30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៥,៧០៩
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧២,៤៨៥
សរុប ៣៩០,៤៥៤,៩៦៩
អានអត្ថបទ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥៨,០១២ ដង)

រឿងកុមារដែលមានអាយុវែង



 

អាយុវឌ្ឍនកុមារវត្ថុ
(រឿងកុមារដែលចម្រើនដោយអាយុឬកុមារដែលមានអាយុវែង)

សេចក្ដីផ្ដើម
ព្រះសាស្តាកាលទ្រង់គងនៅនាកុដិក្នុងព្រៃ ដែលអាស្រ័យនឹងទីឃលង្ឃិកនគរ ទ្រង់ ប្រារព្ធអាយុវឌ្ឍនកុមារ បានត្រាស់ព្រះធម្មទេសនានេះថា “អភិវាទនសីលិស្ស“ ដូច្នេះ (ជាដើម) ។  ព្រាហ្មណ៍ជាសម្លាញ់​ពីរនាក់ចេញបួសបានឮថា ព្រាហ្មណ៍ពីរនាក់ ដែលមានប្រក្រតីនៅក្នុងទីឃលង្ឃិកនគរ បួសក្នុង លទ្ធិខាងក្រៅព្រះពុទ្ធសាសនា ហើយបានបំពេញតបៈអស់រយកាល ៤៨ ឆ្នាំ ។

បណ្តា ព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់គិតថា (ប្រសិនបើយើងបួសដូច្នេះរហូត) ប្រពៃណីរបស់យើងនឹងសាបសូន្យ (ដើម្បីកុំឲ្យប្រពៃណីរបស់យើងសាបសូន្យ) យើងត្រូវតែ សឹក លុះគិតដូច្នេះហើយ ក៏លក់បរិក្ខារដែលសម្រាប់ធ្វើតបៈនោះឲ្យដល់បុគ្គលដទៃ (ហើយក៏សឹកទៅ មិនយូរប៉ុន្មាន) ព្រាហ្មណ៍នោះបានភរិយាព្រមទាំងគោ ១០០ ក្បាល និងទ្រព្យ ១០០ កហាបណៈ ហើយគាត់ក៏ញ៉ាំងទ្រព្យឲ្យតាំងនៅ (ដោយប្រការដូច្នេះ) ។ ក្នុងកាលជាខាងក្រោយមក ភរិយារបស់គាត់ប្រសូត្របានបុត្រមួយ ។

ចំណែកសម្លាញ់របស់គាត់ ទៅកាន់នគរផ្សេងហើយក៏ត្រឡប់មកកាន់នគរនោះវិញ ។ គាត់បានឮថា សម្លាញ់នោះមក ក៏នាំបុត្រនិងភរិយាទៅជួប, លុះទៅដល់ហើយក៏បានឲ្យបុត្រទៅភរិយា ហើយចូលទៅថ្វាយបង្គំមុន ។ ចំណែកស្រ្តីដែលជាភរិយាក៏ឲ្យបុត្រទៅស្វាមី ហើយក៏ចូលទៅថ្វាយបង្គំដែរ ។ សម្លាញ់នោះពោលថា ទីឃាយុកា ហោថ សូមអ្នកទាំងពីរចូរជាអ្នកមានអាយុ វែង ។ 

ប៉ុន្តែ កាលព្រាហ្មណ៍ជាស្វាមី និងភរិយា ឲ្យបុត្រថ្វាយបង្គំ សម្លាញ់នោះនៅស្ងៀម ។ ព្រាហ្មណ៍សួរហេតុដែលសម្លាញ់មិនឲ្យពរដល់បុត្រ គ្រានោះ ព្រាហ្មណ៍បានពោលនឹងសម្លាញ់នោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី កាលខ្ញុំថ្វាយបង្គំ លោកម្ចាស់ពោលថា សូមឲ្យអ្នកមានអាយុវែង លុះ ក្មេងនេះថ្វាយបង្គំ លោកម្ចាស់មិនបានពោលពាក្យអ្វីៗ សោះ ?
សម្លាញ់នោះពោលថា  ម្នាលព្រាហ្មណ៍ អន្តរាយអ្វីមួយនឹងកើតឡើងដល់ក្មេងនេះ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្មេងនេះនឹងរស់នៅបានកាលប៉ុន្មាន ថ្ងៃ ?
សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ ក្មេងនេះរស់នៅបាន ៧ ថ្ងៃ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ ហេតុដែលជាគ្រឿងការពារមានដែរឬទេ ?
សម្លាញ់ពោលថា យើងមិនដឹងហេតុដែលជាគ្រឿងការពារទេ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បុគ្គលណាទើបដឹង ?
សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ មានតែព្រះសមណគោតមមួយព្រះអង្គប៉ុណ្ណោះ ដែលទ្រង់ជាអ្នកដឹង លោកចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយសួរចុះ ។
ព្រាហ្មណ៍ពោលថា ខ្ញុំទៅកាន់ទីនោះ ខ្លាចតែសាបសូន្យតបៈ ។
សម្លាញ់ពោលថា បើអ្នកស្រឡាញ់បុត្ររបស់អ្នក អ្នកកុំគិតដល់ការសាបសូន្យនៃតបៈ ឡើយ ចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយទូលសួរចុះ ។

ព្រាហ្មណ៍ជាបិតារបស់ក្មេងនោះទៅគាល់ព្រះសាស្តា ព្រាហ្មណ៍នោះ ទៅកាន់សំណាក់ព្រះសាស្តាហើយ ថ្វាយបង្គំខ្លួនឯងមុន ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ សូម្បីក្នុងកាលដែលបជាបតិ (ប្រពន្ធ) របស់ព្រាហ្មណ៍ថ្វាយបង្គំ ក៏ត្រាស់ដូច្នោះដែរ ក្នុងពេល ដែលគាត់ឲ្យបុត្ររបស់គាត់ថ្វាយបង្គំ ព្រះសាស្តាទ្រង់គង់នៅស្ងៀម ។ គាត់ក៏ទូលសួរ ព្រះសាស្តា ដោយន័យដូចមុននោះឯង ។ សូម្បីព្រះសាស្តាក៏ទ្រង់ព្យាករដល់គាត់យ៉ាងនោះ ដូច្នោះដែរ ។ 

បានឮថា ព្រាហ្មណ៍នោះមិនត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ទើបប្រៀបផ្ទឹមមន្តរបស់ ខ្លួននឹងសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ  ប៉ុន្តែគាត់មិនដឹងឧបាយ ដែលជាគ្រឿង ការពារនូវអន្តរាយនោះ ។ ព្រះសាស្តាត្រាស់ប្រាប់ឧបាយជាគ្រឿងការពារអន្តរាយ ព្រាហ្មណ៍ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាយដែលជាគ្រឿង ការពារមានដែរឬទេ  ព្រះអង្គ ?
ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ឧបាយនោះ មាន ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះអង្គដ៏ចម្រើន តើត្រូវធ្វើដូចម្តេច ?
ព្រះសាស្តាត្រាស់ថា បើអ្នកអាចធ្វើមណ្ឌប (បារាំ, រោងលាត ដែលសម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ជិតទ្វារផ្ទះរបស់អ្នក ហើយឲ្យគេធ្វើតាំង (តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ) តម្កល់ទុកត្រង់កណ្តាលមណ្ឌបនោះ រួចក្រាលអាសនៈ ៨ ឬ ១៦ កន្លែង ព័ទ្ធជុំវិញតាំងនោះ ហើយឲ្យសាវករបស់តថាគតអង្គុយលើអាសនៈទាំងនោះ សូធ្យ ព្រះបរិត្ត ៧ ថ្ងៃ កុំឲ្យមានចន្លោះ, អន្តរាយរបស់ក្មេងនោះ គប្បីវិនាសទៅដោយឧបាយ យ៉ាងនេះ ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គអាចធ្វើមណ្ឌបជាដើមបាន, ប៉ុន្តែ ខ្ញុំព្រះអង្គមិនដឹងធ្វើវិធីយ៉ាងណា ដើម្បីបានសាវករបស់ព្រះអង្គ ?
ព្រះសាស្តាត្រាស់ថា កាលបើអ្នកធ្វើកិច្ចទាំងនេះរួចស្រេចហើយ តថាគតនឹងបញ្ជូន សាវករបស់តថាគតទៅកាន់ទីនោះ ។
ព្រាហ្មណ៍យល់ព្រមថា ប្រពៃហើយ ព្រះគោតមដ៏ចម្រើន ហើយក៏ធ្វើកិច្ចទាំងអស់ នោះនៅជិតទ្វារផ្ទះរបស់ខ្លួនរួចហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។

ពួកភិក្ខុទៅសូធ្យព្រះបរិត្ត
ព្រះសាស្តា ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកាន់ទីនោះ ។ ភិក្ខុទាំងនោះក៏គង់ក្នុង មណ្ឌបនោះ ។ ព្រាហ្មណ៍​ទាំងពីរនាក់ គឺស្វាមី និងភរិយា ឲ្យក្មេងដេកលើតាំងនោះ ។ ភិក្ខុទាំងឡាយ សូធ្យព្រះបរិត្ត អស់ ៧ យប់ ៧ ថ្ងៃ មិនមានពេលចន្លោះ ។ ក្នុងថ្ងៃទី ៧ ព្រះសាស្តា ស្តេចយាងទៅកាន់ទីនោះដោយព្រះអង្គឯង ។ កាលព្រះសាស្តាស្តេច យាងទៅកាន់ទីនោះ ពួកទេវតាក្នុងចក្រវាឡទាំងអស់ ក៏បានមកប្រជុំគ្នាក្នុងទីនោះដែរ ។ យក្សមួយឈ្មោះអវរុទ្ធកយក្ស បម្រើព្រះបាទវេស្សវ័ណអស់ ១២ ឆ្នាំ កាលបានពរអំពី សម្នាក់ស្តេចវេស្សវ័ណនោះថា ក្នុងថ្ងៃទី ៧ អំពីថ្ងៃនេះ អ្នកគប្បីចាប់យកក្មេងនោះ, ព្រោះហេតុនោះ យក្សនោះ ទើបបានមកឈរនៅទីនោះ ។ កាលព្រះសាស្តាស្តេចយាង ទៅកាន់មណ្ឌបនោះ ពួកទេវតាអ្នកដែលមានសក្តិធំប្រជុំគ្នា ពួកទេវតាដែលមានសក្តិតូច ក៏ថយចេញទៅ មិនបានឱកាសនឹងនៅ ហើយចៀសចេញទៅរហូត ១២ យោជន៍ ។ សូម្បី អវរុទ្ធកយក្ស ក៏បានចៀសចេញទៅឈរនៅទីឆ្ងាយ ដូចគ្នា ។

ក្មេងផុតអន្តរាយត្រឡប់មានអាយុវែង
សូម្បីព្រះសាស្តា ក៏ទ្រង់ធ្វើព្រះបរិត្ត រហូតអស់មួយរាត្រី ។ ពេលវេលាបាន កន្លងទៅ ៧ ថ្ងៃ, អវរុទ្ធកយក្សមិនមានឱកាសចាប់ក្មេងនោះ ។ លុះអរុណថ្ងៃទី ៨ រះឡើងភ្លាម ពីរនាក់ស្វាមីភរិយា ក៏នាំក្មេងនោះមកថ្វាយបង្គំព្រះសាស្តា ។ 

ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន តើក្មេងនេះនឹងរស់នៅបានយូរ ប៉ុន្មានឆ្នាំ ?
ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ក្មេងនេះនឹងរស់នៅបាន ១២០ ឆ្នាំ ។

គ្រានោះ ពីរនាក់ស្វាមីភរិយា បានដាក់នាមក្មេងនោះថា អាយុវឌ្ឍនកុមារ ។ អាយុវឌ្ឍនកុមារនោះ ធំពេញវ័យហើយ មានឧបាសក ៥០០ នាក់ ជាបរិវារ ។

ការក្រាបថ្វាយបង្គំលោកអ្នកដែលមានគុណធ្វើឲ្យមានអាយុវែង
ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលធម្មសភាថា “ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរមើលចុះ បានឮថា អាយុវឌ្ឍនកុមារត្រូវស្លាប់ក្នុងថ្ងៃទី ៧ ប៉ុន្តែ ឥឡូវនេះ អាយុវឌ្ឍនកុមារនោះនឹងរស់នៅបានរហូត ១២០ ឆ្នាំ ទាំងមានឧបាសក ៥០០ នាក់ជាបរិវារ ហេតុជាគ្រឿងចម្រើនអាយុរបស់សត្វទាំងនេះប្រហែលជាមានហើយមែនទេ ។

ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងនោះក្រាបទូលថា អំពីរឿងនេះ, ព្រះសាស្ដាទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនអាយុតែម្យ៉ាងប៉ុណ្ណោះទេ ដែលត្រូវចម្រើនឡើងនោះ សត្វទាំងឡាយណាថ្វាយបង្គំលោកអ្នកមានគុណ រមែងចម្រើនដោយហេតុ ៤ ប្រការ និង រួចផុតចាកអន្តរាយ ហើយនឹងតាំងនៅរហូតអស់អាយុ ជាយ៉ាងពិតប្រាកដ លុះត្រាស់ ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិ (ការតភ្ជាប់សេចក្ដី) ដើម្បីសម្តែងធម៌ ទើបត្រាស់ ព្រះគាថានេះថា ៖

អភិវាទនសីលិស្ស         និច្ចំ វុឌ្ឍាបចាយិនោ
ចត្តារោ ធម្មា វឌ្ឍន្តិ       អាយុ វណ្ណោ សុខំ ពលំ។

ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។
(ប្រែតាមបែបព្រះសង្ឃសូធ្យឲ្យពរ ដូច្នេះថា ធម៌ គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេចក្តីសុខ ១ កម្លាំង ១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឱនកាយ ថ្វាយ​បង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមាន​សេចក្តីចម្រើនដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។)

អធិប្បាយគាថា
បណ្តាបទទាំងនោះ បទថា អភិវាទនសីលិស្ស គឺអ្នកថ្វាយបង្គំជាប្រក្រតី បានដល់ អ្នកខ្វល់ខ្វាយក្នុងកិច្ចគឺការថ្វាយបង្គំជារឿយៗ ។ 

បទថា វុឌ្ឍាបចាយិនោ សេចក្តីថា ដល់គ្រហស្ថអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំ សូម្បីដល់ភិក្ខុកំលោះ ឬសាមណេរដែលបួសក្នុងថ្ងៃនោះ ម្យ៉ាងទៀតដល់បព្វជិតអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំចំពោះលោកអ្នកដែល ចាស់ជាងដោយបព្វជ្ជា ឬឧបសម្បទា (មានវស្សាច្រើនជាអ្នកបួសមុនខ្លួបន) ឬចំពោះលោក អ្នកដែលចម្រើនដោយគុណ ។

ពីរបទថា ចត្តារោ ធម្មា សេចក្តីថា កាលអាយុចម្រើន អាយុនោះរមែង ចម្រើន អស់កាលប៉ុណ្ណា, ធម៌ទាំងឡាយក្រៅនេះ ក៏ចម្រើនអស់កាលប៉ុណ្ណោះដែរ ព្រោះថា បុគ្គល ណាធ្វើបានបុណ្យដែលញុំាងអាយុ ៥០ ឆ្នាំឲ្យប្រព្រឹត្តទៅ អន្តរាយនៃជីវិតរបស់បុគ្គលនោះ អាចកើតឡើងក្នុងកាលដែលមានអាយុ ២៥ ឆ្នាំ អន្តរាយនោះរមែងស្ងប់ទៅបាន ដោយភាពជាអ្នកថ្វាយបង្គំជាប្រក្រតី ។ បុគ្គលនោះ រមែងរស់នៅបាន រហូតអស់អាយុ ។ សូម្បីវណ្ណៈជាដើមរបស់អ្នកនោះ រមែងចម្រើនព្រមជាមួយនឹងអាយុដែរ ។ ន័យដ៏ក្រៃលែងជាងនេះ ក៏យ៉ាងនេះឯង ។ ដែលឈ្មោះថា ការចម្រើននៃអាយុ ដែលប្រព្រឹត្តទៅដោយមិនមានអន្តរាយ រមែង មិនមានឡើយ ។

អានិសង្សនៃការស្ដាប់ធម៌
លុះវេលាចប់ទេសនា អាយុវឌ្ឍនកុមារតាំងនៅក្នុងសោតាបត្តិផល មួយអន្លើដោយ ឧបាសក ៥០០ រូប ។ សូម្បីជនដទៃជាច្រើនទៀត ក៏សម្រេចអរិយផលទាំងឡាយមាន   សោតាបត្តិផលជាដើមដែរ ៕ ៚

អាយុវឌ្ឍនកុមារវត្ថុ ចប់ 
(ធម្មបទដ្ឋកថា អដ្ឋកថា ខុទ្ទកនិកាយ ធម្មបទ សហស្សវគ្គទី ៨ អាយុវឌ្ឍនកុមារវត្ថុទី ៨)

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៩,៣៦២ ដង)
បុណ្យកេីតអំពីការរក្សាសីល
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៨,៦៤០ ដង)
មិនប្រព្រឹត្តខុសក្នុងកាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿