20
ថ្ងៃ អង្គារ ទី ០៦ ខែ មិថុនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,៧៣៣
Today
ថ្ងៃម្សិលមិញ ១៦៧,៤០៥
ខែនេះ ៩៥៧,១០៦
សរុប ៣២២,៤១១,៩៧០
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៤,០៦៨ ដង)

កាឡកណ្ណិជាតក



ស្តាប់សំឡេង

 

កាឡកណ្ណិជាតក
(មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ)
 
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ (ដែលមានពាក្យផ្តើមថា) មិត្តោ ហវេ   សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។ បានឮមកថា បុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋី តាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នា ដោយឈ្មោះគេមានឈ្មោះថា   កាឡកណ្ណី ។ កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រ មិនអាចចិញ្ចឹមជីវិតបាន ក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី ។
 
លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះ ហើយឲ្យស្បៀង និងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិ របស់ខ្លួន ។ កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋី គេតែងធ្វើកិច្ចគ្រប់យ៉ាង ។ ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋី មនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះកាឡកណ្ណី ! បរិភោគសិនចុះកាឡកណ្ណី ។
 
ថ្ងៃមួយ មិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថា បពិត្រមហាសេដ្ឋី ! សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ  (កុំចិញ្ចឹមគេឡើយ) ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថា ឈប់សិនកាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះក៏មិនស្មើនឹងលោក ធ្លាក់ខ្លួនក្រហើយ លោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី ?
 
អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតាឈ្មោះគ្រាន់តែជាវោហារ (សម្រាប់ហៅប៉ុណ្ណោះ) បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយ មិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ) អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះ ហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយ លុះគិតដូច្នេះហើយ លោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ ។ 
 
ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន ប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន ។ ពួកចោរគិតគ្នាថា បានឮថា លោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយ ពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់អាវុធផ្សេងៗ មកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី ។ ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ ទើបអង្គុយយាមមិនព្រមដេក ។
 
កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយ ដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថា អ្នកទាំង​ឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែកដូច្នេះហើយ ក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំ ធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេង កងរំពងទូទៅ ។ ពួកចោរនិយាយប្រាប់គ្នាថា ពួកយើងបានឮថា ផ្ទះគ្មានអ្នកណានៅ ពួកយើងបានស្តាប់មកមិនល្អហើយ (ស្ដាប់ខុសហើយ) សេដ្ឋីគ្មានធ្វើដំណើរទៅណាទេ គឺនៅក្នុងផ្ទះនេះឯង ហើយម្នាក់ៗក៏បោះដុំថ្ម និងអន្លូងជាដើមចោលក្នុងទីនោះឯង រួចរត់ចៀសចេញទៅ ។ 
 
លុះ​ព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរបោះចោលនៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុតហើយនិយាយថា ប្រសិនបើថ្ងៃនេះ មិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹង និងឈ្លាសវៃបែបនេះទេ ពួកចោរនឹងចូលតាមការពេញចិត្ត ប្លន់ផ្ទះបានទាំងអស់ជាប្រាកដ ព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះ ទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋី  ម្នាក់​ៗ ​នាំគ្នាសរសើរកាឡកណ្ណី  ។
 
ពេលដែលសេដ្ឋីមកអំពីស្រុកសួយ ក៏នាំ គ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថា អ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះ ចេញអំពីផ្ទះរបស់យើង ប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះ ថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយ ហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ   ធម្មតាឈ្មោះមិនជាប្រមាណទេ ចិត្តដែលគិតជួយប៉ុណ្ណោះ ទើបជាប្រមាណ លុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ  ។
 
លោកសេដ្ឋីបានត្រិះរិះថា ពេលនេះ អញបានរឿងដែលជាប្រធាន ល្មមក្រាបទូលព្រះមានព្រះភាគហើយ ក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដា គាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើម រហូតដល់ចប់ចំពោះព្រះអង្គ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលមិត្តឈ្មោះកាឡកណ្ណី បានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួន សូម្បីក្នុងកាលមុន មិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ ។ កាលសេដ្ឋីក្រាបទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង (ដូចតទៅនេះ) ថា ៈ
 
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះ បរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង ។ សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី ។ រឿងរ៉ាវទាំងអស់ក្នុងពេលនោះ ក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង ។ ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយ ស្តាប់ដំណើររឿងនោះរួចពោលថា ប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើង តាមពាក្យរបស់អ្នកទាំងឡាយនោះ ម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយ ហើយពោលគាថានេះថា ៈ
មិត្តោ ហវេ សត្តបទេន ហោតិ          សហាយោ បន ទ្វាទសកេន ហោតិ          
មាសឌ្ឍមាសេន ច ញាតិ ហោតិ      តតុត្តរិំ អត្តសមោបិ ហោតិ
សោហំ កថំ អត្តសុខស្ស ហេតុ        ចិរសន្ថុតំ កាឡកណ្ណិំ ជហេយ្យំ។
 
បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីជំហាន, បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន    ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ កន្លះខែ, បុគ្គលដែលទុកសើ្មនីងខ្លួន ព្រោះនៅលើអំពីកាលនោះទៅទៀត ខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួន ដូចម្ដេចបាន ។
 
បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជានិបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្តថា ប្រព្រឹត្តដោយមេត្រី អធិប្បាយថា អ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្ត គឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន ។ បុគ្គលដែលបានឈ្មោះជាមិត្ត ដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន ។
 
បទថា សហាយោ បន ទ្វាទសកេន ហោតិ  (បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន) មានសេចក្តីថា ដែលឈ្មោះថា សហាយ (សម្លាញ់) ព្រោះ អត្ថថា រួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន ។ 
បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ ឬកន្លះខែ ។
បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។
បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។
បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។
 
ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការដូច្នេះឯង ។ តាំងអំពីនោះមក គ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណី ក្នុងកាលនោះ បានមកជាអានន្ទ  ។ ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កាឡកណ្ណីជាតក ។
 
(អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦)
 
កំណត់ចំណាំ 
ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គលគឺមិត្ត) ១  សហាយបុគ្គល (បុគ្គលគឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គលគឺញាតិ) អត្តសមបុគ្គល (បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន) ១ ។

សេចក្ដីអធិប្បាយ 
១. មិត្តោ ហវេ សត្តបទេន ហោតិ  បុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល ។  
២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល ។
៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណាការនៅជាមួយគ្នាមួយខែ ឬ កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល ។
៤. តតុត្តរិំ អត្តសមោបិ ហោតិ បុគ្គលណានៅលើសអំពីកាលនោះទៅទៀត (លើសមួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល ។ 

ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០២៤ ដង)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿