ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២២៨,៧៧៣
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ៤៦៦,១៤៤
សរុប ៣៥៧,៣១០,១១៨
Flag Counter
អានអត្ថបទ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៤០១ ដង)

ចូឡសុញ្ញតសូត្រ



 

សម័យមួយ   ព្រះដ៏មានព្រះភាគ  ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា    ក្នុងបុព្វារាម    ទៀបក្រុងសាវត្ថី ។     ក្នុងសម័យនោះ  ព្រះអានន្ទដ៏មានអាយុ  បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ  ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ  កំណត់ពេលវេលា  គង់អង្គុយចម្រើនសុញ្ញតា  ចូលកាន់ផលសមាបត្តិ  មានព្រះនិព្វានជាអារម្មណ៍  រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។  

លំដាប់នោះ  សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ  លោកប្រាថ្នាស្ដាប់សុញ្ញតាកថា  បានចូលគាល់ព្រះដ៏មានព្រះភាគ  លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ     ក្រាបទូលព្រះអង្គដូច្នេះថា  បពិត្រព្រះអង្គដ៏ចម្រើន  សម័យមួយ  ព្រះដ៏មាន-ព្រះភាគ     គង់ប្រថាប់នៅក្នុងនគរតូចមួយ      ជានិគមរបស់ពួកសក្យ   ក្នុងសក្កជនបទ  បពិត្រព្រះអង្គដ៏ចម្រើន  ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា    ម្នាលអានន្ទ   ឥឡូវនេះ   តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។  បពិត្រព្រះអង្គដ៏ចម្រើន  ពាក្យនោះ  ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ  បានរៀនដោយប្រពៃ  បានធ្វើទុកក្នុងចិត្តដោយប្រពៃ  បានចងចាំដោយប្រពៃហើយឬ ។
    
ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា  ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា  ក្នុងសេចក្ដីនេះ  បុគ្គលខ្លះអាចនឹងស្ដាប់  តែមិនអាចនឹងរៀនបាន  បុគ្គលខ្លះទៀត  អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន  តែមិនអាចនឹងសម្ដែងបានឡើយ  ទើបព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ   ដោយចាប់ផ្ដើមថា  អើអានន្ទ  ពាក្យនោះ  ឈ្មោះថា  អ្នកបានស្ដាប់ដោយប្រពៃ  រៀនដោយប្រពៃ  ធ្វើទុកក្នុងចិត្តដោយប្រពៃ    ចងចាំដោយប្រពៃហើយ ។  ម្នាលអានន្ទ  កាលពីដើមក្ដី  ឥឡូវនេះក្ដី  តថាគតធ្លាប់នៅច្រើន  ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។
    
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។

ជំនួយសតិ២៣
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៧៧ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២៦,១១១ ដង)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៦១,៤៣៣ ដង)
បួសលាលោកិយសិរីថ្កើងថ្កាន
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦,៩២៦ ដង)
ទោសច្រើន​ឬតិច​របស់​អ្នក​ធ្វើបាណាតិបាត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕