30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៣៨១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥២៥,៤០៤
សរុប ៣៩០,៦០៧,៨៨៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,៩៩៥ ដង)

រឿង​សត្វ​ទទា



ស្តាប់សំឡេង
 
រឿង​សត្វ​ទទា
(​ ចាក ម. វា. )
( គុណ​នៃសេចក្តី​គោរព​កោត​ក្រែង​ដល់​​គ្នា​នឹង​គ្នា )

 
កាល​កន្លង​ទៅ​ហើយ​ មាន​សត្វ​បី​គឺ ៖ ដំរី ១ ស្វា១​ ទទា១ ត្រូវ​ជា​សំ​ឡាញ់​នឹង​គ្នា នៅ​អាស្រ័យ​​នឹង​​ដើម​ជ្រៃ​ធំ​មួយ​នា​ហេមវន្ត​ប្រ​ទេស ។ សត្វ​ទាំង​នោះ​មិន​មាន​ការ​គោរព​ដល់​គ្នា​នឹង​គ្នា​សោះ ព្រោះ​មិន​ទាន់​ដឹង​អ្នក​ណា​ចាស់​ជាង​អ្នក​ណា ។

ថ្ងៃមួយ​គិត​គ្នា​ថា បើ​យើង​ទាំង​បី​នៅ​យ៉ាង​នេះ​មិន​ស្រួល​ទេ​ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​សេចក្តី​គោរព​កោត​ក្រែង​ និង​ឋិត​នៅ​ក្នុង​ឪ​វាទ អ្នក​ណា​ដែល​ចាស់​ជាង​គេ ។ ទើប​សួរ​គ្នា​ថា នែ​សំឡាញ់អ្នក​ណា​ដឹង​ដើម​ជ្រៃ​នេះ​កើត​ពី​ត្រឹម​ណា​មក​? លំដាប់​នោះ​ដំ​រី​ឆ្លើយ​ថា​ម្នាល​សំឡាញ់​ កាល​ឈើ​នេះ​នៅ​តូច​ ខ្ញុំ​ដើរ​ទៅ​មក​នៅ​ក្រោម​ចន្លោះ​ភ្លៅ​ខ្ញុំ តែង​ត្រ​ដុស​ផ្ចិត​ជានិច្ច ។

ស្វា​ពោល​ថា ម្នាល​សំឡាញ់ កាល​ខ្ញុំ​នៅ​តូច​អង្គុយ​លើ​ផែន​ដីមិន​បាច់​ងើយ​ក្រ​ឡេក​មើល​ទេ តែង​ស៊ី​បណ្តូល​ជ្រៃ​នេះ ខ្ញុំ​ដឹង​តាំង​ពី​ជ្រៃ​នេះ​នៅ​តូច​ម្ល៉េះ ។ ត​ពី​នោះ​មក​ សត្វ​ទទា​ពោល​ថា ម្នាល​សំ​ឡាញ់  កាល​ជ្រៃ​នេះ​មិន​ទាន់​កើត​ ខ្ញុំ​ស៊ី​ផ្លែ​ជ្រៃ​ធំ​នៅ​ឯ​នោះ ហើយ​មក​ជុះ​អាចម៍​នៅ​ត្រង់​កន្លែង​នេះ​ជា​និច្ច ដើម​ជ្រៃ​នេះ​ប្រាកដ​ជា​កើត​ពី​អាចម៍​ខ្ញុំ​ ខ្ញុំ​ដឹង​តាំង​ពី​ជ្រៃ​នេះ​មិន​ទាន់​កើត​ម្ល៉េះ ព្រោះ​ហេតុ​នេះខ្ញុំ​ចាស់​ជាង​អ្នក​រាល់​គ្នា ។

តាំង​ពី​ថ្ងៃ​នោះ​មក​សត្វ​ទាំង​ពីរ​ក៏​នាំ​គ្នា​ធ្វើ​សេចក្តី​គោរព​​កោត​ក្រែង​ និង​ថ្វាយ​បង្គំ​ជា​ដើមដល់​សត្វ​ទទា និង​ស្ថិត​ក្នុង​ឪ​វាទ​ទៀត​ផង​ ។ សត្វ​ទទា​ តែង​ឲ្យ​សត្វ​ទាំង​ពីរ​នោះ​ស្ថិត​នៅ​ក្នុង​សីល​៥ ហើយ​សមា​ទានដោយ​ខ្លួន​ឯង​ផង​ ។ សត្វ​ទាំង​បី​ ក៏​ដំ​កល់​នៅ​ក្នុង​សីល​៥ និង​ធ្វើ​សេចក្តី​គោរព​ដល់​គ្នា​នឹង​គ្នាដរាប​ដល់​អស់​អាយុ​ បាន​​ទៅ​កើត​ក្នុង​ទេវ​លោក​ទាំង​អស់​គ្នា ។


(​ ព្រះ​មហា​ ប៉ុល សៅ​ និស្សិត​សា​លា​បា​លី​ជាន់​ខ្ពស់​ )
អត្ត​បទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង សំ​ដាណែត ។
អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​តក ។

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៦០ ដង)
អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿