អានអត្ថបទ
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០២១ (អាន: ២១,០១១ ដង)
គប្បីដើរក្នុងផ្លូវរបស់ខ្លួនឯង ឲ្យបានត្រឹមត្រូវ

|
ដើម្បីជោគជ័យក្នុងជីវិត មនុស្សយើងត្រូវតែដើរក្នុងផ្លូវរបស់ខ្លួនឯងឲ្យបានមាំមួន ជាផ្លូវដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ចង្អុលប្រាប់ ប្រយ័ត្នកុំឲ្យធ្លាក់អំពីផ្លូវរបស់ខ្លួន ដោយអំណាចខ្យល់នៃលោកធម៌ណាមួយនោះឡើយ នៅខាងចុងនៃសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា
ដកស្រង់ពីសេៀវភៅ សិក្សាព្រះសូត្រភាគ ១១ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច ធោរយ្ហសីលំ វតវន្តមរិយំ តំ តាទិសំ សប្បុរិសំ សុមេធំ ភជេថ នក្ខត្តបថំវ ចន្ទិមា ។ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកប្រាជ្ញ មានប្រាជ្ញាទាំងជាអ្នកចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតី ( ឲ្យបានដល់ព្រះអរហត្ត ) ផង មានសីលវត្ត និងធុតង្គវត្តផង ជាអរិយៈឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចជាព្រះចន្ទគប់រកនូវផ្លូវនក្ខត្តឫក្ស យ៉ាងនោះឯង ។ ដោយ៥០០០ឆ្នាំ |