30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៦៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៦,៥៨៧
សរុប ៣៨៥,៥៣៣,២៨០
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៦,៩១៨ ដង)

ធម្មកថិក



 

ធម្មកថិក ( ន. ) [ធ័ម-មៈកៈ ថិក]   ( បា., សំ. )  (ធម៌កថិក) អ្នកសំដែងធម៌ ។ ខ្មែរប្រើពាក្យនេះជាងារនៃភិក្ខុអ្នកចេះសំដែងធម៌ ថ្នាក់ជាឋានានុក្រម ជាសហការីនៃព្រះរាជាគណៈជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី ឬជាសហការីនៃមេគណ កាលបើត្រូវការឲ្យមាន : ព្រះធម្មកថិក សហការីនៃ...(ម. ព. ធម្មធរ និង វិន័យធរ ទៀតផង) ។

(វចនានុក្រមសម្ដេចជួន ណាត)
ធម្មកថិក (បុំ.) [ធម្ម + កថ៑ + ឥក] វិគ្គហៈថា ធម្មំ កថេតីតិ > ធម្មកថិកោ អ្នកណាពោលនូវធម៌ ព្រោះហេតុនោះ អ្នកនោះ ឈ្មោះថា ធម្មកថិក (អ្នកសំដែងនូវធម៌)។ 

(សទ្ទានុក្រមបាលី)
ភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្មឈ្មោះថាព្រះធម្មកថិក អាភិធម្មិកភិក្ខូយេវ កិរ ធម្មកថិកា នាម បានឮថាភិក្ខុអ្នកទ្រទ្រង់ ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ព្រះធម្មកថិក ក្រៅពីនេះ សូម្បីពោលធម៌ ក៏មិនមែនធម្មកថិក ។ ព្រោះហេតុអ្វី ? ព្រោះថា ភិក្ខុអ្នកមិនទ្រទ្រង់ព្រះអភិធម្មទាំងនោះ កាលពោលធម៌ តែង ពោលតាមលំដាប់កម្ម លំដាប់វិបាក ការកំណត់រូបនិងអរូប ធ្វើលំដាប់ធម៌ឲ្យច្រឡូកច្រឡំ ។ ចំណែកភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្ម មិនឲ្យលំដាប់ធម៌ច្រឡូកច្រឡំ ។ ព្រោះដូច្នោះ ភិក្ខុអ្នក ទ្រទ្រង់ព្រះអភិធម្មនឹងពោលធម៌ ឬ មិនបានពោលក៏ដោយ តែក្នុងកាលដែលគេសួរបញ្ហា ហើយក៏នឹងពោលដោះស្រាយបញ្ហានោះបាន ព្រះសាស្តាទ្រង់សំដៅដល់ពាក្យនេះថា :  ភិក្ខុទ្រទ្រង់ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ធម្មកថិកដោយចំណែកមួយ ដូច្នេះ ទើបទ្រង់ ប្រទានសាធុការហើយ ត្រាស់ថា មោគ្គល្លានពោលល្អហើយ ។ (អដ្ឋសាលិនី អដ្ឋកថា អភិធម្មបិដក ធម្មសង្គណិ និទានកថា)

ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកប​ដោយ​អង្គ ៥ យ៉ាង ៖
១. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី  សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
២. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៣. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សញ្ញា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៤. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៥. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ ខន្ធសំយុត្ត ធម្មកថិកវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៤ និង ទុតិយធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៦)

ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤)

ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ 
២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ 
៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
 ៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ        សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
 ១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។ 
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧)


ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧៩៣ ដង)
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១០,០៨២ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៩៩៤ ដង)
ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿