30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,៩៥៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៦,៧៥៤
សរុប ៣៨៥,៣៩៣,៤៤៧
អានអត្ថបទ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៤២,៥០៩ ដង)

អត្ថបទខ្លី ៗ  គួរយល់ដឹង



ស្តាប់សំឡេង
 
ខឹងគេ ស្អប់​គេ គឺ​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ជា​ទុក្ខ ។ គួរ​អប់រំ​ចិត្ត ចម្រើន​បញ្ញា ឲ្យ​ឃើញ​ថា អ្វី ៗ គ្រប់​យ៉ាង ជា​ធម្មតា​ធម៌ ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់​ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។ល។ កាល​ដែល​បាន​ឃើញ​ថា អ្វី ៗ គឺ​ជា​ធម្មតា​ធម៌ ក៏​មិន​ប្រកាន់ ហើយ​ក៏​មិន​មាន​អ្វី​ណា មក​ធ្វើ​ឲ្យ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​បាន​ឡើយ ។
 
បុគ្គល​ល្ងង់​ខ្លៅ សម្គាល់​នូវ​ពាក្យ​ទ្រគោះ​បោះ​បោក ថាជា​ជ័យ​ជម្នះ ចំណែក​អ្នក​ចេះ​ដឹង មាន​សេចក្ដី​អត់​ធន់ ជា​ជ័យ​ជម្នះ ។
 
ពេល​នេះ បាន​ជួប​ព្រះធម៌​ជា​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ គួរ​ពុទ្ធបរិស័ទ​ព្យាយាម​បំពេញ​សេចក្ដី​ល្អ តាម​ព្រះពុទ្ធអង្គ​ទ្រង់​ណែ​នាំ គួរ​ឲ្យ​ព្រះធម៌​គ្រប់​គ្រង​ចិត្ត មិន​គួរ​ឲ្យ​កិលេស​គ្រប់​គ្រង​ចិត្ត​ឡើយ ។
 
 
-មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ ព្រោះ​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួច​ពី​ទុក្ខ​ក្នុង​វដ្ដ​សង្សារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គំនិត​ដែល​គិត​ថា ខ្លួន​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស ជា​មនុស្ស​ប្រសើរ ជា​មួយ​នឹង​មនុស្ស​ដទៃ ឬ​ជា​មួយ​នឹង​កម្ម​វិធី​ផ្សេង ៗ ។ ដែល​មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់​គ្រង​ថែររក្សា​ជវន​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជា​មួយ​នឹង​សង្គម​មនុស្ស​ជុំ​វិញ​ខ្លួន ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់ នៅ​លើ​វិបាក​របស់​កម្ម​ដោយ​ឡែក ។

-មនុស្ស​យើង ចង់​បាន​ណាស់ អ្វី ៗ អំពី​អ្នក​ដទៃ មិន​ថា​លាភយស ការ​សរសើរ ការ​លើក​តម្កើង សេចក្ដី​ស្រឡាញ់ ។ល។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ចំណែក​ខ្លួន​យើង​វិញ អាច​ឲ្យ​ការ​មិន​ធ្វើ​បាប ការ​បំពេញ​បុណ្យ និង​ភាព​ស្អាត​ផូរ​ផង់​នៃ​ចិត្ត​ដល់​ខ្លួន​ឯង​បាន អាច​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន ប៉ុន្តែ​បែរ​ជា​មិន​ចេះ​សូម​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ អំពីខ្លួន​ឯង​ឡើយ នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​ល្ងង់​ខ្លៅ ចង់​បាន​តែ​របស់​អត់​ខ្លឹម​សារ ដោយ​សម្គាល់​ថា​ជា​របស់​មាន​ខ្លឹម​សារ​សំខាន់​ណាស់ ហ្នឹង​ឯង ។


 
-មនុស្ស​យើង​សព្វ​ថ្ងៃ មាន​រោគ​ម្យ៉ាង គឺ​រោគ​ប្រញាប់​ជឿ​គំនិត​ខ្លួន​ឯង ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​នឹង​ព្រះពុទ្ធ​ដីកា ។
 
-មនុស្ស​យើង មិន​ដែល​គិត​បោក​ប្រាស់​ខ្លួន​ឯង​ទេ ប៉ុន្តែ​គំនិត​ប្រកប​ដោយ​លោភៈ​ឬ​ទោសៈ​ជា​ដើម តើ​គួរ​ជឿ​តាម​ទេ ដែល​ថា​អ្វី ៗ នោះ​វា​យ៉ាង​ដូច្នោះ​មែន ? មួយ​ថ្ងៃ ៗ តើ​យើង​បោក​ប្រាស់​ខ្លួន​ឯង​ប៉ុន​ណា​ទៅ ទាំង​ដែល​មិន​ដឹង​ខ្លួន​សោះ ចំណែក​សង្សារ​ទុក្ខ គឺ​ជា លទ្ធផល​នៃ​ការ​បោក​ប្រាស់​ខ្លួន​ឯង ។
 
-ការ​ព្រម​ទទួល​សេចក្ដី​ពិត ដែល​មិន​ត្រូវ​នឹង​បំណង​ប្រាថ្នា​របស់​យើង គឺ​ជា​បដិបត្តិ​ធម៌​ដ៏​ប្រសើរ ។
 
-វេទនានុបស្សនា​សតិប្បដ្ឋាន​ គឺ​សតិ​រលឹក​ បញ្ញា​ឃើញ​ថា ត្រឹម​តែ​វេទនា​សោយ​អារម្មណ៍ មិន​ថា​សុខ​វេាទនា ឬ​ទុក្ខវេទនា​ឡើយ។ កាល​ដែល​បាន​ដឹង​ច្បាស់​ហើយ រមែង​មិន​ត្រេកអរ​ក្នុង​សុខ និង​មិន​ប្រទូស្ត​ទាស់​ចំពោះ​ទុក្ខ ។ នេះ​ជា​បដិបទា​ក្នុង​ការ​មិន​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក ​មិន​តក់​ស្លុត ព្រម​ទាំង​ការ​អស់​ទៅ​នៃ​កម្ម ។
 
-ដោះ​ស្រាយ​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​រឿង​ផ្សេង ៗ មិន​មែន​នៅ​ត្រង់​ការ​ព្យាយាម​ធ្វើ​អ្វី ៗ គ្រប់​យ៉ាង​ឲ្យ​បាន​ដូច​ចិត្ត​នោះ​ទេ គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ព្រម​ទទួល​ថា មិន​មាន​អ្វី ៗ ចេះ​តែ​បាន​ដូច​ចិត្ត​យើង​ចង់​គ្រប់​យ៉ាង​ទៅ​នោះ​ឡើយ ម្យ៉ាង​ទៀត​គប្បី​សិក្សា​ថា ការ​មិន​សប្បាយ​ចិត្ត​នេះ គ្រាន់​តែ​ជា​នាមធម៌​មួយ​បែប​ប៉ុណ្ណោះ ។
 
-គប្បី​ជ្រាប​ថា កិច្ច​នៃ​សតិប្បដ្ឋាន​គឺ​ហាមឃាត់​នូវ​ចំណង់​តណ្ហា មិន​ចាំ​បាច់​បាន​នូវ​សភាវៈ​ដទៃ​​អ្វី​ឡើយ ឲ្យ​តែ​ជាក់​ច្បាស់​ថា សភាវៈ​ដែល​កំពុង​ប្រាកដ​មិន​មែន​ជា​យើង​ទៅ សប្បាយ​ហើយ ។
 
-បើ​សេចក្ដី​សុខ​របស់​យើង​ជាប់​ទាក់​ទង​នឹង​អ្នក​ដទៃ ទាល់​តែ​អ្នក​ដទៃ​ធ្វើ​អ្វី ៗ ត្រូវ​ចិត្ត​យើង ទើប​យើង​បាន​សុខ​នោះ យើង​លំបាក​នឹង​រស់​នៅ​ឲ្យ​បាន​សុខ​ណាស់ បើ​បាន​សុខ​ខ្លះ ក៏​មិន​មែន​ជា​ខ្លឹម​នៃ​សេចក្ដី​សុខ​ដែរ ។
 
-អ្វី​ដែល​បាន​មក​ដោយ​មិន​បាច់​ស្វែង​រក គឺ​កិលេស​និង​ចាស់​ជរា ចំណែក​អ្វី ៗ ដែល​ត្រូវ​បាន​មក​ដោយ​កុសលភាវនា គឺ​គុណ​តម្លៃ​នៃ​ជីវិត ។
 
-បុណ្យ​មិន​មែន​ប្រែ​ថា​បោក​ទេ... ។ បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហាយ​ខ្វាយ​ខ្វល់ ។ បុណ្យ​គឺ​ជា​គុណ​ជាតិ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេក​ឃ្លាន ម្យ៉ាង​ទៀត​បុណ្យ​គឺ​ជា​អាហារ​បំប៉ន​ផ្លូវ​ចិត្ត និង​ជា​ឱសថ​កម្ចាត់​រោគ ។ បាប​ប្រៀប​បាន​ទៅ​នឹង​ញើសក្អែល ភាព​ក្ដៅ​ស្អុះ ការ​ស្រេក​ឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ នៅ​ពេល​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួត​អាង រមិល​គុណ ។ល។ គឺ​ត្រូវ​ជ្រាប​ថា ចិត្ត​យើង​កំពុង​ឈឺ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់​រោគ​ទាំង​អស់​នេះ​ឯង ។
 
-ទៀន​ក្ដៅ​រលាយ​ក្រមួន ចិត្ត​ក្ដៅ​រលាយ​សុខ ។ ការ​ឲ្យ​អភ័យ​គឺ​ជា​ការ​ពន្លត់​ភ្លើង​ក្នុង​ចិត្ត​ខ្លួន​ឯង ។ បុគ្គល​ដែល​គ្រាន់​តែ​ចេះ​ចាំ​ធម៌ រមែង​ចូល​ចិត្ត​យក​ឈ្នះ​អ្នក​ដទៃ សូម្បី​តែ​ការ​សូត្រ​ធម៌... ប៉ុន្តែ​ចំណែក​អ្នក​ដែល​មាន​ធម៌​វិញ រមែង​ចូល​ចិត្ត​យក​ឈ្នះ​ខ្លួន​ឯង ឃើញ​សារៈ​ខ្លឹម​សារ​នៃ​ជីវិត​គឺ​ស្ងប់ ។ បុគ្គល​ស្ងប់ គឺ​បុគ្គល​អស់​ការ​ស្វែង​រក​ដោយ​តណ្ហា ព្រោះ​បាន​កំណត់​ដឹង​នូវ​បញ្ចក្ខន្ធ​ហើយ ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៩១៤ ដង)
ប្រ​ស្នា​ពាក់​កណ្តាល​សាសនា​ និង​ ៥០០០​វស្សា​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៧៣០ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៥៨ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៧៣៥ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.24
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿