ស្វែងយល់អំពីសមាធិ

|
សមាធិ គឺការរក្សាចិត្តឱ្យតាំងនៅស៊ប់ រក្សាចិត្តស្ថិតនៅខ្ជាប់ ការធ្វើឱ្យចិត្តនៅស្មាំស្មើផង ត្រឹមត្រូវផង ជាពិសេសញ៉ាំចិត្តនិងចេតសិកឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយបាន។ ចិត្តនិងចេតសិក មិនមានភាពរាយមាយ មិនរសាត់អណ្ដែតអណ្ដូង ឋិតនៅស្មើល្អត្រឹមត្រូវ អាចឱ្យចិត្តផ្តោតលើអារម្មណ៍តែបាន ព្រោះចិត្តនោះមានសមាធិតម្កល់ស៊ប់មាំល្អ។ សមាធិមានច្រើនប្រភេទ និងច្រើនពួកកាលបើវែកញែក លើកមកបកស្រាយឱ្យសព្វសេចក្ដីនោះ ពុំបានឡើយ។ នៅត្រង់ចំណុចនេះខ្ញុំនឹងលើកយកតែចំណុចដែលសំខាន់ខ្លះៗ ដែលលោកអ្នកអាចយល់បានមកបង្ហាញប៉ុណ្ណោះ។ ហើយក៏មានចំណុចខ្លះ ក៏ខ្ញុំមិនទាន់ច្បាស់ផងដែរ ដ្បិតថាបញ្ញានៅមានកម្រិត ចំណុចខ្លះក៏បានត្រឹមយល់ដោយខ្លួនឯង មិនអាចមានប្រតិពលក្នុងការលើកយកមកពន្យល់ដល់អ្នកដទៃឱ្យយល់បាន។ ហេតុនេះប្រសិនបើលោកអ្នកមានប្រាថ្នាដើម្បីសិក្សាឱ្យបានច្បាស់នោះ សូមទៅរកមើលក្នុងគម្ពីរវិសុទ្ធិមគ្គភាគ១ ឬគម្ពីរសមាធិនិទ្ទេស នោះលោកអ្នកនឹងបានសិក្សាយល់ច្បាស់ដោយពិស្ដាសព្វសេចក្ដី បានជាមិនខាន។ រក្សាសិទ្ធិស្រាវជ្រាវដោយ អត្ថបទជីវិត ដោយ៥០០០ឆ្នាំ
|