អានអត្ថបទ
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣០,៤៣៣ ដង)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?

|
ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖
១. ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។
២. ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។
![]() ៣.ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។
៤. ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។
![]() ៥. អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។
ដោយ៥០០០ឆ្នាំ
|