30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤០,០៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៣៧,៩០០
សរុប ៣៨៥,៤២៤,៥៩៣
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៤២,៥៧១ ដង)

រឿងកែវមក៌ត​



ស្តាប់សំឡេង
 
រឿងកែវមក៌ត​
( ចាក រ. វ. ) ​
( ព្រះកែវ​មក៌ត​ ជាមក៌ត​របស់​ប្រទេស​កម្ពុជា ) ​

 
ព្រះ​កែវ​មក៌ត ​កើត​ឡើង​ក្នុង​ព.ស.៥០០​ កើត​ដោយ​អានុភាព​របស់​ព្រះនាគ​សេនត្ថេរ​ជា​ព្រះ​អរហន្ត ​ដែល​គង់​នៅ​ក្នុង​អសោ​កា​រាម ​នា​ក្រុង​បាត​លីបុត្ត​ ដែន​មគធៈ ​។​ ព្រះ​អរហន្ត​ទាំង​នេះ ​មាន​បំណង​ចង់​ក៏​សាង​ព្រះ​ពុទ្ធ​បដិមា​. បំណង​នោះ​ក៏​ជ្រាប​ដល់​ព្រះ​ឥន្ទ្រ ​ៗ ​ទ្រង់​ជ្រះ​ថ្លា​ក្នុង​ការ​កសាង​នេះ​ដែរ ​ទើប​ត្រាស់​ប្រើវិ​ស្សកម្ម​ទេវបុត្រ​ ឳ្យ​ទៅ​យក​កែវ​មណី​ជោតិ ​នៅ​ភ្នំវេបុល្ល ​ដែល​ពួកកុម្ភណ្ឌ​ថែរក្សា ​។ ​

ពួក​កុម្ភណ្ឌ​ មិន​ហ៊ាន​ថ្វាយ​កែវ​មុណី​ជោតិ​នោះ​ឡើយ​ ដោយ​ខ្លាច​ក្រែង​មាន​ស្តេច​ចក្ក​ពត្រា​ធិរាជ​កើត​ឡើង ​មិន​បាន​យកកែវ​មណី​ជោតិ​ទៅថ្វាយ​នឹង​បែក​ក្បាល​ជា ​៧​ ភាគ ​។ វិស្សកម្ម​ទេវបុត្រ ​ក៏ត្រឡប់​ទៅ​ក្រាប​ទួល​ព្រះឥន្ទ្រវិ​ញ​តាម​ដំណើរ​  

ព្រះឥន្ទ្រ កាល​បើមិន​បាន​នូវកែវមណី​ជោតិនោះ​ហើយ ទើប​ស្តេច​យាង​ទៅកាន់​ភ្នំវេបុល្ល​ជា​មួយ​នឹងវិស្ស​កម្ម​ទេវបុត្រ​ ។ ​ពួកកុម្ភណ្ឌ​ទាំង​ឡាយ​ ក៏ក្រាប​ទួល​តាម​ហេតុ​ដែល​ថ្វាយ​មិន​បាន ​។ ​ព្រះឥន្ទ្រ​បាន​សួររ​ក​កែវ​ដ៏ទៃ​ទៀត​ ដែល​ល្អ​បន្ទាប់​ពី​កែវ​មណី​ជោតិ ។​ កុម្ភណ្ឌក្រាប​ទួលថា​ មាន​កែវមក៌ត​មួយដុំ ​ពណ៌​ដូច​ត្រួយ​ចេក​ នៅ​បាទ​ភ្នំ​វេបុល្ល ​ជាកែវ​ឥត​ម្ចាស់​ ។

ព្រះឥន្ទ ក៏​ប្រើពួ​ក​កុម្ភ​ណ្ឌ​ឳ្យ​ទៅ​យក​ កែវ​មក៌ត​នោះ​មក​ថ្វាយ​ លុះ​បាន​ហើយ​ទើប​យក​ទៅ​ប្រគេន​ព្រះនាគ​សេន​ត្ថេរ ៗ ​មិន​អាចរក​ជាង​ឆ្លាក់​បាន​ឡើយ​ ព្រះកែវ​នោះ​រឹ​ង​ពេក ​។ ​  ព្រះឥន្ទ្រ​បាន​ជ្រាបដំណឹងនោះ ​ក៏ប្រើ​វិស្ស​កម្ម​ទេវ​បុត្រ​ឳ្យ​ទៅ​ឆ្លាក់​ប្រគេន​ ដោយ​ហេតុ​ថាវិស្សកម្ម​ទេវ​បុត្រ ​ធ្លាប់​ឃើញ​ព្រះសម្ពុទ្ធ​កាលគង់​ព្រះជន្ម​នៅ​ អាច​ឆ្លាក់​ព្រះពុទ្ធ​រូប​ មាន​លក្ខណៈ​ប្រហែល​នឹងតួអង្គ​ព្រះសម្ពុទ្ធ​ដោយ​ច្រើន ​។

ព្រះពុទ្ធរូប​ព្រះកែវ​មក៌ត​នោះ​មាន​កំពស់មួយ​ហត្ថ ​៧ ​ធ្នាប់ ​ព្រះភ្នែន ​២៣ ​ធ្នាប់​ ។​ ព្រះនាគ​សេន​ត្ថេរ ​បាន​បញ្ចុះ​បរមធាតុ ​៧ ​អង្គ ​ទៅក្នុង​ព្រះកែវមក៌ត​នោះ​គឺ​ បញ្ចុះ​នៅ​ព្រះសិរ ​១ ​អង្គ​ ព្រះនលាដ ​១  ​អង្គ​ ព្រះឧរា ​១ ​អង្គ​ ព្រះអង្សា​ស្មាស្តាំ​ ១ អង្គ​ ឆ្វេង ១ អង្គ​ ព្រះជង្ឃ​ស្មង​ស្តាំ ១ អង្គ ​ឆ្វេង ​១ អង្គ​  លុះ​កសាង​ហើយ​ស្រេច​ ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​មាន​ព្រះនាគ​សេន​ត្ថេរជា​ប្រធាន ​បាន​ចាត់​ធ្វើ​មណ្ឌប​ ប្រតិស្ឋាន​ព្រះកែវ​មក៌ត​នោះ  ​នៅ​ក្រុង​បាត​លីបុត្រ ​ហើយ​មាន​ការ​សម្ពោធ ​អភិសេក​ជា​ឳឡារិក ​។

តមក ក្នុងរជ្ជកាលព្រះបាទសិរិកិត្តិរាជរវាង ព.ស. ១០០០​ប្រទេស​មគធៈ​កើត​ចលា​ចល​បះ​បោរ​ដណ្តើម​រាជសម្បត្តិ​ ឯព្រះ​ពុទ្ធ​សាសនា​ក៏​រៀវ​រោយ​ថយ​ចុះ​ជា​ច្រើន​ ទើប​ពុទ្ធបរិស័ទ​មួយ​ក្រុម ​និមន្ត​ព្រះកែវ​មក៌ត​ចុះ​សំពៅ​បើក​សំដៅ​ទៅ​កោះលង្កា​  ដោយ​មាន​បំណង​យកព្រះ​កែវ​មក៌ត​ទៅទុក​នៅទីនោះ​ ឳ្យផុត​ពី​កណ្តាប់​ដៃពួក​ជន​មច្ឆាទិដ្ឋិ​ ទៅ​ដល់​កោះលង្កា ​ពុទ្ធ​បរិស័ទ ​ទាំងឡាយ​មាន​ព្រះ​មហា​ក្សត្រត្រិយ៍​ និង​ព្រះសង្ឃ​បរិ​នាយក​ជាដើម​ បាន​ទទួល​ព្រះកែវ​មក៌ត​ ហែរ​ទៅ​ប្រតិស្ឋាន​នៅវត្ត​មេឃ​គិរី​មហា​វិហារ ​ដែល​ជា​វត្តសំខាន់​បំផុត​ក្នុងទីក្រុ​ង​ ។

ពេលនោះ​ព្រះពុទ្ធ​សាសនា​នៅកោះ​លង្កា​ រុ​ងរឿង​ជាង​នានា​ប្រទេស​ មាន​គម្ពីរ​ព្រះ​ត្រៃបិដក​គ្រប់​គ្រាន់​ប​រិបូណ៌​ទាំង​បែប​ភាសា​បាលី​ទាំង​បែប​ភាសា​លង្កា ​។​ ត​មក​ក្នុង ព.ស. ​១៥៦០​ ប្រទេស​ភូមា​មាន​ព្រះមហាក្សត្រិយ៍​មួយអង្គ​នាមអនុរុទ្ធ​ ជា​អគ្គ​ពុទ្ធសាសនូ​បត្ថម្ភ ​ក៏ទ្រង់​បានជ្រាប​ថា ​នៅ​កោះលង្កា​ មាន​ព្រះត្រៃ​បិដក​ចប់​បរិបូរណ៌ ​ ទើប​ទ្រង់​ឳ្យ​តាក់តែង​សំពៅ​ពីរ ​ហើយ​ស្តេចយាង​ចុះ​សំពៅ​ទៅលង្កា​ទ្វីប​ ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ច្រើន​រូប​មាន​ទាំងបព្វជិត​ទាំង​គ្រហស្ថ​ ដើម្បីច​ម្លង​ព្រះ​ត្រៃ​បិដក​ លុះ​ទៅ​ដល់កោះលង្កាហើយ​ ស្តេច​យាងចូល​ទៅគាល់​ព្រះចៅ​កោះ​លង្កា​ ព្រះ​នាម​លង្កិស្សរ​រាជ ។ ​

ព្រះចៅ​កោះ​លង្កា​ ទ្រង់​ធ្វើបដិសណ្ឋារៈ​កិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ លុះ​ទទួល​បដិ​សណ្ឋារៈ​កិច្ច​រួច​ហើយ ​ស្តេច​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​បរិនាយក​ នោវត្ត​មេឃ​គិរី​មហា​វិហារ​ សុំ​ចម្លង​ព្រះត្រៃបិដក​ ជា​ភាសា​បាលី​មួយ​ចប់​ ភាសា​លង្កា​មួយ​ចប់​ចម្លង​ស្រេច​​ហើយ​ព្រះបាទ​អនុរុទ្ធ​ ទ្រង់​សុំព្រះ​កែវ​មក៌ត​យក​ទៅ​ប្រតិស្ឋាន​ទុក​នៅ​ប្រទេស​ភូមិមា​ជាទីរលឹក ។​

ព្រះបាទ​លង្កិស្សររាជ ​បាន​ថ្វាយ​ព្រះកែវ​ម​ក៌ត​ដល់​ព្រះបាទ​អនុរុទ្ធតាម​សេចក្តី​សុំ​ ទើប​ព្រះ​អនុរុទ្ធ​ត្រាស់​បង្គាប់​ឳ្យជញ្ជូន​ព្រះ​ត្រៃបិដក​ភាសា​បាលី​ដាក់​សំពៅមួយ​ព្រះ​ត្រៃបិដក​ជាភាសា​លង្កា​និង​ព្រះ​កែវមក៌ត​ដាក់​សំពៅមួយ​ចំណែក​ព្រះអង្គ​គង់​សំពៅ​ដែល​ដាក់​ព្រះត្រៃបិដក​ភាសា​បាលី ។​ សំពៅ​ទាំងពី​បាន​បើក​ចេញ​ពីកោះ​លង្កា​ សំដៅ​ទៅ​ប្រទេស​ភូមា​ ដល់​ពាក់​កណ្តាលម​ហា​សាគរ​ សំពៅ​ដែល​ដំកល់​ព្រះត្រៃ​បិដក​ភាសា​លង្កា​និង​ព្រះ​កែវ​មក៌ត​ ត្រូវខ្យល់​ព្យុះ​បោក​បក់រសាត់​មក​ជាប់​នៅ​ត្រើយ​សមុទ្រ​ត្រង់​ជាយ​ខែត្រ​បន្ទាយ​មាស ​នៃ​ប្រទេស​កម្ពុជា​ភាគខាង​ត្បូង​ រាជការ​ខែត្រ​បន្ទាយ​មាស​ ចាប់​សំពៅ​នោះ​បាន ​ទើប​នាំ​យក​គម្ពីរ​ព្រះ​ត្រៃបិដក​ និង​ព្រះកែវ​មក៌ត​ទៅ​ថ្វាយ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី១ ​នៅ​ក្រុង​ស្រី​សោធបុរៈ.​ ទ្រង់​ស្តេច​ទត​ឃើញ​ព្រះកែវ​មក៌ត​នោះ ​ទ្រង់​សោមនស្ស​ណាស់​ បា​ន​ឳ្យ​សាង​វិហារ​មួយ​ដំកល់​ទុក ​ខាង​ក្នុង​ព្រះ​បរមរាជ​វាំង ​។ ​

ថ្ងៃក្រោយ​ព្រះបាទ​អនុរុទ្ធបាន​ជ្រាប​ដំណឹង​ ទើប​ប្រើ​រាជ​បំរើ​ឳ្យ​នាំ​សារ​មក​សុំ​យ​ក​រ​បស់ទាំង​នោះ​ទៅវិញ​ ។ ​ព្រះបាទ​សូរ្យវរ្ម័ន​ទី១​ បាន​ប្រគល់​តែ​ព្រះ​ត្រៃបិដក​ឳ្យវិញ ​ទ្រង់ទុក​ព្រះកែវ​មក៌ត​ ពុំបាន​ថ្វាយដ​ល់​ព្រះ​អនុរុទ្ធ​ព្រះចៅ​ភូមា​ឡើយ ​ព្រោះទ្រង់​សព្វព្រះរាជ​ហឫទ័យ​មនស្ស​ជ្រះថ្លា​ ចំពោះ​ព្រះកែវ​មក៌ត​​នោះ ​ក្រៃ​ពេក ​។ ​


ព្រះកែវ​មក៌ត​ ក៏​បាន​មក​ជា​មត៌ក​ប្រទេស​កម្ពុជា​ក្នុង​វេលា​នោះ​ដោយ​សេរី​ ឥត​បាន​ដឹង​បាន​ប្រាថ្នា ​ឬ​សូម​អំពី​សណាក់​បុគ្គលណា​ឡើយ ។

វាយអត្ថបទ​ដោយ ខ្ញុំព្រះ​ករុណា ​ខ្ញុំបាទ ​យ៉ែម ភិរុណ​ ដកស្រង់​ចេញប្រជុំ​និទាន​ជាតកភាគ​១ របស់​ព្រះបាឡាត់​ឧត្តមលិខិត ​សុង​ ស៊ីវ សិទ្ធត្ថោ​ គ្រូបង្រៀន​បាលីនៅវត្ត​លង្កា រាជធានីភ្នំ​ពេញ ។ អរព្រះ​គុណ​ព្រះភិក្ខុ​ សិរីបញ្ញោ ​ហ៊ុល សុខារ៉ា​ ព្រះគ្រូចៅ​អធិការ​ វត្ត​កល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ​ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទាន​ជាតកនេះ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿