30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២,១១៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៤៩,១៣៦
សរុប ៣៩០,៥៣១,៦២០
អានអត្ថបទ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣១,៨៧២ ដង)

ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន



ស្តាប់សំឡេង
 
ជីវិតមាន់ជល់
គេសង្កេត​ឃើញថា ពេលមាន់​ជល់គ្នា តែង​មាន​​ចាញ់​និង​ឈ្នះ បើជល់​តិច​របួសក៏​តិច បើជល់​ខ្លាំង​របួស​ក៏​ខ្លាំង ហើយ​​សម្រាប់​​អ្នក​​ចាញ់ អាចអស់​ជិវិត​ក៏​សឹង​មាន ឯអ្នក​ឈ្នះ​​ឯ​​ណោះ​​វិញ ​ក៏មិន​ខាន​​ពីការ​ត្រូវ​​របួស​​ឡើយ​ ទាំង​សង​​​ខាង​​គ្មានបាន​ទទួលអ្វី ក្រៅ​ពីការ​ឈឺចាប់​នោះឡើយ ឯ​ផល​ប្រយោជន៍​​ត្រូវ​ធ្លាក់​​ទៅ​លើ​ម្ចាស់​ទាំង​អស់ ។

យ៉ាងណាមិញ សត្វលោក​ទាំងអស់ មិន​ចំពោះ​​តែ​មាន់​​ទេ ​សូម្បី​​មនុស្ស​ បើគិត​តែ​ប្រទួស​រ៉ាយ ​ប្រកួត​​ប្រជែង ​ចង់យក​ឈ្នះអ្នក​ដទៃ​​ដោយ​​គំនិត​​អាក្រក់​​​ផ្សេងៗ ​ហើយក៏​បៀត​បៀន​គ្នាទៅ​ តើមាន​ចំណុច​ណា​ដែល​​គ្រាន់​បើ​ជាង​​មាន់នោះ? ​សេចក្តីពិត ​គ្មានបាន​ទទួល​អ្វីក្រៅ​អំពីពៀរ​វេរា និង​ការ​​ឈឺ​ចាប់​​ឡើយ ព្រោះ​​គ្រប់គ្នា​​សុទ្ធ​តែ​ជាប់នៅ​ក្នុង​ទ្រុងមច្ចុរាជ សម​ដូច​ដែល​​ព្រះ​មានព្រះ​ភាគ​ទ្រង់​ត្រាស់​​សម្តែង​ទុកក្នុង​​គម្ពីរ​ខុទ្ទក​និកាយ ធម្មបទ​​គាថា ថា

ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតា
ឩបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។
បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គល​អ្នកចាញ់ តែង​ដេកជាទុក្ខ ចំណែក​អ្នក​លះបង់​នូវ ការឈ្នះនិងការចាញ់ ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេក​នូវ​ជា​សុខ ។

ការចងពៀរវេរានឹងគ្នា គឺប្រសូតចេញពី ឥស្សា (សេចក្តីច្រណែន) និង​មច្ឆរិយៈ (សេចក្តី​កំណាញ់) ។​ កាលបានសិក្សាអំពី​ដំណើរ​ជីវិត​ហើយ ក៏​ឃើញ​​បាន​ថា ​ក្នុង​​លោក​នេះ​​មិន​មាន​​អ្នក​ណា​​ម្នាក់​គួរ​ឲ្យ​​យើង​ច្រណែន​​នោះ​​ឡើយ ​​ព្រោះ​ក្នុងអ្នក​ដទៃ​នោះ​ ក៏​មាន​សេចក្តី​ទុ​ក្ខ ​ហើយ​ចង់​​បា​ន​តែ​​សេច​ក្តី​​សុខ ​ដូច​ជា​​យើង​ដែរ ​។​

កាលបើយើង​ច្រណែននឹងអ្នកដទៃ ឈ្មោះ​ថា​​យើងចង់​បាន​​សេចក្តី​សុខ​​ពី​អ្នក​​ដទៃ ​ចុះបើអ្នកដទៃ​​នោះ​មិនមាន​​សេចក្តី​សុខ​​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ផង ​តើមាន​​សេចក្តី​សុខ​ឯណា​ សម្រាប់​ប្រគល់​ឲ្យ​យើង?​

សូមមនុស្សគ្រប់គ្នាមាន​ឈ្មោះថា មនុស្ស​មនុស្សា ឬថា ជាមនុស្ស​ទេវោ ដោយ​​មាន​ធម៌​ប្រចំា​ចិត្ត​សន្តាន ។

បុគ្គលអ្នកឈ្នះតែង​មានពៀរ         អ្នកចាញ់គ្រំាគ្រា​ដេកជា​ទុក្ខ
លះការ​ឈ្នះចាញ់ទើប​បាន​សុខ        ជាតិនេះ​ជាតិមុខ​អស់វេរា​ ៕ ភិក្ខុវជិប្បញ្ញោ សាន សុជា

អត្តបទដកស្រង់ចេញពីសៀវភៅ “ ជីវិត”
រៀប​រៀង​ដោយ ​ភិក្ខុវជិប្បញ្ញោ សាន សុជា

ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,១០១ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,១៨៧ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤១,៣៤២ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,៣៥៨ ដង)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៥០ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿