30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,០៧៥
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២២៥,១៩១
សរុប ៣៨៩,៣០៧,៦៧៥
អានអត្ថបទ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៥,១១១ ដង)

កិន្តិសូត្រ



ស្តាប់សំឡេង

 

សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ​​ទ្រង់​​គង់​​ប្រថាប់​នៅ​នា​ដង​ព្រៃ ជិត​ក្រុង​កុសិនារា ។ ក្នុង​ទី​នោះ​ឯង ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ធ្លាប់​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​តថាគតថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌបាតខ្លះ...  ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុភព​តូច​ភពធំ​ខ្លះ ដូច្នេះ​ដែរ​ឬ ? ( កិន្តិ = កឹ + ឥតិ ) ។

ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ ពុំ​ដែល​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌ​បាត​ខ្លះ...  ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណ​គោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ភព​តូច​ភព​ធំ​ខ្លះ ដូច្នេះ​ឡើយ ។

កាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សាក​សួរ​បញ្ជាក់​អំពី​សេចក្ដី​ត្រិះរិះ​របស់​ភិក្ខុ​ទាំង​ឡាយ ចំពោះ​ការ​ត្រាស់​សម្ដែង​ព្រះធម៌​របស់​ព្រះអង្គ​នោះ ថា​ដូច​ម្ដេច ទើប​ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ មាន​សេចក្ដី​ត្រិះរិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះថា ព្រះដ៏មាន​ព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ។

ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បាន​ឮ​ថា អ្នក​ទាំង​ឡាយ​មាន​សេចក្ដី​ត្រិះ​រិះ ចំពោះ​តថាគត​យ៉ាង​នេះថា ព្រះដ៏មានព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ត្រាស់​ដឹង​ហើយ សម្ដែង​ហើយ ដូច​ជា​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ អ្នក​ទាំង​ឡាយ​រាល់​រូប​គប្បី​ព្រម​ព្រៀងគ្នា គប្បី​រីក​រាយ​រក​គ្នា កុំ​វិវាទ​គ្នា គប្បី​សិក្សា​ក្នុង​ធម៌​ទាំង​នោះ​ចុះ ។

ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ការ​សម្រុះ​សម្រួល​គ្នា កុំ​ឱ្យ​មាន​វិវាទ​នឹង​គ្នា​ក្នុង​អភិធម្ម ទាក់​ទង​ដោយ​អត្ថ​និង​ព្យញ្ជនៈ ។ សម្រុះ​សម្រួល​ក្នុង​វិន័យ តាម​ដែល​មាន​ភិក្ខុ​ត្រូវ​អាបត្តិ ជា​ការ​ប្រព្រឹត្ត​ល្មើស ឱ្យ​ចេញ​ចាក​អកុសលធម៌ មក​តាំង​នៅ​ក្នុង​កុសលធម៌​វិញ ។ សម្រុះ​សម្រួល​ក្នុង​រឿង​ដែល​និយាយ​ស្ដី មាន​វចីសង្ខារ​មិន​ល្អ វាយ​ឫក​ដោយ​ទិដ្ឋិ មាន​ចិត្ត​អាឃាតព្យាបាទ មិន​ស្ដាប់​គ្នា មិន​ត្រេកអរ​រក​គ្នា ។ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ភិក្ខុ​បើ​មិន​លះ​បង់​នូវ​ធម៌​នោះ​ទេ នឹង​មិន​ធ្វើ​ឱ្យ ជាក់​ច្បាស់​នូវ​ព្រះនិព្វាន​បាន​ឡើយ ។

នៅ​ខាង​ចុង​នៃ​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​មាន​ភិក្ខុ​ពួក​ដទៃ សួរ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ បាន​ធ្វើ​ឱ្យ​ភិក្ខុ​ទាំង​នេះ​របស់​ពួក​យើង ចេញ​ចាក​អំពី​អកុសលធម៌ ហើយ​តាំង​នៅ​ក្នុង​កុសល​ធម៌​ដែរ​ឬ ? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ក្នុង​ទីនេះ ខ្ញុំ​ព្រះករុណា​បាន​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះធម៌​ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំ​ព្រះករុណា​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ហើយ បាន​សម្ដែង​ប្រាប់​ដល់​ភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំង​នោះ ក៏​បាន​ស្ដាប់​ធម៌​នោះ ហើយ​ចេញ​ចាក​អកុសលធម៌ បាន​តាំង​នៅ​ក្នុង​កុសលធម៌ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​ពោល​យ៉ាង​នេះ មិន​ឈ្មោះ​ថា​លើក​តម្កើង​ខ្លួន មិន​ឈ្មោះ​ថា​សង្កត់​សង្កិន​បុគ្គល​ដទៃ​ទេ ឈ្មោះ​ថា​ជា​អ្នក​ពោល​ប្ដេជ្ញា​នូវ​ធម៌​តាម​ធម៌ ម្យ៉ាង​ទៀត វាទៈ​និង​អនុវាទៈ​ដែល​ប្រកប​ដោយ​ហេតុ​ណា​មួយ រមែង​មិន​មក​កាន់​ឋានៈ​ដែល​អ្នក​ប្រាជ្ញ​គប្បី​តិះ​ដៀល​បាន​ឡើយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​កិន្តិ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មានព្រះភាគ ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤,៦២៤ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៤,០១៦ ដង)
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,៤៩៣ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៩,០៤៤ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៥០ ដង)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 8.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿