30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៩៨៣
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩០៣,០៤៦
សរុប ៣៩០,៩៨៥,៥៣០
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៥,០៤១ ដង)

ប្រមាទខាតបង់ ឥធលោកបរលោក



 
តើ​​សាធុជន​​ទាំង​​ឡាយ​ដែល​​ចូល​មក​អាន​ញឹក​ញាប់​ ធ្លាប់​បាន​ឃើញ​​និយាយ​ទាក់​ទង​នឹង​សេចក្តី​​ប្រមាទ​ និង មិន​ប្រមាទ? ច្បាស់​ជា​ឃើញ​ញយ​ដង​ហើយ ហើយ​ប្រហែល​ជាគិត​ថា​ជា​ធម៌​ដដែល​ៗ​ ធ្វើ​ឲ្យ​គ្មាន​ចំណាប់​អារម្មណ៍។ បើ​គិត​ថា​ជា​ធម៌​ដដែល​ៗ​នោះ​ពិត​ជា​ត្រឹម​ត្រូវ តែ​បើ​គិត​ថា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​វិញ​ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ តែង​តែ​វិល​វល់​ចំណាប់​អារម្មណ៍​ជា​មួយ​តែ​នឹង​រឿង​ដដែល​ៗ​ ជា​រៀង​រាល់​ថ្ងៃ។ បរិភោគអាហារ​ ដដែលៗ, ដេក ដើរ​ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះ​អ្នក​បរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែក​ឯ​ធម៌​មិន​ប្រមាទ​នេះ ក៏​នៅ​តែ​មាន​ដើម្បី​ដាស់​តឿន​សតិ​ដដែលៗ ព្រោះ​មនុស្ស​នៅ​តែ​ប្រព្រឹត្តខុស​ ភ្លាំងភ្លាត់ដដែលៗ ។
 

ពេល​ដែល​សាធុជន​បាន​ឃើញ​ពាក្យ​ថា “ មិន​ប្រមាទ” នេះ កុំ​ទាន់​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍ ទៅ​រក​ឋាន​សួគ៌ និព្វាន​ អ្វី គួរ​តែ​សម្លឹង​មើល​ស្ថាន​ភាព​ក្នុង​បច្ចុប្បន្ន​ ពេលនេះ ឥឡូវ​នេះ គឺ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​គ្រប់​គ្នាថា បើសិន​ជា​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​ គឺ​ការ​ធ្វេស​ប្រហែស​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ជីវិត​ប្រ​ចាំ​ថ្ងៃ? អ្នក​បើក​បរ​ដែល​មាន​សេចក្តី​ប្រមាទរមែង​ជួប​ឧបទ្ទវហេតុ​ មាន​បើក​បរ​​បុកគ្នា ធ្លាក់​កន្លុក បុកសសេរ​ភ្លើង ធ្លាក់​ជ្រោះ ធ្លាក់​ច្រាំង​ជាដើម  មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​តែ​ម្នាក់​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត។ អ្នក​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយក្តី​ប្រមាទ​គឺ​​គ្មាន​ការប្រុង​ប្រយ័ត្ន​ មិន​យកចិត្ត​ទុកដាក់ ចំពោះ​កិច្ចការ​របស់​ខ្លួន នឹង​ទទួល​ការ​ខាត​បង់​ ភ្លេច​ភ្លាំង​ កិច្ចការ​មិន​បានល្អ ទាំង​មិន​បានចម្រើន​ទៅ​មុខតាម​ការ​គួរ។ ដូច្នេះ​ធម៌​មិន​ប្រមាទ​នេះ​ជាធម៌​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​តែ​លើក​យក​មក​និយាយ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ជា​ការ​ជួយ​ពញ្ញាក់​ស្មារតីដល់​គ្នា​នឹង​គ្នា​។ ប្រយោជន៍​នៃ​សេចក្តី​មិន​ប្រមាទ​គឺ​បាន​ទាំង​សង្ខាង​គឺ​ផ្លូវ​លោក​និង​ផ្លូវ​ធម៌។ កុសល​ធម៌​ទាំង​ឡាយ​អាច​តាំង​នៅ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ បើ​បុគ្គល​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​គឺ​ការប្រហែស​ធ្វេស ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ស្លាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់​ ដូច​មាន​ព្រះ​គាថា​ដែល​ដកស្រង់​ចេញ​ពី​ធម្មបទដ្ឋកថា​ខាង​ក្រោម​នេះ៖
 


អប្បមាទោ​ អមតំ ​បទំ​ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា
អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សនិ្ត ធីរា និព្វានំ​ យោគក្ខេមំ អនុត្តរនិ្ត​ ។


សេចក្តី​មិនប្រមាទ ជា​ផ្លូវ​នៃ​សេចកី្ត​មិន​ស្លាប់, សេចកី្ត​ប្រមាទ​ជា​ផ្លូវ​នៃសេចកី្ត​ស្លាប់, អ្នក​ដែល​មិន​ប្រមាទ​ហើយ​ ឈ្មោះ​ថា​មិន​ស្លាប់, អ្ន​ក​ដែល​ប្រមាទ​ប្រៀប​​ដូច​ជា​​បុគ្គល​ ដែល​ស្លាប់​​ទៅ​ហើយ, បណិ្ឌត​ទាំង​ឡាយ​ដឹងរឿងនេះ​ដោយ​​វិសេស​ហើយ ទើប​តាំង​នៅ​ក្នុង​សេចកី្ត​​មិ​ន​ប្រមាទ ហើយ​រីក​រាយ​ក្នុង​សេចកី្ត​មិន​ប្រមាទ, ត្រេក​អរ​​ក្នុង ធម៌​ជា​ទី​គោច​ររបស់​ព្រះ​​អរិយៈ​​ទាំង​ឡាយ, បណិ្ឌត​អ្នក​មិន​ប្រមាទ​ទាំង​នោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាម​មានការ​ប្រឹង​​ប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញ​តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន ដែល​ជា​ឋាន​ក្សេម​ចាក​​យោគៈ​ដ៍​ប្រសើរ​។

បមាទមនុយុញ្ជនិ្ត ពាលា​ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ​សេដ្ឋំវ រក្ខតិ​ ។
មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ​ វិបុលំ សុខំ ។
 


ពួក​ជនពាល មាន​បញ្ញា​ល្ងង់ខ្លៅ រមែង​តាម​ប្រកប​នូវ​សេចកី្ត​ប្រមាទ, ​ចំណែក​​អ្នក​ប្រាជ្ញ​វិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូច​ជា​បុគ្គល​រក្សា​ទ្រព្យដ៏ប្រសើរទុក ​យ៉ាងនោះឯង ។​អ្នក​ទាំង​ឡាយ ចូរ​កុំ​តាម​ប្រកប​សេចកី្ត​ប្រមាទ​ឡើយ,​ ចូរ​កុំ​តាម​ប្រ​កប​នូវ​សេចកី្ត​ត្រេក​អរ​ក្នុង​កាម​ឡើយ​, ព្រោះ​ថា​ អ្នក​ដែល​មិន​ប្រមាទ​ហើយ រំពឹង​ពិចារណា​ត្រិះ​រិះ​នឹង​បាន​​សម្រេច​​នូវ​សេចកី្ត​សុខ​ដ៏​ប្រសើរ ​។

បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ
បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។


ពេលណា បណិ្ឌត​កំចាត់​បង់​នូវ​សេចកី្ត​ប្រមាទ ដោយ​សេចកី្ត​មិន​ប្រមាទ,​ពេល​នោះ បណិ្ឌត​នោះ​នឹង​ឡើង​ទៅ​ដល់​បញ្ញា ដូច​ជា​បា្រសាទ មិន​មាន​សេចកី្ត​​សោក​​សៅ​តែង​​មើល​​ឃើញ​នូវ​ពួក​សត្វ ដែល​មាន​សេចកី្ត​សោក​សៅ​ អ្នក​មាន​បញ្ញា រមែង​មើល​ឃើញ​​នូវ​បុគ្គល​​ពាល​ទាំង​ឡាយ ដូច​ជា​បុគ្គល​ដែល​​ឈរ​នៅ​លើ​កំពូល​​ភំ្ន​មើល​ឃើញ​នូវ​​បុគ្គល​​ដែល​ឈរ​​នៅ​​លើ​​ផែន​ដី​យ៉ាង​នោះ​ឯង ។

កាល​​ព្រះ​សម្មាសម្ពុទ្ធ​ទៀបនឹង​បរិ​និព្វាន ព្រះ​អង្គ​ក៏​ទ្រង់​បាន​លើក​យក​មក​រំលឹក​ជា​លើក​ចុង​ក្រោយ​ម្តង​ទៀត​នូវ​អប្បមាទធម៌​នេះ ដែល​យើង​តែង​តែ​ដឹង​ថា​ជា បច្ឆិមពុទ្ធវចនៈ គឺព្រះ​វាចាចុងក្រោយ​បង្អស់​របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រោះ​តែ​ព្រះ​ធម៌​នេះ​មានសារៈសំខាន់​ចាំបាច់​នោះ​ឯង។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,៣០៥ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨៤៤ ដង)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៣៤,៧៩៨ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២១,៦២៤ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿