30
ថ្ងៃ អង្គារ ទី ២៧ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២,៧៧៩
Today
ថ្ងៃម្សិលមិញ ២៤៣,៣៤៩
ខែនេះ ៤,២៩៦,២០៩
សរុប ៣៧៨,៦១៧,៧៣១
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៩២៥ ដង)

ឧបនិស្ស័យនៃការបដិបត្តិធម៌



 
ក្នុង​ខណៈ​ដែល​ព្រះសារីបុត្ត​បក់​ផ្លិត​ថ្វាយ​ព្រះដ៏មាន​ព្រះភាគ ដែល​ព្រះដ៏មាន​ព្រះភាគ​កំពុង​តែ​សម្តែង ព្រះធម៌​ដល់​ទីឃនខបរិព្វាជក នៅ​សុករខាតា នា​ភ្នំ​គិជ្ឈកូដ ព្រះថេរៈ​សម្រេច​ព្រះអរហត្ត​ក្នុងខណៈ​នោះ គឺ​កំពុង​បក់​ផ្លិត មិន​មាន​អាការ​ខុស​ប្រក្រតី​អ្វី​ទាំង​អស់ ។ យើង​គ្រប់​គ្នា​ក៏​ធ្លាប់​បក់​ផ្លិត​នៅ​ពេល​នោះ គិត រឿង​អ្វី​ៗ បាន​ទាំង​អស់ គិត​ធ្វើ​បុណ្យ​យ៉ាង​នេះ យ៉ាង​នោះ ឬ​គិត​ដោយ​អកុសលវិតក្ក​ផ្សេង​ៗ ក៏​បាន តាម​តែ​បច្ច័យ​នៃ​ការ​គិត​នោះ​មាន ។ ជំនួស​ការ​គិត​ផ្សេង​ៗ សតិ​ថ្នាក់​សតិប្បដ្ឋាន​កើត​ឡើង​ក៏​បាន​ដែរ រលឹក​ដឹង​លក្ខណៈ នៃ​ធម៌​ពិត​កំពុង​កើត កំពុង​មាន ដោយ​អ្នក​ដទៃ​មិន​បាន​ដឹង​ឡើយ ព្រោះ​តាំង​នៅ ដោយ​អាកប្បកិរិយា​ជា​ប្រក្រតី រហូត​ដល់​សម្រេច​មគ្គផល ។
 


នៅ​ពេល​បរិភោគ​អាហារ សតិ​កើត​ក៏​ជា​ប្រក្រតី នៅ​ពេល​និយាយ ពេល​ស្តាប់ សតិ​កើត​ជា​ប្រក្រតី​បាន ទាំង​អស់ ។ នៅ​ក្នុង​សំយុត្តនិកាយ ខន្ធវារវគ្គ ខេមក​សូត្រ ព្រះ​ខេមកៈ​កំពុង​មាន​អាពាធ សម្តែង​ធម៌ ដល់ភិក្ខុ ៦០ អង្គ សម្រេច​ព្រះអរហត្ត​គ្រប់​អង្គ ។ ព្រះអដ្ឋកថា​បាន​បញ្ចាក់​ថា ព្រះថេរៈ ៦០ អង្គនោះ ចម្រើន​វិបស្សនា​ក្នុង​ទីនោះ ទាំង​ដែល​ព្រះថេរៈ កំពុង​សម្តែង​ធម៌ ពិចារណា​ខ្ពស់​ឡើងៗ ពេល​ចប់​ព្រះ ធម៌​ទេសនា ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត ។ ចំណែក​ព្រះខេមកៈ មិន​មែន ពោល​ដោយ​ទំនង​ដទៃ តែ ពោល​ដោយ​ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​វិបស្សនា​នោះ​ឯង ព្រោះ​ហេតុ​ដូច្នោះ ទើប​លោក​បាន​សម្រេច ព្រះ​អរហត្ត​ក្នុង​ពេល​នោះ​ដែរ ។

ការ​ចម្រើន​សតិប្ប​ដ្ឋាន មិន​មែន​សាង​អារម្មណ៍​ឲ្យ​សតិ ឬ​សាង​បព្វៈ​នេះ បព្វៈ​នោះ​ក្នុង​សតិប្បដ្ឋាន​សូត្រ ដើម្បី​ចម្រើន​សតិប្បដ្ឋាន នោះ​ឡើយ ហើយ​ក៏​មិន​មែន​ជា​បែប​បង្គាប់​សតិ​ឲ្យ​ចម្រើន​ពេល​នេះ ពេល​នោះ ទីនេះ ទីនោះ ដូច្នោះ​ដែរ ព្រោះ​សតិ​ជាអនត្តា អ្នក​ឲ្យ​សតិ​កើត​មិន​មាន​ទេ គឺ​មាន​បច្ច័យ​គ្រប់​គ្រាន់ សតិ ទើប​កើត​ឡើង ។

ការ​ស្តាប់​យល់​អំពី​ធម៌​ពិត​ជា​ប្រក្រតី ទើប​ជា​បច្ច័យនៃ​សតិប្ប​ដ្ឋាន ឯ​ការ​បាន​ដឹង​លក្ខណៈ​របស់​សតិ ទើប​អាច​សតិ​ចម្រើន​ទៅ​បាន ។
 


ការ​ចម្រើន​សតិប្បដ្ឋាន មិន​​មែន​ធ្វើ​បែប​នេះ បែប​នោះ តាម​អ្នក​ណា​នោះ​ឡើយ ព្រោះ​អារម្មណ៍​របស់ សតិ ជា​បរមត្ថ​ធម៌​រៀង​ៗ ខ្លួន គ្រប់​ឥរិយាបថ ៤ ពេល​ណា​ក៏​មាន​ធម៌​ពិត​ដែរ ។ តួធម៌បដិបត្តិ មិន ប្រព្រឹត្ត​ទៅ​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​អ្វី​នោះ​ទេ តួធម៌បដិបត្តិ គឺ​ដឹង​បរមត្ថធម៌​ជា​ធម៌​ពិត ដែល​ធម៌​ពិត​នោះ មិន​​មែន​ជា​សត្វ​បុគ្គល​តួ​ខ្លួន​ហើយ​ស្រេច ។

នៅ​ក្នុង​អដ្ឋកថា​ធម្មបទ ភិក្ខុ​វគ្គ សម្តែង​អំពី​ព្រះ​វក្កលិ​បាន​នូវ​បី​តិ​ដ៏​ខ្លាំង​ក្លា ហោះ​ទៅ​តាម​អាកាស ពិចារណា​ព្រះពុទ្ធ​គាថា ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា

បាមោជ្ជពហលោ ភិក្ខុ                   បសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំ                     សង្ខារូបសមំ សុខំ ។

ភិក្ខុ​ដែល​ច្រើន​ទៅ​ដោយ​សេចក្តី​រីករាយ​ជ្រះថ្លា ក្នុង​ព្រះពុទ្ធ​សាសនា គប្បី​បាន​សម្រេច​នូវ​សន្តិ​បទ គឺ​ព្រះនិព្វាន ដែល​ស្ងប់​នូវ​សង្ខារ​ទាំង ពួង ជាសុខ ។

ព្រះវក្កលិ សម្រេច​ព្រះអរហត្ត​នៅ​ក្នុង​អាកាស​នោះ​ឯង ហើយ​ហោះ​ចុះ​មក​ថ្វាយ​បង្គំ​ព្រះបរមសាស្តា នៅ​នា​ព្រះវេឡុវ័ន មហាវិហារ ។ តើ​យើង​បដិបត្តិ​ធម៌ ដោយ​ធ្វើ​តាម​ព្រះវក្កលិ ហោះ​ទៅ​តាម​អាកាស ដូច្នោះ​ឬ ?

ព្រះសប្បទាសត្ថេរ លោក​មិន​ចង់​មាន​ជីវិត​នៅ​ក្នុង​ផ្នួស តែ​លោក​ក៏​មិន​ចង់​សឹក ម៉្លោះ​ហើយ លោក សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ដោយ​យក​កាំបិត​កោរ​ទៅ​អារ​បំពង់ក ប៉ុន្តែ​សំណាង​ល្អ កាំបិត​បញ្ញា​លឿន​ជាង កាត់​អាសវក្កិលេស​ដាច់​អស់ មុន​នឹង​ដាច់​បំពង់ក សម្រេច​ព្រះអរហត្ត ក្នុង​ទី​នោះ​ឯង ។ មាន​ភិក្ខុ​អង្គ​ខ្លះ កាត់​ដាច់​បំពង់ក​ស្រេចហើយ ទើប​សម្រេច​ព្រះអរហត្តប​រិនិព្វាន​ក្នុង​ពេល​នោះ​ទៅ ។

ដើម្បី​សម្រេច​ព្រះអរហត្ត តើ​យើង​ត្រូវ​បដិបត្តិ​ដោយអារកាត់​ផ្តាច់​បំពង់ក​ខ្លួន​ឯង តាម​លោក​ដូច្នោះ​ឬ?


ដោយ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៧២៩ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៥៨,៧២២ ដង)
សូវ​ក្រ​សម្បត្តិ​កុំ​តែ​ឲ្យ​ខ្សត់​បញ្ញា
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២៤,៤៧៨ ដង)
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,០៩១ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,២៩៩ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿