30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,០៨៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៧៧,១១២
សរុប ៣៩០,៥៥៩,៥៩៦
អានអត្ថបទ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៣,០៥៦ ដង)

ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤



 

  • ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គ​មានយស​ដល់ម្ល៉ោះ ក៏នៅ​តែមិន​ក្រាបសំពះ ព្រោះតែ​សេចក្តី​ច្រណែន និងសេចក្តី​ប្រកាន់ឲ្យ​ភាន់ច្រឡំ។ ព្រះសាស្តា ជា​សារថី​របស់​ជន ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមាន​សេចក្តី​សង្វេគ និងសេចក្តី​ព្រឺរោម ដែលមិន​ធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅ​ជាជដិល​ក្នុង​កាលមុន ការ​សម្រេច​លាភសក្ការៈ​ណាតិច​តួច គ្រានោះ ខ្ញុំលះបង់​នូវការ​សំរេច គឺ​លាភ​សក្ការៈ​នោះ​ហើយ មកបួស​ក្នុងសាសនា​ព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នក​ត្រេកអរ​ដោយ​ការបូជា ធ្វើកាមធាតុ​ជាប្រធាន កាលខាង​ក្រោយមក ខ្ញុំបាន​ដករាគៈ ទោសៈ និងមោហៈ ចោល​ហើយ។ ខ្ញុំដឹងខន្ធ​ដែលធ្លាប់​អាស្រ័យនៅ​ក្នុងកាល​ពីដើម បានជម្រះ​ទិព្វចក្ខុ​ឲ្យស្អាត ជាអ្នក​មានឫទ្ធិ ដឹងចិត្ត​អ្នកដទៃ ទំាំងបាន​សម្រេច​ទិព្វសោត។ មួយទៀត កុលបុត្រ​ចេញ​ចាកផ្ទះ មក​បួសក្នុង​ធម្មវិន័យ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំបានដល់​ហើយ​តាម​លំដាប់ ទំាំងធ្វើ​ឲ្យអស់​សំយោជនធម៌​ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។
     
  • (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់​ហើយ ស្រូវគេ​គរទុកក្នុង​លានហើយ ខ្ញុំ​នៅតែមិន​បានដុំបាយ តើខ្ញុំនឹង​ធ្វើដូចម្តេច។

    (ព្រះថេរៈ​និយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះ​ព្រះពុទ្ធ​មានគុណ​មិនមាន​ប្រមាណ អ្នកនឹងជា​បុគ្គលមាន​សរីរៈ​ដែលបីតិ​ពាល់ត្រូវ មានចិត្ត​រីករាយ​រឿយ ៗ មិន​ខាន។ ចំពោះ​ធម៌មាន​គុណមិន​មានប្រមាណ។បេ។ ចំពោះ​សង្ឃមាន​គុណ​មិនមាន​ប្រមាណ។បេ។

    (មារនិយាយថា) លោកនៅក្នុង​ទីវាល​ល្ហល្ហេវ​ផង រាត្រីនេះ​ត្រជាក់ មានសន្សើម​ធ្លាក់ ចុះ​ផង។ លោកកុំបណ្តោយ​ឲ្យត្រជាក់​គ្របសង្កត់​ឲ្យលំបាក​ឡើយ ចូរលោកចូល​ទៅក្នុងកុដិ ដែលមាន​ទ្វារគន្លឹះ​ជាប់មាំ។

    (ព្រះថេរៈតបថា) អាត្មាពាល់ត្រូវ​អប្បមញ្ញា​ទាំង ៤ ដល់នូវ​សេចក្តី​សុខដោយ​សារ​អប្បមញ្ញា​ទាំងនោះ មិនញាប់ញ័រ មិនលំបាក​ដោយត្រជាក់​ទេ។ — តេកិច្ឆកានិត្ថេរ។
     
  • បុគ្គលដែលមិនមានសេចក្តីគោរព​ក្នុងពួក​សព្រហ្មចារី រមែង​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រី​ក្នុងទីមាន​ទឹកតិច។ បុគ្គល​ដែលមិនមាន​សេចក្តី​គោរព​ក្នុង​ពួកសព្រហ្មចារី រមែង​មិនលូត​លាស់ក្នុង​ព្រះសទ្ធម្ម ដូចពូជ​ស្អុយ (ដែលមិន​លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមិន​មានសេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​ឆ្ងាយអំពី​ព្រះនិព្វាន ក្នុងសាសនានៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ បុគ្គល​ដែលមាន​សេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រីនៅ​ក្នុងទី​មានទឹក​ច្រើន។ បុគ្គល​ដែលមាន​សេចក្តីគោរព ក្នុង​ពួក​សព្រហ្មចារី ទើប​ដុះដាល​ក្នុង​ព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមាន​សេចក្តី​គោរព​ក្នុងពួក​សព្រហ្មចារី រមែងឋិតនៅ​ក្នុងទីជិត​ព្រះនិព្វាន ក្នុងសាសនា​នៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ — មហានាគត្ថេរ។
     
  • កុល្លភិក្ខុ ទៅកាន់​ព្រៃខ្មោច បានឃើញ​ខ្មោចស្រី​ដែលគេ​ចោលបោះបង់​ក្នុង​ព្រៃ​ស្មសាន មានដង្កូវ​កំពុងតែ​ប្រជែង​គ្នាស៊ី​ដេរដាស។

    (ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នក​ចូរមើលសរីរៈ​ដែលក្តៅ​រោលរាល​មិនស្អាត មានក្លិន​ស្អុយ មានវត្ថុ​មិនស្អាត ដែលហូរ​ឡើង ហូរចុះ ជាសរីរៈ​ដែលពួក​មនុស្សពាល តែង​ត្រេកអរ​ក្រៃពេក។

    (ព្រះកុល្លត្ថេរ​ពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើល​កាយនេះ ជារបស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ ព្រោះបាន​សម្រច​ដោយ​ញាណទស្សនៈ។ សរីរៈនៃខ្ញុំ​នេះយ៉ាងណា សរីរៈ​នៃ​ស្រីនុ៎ះ​យ៉ាងនោះដែរ សរីរៈ​ស្រីនុ៎ះ​យ៉ាងណា សរីរៈ​នៃខ្ញុំនេះ ក៏យ៉ាង​នោះដែរ សភាវៈ​ខាងក្រោម​យ៉ាងណា សភាវៈ​ខាងលើ​យ៉ាងនោះ សភាវៈ​ខាងលើ​យ៉ាងណា សភាវៈ​ខាងក្រោម​យ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់​យ៉ាងនោះដែរ វេលាយប់​យ៉ាងណា វេលាថ្ងៃ​យ៉ាងនោះ​ដែរ ខាងមុខ​យ៉ាងណា ខាងក្រោយ​យ៉ាងនោះ​ដែរ ខាង​ក្រោយ​យ៉ាងណា ខាងមុខ​យ៉ាងនោះដែរ។ សេចក្តី​ត្រេកអរ​ដោយ​តុរិយតន្រ្តី​ប្រកប​ដោយអង្គ ៥ បា្រកដ​ដូច្នោះ ក៏មិនដូច​សេចក្តី​ត្រេកអរ​របស់អ្នក​មានចិត្ត​មូលតែមួយ ឃើញច្បាស់​នូវធម៌​ដោយ​ប្រពៃទេ។ — កុល្លត្ថេរ។
     
  • តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី ដូច​ពួជ្រៃ បុគ្គល​នោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ ដូចស្វា​កាលប្រាថ្នា​ផ្លែឈើ ស្ទុះទៅ​ក្នុងព្រៃ​ដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិ​ដ៏លាមក ផ្សាយទៅក្នុង​អារម្មណ៍​ផ្សេងៗ ក្នុងលោក គ្របសង្កត់​បុគ្គល​ណា សេច​ក្តីសោក តែងចំរើន​ដល់បុគ្គល​នោះ ដូចស្បូវ​រណ្តាស​ដែល​ត្រូវភ្លៀង​ធ្លាក់​ចុះ​ជញ្ជ្រំហើយ តែងចំរើន​ឡើង​ដូច្នោះ។ ចំណែកជន​ណា គ្រប​សង្កត់​តណ្ហា​ដ៏លាមក​ក្នុងលោក ដែលឆ្លង​ដោយកម្រ​នុ៎ះបាន សេចក្តី​សោក តែងធ្លាក់​ចេញចាក​ជននោះ​ឯង ដូចដំណក់​ទឹក ធ្លាក់ចុះ​ចាកស្លឹក​ឈូក។ ហេតុនោះ បានជា​តថាគត​ប្រាប់ដល់​អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មាន​រូប ដែលមក​ប្រជុំក្នុង​ទីនេះ សេចក្តី​ចំរើន ចូរ​មានដល់​អ្នកទំាំងឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ អ្នកទំាំងឡាយ ចូររំលើងឫស​នៃតណ្ហា​ចោល​ចេញ ដូចបុគ្គល​ដែលត្រូវ​ការដោយ​ស្បូវភ្លាំង ជីកស្បូវ​រណា្តស​ចោលចេញ មារកុំរុករាន​អ្នកទំាំងឡាយ​រឿយ ៗ ដូចខ្សែ​ទឹកកាច់​បំបាក់​ដើមបបុស​ដូច្នោះ​ឡើយ។ អ្នក​ទំាំងឡាយ ចូរ​ធ្វើតាមនូវ​ពុទ្ធវចនៈ កុំឲ្យខណៈ​កន្លង​នូវអ្នក​ទាំងឡាយ​បាន ព្រោះថា បុគ្គល​ទំាំងឡាយ ដែលខណៈ​កន្លងហើយ តែង​សោកសៅ​ពេញ​បន្ទុក​ក្នុងនរក។ សេចក្តី​ប្រមាទ​ទុកជា​ធូលី ធូលី​កើតឡើង ព្រោះសេចក្តី​ប្រមាទ (ព្រោះ​ហេតុនោះ) បុគ្គលគួរ​តែដកនូវ​សរ គឺសេចក្តី​ប្រមាទ​របស់ខ្លួន​ចេញ ដោយ​សេចក្តី​មិនប្រមាទ​ដោយ​វិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។
     
  • ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែល​បានសេចក្តី​ស្ងប់ចិត្ត​អស់កាល​សូម្បី​ត្រឹមតែ ១ ផ្ទាត់ម្រាមដៃ​សោះ។ ខ្ញុំត្រូវ​កាមរាគគ្របសង្កត់ មិនបាន​នូវ​ឯកគ្គតា​ចិត្ត ផ្គង​ដៃ​កន្ទក់​កន្ទេញ ហើយចេញ​ពីលំនៅ​ទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួន​អំពីដើមឈើ) ឬនឹង​យក​កាំបិតមក (ចាក់​សម្លាប់) ប្រយោជន៍​អ្វី ដោយការ​រស់នៅ​របស់អញ មនុស្ស​ប្រហែល​យ៉ាងអញ មិនសមបើ​ធ្វើមរណកាល​ដោយ​ការ​លាសិក្ខាទេ។ គ្រានោះ ខ្ញុំយក​កំាបិត​កោរ ចូលទៅ​អង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់​បំពង់ក) ដើម្បីអារ​សរសៃ​បំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការ​ធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ទោសកើត​ឡើងប្រាកដ សេចក្តី​នឿយណាយ ក៏តំាង​ឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏​ផុតស្រឡះ អ្នកចូរ​ឃើញ​ធម៌​ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ​បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មា​អញ​បានធ្វើ​ស្រេច​ហើយ។ — សប្បទាសត្ថេរ។
     
  • (ព្រះសាស្តា ត្រាស់ថា) ម្នាល​កាតិយាន ចូរអ្នកក្រោក​អង្គុយឡើង កុំដេក​ច្រើន​ពេក ចូរភ្ញាក់​រលឹកឡើង មច្ចុរាជ​ជាមារ ចូរកុំឈ្នះ​អ្នក​ជាបុគ្គល​ខ្ជិលច្រអូស ដូចជា​នាយនេសាទ ប្រហារ​សត្វដោយ​ញញួរ។ ជាតិ និងជរា តែងប្រព្រឹត្ត​កន្លងអ្នក ដូចជា​កំឡាំង​មហាសមុទ្រ អ្នកនោះ ចូរធ្វើនូវ​ទីពឹង​ដ៏ល្អ​ដល់ខ្លួន ព្រោះថា គ្រឿងការពារ​ដទៃរបស់​អ្នក​ក្នុង​លោកនេះ មិនមាន​ទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ ថាជាផ្លូវ​កន្លងចាក​គ្រឿងជាប់ ចាកភ័យ គឺជាតិ និង​ជរា ចូរអ្នកកុំ​ប្រមាទអស់​រាត្រី​ខាងដើម និង​ខាងចុង ចូរប្រឹង​ធ្វើព្យា​យាម​ឲ្យមាំមួន។ ខ្លួនអ្នកជា​អ្នកទ្រទ្រង់​សង្ឃាដិ កោរសក់​ដោយកំាំបិតកោរ និង​បរិភោគ​ភិក្ខាហារ ចូរលះបង់​កាមគុណ ដែលជា​ចំណង​ក្នុងកាល​មុនចេញ ម្នាល​កាតិយាន អ្នកកុំ​ប្រកប​ការត្រេកអរ​ក្នុងល្បែង​ផង កុំប្រកប​ការលក់​ផង ចូរចំរើន​ឈាន។ ម្នាល​កាតិយាន អ្នក​ចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជា​មនុស្ស​ឈ្លាសវៃ ក្នុងផ្លូវ​ជាទីក្សេម​ចាក​យោគៈ នឹងដល់​នូវព្រះនិព្វានដ៏​បរិសុទ្ធ​ក្រៃលែង ហើយរលត់​ដូចជា​គំនរភ្លើង​ដែល​រលត់​ដោយទឹក។ ម្នាល​ឥន្ទសគោត្រ កាលបើអ្នក​មិនប្រកាន់​យ៉ាងនេះ ចូរ​កំចាត់បង់​មារ​ឲ្យអស់ចេញ ដូច​ប្រទីប​ដែល​មានពន្លឺតិច ឬដូច​វល្លិ៍តូច ដែលខ្យល់​កំចាត់បង់​បាន​ដូច្នោះ។ អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុងវេទនា​ទាំងឡាយ ដែលខ្លួន​ទទួលហើយ មានសេចក្ដី​ត្រជាក់ ចូររង់ចាំ​និព្វានកាល ក្នុង​ទីនេះចុះ។ — កាតិយានត្ថេរ។
     
  • មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធ​ជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់​សំដែងហើយ​ដោយប្រពៃ ជាធម៌កន្លង​ចាកសំយោជនៈ​ទាំងអស់ ញុំាងវដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំសត្វ​ចេញ​ចាក​វដ្តៈ ញុំាងសត្វឲ្យ​ឆ្លងចាក​ឱឃៈ ញុំាងឫសគល់​នៃ​ទុក្ខ គឺ​តណ្ហា​ឲ្យ​រីងស្ងួត ទំលាយ​នូវ​តណ្ហា មានឫស​ជាពិស ជាគ្រឿង​បៀតបៀន ញុំាងសត្វ​អោយដល់​នូវទី​រំលត់ទុក្ខ ជា​គ្រឿងកំចាត់​បង់នូវយន្ត គឺអត្តភាព​ដែលកើត​អំពីកម្ម ព្រោះ​ទំលាយ​នូវឫស​គល់នៃ​អវិជ្ជា​បាន ជាទីធ្លាក់ចុះ​នៃញាណ​ដ៏មុត ដូចកែវ​វជីរ ក្នុងកិរិយា​កំណត់​នូវវិញ្ញាណ ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទនា​ទំាំងឡាយ ដោះសត្វ​អោយរួច​ចេញចាក​ឧបាទាន ជាគ្រឿង​ឃើញភព​ដូចជា​រណ្តៅ​រងើកភ្លើង ដោយ​បញ្ញាញាណ ជាធម៌មាន​រសដ៏ប្រសើរ ជាធម៌​ជ្រៅ ជាធម៌​ហាមឃាត់​នូវជរា និងមច្ចុ ជាធម៌​រម្ងាប់បង់​នូវកងទុក្ខ ជាធម៌​ដ៏ក្សេម ជាទីឃើញនូវ​ពន្លឺ​តាមពិត ព្រោះដឹង​នូវកម្ម ថាជា​កម្ម នូវផល​ថាជាផល​នៃធម៌​ទំាងឡាយ អាស្រ័យ​បច្ច័យ​កើត ត ៗ គ្នា រមែងជា​ធម៌ដល់នូវ​ទីដ៏ក្សេម​ប្រសើរ ជាធម៌ស្ងប់​ចាកកិលេស ជាធម៌​ចំរើន​ក្នុងទីបំផុត។ — មិគជាលត្ថេរ។
     
  • ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹង​ព្រោះជាតិផង ដោយភោគៈ និង​ឥស្សរិយយស​ផង ដោយ​សណ្ឋាន​វណ្ណៈ និង​រូប (ល្អ) ផង ខ្ញុំជាបុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់ហើយ។ ខ្ញុំត្រូវ​អតិមានះ​កំចាត់បង់​ហើយ ជាមនុស្ស​ពាល ជាអ្នក​រឹងរូស មានមានះ​ដូចជា​ទង់ជ័យ ដែល​គេលើក​ឡើងហើយ មិនបាន​សំគាល់​អ្នកណាមួយ ថាជា​បុគ្គលស្មើ​នឹងខ្លួន​ផង ថាជា​បុគ្គល​ក្រៃលែង​ជាងខ្លួន​ផង។ ខ្ញុំជាអ្នក​មានមានះ​រឹងរូស មិនអើពើ មិនក្រាប​សំពះអ្នក​ណាមួយ ទោះជា​មាតាក្ដី បិតាក្ដី ឬអ្នក​ដទៃដែល​សន្មតថា​គួរគោរព។ ខ្ញុំបាន​ឃើញ​ព្រះសាស្ដា ជា​អ្នកទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាងនាយ​សារថី​ទាំងឡាយ ព្រះអង្គ​រុងរឿង​ដូចព្រះអាទិត្យ មាន​ភិក្ខុសង្ឃ​ចោមរោម ក៏មានចិត្ត​ជ្រះថ្លា បានលះ​មានះ និង​សេចក្ដីស្រវឹង​ចេញអស់​ហើយ ទើបថ្វាយ​បង្គំព្រះសាស្ដា ព្រះអង្គ​ខ្ពង់ខ្ពស់​ជាងសព្វសត្វ​ដោយត្បូង។ ខ្ញុំបាន​លះបង់ គាស់​រំលើង​នូវសេចក្ដី​ប្រកាន់ថា វិសេស​ជាងគេផង នូវសេចក្ដី​ប្រកាន់ថា ថោកទាបជាង​គេផង បានផ្ដាច់ផ្ដិល​អស្មិមានះ​ចោលអស់​ហើយ ទាំងមានះ​ផ្សេង ៗ ទាំងអស់ ខ្ញុំក៏​បាន​កំចាត់​បង់ស្រឡះ​ហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។
     
  • ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹង​បួសថ្មី ៗ បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង​យកទឹកពី​ស្រះធំ ឈ្មោះ​អនោតត្ត មកប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដា​ទ្រង់​ទតឃើញ​ខ្ញុំហើយ បានត្រាស់​ព្រះពុទ្ធ​ដីកា​នេះថា ម្នាល​សារីបុត្ត អ្នកចូរមើល​កុមារតូចនេះ កំពុង​នាំយកនូវ​ក្អមទឹកមក មាន​ចិត្តតាំង​ខ្ជាប់ខ្ជួន​ខាងក្នុង។ សាមណេរ​របស់​ព្រះអនុរុទ្ធ មានវត្ត​គួរជ្រះថ្លា មាន​ឥរិយាបថ​បរិបូណ៌ និង​ជាអ្នក​ក្លៀវក្លា​ដោយឫទ្ធិ ជាបុរស​អាជានេយ្យ ដែល​ព្រះអនុរុទ្ធ ជាបុរស​អាជានេយ្យ ជា​សប្បុរស ឲ្យធ្វើ​តែអំពើ​ល្អ ណែនាំតែ​ខាងផ្លូវល្អ មានកិច្ច​ធ្វើរួចហើយ មាន​សិក្ខា​ឲ្យសិក្សា​ហើយ សុមនសាមណេ​រនោះ បានដល់នូវ​ព្រះនិព្វាន ជាទី​ស្ងប់រម្ងាប់​ក្រៃលែង បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរហត្តផល ជាធម៌​មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យ​ជនណាមួយ​ស្គាល់អញ​ឡើយ។ — សុមនត្ថេរ។
     
  • (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវ​រោគខ្យល់​គ្របសង្កត់​ហើយ កាលនៅ​ក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ ជាព្រៃ​សៅហ្មង នឹងធ្វើ​ដូចម្ដេច​កើត។

    (ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គ​មាន​បីតិ និង​សុខៈ​បរិបូណ៌​ផ្សាយទៅ​កាន់​រាងកាយ ហើយអត់​សង្កត់នូវ​អារម្មណ៍​ដ៏សៅហ្មង​ទាំងនៅ​ក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​ពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌​ដោយឈាន​ដ៏សុខុម ជាអ្នក​មិនមាន​អាសវៈ។ ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញចិត្ត​ដ៏ស្អាត ផុតស្រឡះ​ចាកកិលេស ជាចិត្ត​មិនល្អក់​រឿយៗ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោត​ហើយដល់​ខ្ញុំព្រះអង្គ អាសវៈ​ទាំងអស់​នោះ ខ្ញុំព្រះអង្គ​បានផ្ដាច់ផ្ដិល​មិនឲ្យ​សេសសល់ មិន​កើតទៅ​ទៀតបាន​ទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គ​កំណត់ដឹង​ហើយ ខ្ញុំព្រះអង្គ​កាត់ឫសគល់​ដាច់​ហើយ ខ្ញុំព្រះអង្គ​បានដល់​នូវការអស់​ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមាន​ទៀតទេ។ — ន្ហាតកមុនិត្ថេរ។
     
  • បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មាន​ចិត្តរួច​ចាក​អាសវៈ ព្រោះដឹង​ដោយប្រពៃ មានចិត្តស្ងប់​ចាកកិលេល មិនញាប់ញ័រ ដោយ​លោកធម៌ នឹង​មានសេចក្ដី​ក្រោធពីណា។ បុគ្គលណា​ខឹងតបចំពោះ​បុគ្គលដែល​ខឹង បុគ្គលនោះ នឹង​មាន​សេចក្ដីអាក្រក់ ព្រោះតែការ​ខឹងតបនោះ បុគ្គលមិន​ខឹងតបនឹង​បុគ្គល​ដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាម​ដែលគេឈ្នះ​បានដោយ​ក្រ។

    បុគ្គលណា​ដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតី​ខំអត់សង្កត់ បុគ្គលនោះ ឈ្មោះ​ថា​ប្រព្រឹត្តនូវ​ប្រយោជន៍ ដើម្បីជន​ទាំងពីរ គឺដើម្បី​ខ្លួន ១ ដើម្បី​អ្នកដទៃ ១។ ពួកជន​មិន​ឈ្លាស​ក្នុងធម៌ រមែង​សំគាល់ជន​ទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជា​អ្នកព្យាបាល​ព្យាធិ គឺ​ក្រោធបាន ថាជា​មនុស្សពាល។ បើសេចក្ដី​ក្រោធកើតឡើង​ដល់អ្នក ចូរអ្នកពិចារណា​នូវ​ឱវាទ ដែលឧបមា​ដោយ​រណារ បើចំណង់​ក្នុងរស​កើតឡើង​ដល់អ្នក ចូរអ្នក​រលឹកនូវ​ឱវាទ ដែល​ឧបមា​ដោយការបរិភោគ​សាច់កូន។ បើចិត្តរបស់​អ្នកស្ទុះទៅ​ក្នុងកាម​ទាំងឡាយក្ដី ក្នុង​ភពទាំង​ឡាយក្ដី ចូរអ្នកប្រញាប់​សង្កត់សង្កិន​ចិត្តនោះ​ដោយសតិ ដូចជា​បុរសសង្កត់​សង្កិន​គោកាច​ដែលស៊ី​សំណាប។ — ព្រហ្មទត្តត្ថេរ។
     
  • ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោច​នូវបុគ្គល​អ្នកបិទបាំង​អាបត្តិទុក មិនធ្លាក់​ស្រោច​នូវបុគ្គល​អ្នកបើក​អាបត្តិ ព្រោះហេតុនោះ បុគ្គល​ត្រូវបើក​អាបត្តិ ដែលខ្លួន​បិទបាំង​ហើយ កាលបើ​ធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់​ស្រោចនូវ​បុគ្គលនោះ។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​ចោមរោម​ហើយ ត្រូវសរ គឺ​តណ្ហាមុត​ហើយ ត្រូវឥច្ឆា ឲ្យក្ដៅ​ក្រហាយ​ហើយ​សព្វកាល។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​បិទបាំងហើយ ជាសត្វ​ឥតមាន​ទីពឹង តែងលំបាក​ជានិច្ច ដូចជាមនុស្ស​អ្នកធ្វើកំហុស​នោះ​ដែលមាន​អាជ្ញា​សំរេច​ហើយ។ មច្ចុ ព្យាធិ និង​ជរា ទាំង ៣ នេះ ដូចជា​គំនរភ្លើង​កំពុងរាល​មក កំឡាំង​ដើម្បី​ទប់ទល់​មិនមាន សន្ទុះ​សម្រាប់រត់​ចេញ ក៏មិនមាន។ បុគ្គល​គប្បីធ្វើថ្ងៃ កុំឲ្យ​ឥតអំពើ ដោយ​កិច្ចតិច​ក្ដី ច្រើនក្ដី រាត្រី​រមែងអស់​ទៅយ៉ាង​ណា ៗ ជីវិត​របស់បុគ្គល​នោះ រមែង​ថយទៅ​យ៉ាងនោះ ៗ ដែរ។ រាត្រីខាង​ក្រោយរបស់​បុគ្គលអ្នក​ដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែង​កង្ខើញ​ចូលមកជិត កាលនេះ មិនមែនជា​កាលគួរអ្នក​ប្រមាទទេ។ — សិរិមណ្ឌត្ថេរ។
     
  • កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយ​សាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុ​មិនស្អាត) ចេញតាម​ទ្វារនោះ ៗ ដែលមនុស្ស​ខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ ជាទីត្រេកអរ​នៃចិត្ត តែងបៀតបៀន​បុថុជ្ជន ដូចអ្នក​នេសាទ​ធ្វើវត្ថុឲ្យ​កំបាំង​ហើយ (ចាប់) ម្រឹគដោយ​គ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយ​សន្ទូច (ចាប់) ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ — សព្វកាមត្ថេរ។

ឧទ្ទាន
និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១  មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។

ចប់ ឆក្កនិបាត។
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៨៣៧ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៥,៧៣៧ ដង)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៨៩៧ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៤៦៩ ដង)
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,០៥៥ ដង)
បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១២,១១៤ ដង)
ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿