អានអត្ថបទ
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០២៣ (អាន: ៣,២១៧ ដង)
ពុទ្ធាបទាន ទី ១

|
[ ១ ] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើព្រះសព្វញ្ញុពុទ្ធ ជាអ្នក ប្រាជ្ញទាំងនោះ ទ្រង់កើតមាន ដោយហេតុដូចម្តេច ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅ ត្រាស់ នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុក ហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បាន មោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជា សព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់ដឹងនោះផង ព្រោះ អធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញា នោះផង ។
សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃ ព្រះពុទ្ធមុន ៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជាហេតុ ធម៌ បរិបូណ៍ដោយបារមី ៣០ ។ តថាគតបាននមស្ការថ្វាយបង្គំ ដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយផង ចំពោះព្រះសម្ពុទ្ធទាំង ឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃផង ។ រតនៈ ទាំងឡាយ រាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតា ដែលឋិតនៅឰដ៏អាកាសផង ឋិតនៅលើដែនដីផង រមែងនាំ មកនូវរតនៈទាំងពួងនោះ ដោយចិត្ត ។ ក្នុងទីនោះ តថាគតបាន សាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់ត្រដែតទៅ ក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អ ដ៏វិចិត្រហើយ ចែកជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃ ច្រើន មានក្របជាវិការៈនៃមាស ប្រដាប់ដោយឆត្រកំពូល ស្រួច ។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាសដោយឈូក ដ៏ល្អជាងជាន់ដែលក្រាល ដោយមាសដ៏ប្រសើរ ។ ( ជាន់ខ្លះ ) វិចិត្រដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ ( ជាន់ខ្លះ ) មានពណ៌ក្រហមល្អ ( ជាន់ ខ្លះ ) មានពន្លឺដូចស្លាបអណ្តើកមាស ( ជាន់ខ្លះ ) ភ្លឺផ្លេកគ្រប់ ទិស ។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹងចាត់ត្រូវរបៀប មាន កម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត ( សំយុងចុះមក ) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច ។ ( ជាន់ប្រាសាទទាំងឡាយ ) មាន ពណ៌ខៀវ លឿង ក្រហម ស និង ពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ ។ មានក្បាច់ផ្កាឈូកគួរក្រឡេកមើល ស្រស់ដោយរូបម្រឹគនិង បក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ និង ព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយ កណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់ ។ ( ផ្ទៃនៃប្រាសាទនោះ ) មានទង់ពណ៌ហង្ស បាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រ ល្អដោយពណ៌ផ្សេង ៗ ប្រកប របៀបទង់ដែលគេលើកឡើង ។ មានផែនក្តារ ផ្សេង ៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារ កែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ ។ ( ផ្ទៃខាង ក្នុងប្រាសាទនោះ ) វិចិត្រដោយសយនៈផ្សេង ៗ ក្រាលដោយ សំពត់កាសិកៈ មានសាច់ល្អិត សំពត់រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ ។ តថា គតបានក្រាល នូវកម្រាលផ្សេង ៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែង នូវហោជាងកែវ ក្នុងជាន់នោះ ៗ ។ មានពួក ជន ឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរខឿន សសរផ្ទះ ខ្លោងទ្វារ ជាវិការៈនៃមាស ជាវិការៈនៃមាសជម្ពូនទៈ ជា វិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏ ច្រើនដែលចែកល្អ វិចិត្រដោយសន្ទះទ្វារនិងគន្លឹះ សុទ្ធសឹងល្អ ៗ ។ ក្អមពេញ ( ដោយទឹក ) ច្រើន ដែលដាក់ផ្កាឈូកនិង ឧប្បលជាតិ រៀបតាំងទាំងសងខាង នៃប្រាសាទនោះ ។ ព្រះបច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជា នាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅ ហើយផង ( នូវព្រះបច្ចេកពុទ្ធទាំងឡាយ ) ព្រមទាំងសាវ័ក ដោយរូបភេទជា ប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួច គង់ជាអរិយមណ្ឌល លើតាំងជាវិការៈ នៃមាសទាំងអស់ ព្រះ ពុទ្ធទាំងឡាយណា ប្រសើរផុត ក្នុងលោក មានក្នុងកាលឥឡូវ នេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំង អស់អង្គនោះ បានឡើងមកគង់ ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គ ដែល ជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល ( ឲ្យឆ្អែតស្កប់ស្កល់ ) ។ មានដើមកប្បព្រឹក្សច្រើន ដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង ( អំពីដើមកប្បព្រឹក្សនោះ ) មកធ្វើជាត្រៃចីវរ ហើយ ថ្វាយ ( ព្រះបច្ចេកពុទ្ធ ) ឲ្យស្លៀកដណ្តប់ ( រួចនិមន្តឲ្យឆាន់ ) នូវបង្អែមនិងចំអាប ដែលមានរសឆ្ងាញ់ ព្រមទាំងទឹកនិងភោជន ។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃកែវមណីឲ្យ ពេញ ( ដោយវត្ថុទាំងនោះ ) ហើយប្រគេនសំពត់ទិព្វ មានសាច់ ដ៏រលីង ដែលគួរដល់ចីវរ ។ មណ្ឌលនៃព្រះអរិយៈទាំងអស់ ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និងស្ករអំពៅផង បាយដ៏ប្រសើរផង ។ ( ព្រះអរិយៈទាំង នោះ ) ចូលទៅកាន់បន្ទប់កែវ សម្រេចសីហសេយ្យាលើសយនៈ មានតម្លៃច្រើន ដូចកេសររាជសីហ៍ក្នុងគូហា ។ ( ព្រះ អរិយៈទាំងនោះ ) មានសម្បជញ្ញៈ ក្រោកឡើង ហើយផ្គត់ព្រះ ភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុងឈានជាអារម្មណ៍ របស់ព្រះពុទ្ធទាំងពួង ។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិភុព្វនាឥទ្ធិ ច្រើន សែន ។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ ដឹងហេតុដ៏ជ្រៅល្អិត ដោយប្រាជ្ញាសាវ័កទាំងឡាយ សួរព្រះពុទ្ធ ទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ ។ ព្រះ ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នា និងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង ។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើ ប្រាសាទឯឆត្ររួត ប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ ។ តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាសដែល រចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញកែវមុក្តា ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ ពិតាន សំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀប ផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ សូមស្រះ បោក្ខរណី ដេរដាសដោយចង្កោមផ្កា ( មានក្លិនក្រអូប ) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរ ដាស ដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ ។ សូម ស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិន ក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយ ពិតានមាស ។ សូមស្រះបោក្ខរណី ក្នុងទិសទាំង ៤ ព្រោង ញ្រតដោយឈូកនិងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស ។ ដើមឈើទាំងអស់ ជុំវិញ ប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយ រាយក្លិនទៅលើប្រាសាទ ។ សូមពួកក្ងោកពង់លើប្រាសាទ នោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវ ជុំវិញប្រាសាទនោះ ។ សូមពួកស្គរទាំង អស់ លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួក ចម្រៀងទាំងអស់ច្រៀង ជុំវិញប្រាសាទ ។ សូមបល្ល័ង្កមាសដ៏ ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិត នៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ ( ដទៃពីរនោះផង ) ។ សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំង ហ្មឺន មានពន្លឺតែបែបមួយត ៗ គ្នា ។ សូមពួកស្រ្តីគណិកា ពួក ស្រ្តីរបាំនិងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេង ៗ នាំ គ្នារាំ នាំគ្នាច្រៀង ជុំវិញប្រាសាទ ។ តថាគតឲ្យគេលើកទង់ ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូល ភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ ។ តថាគតប្រកាសថា សូមពួក មនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទ របស់យើងនេះ ។ អំពើជា កុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយ កាយ វាចា ចិត្ត ( អំពើ ជាកុសលនោះ ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការ កើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស ។ សត្វទាំងឡាយណា មាន សញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំងអស់ នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វ ទាំងឡាយណា បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយ នោះ សត្វទាំងនោះ ( ចូរបានទទួល ) នូវផលនៃបុណ្យដែលខ្ញុំ ឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយ ណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង ។ សត្វទាំងអស់ណាក្នុងលោក ដែល អាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវ ភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ ។ តថាគតបានឲ្យទាន ដោយចិត្ត តថាគតបានបណ្តុះ នូវសេចក្តីជ្រះថ្លា ដោយចិត្ត បាន បូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជាចំពោះព្រះបច្ចេកពុទ្ធទាំង ឡាយ ។ តថាគតលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅ កើតក្នុងឋានតាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុកចេតនានោះផង ។ តថាគតស្គាល់ច្បាស់ នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត ។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្សបរិបូណ៌ដោយរូបឆោមនិងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា ។ ភោជនដ៏ប្រសើរផ្សេង ៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេង ៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ អាហារជាទិព្វ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ) ។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត ( អំពីទី នោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កម្រងផ្កា ទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងអលង្ការទាំង ឡាយ ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ទឹកឃ្មុំនិងស្ករ ក៏មកដល់តថាគត ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងបង្អែម គ្រប់យ៉ាង ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ ដើម្បីដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥត ទ្រព្យ ( ជនអ្នកដំណើរ ) យាចក និងអ្នកដើរតាមផ្លូវ ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាង លោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុង លោក ។ ទីបំផុតនៃសត្វ កាលទៅកាន់ទិស ទាំង ១០ ក្នុង លោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃ ទិសនោះ គេមិនអាចរាប់បាន ។ ពន្លឺជាគ្រឿងនាំទៅនូវរស្មី ទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ ។ ចូរពួកជន ទាំងអស់នេះ ក្នុងលោកធាតុឃើញនូវតថាគតចុះ ចូរពួកជន គ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជនរាល់រូប ប្រព្រឹត្តតាមតថាគត ចុះ ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យ ដ៏ពីរោះប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេងដ៏ពីរោះចុះ ។ កាលបើតថាគតបង្អុរ ចុះដោយ ទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមានអាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យ ជាន់ក្រោម ចូរ ពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ ។ ព្រោះតថាគត ឲទានដែលគួរឲ បានបំពេញសីល ឥតមានសេសសល់ ដល់ នូវនេក្ខម្មបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតបានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមី ឲ ខ្ពង់ខ្ពស់ដល់នូវខន្តិបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខនិងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវ សម្ពោធិញ្ញាណដ៏ឧត្តម ។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជា អ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការ មិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនី របស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ ព្រះពុទ្ធនិងព្រះអរហន្តច្រើន អង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយចូរ ថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធនិងព្រះអរហន្តចុះ ។ ព្រះ ពុទ្ធទាំងឡាយ ថាអចិន្តិយបុគ្គល ( បុគ្គលដែលគេមិនគប្បីគិត កើត ) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គល ជ្រះថ្លា ចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ ។ បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិត របស់ព្រះអង្គ ទើបសម្តែង នូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ ។ ចប់ ពុទ្ធាបទាន ។ បិដក ភាគ ៧២ - ទំព័រទី ១ ដោយ៥០០០ឆ្នាំ
|