30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,១៨៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥០,១២១
សរុប ៣៨៥,៥៣៦,៨១៤
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥០,៩៦៩ ដង)

យោនិសោមនសិការជាអ្វី?



ស្តាប់សំឡេង
 
យោនិសោមនសិការជាអ្វី?

- យោនិសោមនសិការៈ គឺ​ការ​ធ្វើទុក​ក្នុង​ចិត្ត​ដោយឧបាយ​ត្រូវទំនង ដែលជាអង្គមួយ​ក្នុងចំណោម​អង្គទាំង​ឡាយដ៏ច្រើន​របស់បុគ្គល​អ្នកមានបញ្ញា​ ឬថា​ជាឧបាយ​របស់​អ្នកឆ្លាត។

- ធម្មតា​បុគ្គល​អ្នកមានបញ្ញា តែងធ្វើអ្វី។ ដោយឧបាយ​នៃបញ្ញា​ដ៏ល្អប្រពៃ។ បុគ្គលអ្នក​សំរេច​មគ្គផល​នៅពេលកំពុង​ស្ដាប់ព្រះធម៌ ក្រៅពី​មានបញ្ញា​ចាស់ក្លា​ហើយ​នៅ​មានអង្គពីរ​ទៀត ដែលជាបុព្វភាគ នៃអរិយមគ្គ គឺ ១ បរតោឃោសៈ និង យោនិសោមនសិការ ដែលជាអង្គ ប្រកប​យ៉ាងសំខាន់។ បរតោឃោសៈ ជាអង្គ​ប្រកប​ខាងក្រៅ បានដល់ការ​សំដែង​ប្រាប់ អធិប្បាយ​ពន្យល់ ណែនាំ។ ឯយោនិសោមនសិការៈ ជាអង្គ​ប្រកប​ខាងក្នុងបាន​ដល់ការកាន់​យក​នូវពាក្យពេជន៍ ដែលអ្នកសំដែង​អធិប្បាយពន្យល់​ប្រាប់ឲ្យ​បានជាប់តគ្នា កុំឲ្យដាច់​សេចក្ដី ទើបការពិចារណា​ប្រព្រឹត្ត​ទៅបានល្អ ជាហេតុ​នាំឲ្យ​បញ្ញា​ចាក់ធ្លុះ​សច្ចធម៌ តាមសេចក្ដីពិត។

យោនិសោមនសិការ នេះ​មានលក្ខណៈ ២ យ៉ាង គឺ កិរិយា​កាន់​យក​ជាលក្ខណៈ ១ ដែល​ហៅ​ថា គហណលក្ខណៈ និងសេចក្ដីព្យាយាម​ជាលក្ខណៈ ១ ដែល ហៅថា ឧស្សាហលក្ខណៈ ១។

- ដើម្បីបញ្ជាក់​នូវសេចក្ដី​នេះ សូមលើកយក​រឿង អក្កោសកព្រាហ្មណ៍ ដែលបានចងគាថា ៥០០ យកទៅជេរព្រះមានព្រះភាគ។ ធម្មតាអ្នក​ឈ្លោះ​តែងតាំងចិត្ត​ស្ដាប់​អ្នកម្ខាងទៀត ដោយល្អ គប្បី​គិតថា បើគេថា​យ៉ាងណា។ អាត្មា​អញ​គប្បី​តប​វិញយ៉ាងនោះ។ ត្រង់​ដែល​តាំងចិត្តស្ដាប់​នោះឯង ជាយោនិសោមនសិការ របស់ព្រាហ្មណ៍ នោះ ដោយគាត់ជាបុគ្គល​បរិបូរណ៌ដោយបញ្ញា រមែង​ពិចារណា​នូវបរតោឃោសៈ របស់​ព្រះមានព្រះភាគ​ជាម្ចាស់​ដោយ​ល្អ បានយល់ហេតុផល​ក្នុងធម៌​ទាំងឡាយ លះបង់នូវសេចក្ដីក្រោធ ជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធ ជាម្ចាស់​រហូតបានចាក់ធ្លុះមគ្គផលទៀតផង។

- នេះជាផលសម្រេច ដោយអំណាច​នៃបរតោឃោសយោនិសោមនសិកា និងបញ្ញា ដោយមិនអាចបាត់ណាមួយបានឡើយ សម្រាប់​សាវកព្រមទាំងពុទ្ធបរិស័ទវៀរលែងតែព្រះសម្មាសម្ពុទ្ធ និងព្រះបច្ចេកពុទ្ធដែលពុំចាំបាច់​មាននូវ​បរតោឃោសៈ។

រៀប​រៀង​ដោយ ជូ ស៊ូហៀង
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨,៩១១ ដង)
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ១៨,៨១៦ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤,៤០៦ ដង)
អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៣២៩ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៥៦០ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៧៤២ ដង)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.74
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿