30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៤,៥៨១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨១១,៧៦៨
សរុប ៣៨៩,៨៩៤,២៥២
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៦,០៣២ ដង)

សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក



 
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គ​ទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ តើព្រះអង្គនឹងតែងតាំងអ្នកណាជំនួសព្រះអង្គ? "
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ឆ្លើយជាភាសាបាលីថា
"យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា"
ប្រែថា "ម្នាលអានន្ទ ! ធម៌ណាដែលតថាគតសម្តែងហើយ និង វិន័យណាដែលតថាគតបញ្ញត្តទុកហើយ ដល់អ្នកទាំងឡាយ លុះអំណះពីតថាគតទៅ ធម៌និងវិន័យនោះនឹងបានជាសាស្តារបស់អ្នកទាំងឡាយ" 
សេចក្តីខាងលើនេះសបញ្ជាក់ឲ្យឃើញថា ព្រះបរមសាស្តាទ្រង់តែងតាំងព្រះធម្មវិន័យ គឺ ព្រះត្រៃបិដកឲ្យជាសាស្តារបស់ ពុទ្ធសាសនិកជន ។ ក្រោយពីព្រះអង្គបរិនិព្វានទៅ
បាន ៣ខែ ព្រះអរហន្តសាវ័ក ៥០០ អង្គ ដឹកនាំដោយព្រះមហាកស្សបថេរៈ បានជួបប្រជុំគ្នាធ្វើសង្គាយនាគឺប្រមែប្រមូលរួបរួមពាក្យប្រាមប្រៀនរបស់ព្រះបរមសាស្តា
ទុកជាវគ្គជាស្នើ គម្ពីរដែលប្រមូល រួបរួមពុទ្ធវចនៈនេះហៅថា ព្រះត្រៃបិដក ដែលចាត់ទុកថាជាគម្ពីរដ៏ចំណាស់បំផុតរបស់ព្រះពុទ្ធសាសនា ព្រោះជាគម្ពីរកត់ត្រា ចារឹកវចនៈរបស់ព្រះពុទ្ធជាម្ចាស់និងរបស់ព្រះអរហន្តសាវ័កទុកជាបែបផែនជាង ២៥៥៤ ឆ្នាំកន្លងមកហើយ ។
ការធ្វើសង្គាយនាចាត់ជាដំណើរការផ្ទៀងផ្ទាត់ពុទ្ធវចនៈទុកក្នុងរូបបែបសុក្រិតបំផុត មានដំណើរវិវត្តមក តាំងពីសម័យពុទ្ធកាលរហូតដល់ការ សង្គាយនាព្រះធម្មវិន័យ​លើកទី ១,២,៣,៤, ៥,៦ តាមលំដាប់ គោលការណ៍ព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា បន្តវេនមកដោយមុខបាឋៈ(Oral Tradition) គឺ ការទន្ទេញចាំមាត់ទទេ ដែលការទន្ទេញចាំមាត់នេះមានមកជារៀងរហូត លុះត្រាដល់សម័យធ្វើ សង្គាយនាព្រះធម្មវិន័យលើកទី ៥ ក្នុងប្រទេសស្រីលង្កា ។
 
 
សង្គាយនាកត់ត្រាចារឹកពុទ្ធវចនៈដោយមុខបាឋៈបានធ្វើឡើងក្នុងពុទ្ធសករាជ ៤៣៣ ឆ្នាំ គឺ ក្រោយព្រះពុទ្ធជាម្ចាស់បរិនិព្វានទៅបាន ៤៣៣ ឆ្នាំ ក្នុងរជ្ជកាលរបស់ព្រះបាទ
វដ្តគាមណីអភ័យ ដោយមានព្រះរក្ខិតមហាថេរៈជាប្រធាន ធ្វើនៅមល័យជនបទ មូលហេតុដែលត្រូវកត់ត្រា ចារឹកពុទ្ធវចនៈទុកក្នុងគម្ពីរស្លឹករឹតព្រោះការទ្រទ្រង់ដោយមាត់
ទទេ អាចមានកំហុសខុសឆ្គង បានដោយងាយ ព្រោះសតិបញ្ញាក្នុងការទន្ទេញចាំមាត់
របស់កុលបុត្រ ដែលមានសទ្ធា ចាប់ឱនថយជាបណ្តើរៗហើយ ម្យ៉ាងទៀត ព្រះសង្ឃ
ត្រូវទទួល រងគ្រោះថ្នាក់ ដោយគ្រោះធម្មជាតិ និង មហន្តរាយនៃសង្គ្រាមជារឿយ ៗ ធ្វើឲ្យគ្មានពេលវេលាទន្ទេញចាំ ពុទ្ធវចនៈបានខ្លាចក្រែងអ្នកទ្រទ្រង់ ពុទ្ធវចនៈត្រូវរងគ្រោះថ្នាក់ដល់ជីវិត ព្រោះពិចារណាឃើញហេតុភេទទាំងអស់នេះ ទើបត្រូវកត់ត្រាចារឹកពុទ្ធវចនៈទុកក្នុង​សត្រាស្លឹករឹត លើសពីនេះទៀត ក៏មានការកត់ត្រាចារឹកអដ្ឋកថាទុកផងដែរ ។
ហេតុនោះគម្ពីរព្រះត្រៃបិដកទើបចាត់ជាគម្ពីរដ៏ល្អពិសិដ្ឋដែលគួរដល់ការសិក្សា​ស្រាវជ្រាវនិងបដិបត្តិតាម ។
 
 
តើព្រះត្រៃបិដកមានសារៈសំខាន់គួរដល់ការសិក្សាស្រាវជ្រាវយ៉ាងណាខ្លះ?
ការដែលពោលថាគម្ពីរព្រះត្រៃបិដកមានសារៈសំខាន់គួរដល់ការសិក្សាស្រាវជ្រាវព្រោះ៖
ជាទីរួបរួមពុទ្ធវចនៈគឺ ព្រះតម្រាស់របស់ព្រះពុទ្ធជាម្ចាស់ទុក
ជាតំណាងអង្គព្រះបរមសាស្តារបស់ពុទ្ធសាសនិកជនព្រោះជាទីចារឹក​ ព្រះធម្មវិន័យទុក
ជាប្រភពដើមនៃព្រះធម្មវិន័យរបស់ព្រះពុទ្ធសាសនា
ជាបទដ្ឋានត្រួតពិនិត្យជំនឿនិងសេចក្តីបដិបត្តិក្នុងព្រះពុទ្ធសាសនា
ការវិនិច្ឆ័យអ្វីណា នីមួយថាត្រូវឬខុស ថាជាពុទ្ធសាសនាឬមិនមែន ត្រូវអាស្រ័យព្រះធម្មវិន័យ​ដែលមាន ចែងក្នុងព្រះត្រៃបិដកជាគ្រឿងអារកាត់
ជាឯកសារយោង ឬ ភស្តុតាងសំអាងគោលការណ៍ដែលចែងថា
ជាពុទ្ធសាសនា
ចាត់ជាគម្ពីរគួរឲ្យជឿជាក់បំផុតជាងគម្ពីរណា ៗ លើលោកដែលអះអាង
ឲ្យមនុស្ស សម័យបច្ចុប្បន្នដឹងថា កាលពី ២៥៥៤ ឆ្នាំមុនព្រះពុទ្ធជាម្ចាស់​បានត្រាស់អ្វីទុកខ្លះ 
ចាត់ជាវណ្ណកម្មបុរាណដែលបន្សល់ទុកមកឲ្យអនុជនជំនាន់ក្រោយ
ព្រោះហេតុនេះ ការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទើបចាត់ជាកិច្ចការសំខាន់បំផុត
មួយ របស់ពុទ្ធសាសនិកជន ជាកិច្ចការ បន្តវេនអាយុរបស់ព្រះពុទ្ធសាសនា ឬថាជាការងារបន្តសន្តតិវង្សនៃព្រះពុទ្ធសាសនាក៏បានព្រោះដរាបណានៅមានការសិក្សា
ស្រាវជ្រាវព្រះត្រៃបិដកដើម្បីយកទៅបដិបត្តិ ព្រះពុទ្ធសាសនាក៏ស្ថិតស្ថេរគង់វង្សនៅ
ដរាបនោះ ប៉ុន្តែបើមិនមានការសិក្សាស្រាវជ្រាវព្រះត្រៃបិដកទេ បើទុកជាមានការ
បដិបត្តិខ្លះក៏ដោយ ក៏ការបដិបត្តិនោះមិនប្រព្រឹត្តទៅតាមគោលការណ៍ របស់
ព្រះពុទ្ធសាសនាដែរ គឺ ព្រះពុទ្ធសាសនានឹងមិនស្ថិតស្ថេរនៅយូរអង្វែងឡើយ ពោលគឺ នឹងរោយរៀវអន្តរធាន​ ទៅជារឿយ ៗ ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,២៤២ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៧៨ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៤,៩៤១ ដង)
ការរលឹក​ដល់​សេច​ក្តី​ស្លាប់​
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩៤៧ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,២៩៣ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿