ថ្ងៃ អង្គារ ទី ២៦ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៩,៦២៥
Today
ថ្ងៃម្សិលមិញ
ខែនេះ ៤,៤២៥,៧២៨
សរុប ៣៤០,៩៧៥,០៦០
Flag Counter
អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៦,២៤៨ ដង)

សិរិជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវសិរិចោរព្រាហ្មណ៍ម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះជាដើម ។

បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយក្នុងខទិរង្គារជាតក (សុត្តន្តបិដក ខុទ្ទក-និកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨) នោះឯង ។ ចំណែកក្នុងក្នុងជាតកនេះ មិច្ឆាទិដ្ឋិទេវតាដែលនៅនឹងខ្លោងទ្វារទីបួន ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើនូវទណ្ឌកម្ម បាននាំទ្រព្យ ៥៤ កោដិ មកបំពេញក្នុងឃ្លាំង ហើយបានក្លាយជាសម្លាញ់នឹងអនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋីបាននាំនូវទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្ដា ។ ព្រះសាស្ដាសម្ដែងធម៌ដល់ទេវតានោះ ទេវតានោះបានស្ដាប់ធម៌ហើយ ក៏បានជាព្រះសោតាបន្ន ។

ចាប់តាំងពីពេលនោះមក យសដូចដើមក៏កើតមានដល់លោកសេដ្ឋីវិញ ។ គ្រានោះ មានព្រាហ្មណ៍អ្នកដឹងនូវសិរីលក្ខណៈដែលរស់នៅក្នុងក្រុងសាវត្ថីមួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋីធ្លាក់ខ្លួនក្រ ហើយមានឥស្សរៈវិញទៀត បើដូច្នោះ យើងនឹងទៅធ្វើអាការៈដូចជាប្រាថ្នានឹងឃើញនូវគាត់ ហើយលួចនូវសិរីអំពីផ្ទះរបស់គាត់  រួចនឹងត្រឡប់មក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះរបស់លោកសេដ្ឋី កាលលោកសេដ្ឋីធ្វើសក្ការៈនិងសម្មានៈហើយពោលពាក្យជាទីរលឹកថា លោកមកដើម្បីប្រយោជន៍អ្វី ? ព្រាហ្មណ៍ក៏
ពិនិត្យមើលថា សិរីឋិតនៅទីណាហ៎្ន ។ សេដ្ឋីមានមាន់ពណ៌សសុទ្ធប្រៀបដូចស័ង្ខដែលគេខាត់ហើយ ដាក់ក្នុងទ្រុងមាស សិរីតាំងនៅលើជុកមាន់នោះ ។

ព្រាហ្មណ៍កាលក្រឡេកមើល បានដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ ទើបពោលថា បពិត្រមហាសេដ្ឋី ខ្ញុំញ៉ាំងនូវមាណព ៥០០ ឲ្យពោលនូវមន្ត, ព្រោះអាស្រ័យមាន់មួយដែលរងាវខុសកាល មាណពនិងខ្ញុំទើបលំបាក, បានឮថា មាន់នេះរងាវត្រូវកាល ខ្ញុំដើម្បីត្រូវការមាន់នេះ លោកមេត្តាឲ្យមាន់នេះដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរចាប់យកចុះ យើងឲ្យមាន់នេះដល់លោក ។ ក្នុងខណៈដែលលោកសេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាតចាកជុកមាន់ មកឋិតនៅលើដួងកែវមណី ដែលនៅលើក្បាលដំណេក ។ 

ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅក្នុងកែវមណី ទើបសូមកែវមណីនោះ។ក្នុងខណៈដែលលោកសេដ្ឋីពោលថា យើងឲ្យសូម្បីនូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់ចេញអំពីកែវមណី ទៅតាំងនៅលើឈើច្រត់ដែលរក្សាទុកលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅនឹងឈើច្រត់នោះ ទើបសូម្បីនូវឈើច្រត់នោះទៀត ។ លោកសេដ្ឋីពោលថា លោកចូរកាប់យកចុះ ដូច្នេះ ក្នុងខណៈដែលលោកសេដ្ឋីពោលនោះឯង សិរីក៏គេចចេញអំពីឈើច្រត់ ទៅប្រតិស្ឋាននៅលើក្បាលភរិយារបស់សេដ្ឋីដែលឈ្មោះថា បុញ្ញលក្ខណទេវី ។

សិរិចោរព្រាហ្មណ៍ដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ គិតថា នោះជាភណ្ឌៈដែលសេដ្ឋីលះមិនបាន ទើបមិនអាចនឹងសូមនូវរបស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវការមកដល់សេដ្ឋីថា បពិត្រមហាសេដ្ឋី ខ្ញុំមកដើម្បីនឹងលួចសិរីក្នុងផ្ទះរបស់លោក ប៉ុន្តែសិរីដែលតាំងនៅនឹងជុកមាន់របស់លោក បានប្រាសចេញអំពីទីនោះ ក្នុងពេលដែលលោកឲ្យដល់ខ្ញុំ មកតាំងនៅនឹងកែវមណី, ពេលលោកឲ្យកែវមណី ក៏មកតាំងនៅនឹងឈើច្រត់, ពេលលោកឲ្យឈើច្រត់ សិរីក៏ប្រាសចេញអំពីនោះ មកតាំងនៅលើក្បាលរបស់បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈដែលលោកលះឲ្យមិនបាន ភណ្ឌៈនេះក៏ខ្ញុំមិនគួរកាន់យក ខ្ញុំមិនអាចនឹងលួចសិរីរបស់លោកបាន, សិរីរបស់លោកចូរនៅក្នុងសម្នាក់លោកចុះ ថាហើយ ទើបក្រោកឡើយ ចៀសចេញទៅ ។ 

អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូលហេតុការណ៍នេះដល់ព្រះមានព្រះភាគ ទើបទៅកាន់ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ បានក្រាបទូលរឿងរ៉ាវទាំងអស់ដល់ព្រះតថាគត ។ ព្រះសាស្ដាស្ដាប់រឿងនោះហើយ ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលសិរីរបស់មនុស្សដទៃ ទៅក្នុងទីដទៃ សូម្បីក្នុងកាលមុន សិរីដែលកើតឡើងដល់មនុស្សអ្នកឥតបុណ្យ ហើយបានទៅកាន់បាទមូលរបស់មនុស្សអ្នកមានបុណ្យ ដូច្នេះហើយ ទ្រង់ដែលអនាថបិណ្ឌិកសេដ្ឋីទូលអង្វរអារាធនា ទើបនាំយកអតីតនិទានមកសម្ដែងថា  ៈ

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរនគរពារាណសី ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលមានវ័យចម្រើនឡើងហើយ បានសិក្សានូវសិល្បៈក្នុងនគរតក្កសិលា រួចក៏នៅគ្របគ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាហើយ ជាអ្នកមានសេចក្ដីសង្វេគ បានចេញចាកផ្ទះ បួសជាឥសីក្នុងហិមវន្តប្រទេស បានញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង ។ ដោយកាលកន្លងទៅអស់កាលយូរ ព្រះពោធិសត្វក៏ទៅកាន់ជនបទដើម្បីប្រយោជន៍ដល់ការសេពនូវរសជូរនិងប្រៃ ហើយបាននៅក្នុងឧទ្យាន របស់ព្រះរាជា ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់ភិក្ខា ព្រះពោធិសត្វក៏បានទៅកាន់ទ្វារផ្ទះរបស់ហត្ថាចារ្យ ។  

នាយហត្ថាចារ្យនោះជ្រះថ្លាក្នុងអាចារៈ និងវិហារធម៌របស់តាបសនោះ ក៏ថ្វាយនូវភិក្ខា ហើយឲ្យតាបសគង់នៅក្នុងឧទ្យាន និងទំនុកបម្រុងអស់កាលជានិច្ច ។ គ្រានោះ មានមនុស្សអ្នករកឧសចិញ្ចឹមជីវិតមួយរូប នាំឈើទាំងឡាយមកអំពីព្រៃ មិនអាចនឹងទៅដល់ទ្វារនគរ ។ ក្នុងវេលាល្ងាប ទើបធ្វើនូវគំនរឈើជាក្បាលដំណេក ដេកក្នុងខ្ទមទេវតាមួយ ។ (នៅទីនោះ) មានមាន់ជាច្រើនដែលអ្នកស្រុកលែងទុកក្នុងខ្ទមទេវតា នាំគ្នាដេកលើដើមឈើមួយដែលនៅមិនឆ្ងាយពីទីនោះ ។

បណ្ដាមាន់ទាំងនោះ ក្នុងវេលាជិតភ្លឺ មាន់ដែលដេកខាងលើគេ បានញ៉ាំងអាចម៍ឲ្យធ្លាក់ចុះលើសរីរៈរបស់មាន់ដែលដេកខាងក្រោម ។ មាន់ខាងក្រោមសួរថា អ្នកណាជុះអាចម៍ដាក់សរីរៈរបស់យើង ? មាន់ខាងលើឆ្លើយថា គឺ យើង ។ មាន់ខាងក្រោមពោលថា ព្រោះហេតុអ្វី ? មាន់ខាងលើពោលថា ព្រោះមិនបានពិចារណា (បានបន្តិច) ក៏ជុះអាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បីទាំងពីរក៏ក្រោធដាក់គ្នានឹងគ្នា ហើយធ្វើនូវជម្លោះថា កម្លាំងរបស់អ្នកប៉ុណ្ណា កម្លាំងរបស់អ្នកប៉ុណ្ណា ។

លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកបានសម្លាប់យើង ហើយស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង នឹងបានទ្រព្យមួយពាន់ ។  មាន់ដែលដេកខាងលើពោលថា អម្ភោ នែអ្នកដ៏ចម្រើន អ្នកកុំនិយាយដោយអាងអានុភាពមានប្រមាណប៉ុណ្ណេះឡើយ ព្រោះថា អ្នកណាបានស៊ីសាច់ដ៏ធាត់របស់យើងនឹងបានជាព្រះរាជា, អ្នកស៊ីសាច់ខាងក្រៅ បើបុរសនឹងបានតំណែងជាសេនាបតី, បើស្ត្រីនឹងបានតំណែងជាអគ្គមហេសី ។ ចំណែកអ្នកដែលបានស៊ីសាច់និងឆ្អឹងរបស់យើង បើជាគ្រហស្ថនឹងបានជានាយឃ្លាំង, បើជាបព្វជិតនឹងបានជាជីតុនរបស់រាជត្រកូល ។

បុរសអ្នករកឧសបានស្ដាប់ពាក្យរបស់មាន់ទាំងនោះហើយ គិតថា កាលយើងបានរាជសម្បត្តិហើយ កិច្ចដោយទ្រព្យមួយពាន់រមែងមិនមាន ដូច្នេះហើយ ទើបឡើងសន្សឹមៗទៅចាប់មាន់ដែលដេកខាងលើ  យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹងជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់ព្រះនគរក្នុងវេលាទ្វារបើកនោះឯង ធ្វើនូវមាន់ឲ្យមិនមានស្បែក លាងទឹកឲ្យស្អាត បានឲ្យមាន់បជាបតី (ប្រពន្ធ) ដោយពោលថា សាច់មាន់នេះ អូនចូរតាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះតាក់តែងសាច់មាន់ និងភត្តរួចក៏បង្អោនជូនដល់បុរសជាប្ដីនោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។

ស្វាមីនាងពោលថា ហៃអូនសម្លាញ់ដ៏ចម្រើនអើយ សាច់នេះមានអានុភាពធំណាស់ បងបរិភោគសាច់នេះ បងនឹងជាព្រះរាជា អូននឹងបានជាអគ្គមហេសី យើងកាន់យកភត្ត និងសាច់នោះ ទៅកាន់ច្រាំងទន្លេគង្គា មុជហើយ យើងនឹងបរិភោគ ដូច្នេះហើយ ទើបដាក់ភាជនៈដែលដាក់ភត្តនៅនឹងច្រាំង
រួចក៏ចុះទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវខ្យល់បក់មក ក៏កៀរយកភាជនៈភត្តហូរទៅ ។

ភាជនៈភត្តត្រូវក្រសែទឹកបន្សាត់នាំទៅ ពេលនោះ មហាមាត្យដែលជាហត្ថាចារ្យមួយរូប កំពុងញ៉ាំងដំរីឲ្យមុជទឹក ក្នុងទន្លេដែលនៅខាងក្រោមក្រសែទឹក បានឃើញហើយឲ្យគេរើសឡើងមក បើកមើល ហើយសួរថា អ្វីហ្នឹង ?  ពួកបរិវារឆ្លើយថា បពិត្រលោកម្ចាស់ គឺភត្ត និងសាច់មាន់ ។  មហាមាត្យនោះទើបឲ្យគេបិទភាជនៈភត្តនោះ ហើយឲ្យបោះត្រា រួចបញ្ជូនទៅឲ្យភរិយាដោយពោលថា នាងកុំបើកភត្តនេះ ដរាបដល់យើងមក ។ ចំណែកបុរសអ្នករកឧសនោះ មានផ្ទៃពោះហើមប៉ោង ព្រោះត្រូវទឹកនិងខ្សាច់ដែលចូលតាមមាត់ ទើបគេចទៅ ។    

លំដាប់នោះ ទិព្វចក្ខុកតាបសដែលជាកុលូបកៈរបស់នាយហត្ថាចារ្យនោះ កាលពិចារណា (មើល) ដោយទិព្វចក្ខុបានឃើញថា ឧបដ្ឋាករបស់យើង មិនផុតពីតំណែង ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹងនូវហេតុនោះ ទើបប្រញាប់ទៅកាន់ផ្ទះ ហើយអង្គុយលើអាសនៈរបស់នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យមកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុងទីសមគួរមួយ ទើបឲ្យគេនាំភាជនៈភត្តនោះមកហើយពោលថា អ្នកទាំងឡាយចូរអង្គាសព្រះតាបសដោយសាច់និងបាយ ។ តាបសកាន់យកនូវតែភត្ត មិនកាន់យកសាច់ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់ចែងនូវសាច់នេះ ។ កាលនាយហត្ថាចារ្យពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។

តាបសក៏ឲ្យគេធ្វើជាចំណែកមួយ ៗ មានសាច់ធាត់ជាដើម ហើយឲ្យសាច់ធាត់ដល់នាយហត្ថាចារ្យ, សាច់ខាងក្រៅឲ្យដល់ភរិយារបស់គាត់, ឆ្អឹងនិងសាច់ តាបសឆាន់ដោយខ្លួនឯង ។ តាបសនោះ កាលទៅក្នុងវេលាដែលបញ្ចប់នូវភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបានជាព្រះរាជាក្នុងថ្ងៃទីបីអំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ ។       

ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋមួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ ពារាពណី ។ ស្ដេចពារាណសីឲ្យនាយហត្ថាចារ្យកាន់យកភេទជាព្រះរាជា ហើយបញ្ជាឲ្យឡើងលើដំរីដើម្បីប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទដែលមិនមានអ្នកណាស្គាល់ ត្រាច់ទៅក្នុងពួកសេនា ទ្រង់បានត្រូវដោយកូនសរដែលមានកម្លាំងខ្លាំងមួយ ស្ដេចក៏ចូលទិវង្គតក្នុងពេលនោះឯង ។ នាយហត្ថាចារ្យបានដឹងនូវភាពដែលព្រះរាជាចូលទិវង្គតហើយ ទើបឲ្យគេនាំយកកហាបណៈដ៏ច្រើន ឲ្យត្រាស់វាយស្គរប្រកាសថា អ្នកណាត្រូវការទ្រព្យចូលច្បាំងនៅខាងមុខ ។

ពលកាយបានញ៉ាំងនូវជីវិតរបស់ព្រះរាជាសាមន្តរដ្ឋ ឲ្យអស់ទៅក្នុងពេលមួយរំពេចនោះឯង ។ អាមាត្យទាំងឡាយធ្វើនូវសរីរកិច្ចរបស់ព្រះរាជាហើយ កាលប្រជុំប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជារបស់យើង កាលមានព្រះជន្ម បានប្រទាននូវភេទរបស់ខ្លួនឲ្យដល់នាយហត្ថាចារ្យ នាយហត្ថាចារ្យនេះធ្វើនូវចម្បាំង បានរក្សានូវរាជសម្បត្តិនេះ ពួកយើងនឹងឲ្យរាជសម្បត្តិនេះដល់គាត់ ដូច្នេះហើយ បានអភិសេកនាយហត្ថាចារ្យនោះដោយរាជសម្បត្តិ និងធ្វើនូវភរិយារបស់គាត់ឲ្យជាអគ្គមហេសី ។ ព្រះពោធិសត្វបានជារាជកុលូបកៈ ។

ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គត្រាស់ព្រះគាថាទាំងឡាយ ២ ថា      
       
យំ ឧស្សុកា សង្ឃរន្តិ,         អលក្ខិកា ពហុំ ធនំ;
សិប្បវន្តោ អសិប្បា ច,         លក្ខិវា តានិ ភុញ្ជតិ។

ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។

សព្ពត្ថ កតបុញ្ញស្ស,         អតិច្ចញ្ញេវ បាណិនោ;
ឧប្បជ្ជន្តិ ពហូ ភោគា,         អប្បនាយតនេសុបិ។

ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គល អ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួងសូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។

បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់សេចក្ដីខ្វល់ខ្វាយក្នុងកាប្រមូលទ្រព្យ គឺកើតឆន្ទៈប្រមូលទ្រព្យដ៏ច្រើនដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំងឡាយណា ព្យាយាមប្រមូលទ្រព្យ នឹងមានសិប្បៈ ដោយអំណាចនៃសិល្បៈដំរីជាដើម ឬមិនមានសិល្បៈក៏ដោយ ដោយហោចទៅ  គ្រាន់តែធ្វើការដោយតម្លៃឈ្លួលក៏រមែងប្រមូលទ្រព្យដ៏ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែលមានបុណ្យកាលនឹងបរិភោគនូវផលនៃបុណ្យរបស់ខ្លួន សូម្បីនឹងមិនធ្វើនូវការងារអ្វី ក៏រមែងបានប្រើប្រាស់ទ្រព្យ ដែលពោលថា ទ្រព្យច្រើន ។   

បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយដទៃនោះឯង ។ ឯវអក្សរគប្បីប្រកបដោយបទខាងដើមនោះ មានសេចក្ដីថា បុគ្គលដែលបានធ្វើបុណ្យ រមែងកន្លងពួកសត្វដែលមិនបានធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយដ៏ច្រើន ទាំងជាសវិញ្ញាណកៈនិងអវិញ្ញាណកៈរមែងកើតឡើង សូម្បីក្នុងទីដែលមិនមែនជាកន្លែងកើត គឺ រតនៈទាំងឡាយរមែងកើតឡើងក្នុងទីដែលមិនមែនជាកន្លែងធ្វើរតនៈ, មាសទាំងឡាយរមែងកើត ក្នុងទីមិនមែនកន្លែងកើតមាស, ដំរីទាំងឡាយរមែងកើតក្នុងទីមិនមែនកន្លែងកើតដំរីជាដើម ។  ក្នុងបណ្ដាទ្រព្យទាំងនោះ កែវមុក្ដានិងកែវមណីជាដើមរមែងកើតក្នុងទីមិនមែនកន្លែងកើត គប្បីសម្ដែងរឿងរបស់ព្រះបាទទុដ្ឋគាមណិមហារាជ ។ 

ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាលគហបតី ឈ្មោះថា ទីកើតដទៃដែលស្មើដោយបុណ្យរបស់សត្វទាំងឡាយនេះ រមែងមិនមាន, ព្រោះរតនៈទាំងឡាយ រមែងកើតឡើងសូម្បីក្នុងទីមិនមែនកន្លែងកើត ដល់អ្នកមានបុណ្យទាំងឡាយប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គទើបសម្ដែងព្រះធម៌ថា  

ឯស ទេវមនុស្សានំ,         សព្ពកាមទទោ និធិ;
យំ យទេវាភិបត្ថេន្តិ,         សព្ពមេតេន លព្ភតិ។

កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់ទ្រព្យគឹបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយប្រាថ្នានូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។

សុវណ្ណតា សុសរតា,         សុសណ្ឋានា សុរូបតា;
អាធិបច្ចបរិវារោ,             សព្ពមេតេន លព្ភតិ។

ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ 

បទេសរជ្ជំ ឥស្សរិយំ,         ចក្កវត្តិសុខំ បិយំ;
ទេវរជ្ជម្បិ ទិព្ពេសុ,         សព្ពមេតេន លព្ភតិ។

ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតាក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ។ 

មានុស្សិកា ច សម្បត្តិ,         ទេវលោកេ ច យា រតិ;
យា ច និព្ពានសម្បត្តិ,         សព្ពមេតេន លព្ភតិ។

សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ 

មិត្តសម្បទមាគម្ម,         យោនិសោវ បយុញ្ជតោ;
វិជ្ជាវិមុត្តិវសីភាវោ,         សព្ពមេតេន លព្ភតិ។

ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។

បដិសម្ភិទា វិមោក្ខា ច,         យា ច សាវកបារមី;
បច្ចេកពោធិ ពុទ្ធភូមិ,         សព្ពមេតេន លព្ភតិ។

បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ 

ឯវំ មហត្ថិកា ឯសា,         យទិទំ បុញ្ញសម្បទា;
តស្មា ធីរា បសំសន្តិ,         បណ្ឌិតា កតបុញ្ញតំ។

បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងនោះ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ 

(សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥)

ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈទាំងឡាយនោះ ដែលជាទីតាំងនៅនៃសិរីរបស់អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។

(ពាក្យថាពេញថា )
កុក្កុដោ មណយោ ទណ្ឌោ,     ថិយោ ច បុញ្ញលក្ខណា;
ឧប្បជ្ជន្តិ អបាបស្ស,         កតបុញ្ញស្ស ជន្តុនោ។

មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។

បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោលសំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវីដែលជាភរិយារបស់លោកសេដ្ឋី ។  ពាក្យដ៏សេស ងាយស្រួលហើយ ។ ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។ កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសិំ ចំណែក 
កុលូបកតាបស គឺ តថាគតជាព្រះសម្មាសម្ពុទ្ធ នេះឯង ។

ចប់ សិរីជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៩)
ដោយខេមរ អភិធម្មាវតារ

 

ដោយ៥០០០ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៨,៤៩៧ ដង)
បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,០២២ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៨៨៥ ដង)
គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿