30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៩៣៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧០៧,៧៤៩
សរុប ៣៩០,៧៩០,២៣៣
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥២,០៦១ ដង)

សេចក្តី​សង្វេគ​ក្នុង​ហេតុ​ដែល​គួរ​សង្វេគ​ និង​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​របស់​បុគ្គល​អ្នក​មាន​ចិត្ត​សង្វេគ



 
សំវេគោ​  ច​  សំវេជនីយេសុ​  ឋានេសុ​  សេចក្តី​សង្វេគ​ក្នុង​ហេតុ​ទាំង​ឡាយ​គួរ​សង្វេគ​ [ បាន​ដល់​ជាតិទុក្ខ​ ជរាទុក្ខ​ មរណទុក្ខ​ និង​ព្យាធិទុក្ខ ]
សំវិគ្គស្ស​  ច​  យោនិសោ​  បធានំ        សេចក្តី​ព្យាយាម​ [ បាន​ដល់​សម្មប្បធាន​ ៤ ]​ ដោយ​ឧបាយ​របស់​បុគ្គល​អ្នក​មាន​ចិត្ត​សង្វេគ
 


អធិប្បាយ
ក្នុង​ពាក្យ​ថា​ សំវេគោ​ ច​ សំវេជនីយេសុ​ ឋានេសុ​ នេះ​ ដែល​ឈ្មោះ​ថា​ សំវេគ​ បាន​ដល់​ ញាណទស្សនៈ​ ដោយ​ការ​ឃើញ​ ការ​កើត​ជា​ដើម​ដោយ​ភាព​ជា​ភ័យ​ យ៉ាង​នេះ​ថា​ ជាតិភ័យ​ ( ការ​កើត​ជា​ភ័យ )​ ជរាភ័យ​ ( ការ​ចាស់​ជា​ភ័យ )​ ព្យាធិភ័យ​ ( ការ​ឈឺ​ជា​ភ័យ )​ មរណភ័យ​ ( ការ​ស្លាប់​ជា​ភ័យ ) ។​ ពាក្យ​ថា​ សំវេជនីយំ​ ឋានំ​ សំដៅ​ដល់​ ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ។​ ធម៌​ទាំង​ ៤​ ប្រការ​នេះ​ លោក​ហៅ​ថា​ ធម៌​ជា​ទី​តាំង​ ជា​ហេតុ​នៃ​សេចក្តី​សង្វេគ​តក់​ស្លុត​ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ​ថា​ ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ ។

ពាក្យ​ថា​ សំវិគ្គស្ស​ ច​ យោនិសោ​ បធានំ​ គឺ​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​ត្រូវ​ទំនង​ របស់​អ្នក​ដែល​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ ។​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​សេចក្តី​ព្យាយាម​ដែល​មក​ហើយ​យ៉ាង​នេះ​ថា​ “ឥធ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ ដើម្បី​ការ​មិន​កើត​ឡើង​នៃ​អកុសល​ធម៌​ដ៏​លាមក​ ដែល​នៅ​មិន​ទាន់​កើត​ឡើង” ។
( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ ជាតិភយំ​ ( ជាតិភ័យ )​ បាន​ដល់​ ញាណ​ដែល​ឃើញ​ជាតិ​ ( ការ​កើត )​ ដោយ​ភាព​ជា​ភ័យ​តាំង​នៅ ។​ សូម្បី​ក្នុង​ញាណ​ ដែល​ឃើញ​ជរា​ និង​មរណៈ​ ដោយ​ភាព​ជា​ភ័យ​ជា​ដើម​ ក៏​មាន​ន័យ​នេះ​ឯង ។

បទ​ថា​ អនុប្បន្នានំ​ បាបកានំ​ ( ដើម្បី​ញ៉ាំង​អកុសលធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត )​ ជា​ដើម​ ព្រះ​ដ៏​​មាន​ព្រះ​ភាគ​ត្រាស់​សេចក្តី​ព្យាយាម​ដែល​ជា​ហេតុ​របស់​ភិក្ខុ​អ្នក​ឃើញ​ជាតិ​ជា​ដើម​ ដោយ​ភាព​ជា​ភ័យ​ហើយ​ ប្រាថ្នា​ដើម្បី​នឹង​រួច​ផុត​ចាក​ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ ។​
( អដ្ឋសាលិនី​ អដ្ឋកថា )

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៧១២ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨,៣៦២ ដង)
បុ​គ្គល​ដូច​ម្តេច ទើប​ឈ្មោះ​ថា​បាន​នៅ​ជិត​ព្រះ​ពុទ្ធ?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,២១៥ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៣៨ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿