ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២២៨,៥៦៧
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ៤៦៥,៩៣៨
សរុប ៣៥៧,៣០៩,៩១២
Flag Counter
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ១៥,៨១៤ ដង)

មឃទេវសូត្រ



 

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ បទថា មឃទេវម្ពវនេ ដោយសេចក្តីថា ព្រះបរមពោធិសត្វ  ជាព្រះរាជាព្រះនាម  មឃទេវៈ  ត្រាស់បង្គាប់ឲ្យដាំដើមស្វាយច្រើនដើមក្នុងទីនេះឯង ។  ព្រះមេឃទេវៈ  បរមពោធិសត្វ  បួសជាតាបសនៅក្នុងព្រៃស្វាយនេះ  នៅពេលដែលព្រះកេសារបស់ព្រះអង្គមានស្កូវ   ព្រះអង្គបានផ្តាំព្រះរាជបុត្រច្បងឲ្យរក្សានូវកល្យាណវត្តនេះ  គឺឲ្យចេញទៅបួសនៅពេលណាដែលបានឃើញសក់របស់ខ្លួនមានស្កូវហើយ ។
 
ព្រះរាជបុត្រ  និងព្រះរាជនត្តានៃព្រះបាទមឃទេវរាជនោះ  តៗព្រះរាជវង្ស  អស់ចំនួន ៨ ហ្មឺន ៤ ពាន់តំណ  ហើយបានបួសទៅតាមកល្យាណវត្ត  នៅក្នុងមឃទេវម្ពវ័ននេះឯង ។  ឥសីទាំងនោះ  បានចម្រើនព្រហ្មវិហារធម៌  មានមេត្តាជាដើម  អស់ព្រះជន្មហើយចូលទៅកាន់ព្រហ្មលោក    ដោយអំណាចកម្មនាំឲ្យបដិសន្ធិ ។    ក្នុងបណ្តាព្រះរាជាទាំងអម្បាលនោះ  ព្រះមឃទេវៈ បរមពោធិសត្វ  បានចុតិអំពីព្រហ្មលោក  មកជាស្តេចចុងក្រោយក្នុងការបំពេញកល្យាណវត្តនេះ  ព្រះនាមព្រះបាទនិមិរាជ ។  ព្រះនិមិរាជ  បរមពោធិសត្វ  មុននឹងសាងព្រះផ្នួស  ព្រះអង្គបានយាងទៅទស្សនាឋាននរក  និងឋានទេវលោក  ដោយទិព្វយានរបស់ព្រះមាតលិទេវបុត្រ  ដូចមានក្នុងព្រះជាតកស្រាប់ ។
 
ព្រះនិមិរាជ  បរមពោធិសត្វ  ព្រះអង្គមានព្រះរាជបុត្រ  ព្រះនាមថា  កឡារជនកៈ ។  ព្រះរាជបុត្រនេះឯងដែលបានផ្តាច់នូវកល្យាណវត្ត  គឺមិនបានចេញទៅបួសឡើយ ។  នៅខាងចុងនៃព្រះសូត្រ  ព្រះដ៏មានព្រះភាគទ្រង់ត្រាស់អំពីកល្យាណវត្តគឺអរិយមគ្គអង្គ៨  ដែលព្រះអង្គបានតាំងទុកហើយ  ប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខ  ដោយព្រះពុទ្ធដីកាថា  អ្នកទាំងឡាយគប្បីប្រព្រឹត្តតាមចុះ  អ្នកទាំងឡាយ  កុំជាបុរសចុងក្រោយនៃតថាគតឡើយ ។
 
ពាក្យថាបុរសចុងក្រោយ ( អន្តិមបុរិសោ ) បានដល់  កល្យាណវត្តគឺអរិយមគ្គអង្គ ៨  ដាច់សូន្យទៅ  ក្នុងយុគនៃបុរសណា  ក្នុងបណ្តាបុរសទាំងឡាយនោះ  យុគនៃបុរសនោះ  ប្រព្រឹត្តទៅជាបុរសចុងក្រោយ ។
 
ក្នុងបទ  សមុច្ឆេទោ  ហោតិ  គប្បីជ្រាបថា  ភិក្ខុមានសីល  កាលដែលមិនព្យាយាម  ដោយគិតថា  យើងមិនអាចសម្រេចបាននូវព្រះអរហត្ត ឈ្មោះថា  រមែងកាត់នូវកល្យាណវត្តនោះ ចំណែកបុគ្គលទ្រុស្តសីល  ឈ្មោះថា  កាត់ហើយ  រីឯព្រះសេក្ខបុគ្គលទាំង ៧ ពួក ឈ្មោះថា  រមែងឲ្យប្រព្រឹត្តទៅ  និងឈ្មោះថា  ឲ្យប្រព្រឹត្តទៅហើយ  សម្រាប់ព្រះខីណាស្រព ។ សូមអនុមោទនា !
 
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគទី១១
ដោយ៥០០០ឆ្នាំ
 
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១២៩ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៥២៩ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៩៨៦ ដង)
គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,៣២២ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕