ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,៩៩៣
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ១២៦,៩៩៣
សរុប ៣៧៩,៤១៣,៦៨៦
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៥៧៤ ដង)

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​



 
ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​ «ជីវិត» ​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។
 
មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។
 


កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។

ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចម្រើន​នូវ​គុណធម៌​ បាន​សម្រេច​ជា​សោតា​បន្ន ជា​សកទា​គាមី និង​ជា​អនាគាមី ដែល​ហៅ​ថា​ ព្រះ​អរិយៈ បុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថា ព្រះ​សេក្ខ​បុគ្គល គឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។
 
 
សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​សិក្សា​ លុះ​ត្រា​តែ បាន​សម្រេច​ជា​ព្រះអរហន្ត​ ទើប​ហៅ​ថា​ ព្រះ​អសេក្ខ​បុគ្គល គឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ ។ នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារ ជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​ និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន ។ ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​ ។

សូម​មនុស្ស​ទាំង​ឡាយ​ សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​ និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំ ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​ និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​ គឺ​ព្រះ​អរហន្ត​៕​

«​ស្រង់​ចេញ​ពី​សៀវភៅ ពរ​៤​ប្រការ របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត​ សាវង្ស»
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ២៥,៧៥៥ ដង)
សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង
ផ្សាយ : ០២ វិច្ឆិកា ឆ្នាំ២០១៩ (អាន: ២៩,០២១ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៣២ ដង)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៥៨១ ដង)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៩,៩០០ ដង)
ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,០៨៣ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿