30
ថ្ងៃ ច័ន្ទ ទី ២៦ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,៧៩៧
Today
ថ្ងៃម្សិលមិញ ១៧៧,៣៩១
ខែនេះ ៤,១២២,៨៧៨
សរុប ៣៧៨,៤៤៤,៤០០
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១០,៥១៥ ដង)

របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ



 
ចូរ​អ្នក​ក្រោក​ពី​ដេក​ឲ្យ​បាន​ព្រឹក​ព្រ​ហាម ហើយ​ចេញ​ទៅ​ក្រៅ​​ផ្ទះ​​ឬ​ទី​ធ្លា ឬ​រាន​ហាល​មុខ​ផ្ទះ​ជា​បន្ទាន់ ចូរ​អ្នក​ស្រូប​យក​ខ្យល់​អាកាស​ឲ្យបាន​ពេញ​សួត ហើយ​បញ្ចេញ​មក​វិញ​យ៉ាង​យឺត ៗ អ្នក​សម្លឹង​មើល​ទៅ​ទិស​នានា​ អ្នកនឹង​បាន​ឃើញ​សត្វ​រាប់​លាន​ជីវិត​ដែល​កំពុង​ចេញ​មក​ទទួល​យក​នូវ​ពន្លឺ​ថ្មី នៃ​ព្រះ​អាទិត្យ ចូរ​អ្នក​តាំង​សេចក្តី​ប្រា​ថ្នា​ល្អ​ចំពោះ​គេ​ថា៖
សូម​ឲ្យ​លោក​ឪពុក​ និង​អ្នក​ម្តាយ​ តា​យាយ​ មីង​មា អ៊ុំ​ទាំង​ឡាយ សូម​ឲ្យ​សប្បាយ​ចម្រើន​សុខ​ចុះ លោក​គ្រូ អ្នកគ្រូ​ បង​ប្អូន​ មិត្ត​ភ័ក្តិ​ផង​ចុះ​កុំ​បី​ទុក្ខ​ព្រួយ ។

បន្ទាប់​មក​អ្នក​ត្រូវ​តាំង​ចិត្ត​ថា៖
តាំង​តែ​ពី​ពេល​នេះ​ត​ទៅ អាត្មា​អញ​នឹង​គិត​តែ​រឿង​ណា​ដែល​ល្អ និយាយ​តែ​ពាក្យ​ល្អ ធ្វើ​តែ​ការ​ងារណា​ដែល​ល្អ ។  ដើម្បី​ឲ្យ​ចិត្ត​របស់អាត្មាអញ​បាន​ស្ងប់​សុខ អា​ត្មា​អញ​នឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​បាន​ទទួល​ទោស​ឡើយ ។

នរណា​ក៏​ដោយ​ ដែល​កំពុង​មាន​ទុក្ខ សូម​ឲ្យ​អ្នក​រួច​ចាក​ទុក្ខ​ចុះ ហើយ​នរណា​ក៏​ដោយ​ដែល​កំពុង​បាន​សុខ ក៏​សូម​ឲ្យ​បាន​សុខ រឹង​រិត​តែ​ប្រ​សើរ​ឡើង សូម​កុំ​ឲ្យ​ជួប​ប្រទះ​នូវ​ក្តី​ទុក្ខ​ព្រួយ​ដូច​អ្នក​ឯ​ទៀត​ឡើយ ។

គួរ​តែ​ពិ​ចារណា​ក្នុង​ចិត្ត​ទៀត​ថា៖
ក្នុង​ថ្ងៃ​នេះ ប្រ​សិន​បើ​នរណា​ម្នាក់​ ឬ​សត្វ​ណា​មួយ​ដែល​ពុំ​បាន​ទទួល​នូវ​កម្លាំង​មេត្តា​ចិត្ត​អំ​ពី​អា​ត្មាអញ​ក៏​មិន​ថ្វី​ទេ គង់​មាន​ថ្ងៃ​ណា​មួយ ពួក​គេ​នឹង​បាន​ទទួល​សេចក្តី​សុខ​ដូច​អ្នក​ដ​ទៃ​ពុំខាន​ឡើយ  ។

ក្រោយ​ពេល​ដែល​អ្នក​បាន​ហ្វឹក​ហាត់​ចិត្ត​ផ្សាយ​មេត្តា​ឲ្យ​បាន​ទូលំ​ទូលាយ​យ៉ាង​ញឹក​ញាប់​មក ចិត្ត​របស់​អ្នក​នឹង​កើត​បីតិ​សោមនស្ស​រីក​រាយ ចិត្ត​សប្បាយ . . . ចិត្ត​ត្រ​ជាក់​​ពេល​នោះ​អ្នក​គួរ​រក្សា​ចិត្ត​ដ៏​ល្អ​នោះ​ឲ្យ​បាន​គង់​វង់ កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រ​ការ​ដទៃ​ឡើយ ។

ដកស្រង់ចេញពីសៀវភៅៈ  សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី
រៀបរៀងដោយៈ   ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៧៨៥ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៧,៧៩៦ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ១២ ឧសភា ឆ្នាំ២០១២ (អាន: ១៥,៧៣៤ ដង)
ប្រស្នាធម៌អំពីព្រះនិព្វាន
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,០០៩ ដង)
ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿