អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,០៧៣ ដង)
មនុស្សយើងតែងតែទាស់ចិត្តចំពោះសេចក្តីពិត

|
ទានិងមាន់
មានមនុស្សពីរនាក់ឃើញទាផង ឃើញមាន់ផង ។ មនុស្សម្នាក់គិតចង់ឲ្យមាន់ក្លាយទៅជាទា គិតចង់ឲ្យទាក្លាយទៅជាមាន់ រឿងនោះវាមិនអាចប្រព្រឹត្តទៅបានឡើយ ក្នុងមួយអត្តភាពនៃសត្វទាំងពីរមុខនោះ ។ បើមនុស្សម្នាក់ទៀតឃើញទាជាទា ឃើញមាន់ជាមាន់ មិនមានចង់ឲ្យក្លាយទៅជាអ្វីផ្សេងឡើយ នោះឯងហើយដែលមិនមានបញ្ហា យ៉ាងណាមិញ អនិច្ចំ គឺការមិនទៀង បើយើងចង់ឲ្យវាទៀង លទ្ធផលគឺការខូចចិត្ត តែបើឃើញថា សង្ខារទាំងឡាយជារបស់មិនទៀងយ៉ាងនោះ យើងរមែងមានចិត្តស្ងប់ មិនមានបញ្ហា មិនមានការខូចខិត្តឡើយ ក៏យ៉ាងនោះឯង ។ មនុស្សយើងតែងតែទាស់ចិត្តចំពោះសេចក្តីពិត ដែលមិនត្រូវនឹងអធ្យាស្រ័យរបស់ខ្លួន ប្រាថ្នាដើរចេញពីសេចក្តីពិតដូចនេះ ។ ម៉្យាងទៀតសេចក្តីប្រាថ្នាចង់បានរបស់ដទៃ ឬចង់ឲ្យរបស់នេះទៅជាយ៉ាងនោះ ទាំងអស់នេះ រមែងនាំមកនូវការមិនស្ងប់ក្នុងចិត្ត ។ ដកស្រង់ចេញពីសៀវភៅៈ ពាក្យជេចន៍ម៉ែឪ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ |