30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៦៤៩
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ២៦,៦៤៩
សរុប ៣៧៩,៣១៣,៣៤២
អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៧៣,៨៥៩ ដង)

រឿង សេះឈ្មោះបណ្ឌវៈ



ស្តាប់សំឡេង
 
រឿង សេះឈ្មោះបណ្ឌវៈ

ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ ញ៉ាំង​អញ​ឲ្យ​សិក្សា" ដូច្នេះ​ហើយ ទើបយក​តម្រាប់​តាម​អាការៈ​របស់​អ្នក​គង្វាល​សេះ​នោះ បានក្លាយ​ទៅជា​សេះខ្ចក។

ព្រះរាជា ទ្រង់ជ្រាបថា សេះរបស់​ព្រះអង្គនោះ​ខ្ចក​ហើយ ទើប​ទ្រង់បានត្រាស់​បញ្ជូន​ពេទ្យ​ទៅ (ឲ្យ​ត្រួតពិនិត្ត​មើល)។ ពួក​ពេទ្យ​ទាំងនោះ​ទៅហើយ មិន​ឃើញ​រោគ​នៅក្នុងខ្លួន​របស់​សេះ​នោះ ទើប(ត្រឡប់មក) ក្រាប​ទូល​ព្រះរាជា​ថា "ទូលព្រះបង្គំ មិនឃើញ​រោគ​របស់​សេះ​នោះ​ទេ"។ ព្រះរាជា​ទ្រង់បញ្ជូន​នូវព្រះពោធិសត្វ​ទៅ ដោយ​ព្រះរាជឱង្ការ​ថា "​ចូរ​អ្នក​ទៅ (ត្រួតពិនិត្យ​មើលឲ្យ) ដឹងនូវហេតុ​ក្នុងកំណើរ​នោះ"។


ព្រះពោធិសត្វនោះ​ទៅហើយ បាន​ដឹងថា សេះ​នោះ​ដើរខ្ចកៗ​ព្រោះការ​នៅជាមួយគ្នានឹង​អ្នកគង្វាល​សេះជើង​ខ្ចក យ៉ាង​ដូច្នេះ ក្រាប​ទូល​ថា "បពិត្រព្រះមហារាជ សេះមានជើងខ្ចក​យ៉ាងដូច្នោះ ព្រោះ​ទោស​នៃការ​នៅ​រួមជាមួយ (នឹងអ្នកគង្វាលសេះ​ជើងខ្ចក)" ដូច្នេះ​ហើយទើប​បានក្រាប​ទូល​ព្រះរាជា​ទៀត​ថា "សេះនោះ បាន​នូវ​អ្នក​គង្វាល​សេះដែលល្អ​ហើយ​ក៏​នឹង​ក្លាយ​ជាសេះ​ដូចដើមវិញ"។ ព្រះរាជា​ទ្រង់ត្រាស់​បញ្ជា​ឲ្យធ្វើ​យ៉ាង​ដូច្នោះ​ហើយ សេះ​បានតាំង​នៅ​ក្នុងភាពប្រក្រតីវិញ។
(រឿងសេះបណ្ឌវៈ ក្នុងអដ្ឋកថាគិរិទត្តជាតក ក្នុងទុកនិបាត)

ព្រោះ​ហេតុនោះ អ្នក​ប្រាជ្ញ ដឹងនូវការ​សម្រេច​នៃផល​របស់​ខ្លួន ដូចជាកញ្ចប់នៃ​ស្លឹក​ឈើ​ហើយ មិនគប្បី​សេពគប់​នឹងពួកអសប្បុរសឡើយ គួរសេបគប់​តែនឹង​ពួកសប្បុរស​ប៉ុណ្ណោះ។ (ព្រោះ) ពួក​អសប្បុរស​តែងនាំ​ទៅកាន់​នរក ពួកសប្បុរស តែង​ញ៉ាំង​សត្វឲ្យ​ទៅកាន់​ស្ថានសួគ៌។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿