30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៤៥១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៦,៣៨៥
សរុប ៣៨៥,៦២៣,០៧៨
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២១,៦១៤ ដង)

ដុំ​គ្រួស និង ខ្លាញ់​ទឹក​ដោះ​គោ



 
សម័យ​ថ្ងៃមួយ មាន​មាណព​ក្នេង​ម្នាក់​បាន​ចូល​ទៅ​រក​ព្រះ​សម្ពុទ្ធ ហើយ​ចេះ​តែ​យំ​ឥត​ឈប់​សោះ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា “នែ! មាណព តើ​មាន​បញ្ហា​អ្វី” ?

“ព្រះ​ករុណា​ព្រះ​អង្គ ពី​ម្សិល​មិញ​ឪពុក​របស់​ខ្ញុំ​ព្រះ​ករុណា​បាន​ស្លាប់” ។
“តើ​តថាគត​អាច​ធ្វើ​អ្វី​កើត ? បើ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ការ​យំ​សោក​នឹង​មិន​អាច​ធ្វើ​ឲ្យគាត់​រស់​ឡើង​វិញ​បាន​ទេ”
“ព្រះ​ករុណា​ព្រះ​អង្គ ខ្ញុំ​ព្រះ​ករុណា​យល់​ថា ការ​យំ​សោក​ នឹង​មិន​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​ព្រះ​ងង្គ​គាត់​រស​ឡើង​វិញ​មែន ប៉ុន្តែ ខ្ញុំ​ព្រះ​ករុណា​មក​រក​ព្រះ​អង្គ​ដើម្បី​សុំ​ការពិសេស​មួយ​ សូម​ទ្រង់​ព្រះ​ករុណា ជួយ​ធ្វើ​អ្វី​មួយ ឲ្យ​ខ្មោច​ឪពុក​ខ្ញុំ​ព្រះ​ករុណា​ផង! "

“តើ​តថាគត​ អាច​ធ្វើ​អ្វី​ឲ្យ​ខ្មោច​ឪពុក​អ្នក​បា” ?
“សូម​ទ្រង់​ព្រះ​ករុណា​ប្រោស ព្រះ​អង្គ​ជាបុគ្គល​មាន​អំណាច​បែប​ហ្នឹង គឺពិត​ជា​អាច​ធ្វើ​អ្វី​មួយ​បាន ។ មើល​ចុះ​បព្វ​ជិក​ទាំង​អស់​នោះ លោក​តែង​ធ្វើ​ពីធី​សាសនា ទំនៀម​ទម្លាប់​គ្រប់​យ៉ាង​ទាំង​អស់ ដើម្បី​ជួយ​មនុស្ស​ស្លាប់​​ ។ កាល​ណា​ពិ​ធី​ទំ​នៀម​ទម្លាប់ បាន​ចប់​សព្វ​គ្រប់​ហើយ​ភ្លាម ទ្វារឋាន​សួគ៌​បាន​បើក​ចំហ រួច​មនុស្ស
ស្លាប់​នឹង​បាន​ចូល​ទៅ​ទី​នោះ គេ​នឹង​បាន​ច្បាប់​ទិដ្ឋា​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទី​នោះ ។ ព្រះអង្គ​មាន​អំណាច​ខ្លាំងណាស់ បើ​ព្រះ​អង្គ​ធ្វើ​ពិ​ធី​ទំនៀម​ទម្លាប់​ឲ្យ​​តែ​ម្តង​នោះ ខ្មោច​ឪពុក​ខ្ញុំ​ព្រះ​អង្គ​ គាត់​នឹង​មិនមែន​គ្រាន់​តែបាន​ទិដ្ឋា​ការ​ទេ គាត់​នឹង​បាន​កាត​បៃ​តង​ដើម្បី​ស្នាក់​នៅ​ឯ​ឋាន​សួគ៌​ជា​អចិន្រ្តៃ​ផង សូម​ព្រះ​អង្គ​ករុណា​ធ្វើ​អ្វី​មួយ​ឲ្យ​គាត់​ផង” ។

មាណព​ពោល​សង្កត់​ដោយ​ការយំ​សោក ។ ព្រះ​ពុទ្ធ​មិន​អាច​ធ្វើ​តាមពាក្យ​សម្តី ដែល​គ្មាន​ហេតុ​ផល​នេះ​ទេ ព្រះ​អង្គ​ត្រូវ​ប្រើ​មធ្យោ​បាយ​​ផ្សេង​វិញ ដើម្បី​​ជួយ​គាត់​ឲ្យ​យល់ ។ ដូច្នេះ​ ព្រះអង្គ​មាន​ពុទ្ធ​ដីកា​ថា “ត្រឹម​ត្រូវ​ហើយ ចូរ​ទៅ​រក​ទិញ​​ឆ្នាំង​ដី​ពីរ​ឯផ្សារ​មក” ។ មាណពសប្បាយ​ចិត្ត​ណាស់​ដោយ​គិត​ថា ព្រះ​ពុទ្ធ​បាន​យល់
ព្រម​ធ្វើ​ទំនៀម​ទម្លាប់​ឲ្យ​ឪពុក​របស់​ខ្លួន​ហើយ ។ គាត់​រត់​ទៅ​ផ្សារ រួច​ត្រឡប់​មក​ជាមួយ​នឹង​ឆ្នាំង​ដីរពីរ” ។

ព្រះ​អង្គ​ត្រាស់​ថា “ត្រឹម​ត្រូវ​ហើយ​ចូរ​បំពេញ​ខ្លាញ់​ទឹក​ដោះ​គោ​​នៅ​ក្នុង​ឆ្នាំ​មួយ និង​ឆ្នាំង​មួយ​ទៀត​ដាក់​ដុំ​គ្រួស​ឲ្យពេញ​ដែរ ហើយ​បិទមាត់​ឆ្នាំង​ទាំងពីរ​ឲ្យជិត រួចពន្លិច​ទៅ​ក្នុង​ស្រះ​ទឹក​នោះ​ទៅ” ។ មាណព​បានធ្វើ​តាម​ ។ ឆ្នាំង​ទាំងពីរ​​បាន​លិច​ធ្លាក់​​ចុះ​ទៅ​បាតស្រះ ព្រះ​សម្ពុទ្ធ​បាន​ត្រាស់​ថា “ឥឡូវ​នេះ​ចូរ​យក​ដម្បង​ធំ​មួយ វាយ​បំបែក​ឆ្នាំង​ទាំងពីរ​ឲ្យ​របើក​គម្រក​ចំហរ​ឡើង” ។ មាណព​សប្បាយ​ចិត្ត​ណាស់​ដោយ​គិត​ថា ព្រះ​ពុទ្ធ​អង្គ​បាន​ធ្វើ​ពិ​ធី​ទំនៀម​ទម្លាប់​ដ៏​អស្ចារ្យ ឲ្យឪពុក​គាត់​ហើយ ។

តាម​ទំនៀម​ទម្លាប់​ពី​បូរាណ​នៅ​ប្រទេស​ឥណ្ឌា កាល​ណា​មាន​មនុស្ស​ស្លាប់​ គេនាំ​ទៅ​កន្លែង​បូជា​សព គេ​ដាក់​សព​លើ​គំ​នរ​ឧស រួច​គេ​​ឆួល​​ភ្លើង​ដុត​លុះ​ សព​ឆេះ​បាន​ពាក់​កណ្តាល​ហើយ កូន​ប្រុស​យក​ដម្បង​មួយ​ធំ ទៅ​សំពង​បំបែក​លលា​ដ៏​ក្បាល​ឲ្យ​បើក​ចំហរ ។ ស្រប​តាម​ជំ​នឿ​ចាស់​បូរាណ​ កាលណា​លលា​ដ៏​ក្បាល​​
បាន​បើក​ចំហរ​នៅ​ក្នុង​លោក​នេះ ទ្វារ​ឋាន​សួគ៌​ត្រូវ​បើក​ចំ​ហរ​នៅ​ឯ​ឋាន​លើ ។ ដូច្នេះ​ពេល​ហ្នឹង​មាណព​គិត​ថា “ពី​ម្សិលមិញ សព​របស់​ឪពុក​ខ្ញុំ​បាន​ឆេះ​ទៅជា​ផេះ​អស់​ទៅ​ហើយ ។ ឥឡូវនេះ ព្រះ​សម្ពុទ្ធ​ចង់​ឲ្យ​ខ្ញុំ​បំ​បែក​ឆ្នាំង​ទាំងពីរ​នេះ ទុក​ជា​និមិត្ត​រូប” ។ គាត់​សប្បាយ​ចិត្ត​នឹង​ពិធី​ទមនៀម​ទម្លាប់​នេះណាស់ ។

ដូច​ជា​ព្រះ​សម្ពុទ្ធ​មាន​ព្រះ​បន្ទូល​ មាណព​បាន​យក​ដម្បង​សំពង​បំបែក​ឆ្នាំង​ទាំង​ពិរ ឲ្យ​បើក​ចំហរ ។ ភ្លាម​នោះ​គេ​ក៏​ឃើញ​មាន​ខ្លាញ់​ទឹក​ដោះ​គោ អណ្តែតចេញ​ពី​ឆ្នាំង​មួយមក​លើ​ផ្ទៃ​ទឹក ពី​ឆ្នាំង​មួយ​ទៀត គេ​ឃើញ​ដុំ​គ្រួស​ធ្លាក់​ទៅ​បាត​ក្រោម ។ គ្រានោះ​ព្រះ​អង្គ​បាន​ត្រាស់​ថាៈ “តថាគត​ធ្វើបាន​តែ​ប៉ុណ្ណឹង​ទេ ឥឡូវនេះ​
ចូរ​ទៅ​និមន្ត​បព្វ​ជិក​អ្នក​ទាំង​អស់​នោះ ឲ្យ​មក​សូត្រ​ធម៌​បន់​ស្រន់​ថាៈ ឱដុំ​គ្រួស​អើយ សូម​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក​មក ឱខ្លាញ់​ទឹក​ដោះ​គោ​អើយ សូម​ធ្លាក់​ចុះ​ទៅ​ក្រោម​ទៅ តថាគត​រង់​ចាំ​មើល តើ​វាទៅ​ជា​យ៉ាង​ដូចម្តេច​ដែរ” ។

“ឱ ! ព្រះ​អង្គ​ ព្រះ​អង្គ​មាន​ព្រះ​បន្ទុល​កំប្លែង​ហើយ​ព្រះ​អង្គ! ? តើ​វាអាច​មាន​អ្វី​ក្រៅ​ពី​នេះ​ទៅ​កើត​ព្រះ​អង្គ? ដុំ​គ្រួស​ធ្ងន់​ជាង​ទឹក វា​ត្រូវ​តែ​ធ្លាក់​ចុះ​ទៅ​បាត​ក្រោម ។ វា​មិន​អាច​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក​បាន​ទេ នេះ​ជា​ច្បាប់​ធម្ម​ជាតិ ។ ខ្លាញ់​ទឹក​ដោះ​គោ​ស្រាល​ជាង​ទឹក វា​ត្រូវ​អណ្តែត​ឡើង​មក​លើ​ផ្ទៃ​ទឹក ។ វា​មិន​អាច​លិច​
ចុះ​​ទៅ​បាត​ក្រោម​ទេ ។ នេះ​ជា​ច្បាប់​ធម្ម​ជាត” ។ “​នៃ​មាណព​ អ្នក​ស្គាល់​ច្បាប់​ធម្ម​ជាតិ​ច្រើន​ណាស់​ប៉ុន្តែ​អ្នក​ឥត​យល់​ច្បាប់​ធម្ម​ជាតិ​សោះ បើ​ពេញ​មួយ​ជីវិត​របស់​គាត់​ ឪពុក​របស់​អ្នក​ គាត់​ប្រព្រឹត្ត​តែ​អំពើ​ ដែល​ធ្ងន់​ដូច​ដុះ​គ្រួស គាត់​នឹង​ធ្លាក់​ចុះ​ទៅ​ឋាន​ក្រោម​ហើយ តើ​អ្នកណា​អាច​ទាញ​គាត់​ឲ្យ​ឡើង​មក​លើ​រួច ? បើ​អំពើ​ប្រព្រឹត្ត​របស់​គាត់​ទាំង​អស់ ស្រាល​ដូច​ខ្លាញ់ ទឹក​ដោះ​គោ គាត់​នឹង​ឡើង​ទៅ​ឋាន​លើ​ហើយ ។ តើ​អ្នកណា​អាច​ទាញ​គាត់​ចុះ​មក​ក្រោម​បាន ?”

យើង​ឆាប់​បាន​យល់​ច្បាប់​ធម្ម ជាតិ​ពេលណា រួច​ចាប់​ផ្តើម​រស់​នៅ​តាម​ច្បាប់​នេះ យើង​នឹង​ឆាប់​បាន​រំដោះ​ឲ្យ​រួច​ផុត​ពីទុក្ខ​ចាប់​ពី​ត្រឹម​ពេល​នេះ ។

ដកស្រង់ចេញពីសៀវភៅៈ  សិល្បៈ​នៃ​ការ​រស់​នៅ​ (វិបស្សនា កម្ម​ដ្ឋាន )
រៀបរៀងដោយៈ   ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា


ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៧៩២ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០៥៩ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៦០២ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៧៧១ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៤៦ ដង)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿