30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៩,២០៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៩៩,៨២៣
សរុប ៣៨៩,៧៨២,៣០៧
អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៧៦៣ ដង)

គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក



 

បុគ្គល​អ្នក​មិន​ពោល​ពាក្យ​មុសាវាទ​ហើយ ជា​គុណ​នឹង​ឱ្យ​រួច​អំពី​មរណ​ភ័យ​បាន ដូច​សត្វ​កិន្នរ មួយ​គូរ​ញី​ឈ្មោល ដែល​មាន​សចក្ដី​មក​ក្នុង​គម្ពីរ​តេរ​សនិបាត តក្ការិយ​ជាតក ។

មាន​រឿង​ដំណាល​ថា គ្រា​កាល​នោះ​មាន​ព្រាន​ព្រៃ​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី ដើរ​ទៅ​ព្រៃ​ហេមពាន្ត​ដើម្បី​បាញ់​ម្រឹគ ព្រាន​នោះ​បាន​ចាប់​យក​សត្វ​កិន្នរ​មួយ​គូ​ញី​ឈ្មោល នាំ​មក​ថ្វាយ​ព្រះ​បាទ​ពារាណសី ៗ ទ្រង់​ត្រាស់​សួរ​ថា កិន្និរ​នេះ​មាន​គុណ​ដូច​ម្ដេច​ខ្លះ ព្រាន​ព្រៃ​ក្រាប​ទូល​ថា កិន្នរ​នេះ​ចេះ​រាំ​ផង ចេះ​ច្រៀង​ផង រាំ​ក៏​ល្អ​មើល ច្រៀង​ក៏​ពីរោះ​ស្ដាប់ មនុស្ស​យើង​ចេះ​មិន​ដូច​ឡើយ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​កិត្តិគុណ ដូច្នោះ​ហើយ មាន​ព្រះ​ទ័យ​ត្រេក​អរ​ទ្រង់​ប្រទាន​ទ្រព្យ​សម្បត្តិ​ដល់​ព្រាន​ព្រៃ​មាន​ប្រមាណ​ច្រើន ហើយ​ទ្រង់​ត្រាស់​ប្រើ​ឱ្យ​កិន្នរ​ទាំង​ពីរ​ឱ្យ​ច្រៀង​រាំ​និង​ទត​កម្សាន្ត​ព្រះ​ទ័យ ។



ទើប​កិន្នរ​ទាំង​ពីរ​គិត​ថា កាល​យើង​ច្រៀង​ក៏​មិន​ពីរោះ​ពីសា​អ្វី​កាល​រាំ​សោត​ក៏​មិន​ល្អ​មើល​អ្វី នឹង​ទៅ​ជា​រាំ​ជា​ច្រៀង​តែ​ផ្ដេស​ផ្ដាស ទោស​មុសាវាទ​ក៏​នឹង​កើត​មាន​ដល់​យើង ព្រោះ​តែ​ពោល​ច្រើន ​ព្រោះ​តែ​ធ្វើ​ច្រើន សុទ្ធ​តែ​មិន​ពិត ។



កិន្នរ​ទាំង​ពីរ​គិត​ដូច្នោះ​ហើយ ក៏​មិន​ច្រៀង​មិន​រាំ ស្ដេច​ប្រើ​ហើយ​ប្រើ​ទៀត សត្វ​កិន្នរ​ទាំង​ពីរ​នៅ​តែ​មិន​ច្រៀង​មិន​រាំ​ទើប​ទ្រង់​ខ្ញាល់​ប្រើ​គេ​ឱ្យ​យក​ទៅ​សម្លាប់ មេ​កិន្នរ​បាន​ស្ដាប់​ព្រះ​រាជឱង្ការ​ដឹង​ថា ស្ដេច​ទ្រង់​ខ្ញាល់​នឹង​ឱ្យ​សម្លាប់​អាត្មា​ដូច្នោះ ក៏​មិន​គិត​ថា គួរ​អញ​នឹង​ពោល​ពាក្យ​ល្អ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ មេ​កិន្នរ​គិត​ហើយ​ទើប​សូត្រ​ជា​បទ​គាថា​ថា សតំ សហស្សានំទុព្ភាសិតានំ កល្លម្បិនាគ្ឃតិសុភាសិតស្ស ទុព្ភាសិតំ សង្កមានោ កិលេសេ តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ ប្រែ​ថា រយ​ពាន់​គុណ​ន័យ​វាចា​ជា​ទុព្ភាសិត គង់​មិន​ដល់​មួយ​ចំណិត​នៃ​វាចា​ជា​សុភាសិត កាល​បុគ្គល​ពោល​ពាក្យ​ឱ្យ​យាង​ចុះ​កាន់​គន្លង​ទុព្ភាសិត​ហើយ នឹង​បាន​សោយ​ទុក្ខ​លំបាក​និង​សៅ​ហ្មង​មិន​លែង​ឡើយ ។

ហេតុ​នោះ​បាន​ជា​កិន្នរ​ឈ្មោល​នៅ​ស្ងៀម​មិន​ច្រៀង​មិន​រាំ ព្រោះ​ខ្លាច​ទុព្ភាសិត មិន​មែន​ស្ងៀម​នៅ​ដោយ​ការ​ល្ងង់​ខ្លៅ​ទេ ។ ព្រះ​បាទ​ពារាណសី ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​មេ​កិន្នរ​ហើយ មាន​ព្រះ​ទ័យ​រីករាយ ក៏​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​បង្គាប់​ឱ្យ​នាំ​មេ​កិន្នរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ទ្រង់​ព្រះ​បង្គាប់​ឱ្យ​យក​កិន្នរ​ឈ្មោល​ទៅ​សម្លាប់​ធ្វើ​ព្រះ​ស្ងោយ​ក្នុង​ពេល​ព្រឹក ។

កិន្នរ​ឈ្មោល​បាន​ឮ​ហើយ​នឹក​ក្នុង​ចិត្ត​ថា ទំនង​ជា​ស្ដេច​ឱ្យ​សម្លាប់​អញ​ដោយ​ពិត បើ​ដូច្នោះ​គួរ​អញ​នឹង​ពោល​ពាក្យ​ពីរោះ​ខ្លះ​ក្នុង​កាល​ឥឡូវ​នេះ​ចុះ កិន្នរ​ឈ្មោល​គិត​ហើយ ក៏​ពោល​ពាក្យ​ជា​វេយ្យាករណ៍ថា បណ្ដា​សត្វ​ទ្វេ​បាទ​ទាំង​អស់ តែង​បរិភោគ​ស្មៅ​ជា​ចំណី​មាន​ផ្ទៃ​មេឃ​ជា​ទី​ពឹង​ពំនាក់ បណ្ដា​មនុស្ស​ទាំង​អស់ មាន​សត្វ​ចិញ្ចឹម​ជា​ទី​ពឹង​ទី​ពំនាក់ ព្រោះ​ថា មនុស្ស​តែង​រស់​នៅ​បាន ក៏​អាស្រ័យ​នឹង​បញ្ចគោរស ចំណែក​ខ្លួន​ខ្ញុំ​មាន​ព្រះ​អង្គ​ជា​ទី​ពឹង​ទី​ពំនាក់ ប្រពន្ធ​ខ្ញុំ​មាន​ជា​ទី​ពឹង​ទី​ពំនាក់ កាល​ខ្ញុំ​ទាំង​ពីរ​នាក់​មាន​ជីវិត​រស់​នៅ​ដរាប​ណា នឹង​មិន​បាន​លះ​ចោល​គ្នា​ដរាប​នោះ ហេតុ​ដូច្នោះ បើ​ព្រះ​អង្គ​ប្រាថ្នា​នឹង​លែង​មេ​កិន្នរ​ ឱ្យ​មេ​កិន្នរ​ឱ្យ​ទៅ​ឯ​ព្រៃ​ហិមពាន្ត ត្រូវ​តែ​ព្រះ​អង្គ​ឱ្យ​សម្លាប់​ខ្ញុំ​ឱ្យ​ហើយ​ជា​មុន​ទៅ សឹម​លែង​មេ​កិន្នរ​ឱ្យ​ទៅ​ជា​ខាង​ក្រោយ​ចុះ ។



ព្រះ​បាទ​ពារាណសី បាន​ទ្រង់​ស្ដាប់​សម្ដី​នៃ​សត្វ​ទាំង​ពីរ ពីរោះ​ដូច្នោះ ក៏​ត្រឡប់​ជា​ស្រួល​ព្រះ​ទ័យ ទ្រង់​ប្រើ​ព្រាន​ព្រៃ​ឱ្យ​នាំ​យក​កិន្នរ​ទាំង​ពីរ​ទៅ​លេង​ឯ​ព្រៃ​ហិមពាន្ត ហើយ​ទ្រង់​ហាម​មិន​ឱ្យ​អ្នក​ណា​មួយ​សម្លាប់​កិន្នរ​ទាំង​ពីរ ចាប់​ដើម​តាំង​ពីរ​ថ្ងៃ​នោះ​ទៅ សត្វ​កិន្នរ​ទាំង​ពីរ​បាន​រួច​ពី​មរណ​ភ័យ ព្រោះ​ខ្លាច​មុសាវាទ មិន​ហ៊ាន​ពោល​ពាក្យ​ទុព្ភា​សិត​តាំង​នៅ​នឹង​តែ​ក្នុង​ពាក្យ​ជា​សុភាសិត​តែ​ម្យ៉ាង សម​ដូច​បត​គាថា​ថា តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា ប្រែ​ថា ជន​ជា​បណ្ឌិត​អ្នក​មាន​បញ្ញា កាល​ប្រាថ្នា​ចង់​ឱ្យ​រួច​ចាក​មរណ​ភ័យ​នោះ គប្បី​លះ​ចោល​ពាក្យ​កុហក ហើយ​ពោល​តែ​ពាក្យ​សច្ចៈ មួយ​ផ្នែក​ប៉ុណ្ណោះ ។

ព្រះ​វង្គីសត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដរាប​ចូល​ក្នុង​សុភាសិត​សូត្រ​ដូច្នេះ​ថា សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា ប្រែ​ថា វចីសច្ច​ជា​វាចា​មិន​ស្លាប់​ពិត វចីសច្ច​នេះ​ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​សន្សំ​ហើយ​ពី​មុនៗ អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌ គឺ​ធម៌​ជា​ប្រយោជន៍​ខ្លួន​ផង ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀង​ឃ្លាត​ឡើយ ។ ចប់​រឿង​កិន្នរ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៦៥២ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,១៧៦ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៥៣ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿