35
ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,០៣៧
Today
ថ្ងៃម្សិលមិញ ២០២,៩២៥
ខែនេះ ៧,១៧៥,៩៧៦
សរុប ៣៩៩,៤៣៤,៤២០
អានអត្ថបទ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ២៧,៨៩៦ ដង)

បដិបទា



 

បដិបទា  [ប៉ៈដិប៉ៈទា ]   ( បា., សំ. )  ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។

បដិបទា មាន ៤ យ៉ាង គឺ ៖ 
១. ទុក្ខា បដិបទា ទន្ធាភិញ្ញា    បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ 
២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស
៣. សុខា  បដិបទា  ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ
៤. សុខា  បដិបទា  ខិប្បាភិញ្ញា  បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស

(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣)



ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។
(សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ  បិដកលេខ ៤៣ ទំព័រ ១៩)

បដិបទារបស់ព្រះសារីបុត្រ
១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ
បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ)

២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ 
ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣)




បដិបទារបស់ព្រះមហាមោគ្គល្លាន
១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា      ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ 
ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ)
២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ
បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២)


មហាមោគ្គល្លានសុត្តាទិវណ្ណនា
ក្នុងសូត្រទី ៧ និង ទី ៨  នេះ មានវិនិច្ឆ័យដូចតទៅ ៖
ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។

ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ  សូម្បី ៤ របស់ព្រះធម្មសេនា​បតី​សារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។

ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។

ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។ 

ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា) សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៨៩ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២៤៨ ដង)
សិក្ខាបទ​ទាំង ៥ និង​អង្គមាន​ដូច​តទៅ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៧,៩៩៥ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,៤៤៤ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៦,២៣៦ ដង)
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿