30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៥០១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៥,១១៩
សរុប ៣៨៩,៦៦៧,៦០៣
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣២,៨៦៣ ដង)

យុវជន និងការថែទាំសុខភាពផ្លូវចិត្ត



ស្តាប់សំឡេង
 
យុវជន និង​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត គឺ​ជា​ចំណង​ជើង​សៀវភៅ​មួយ ដែល​រៀបរៀង​ដោយ “គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំយុវ​ជន ក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​” ពិនិត្យ​និង​ផ្តល់​យោបល់​ដោយ​អនុគណៈកម្មការ​សុខភាព​ផ្លូវ​ចិត្ត​ក្រសួង​សុខាភិបាល និង​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ TPO សម្រប​សម្រួល​ការ​រៀបរៀង​ និង​ចង​ក្រង​ឯកសារ​ដោយ​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ ក្រសួង​អភិវឌ្ឍន៍​ជនបទ សហការនឹង សមាគមរញ្ជន​ពុទ្ធិបពោធនមិត្ត CamboKids ឆ្នាំ២០០៤។ 

ដោយ​យល់​ឃើញ​ថា សៀវភៅ​នេះ​មាន​សារ​ប្រយោជន៍​ដល់​អ្នក​អាន​គ្រប់​រូប ជា​ពិសេស​យុវជន ដែល​ត្រូវ​ការ​វិធីសាស្ត្រ​ក្នុង​ការ​បន្ធូរបន្ថយ​ភាពតាន​តឹង និង​វិបត្តិ​ផ្សេង​ដែល​កើត​មាន​ជា​យថាហេតុ នឹង​បាន​ជា​មាគ៌ា​ដ៏​ប្រសើរ​មួយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ ទើប​គិត​ថា​គួរ​តែ​យក​មក​ដាក់​ផ្សាយ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ត​ទៅ។ សូម​តាម​ដាន​អាន ដូច​មាន​សេចក្តី​ត​ទៅ​នេះ ៖

អារម្ភកថា
បន្ទាប់​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្ស​កន្លងមក ប្រទេសកម្ពុជា​យើង​បាន​ទទួល​ការ​បាត់​បង់​យ៉ាង​ធំ​ធេង​ដែល​ពុំ​អាច​ពិពណ៌នា​បាន។ ក្រោយ​ពី​ស្តារ និង​រៀប​ចំឡើង​វិញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ដែល​ទទួល​រង​ការ​ខូចខាត​បណ្តាល​មក​ពី​សង្គ្រាម ប្រទេស​កម្ពុជា​បាន​ប្រែប្រួល និង​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នាបច្ចុប្បន្ន។ ការ​រស់​នៅ​ឆ្លង​កាត់​វិបត្តិ​ផ្សេង​ៗ​រួម​និង​ការ​ប្រែ​ប្រួល​ក្នុង​សង្គម​កន្លង​មក បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ជា​វិជ្ជមាន និង​អវិជ្ជមាន​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ជាពិសេស បញ្ហា​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ដូច​ជា ការ​ព្រាត់ប្រាស់​ឪពុកម្តាយ បងប្អូន វិនាស​ទ្រព្យសម្បត្តិ ការ​ធ្លាក់​ខ្លួន​ពិការ និង​ផល​ប៉ះពាល់​ជាអវិជ្ជមាន​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​កន្លង​មក​នោះ បាន​ធ្វើឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជាជន​យើង ព្រម​ទាំង​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​(​វិបត្តិ​ផ្លូវ​ចិត្ត ឬ​បញ្ហា​ចិត្ត​សង្គម​) ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ទាំង​អស់​មាន​ស្ថានភាព​ផ្លូវ​ចិត្ត​អាប់​អួរ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ចិត្ត​ជា​ប្រចាំ រួម​នឹង​ក្តី​អស់សង្ឃឹម​ចំពោះ​អនាគត ការ​បាក់​ទឹក​ចិត្ត និង​ការ​ភ័យ​ខ្លាច​ជានិច្ច​ក្នុង​ជិវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។
 


បញ្ហា​ដូច​បាន​រៀបរាប់​ខាង​ដើម​នេះ ក៏​បាន​ផ្ទេរ​មក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មី​ផង​ដែរ។ បញ្ហា​ទាំង​អស់​នេះ គួប​ផ្សំ​នឹង​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ទៀត​ក្នុង​សង្គម​ដូចជា បញ្ហា​គ្រឿង​ញៀន ភាព​ក្រីក្រ សកម្មភាព​អនាចារ​ផ្សេងៗ បាន​ធ្វើ​ឲ្យ​យុវជន​ទទួល​រង​ការ​ផ្ទេរ​នូវ​ការ​​ប៉ះ​ទង្គិច​ផ្លូវ​​ចិត្ត និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ៗ​ដោយ​ផ្ទាល់​ផង​ដែរ។ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត និង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ជា​ទូទៅ អាច​បង្ក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មី មាន​ស្ថានភាព​ផ្លូវ​ចិត្ត​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា និង​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​សង្គម។

ក្នុង​គោល​បំណង​ជួយ​ឲ្យ​យុវជន​របស់​យើង​យល់​ដឹង​ជា​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវចិត្ត និងវិធី​ដោះ​ស្រាយ ទើប​គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំ​យុវជន ក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត បាន​រៀបរៀង​ឯកសារ​នេះ​ឡើង​ដើម្បី​ជួយ​យុវជន​គ្រប់​រូប​ឲ្យ​យល់​បាន​ជា​មូលដ្ឋាន​នូវ​វិធី​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន។ កម្មវិធី​អប់រំ​យុវជន ក្នុង​វិស័យ​ថែទាំ​សុខ​ភាព​ផ្លូវ​ចិត្ត នឹង​ត្រូវ​ស្នើ​ទៅ​ស្ថាប័ន​រាជរដ្ឋាភិបាល រួម​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ក៏​ដូចជា​ធ្វើការ​បញ្ជ្រាប​ចូល​ក្នុង​កម្ម​វិធី​សិក្សា។ កម្មវត្ថុ​សំខាន់​គឺ ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​មានសុខភាព​ផ្លូវ​ចិត្ត​ល្អប្រសើរ បង្កើត​បាន​នូវ​សន្តិភាព​ផ្លូវ​ចិត្ត ដេល​ជា​កត្តា បញ្ចៀស​បាន​នូវ​អំពើ​ហិង្សា និង​សង្គ្រាម ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ចំពោះ​មនុស្ស​ជំនាន់​ថ្មី។
 


គណៈកម្មការនិពន្ធ
_______________
មាតិកា

ជំពូកទី I -និយមន័យ​ទូទៅ​នៃ​សុខភាពផ្លូវចិត្ត
ជំពូកទី II -បញ្ហាផ្លូវចិត្ត ជំងឺផ្លូវចិត្ត និងការថែទាំ
ផ្នែកទី ១ -ការ​តាន​តឹង​ចិត្ត
ផ្នែកទី ២ -ការ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត
ផ្នែកទី ៣ -ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវកាយ
ជំពូកទី III -ការ​សម្រាក​ចិត្ត-កាយ និង​ការ​កសាង​កម្លាំង​ចិត្ត​រឹងមាំ
ផ្នែកទី ១-លំហាត់​សម្រាក​ចិត្ត-កាយ
ផ្នែកទី ២ -ការ​កសាង​កម្លាំងចិត្ត​រឹងមាំ

អានអត្ថបទទាំងស្រុងសូមចុច ទីនេះ
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៣៩,៤៩៧ ដង)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៤៩ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿