាល​ពី​ព្រេង​នាយ​មាន​ ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​អា​ភិ​ង្គ​រាជ មាន​ឬ​ទ្ធិ​អំ​ណាច​ច្រើន​ អាច​រឹប​យក​នគរ​ដ៏​ទៃ​ៗ មក​ធ្វើ​ជា​នគរ​ចំណុះ​ខ្លួន​បាន ១០០នគរ យក​អគ្គមហេសីរបស់​ស្តេច​នគរ​ទាំង​ ១០០នោះ​មក​ធ្វើ​ជា​មហេសី​ខ្លួន​ឯង ។

កាល​ខាង​ក្រោយ​មក​ មាន​ព្រះ​រាជា​មួយ​អង្គ​ ព្រះ​នាម​ព្រះ​បាទ​កោ​រព្យរាជ សោយ​រាជ្យ​សម្បត្តិ​នៅ​នគរ​ឥន្ទប័ត្ត ទ្រង់​រង្គៀសព្រះ​ទ័យ​ថា​ ព្រះ​បាទ​អភិង្គរាជ​នឹង​មក​ដណ្តើម​យក​រាជ​សម្បត្តិ​ក្នុង​ថ្ងៃណា​មួយ​មិន​ខាន ទើប​អញ្ចើញ​ធន​ញ្ជាយ​បណ្ឌិត​បរម​ពោធិសត្វ​ ជាអ្នក​មាន​ប្រាជ្ញា​របស់​ព្រះ​អង្គ​ មកពី​គ្រោះ​ការណ៍ ព្រះ​ពោធិសត្វ​ក្រាប​ទូល​ថា​រឿង​នេះ​ពិត​ណាស់​ ព្រោះ​ព្រះ​បាទ​អាភិង្គរាជ​ជា​មនុស្ស​ពាល​លុះ​លង់​ទៅ​ក្នុង​សេចក្តី​លោភ មិន​គិត​ដល់​សេចក្តី​សុខ​ទុក្ខ​របស់​ជន​ដទៃ​ឡើយ ។

ព្រះ​បាទ​កោរព្យរាជ​ទ្រង់​ព្រះ​សណ្តាប់​ហើយ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ ព្រោះ​មិន​អាច​ទប់​ទល់​នឹង​កម្លាំង​ទ័ព​ របស់​ព្រះ​បាទអាភិង្គរាជបាន​ឡើយ ឯ​កំលាំង​ទ័ព​របស់​ព្រះ​បាទ​អាភិង្គរាជ​នោះ​មាន​ដល់​ទៅមួយ​អក្ខោភិនី ព្រោះ​រួម​មានសេនា​ទាហាន​ទាំង​ ១០០ នគរ មក​បញ្ជាការ​តែ​ព្រះ​អង្គ​ឯង​​។

ព្រះ​ពោធិសត្វ​ជានាក់​មាន​ប្រាជ្ញាឆ្នើម​ក្នុង​លោក មាន​ព្រះ​យោ​បល់​ច្បាស់​ក្នុង​ការ​ធ្វើ​សឹក​ជា​មួយ​នឹង​ព្រះ​បាទ​អាភិង្គរាជឲ្យ​មាន​ជ័យ​ជំនះ ដោយ​ប្រើ​នយោ​បាយ​ត្រជាក់ ទើប​ក្រាប​ទូល​ដល់​ព្រះ​បាទ​កោរព្យរាជថា សូម​ព្រះ​ករុណា​កុំ​ព្រួយ​ ទូល​ព្រះ​បង្គំ​នឹង​យក​ព្រះ​បាទ​អាភិង្គ​រាជ​​ធ្វើ​ជា​កូន​សិស្ស ហើយ​នាំយក​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ ។ ព្រះ​កោរព្យ​ទ្រង់​ព្រះ​សណ្តាប់​ហើយ​ស្បើយ​ចាក​ទុក​ទើប​ត្រាស់​សួរ​ថា ការ​ធ្វើ​សឹក​នឹង​ព្រះ​បាទ​អាភិង្គរាជ​នោះ​ អ្នក​ត្រូវ​ការ​ទាហាន​ប៉ុន្មាន ? គ្រឿង​សាស្រ្តាវុធប៉ុ​ន្មាន ?​ព្រះ​ពោធិសត្វ​ក្រាប​ទូល​ថា ធ្វើសឹក​​នេះ​មិន​ត្រូវ​ការ​ប្រើ​គ្រឿង​សាស្ត្រាវុធ​ទេ ទូល​ព្រះ​បង្គំ​សុំ​តែ​មេ​ទាហាន​អ្នក​ស្ទាត់​ការ​ ៥០០ នាក់​ដែល​​កើត​​ថ្ងៃជាមួយ​នឹង​ខ្ញុំ​ព្រះ​អង្គ​ ហើយ​នឹង​រទះ​គោ​ ៥០០ ប៉ុណ្ណោះទេ ។ 

ព្រះ​បាទ​កោរព្យ​រាជ​ទ្រង់​រាជា​អនុ​ញ្ញាត​តាម​សូម ហើយ​ទ្រង់​ជប់​លៀង​ដោយ​ភោជនាហា ដ៏​មាន​ឪ​ជារស និង​ឲ្យ​ពរ​សព្ទ​សារធុការ​ដល់​ព្រះ​ពោធិសត្វ និង​បរិវារទាំង​ ៥០០ នាក់​ ហើយ​បញ្ជូន​ទៅ​ ។

ព្រះ​ពោធិសត្វ​ចាត់​ចែង​រៀ​ប​ផ្ទុក​ឥ​វ៉ាន់​ពេញ​រទះ​ ទាំង​៥០០ ស្រេច​ចូល​ទៅ​ថ្វាយ​​បង្គំ​លា​មាតា​ បិតា ហើយ​ចេញ​ទៅ​កាន់​នគរ​ព្រះ​បាទ​អភិង្គរាជ​ ក្លែង​ជា​ឈ្មួញ​រទះ បរិវារម្នាក់​មាន​ គូលី​ ៤ នាក់​ បរ​រទះ​ មួយៗ ចូល​ទៅ​កាន់​នគរ​ ប៉ុន្តែ​មិន​ចូល​ទៅ​ទាំង​អស់​គ្នា​តែម្តង​ទេ គឺចូល​ទៅ​មួយ​ថ្ងៃ​ម្នាក់​តាម​ទ្វារ​ផ្សេងៗ គ្នា ទៅ​លក់​ឥ​វ៉ាន់​ដូច​ឈ្មួញ​ធម្មតា ទៅ​៣ខែ ទើប​ដល់​លក់​ឥវ៉ាន់​អស់​ទើប​ឲ្យ​គូលី​យក​រទះ​មក​វិញ ឯ​ព្រះ​ពោធិសត្វ​និង​បរិវារ ៥០០​នាក់​សុំ​គេ​ចូល​ធ្វើ​ទាហាន​ទាំង​អស់​គ្នា ហើយ​ធ្វើ​ជាមិន​ស្គាល់​គ្នា​ឡើយ មិន​យូរ​ប៉ុន្មាន ព្រះ​បាទ​អាភិង្គរាជ​ក៏តាំង​ឲ្យ​ធ្វើ​មេ​ទ័ព​​ទាំង ៥០០​។ ឯ​ព្រះ​ពោធិសត្វ​ជា​អ្នក​មាន​សេចក្តី​ក្លាហាន អង់​អាចឈ្លាស​វៃ​ក្នុង​កិច្ចការ​ទាំង​មូល ធ្វើការ​ជាមួយ​អស់​រយះ​ពេល​ ១២ ខែ ព្រះ​បាទ​អាភិង្គរាជឥត​មានរង្គៀស​សង្ស័យ​អ្វីឡើយ ព្រោះ​សំគាល់​ថា​ជា​ពល​រដ្ឋ​របស់​ព្រះ​អង្គ ។

ថ្ងៃមួយ​ព្រះ​បាទ​អាភិង្គរាជ​ ប្រាប់​ឲ្យ​ព្រះ​ពោធិសត្វ ធ្វើ​ព្រះ​ពន្លានៅ​ទី​ឧទ្យាន ដើម្បី​ជប់​លៀង​ពួក​ទ័ព​ទាំង​អស់ ព្រោះ​តាំង​ពី​ច្បាំង​ដណ្តើម​នគរ ១០០មក​មិន​ដែល​ធ្វើ​បុណ្យ​សំរើប​ទឹក​ចិត្ត​ទាហាន​ឡើយ ។​ ព្រះ​ពោធិសត្វ​ក៏​ចាត់​មេទ័ព និង​កូន​ទាហាន​ឲ្យ​រៀប​ធ្វើ​ព្រះ​ពន្លា និង​កន្លែង​ស៊ី​នៅ​ឧ​ទ្យាន តាម​ផែន​ទី​ដែល​បាន​គូរ​ឲ្យ លុះ​ធ្វើ​ហើយ​ព្រះ​បាទ​អាភិង្គរាជ​យាង​មក​ទត​ឃើញ​ទី​នោះ​គួរ​សប្បាយ​អស្ចារ្យ ទើប​ចាត់​ការ​ឲ្យ​ជប់លៀង ។

ក្នុង​ពេល​ដែល​ជប់​លៀង​នោះ​ ព្រះ​ពោធិសត្វ​បាន​ឲ្យ​សញ្ញា​ដល់​បរិវារ ៥០០ នាក់​របស់​ព្រះអង្គថា អ្នក​ទាំង​អស់​គ្នា​កុំ​ផឹក​ស្រា​ឲ្យ​សោះ​ ហើយ​ត្រូវ​ចាក់​ស្រា​ឲ្យ​ពួក​មេ​ទាហាន  និង​កូន​ទាហាន​ទាំង​ប៉ុន្មាន​ផឹក ឲ្យ​ស្រវឹង​ពេញ​បន្ទុក​ ហើយ​យើង​ត្រូវ​ធ្វើ​ជា​ស្រវឹង​បង្ក​រឿង​ឈ្លោះ​គ្នា ព្រោះ​ថ្ងៃនោះ​យើង​ត្រូវ​ចាប់​ព្រះបាទអាភង្គិរាជ​ហើយ ឯង​ម្នាក់ៗ ត្រូវ​ចាប់​មេ​ទ័ព​ដែល​ចំណាន ៗ ចង​ស្លាប​សេក​ឲ្យអស់ ។​

ព្រះ​ពោធិសត្វ​ឲ្យ​ការ​ដល់​បរិវារ​រួច​ហើយ ដល់​ពេល​ស៊ី​ផឹក​ក៏​ធ្វើ​តាម​ពាក្យ​ព្រះ​ពោធិសត្វ​ ឯ​ព្រះ​ពោធិសត្វ​ចាំតែមើល កាល​បើ​ពួក​ទាហាន​ផឹក​ស្រវឹង​ហើយ ពួក​បរិវារ​បង្ករ​រឿង​ជន្លោះ​ឡើង ព្រះបាទអាភិង្គរាជ​ភ័យ​ញ័រ​ស្រែក​ឲ្យ​​
ព្រះ​ពោធិសត្វ​ជួយ​ ក្រែង​លោ​មាន​អន្តរាយ​ដល់​ខ្លួន ។ ព្រះ​ពោធិសត្វ​ក៏ស្ទុះ​ទៅ​ចាប់​ព្រះ​បាទ​អាភិង្គរាជ​ ហក់​ស្ទុះ​ទៅ​លើ​បាន​កំពស់​៧ ត្នោត​លៃ​ទៅចុះ​នៅ​ទី​ឆ្ងាយ​ដែល​សន្យា​នឹង​បរិវារជួប​ជុំ​គ្នា ។

ព្រះ​បាទ​អាភិង្គរាជ​ឃើញ​អស្ចារ្យ​ដូច្នោះក៏​ភ័យ​រញ័រ​សព្វ​សាច់ អង្វរ​សុំ​ព្រះ​ពោធិសត្វ​ទុក​អាយុ​ឲ្យ ព្រះ​ពោធិសត្វ​និយាយ​គម្រាម​ថា ព្រះ​អង្គ​ស្គាល់​ទេ​នេះ​ហើយ​ជា​ធនញ្ជោយ​បណ្ឌិត​ជាតិ​ ព្រះ​អង្គ​នេះ​អាក្រក់​ណាស់​ ជា​ស្តេច​ទុច្ចរិត រឹប​យក​នគរ​ គេ​សម្លាប់​គេចោល​ទៀត យក​មហេសី​គេមក​ធ្វើ​ជា​មហេសី​ខ្លួន​ឯង​ កំ​ពុង​តែនិយាយ​ដូច្នេះ​ពួក​បរិវារ​ទាំង​ ៥០០ នាក់​ចាប់​ចង​មេ​ទ័ព ទាំងអស់​នាំយក​មក​ មេទ័បព​ទាំង​អស់​នោះ​ឃើញ​ព្រះ​រាជា​របស់​ខ្លួន​គោរព​ព្រះ​ពោធិសត្វ ក៏​អង្វរ​សុំ​អាយុ​ជីវិត​រៀងៗខ្លួន ព្រះ​ពោធិសត្វ​សួរ​ទៅមេទ័ព​ទាំង​នោះ​ថា ព្រះ​រាជា​របស់​អ្នក​ល្អ​ឬអាក្រក់ មេ​ទ័ពទាំង​នោះ​ឆ្លើយ​ថា​អាក្រក់​ណាស់​ រឹប​យក​នគរ​គេ​ហើយ​ សម្លាប់​គេ​ចោល​ទៀត​ នឹង​យក​ប្រពន្ធ​គេ​ទៀត ជា​ស្តេចទុច្ចរិត​អាក្រក់​ជាង​គេ​ក្នុង​លោក ។

ព្រះ​ពោធិសត្វ​ឃើញថា​ ពួក​ទ័ព​និង​ព្រះបាទ​អាភង្គិរាជ​ឃើញ​ទោស​លាមក​ របស់​ខ្លួន​ហើយ​ក៏​និយាយ​ទូន្មាន​តាម​គតិបណ្ឌិត​ រួច​ក៏​លែង​ឲ្យ​រួច​ជីវិត​
រៀង​ខ្លូន​ ពួក​មេ​ទ័ព​និងព្រះ​បាទ​អាភង្គិរាជ នាំគ្នា​សុំ​ព្រះ​ពោធិសត្វ​ធ្វើ​គ្រូ បាន​សមាទាន​សីល​៥ ។ ព្រះ​ពោធិសត្វ​បាន​ប្រគល់​ រាជសម្បត្តិ​នគរ​ទាំង ១០០ ទៅ​ឲ្យ​ម្ចាស់​នគរ​វិញ ឯ​ព្រះ​បាទ​អភង្គិរាជ​មាន​សេចក្តី​ត្រេក​អរ​ចំពោះ​ព្រះ​ពោធិសត្វ​ក្រៃលែង បាន​ចាត់​ចែង​រៀប​ចំ​ដំរី​មង្គល​អញ្ចើញ​ព្រះ​ពោធិ​សត្វ​​គង់​មុខ ហែហម​ជូន​ទៅ​នគរ​ឥន្ទប័ត្ត​វិញ ។

អត្តបទនេះដកស្រង់​ចេញពី​សៀវ​ភៅ​ ប្រជុំ​និទាន​ជាតក ។
ដោយ៥០០០ឆ្នាំ

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿