30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,៣៧១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៧៣,៣៩៤
សរុប ៣៩០,៦៥៥,៨៧៨
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៩៦ ដង)

អាការរោគរបស់លោភៈមហារីកចិត្ត



 
 
អាការរោគរបស់លោភៈមហារីកចិត្ត

១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដី​ថា មិនបាន​ប្រកាស​នូវសេចក្ដី​ស្មោះត្រង់ មិនមាន​នូវសច្ចភាព អាច​ប្រព្រឹត្ត​ទៅមុសាវាទក៏​បាន ជួន​កាល​មិន​បាន​គ្រប់​អង្គ​ជាមុសាវាទទេ ក៏នៅ​ក្នុងលក្ខណៈ​នៃមាយា​ដែរ គឺការលាក់​បាំង​នូវកំហុស។ រឿងមាយាដែល​នាំឲ្យកើត​មុសាវាទ​គឺ​មាន​ច្រើនបែប ច្រើន​យ៉ាង​ណាស់​ជួន​កាលយើង​មិន​ឈឺ​ទេ យើង​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា យើង​ឈឺ ព្រោះយើង​ខ្ជិល​ក្នុង​កិច្ចការងារ​ឯណា​នីមួយ ហើយ​យើង​ធ្វើ​អាការៈ​ហាក់​ដូច​ជា​ឈឺ គ្រាន់​តែ​ធ្វើ​ទឹក​មុខ​បែប​រាងស្ញោៗ អ៊ីចឹង​ទៅ​តែប្រកប​ដោយ​ចិត្ត​គិតកុហក​ដូច្នេះ​ គឺជាវចីកម្មកាយ​ទ្វារ​នេះ គឺមុសាវាទ​កើត​តាម​កាយ​ទ្វាយ​ ជួន​កាលយើង​សឹង​សំរាន្ត​មិនលក់​ទេ តែ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា យើង​សំរាន្ត​លក់ យើង​ក៏​ដណ្ដប់​ភួយ​សម្ងំ​ស្ងៀម ទៅដោយយើង​មានចិត្ត​ចង់កុហក​យ៉ាង​ដូច្នេះ ជា​វចីកម្មកាយទ្វារ។

ចំពោះ​វចីកម្មកាយទ្វារ​នេះ សូម​អ្នក​អានទាំង​ឡាយ មានការ​សិក្សា​ដើម្បី​ជាសតិ​សម្បជញ្ញៈ​ជួនការ​យើងគ្រាន់​តែធ្វើខុសយ៉ាង​ណា ហើយយើង​មិនចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ងាយ រួច​ក៏មាន​ការក្លែងបន្លំ​នេះជាមុសាវាទ​ដែរ ដោយ​អំណាច​នៃ​មាយា​គឺជាមេក្លែង​នៃមុសាវាទ។


២- សាថេយ្យ អំនួតអួតអាង ការអួត​អាង​នេះ​មិន​មែន​ជា​របស់​សំខាន់​សម្រាប់​យើង​ទេ មនុស្ស​យើង​ច្រើន ចង់​ឲ្យ​គេកោតសរសើរ​ខ្លួន​ម្លោះ​ហើយ​ខំអះអាង​អំនួត​អួត ខ្លួន​យ៉ាង​នេះ​មួយ យ៉ាប់​នោះមួយ ដោយប្រការ​ផ្សេងៗ ជួន​អីការ​អួត​ខ្លួននោះ គឺអាចប្រព្រឹត្ត​ទៅ​ជាមុសាវាទ​ដែរ ពេលខ្លះមិនជា​មុសាវាទទេ តែ​ជាលក្ខណៈ​ជា អកុសលនិយាយទៅ​តាមសេចក្ដីពិត គឺលោភ​ជាប់ជំពាក់​នឹង​ខ្លួន​ថា ខ្លួនប្រសើរ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ មិនកុហក​ទេ រឿង​ពិតតែ​ហៅ​ថាអួត​នោះ ជាសភាព​នៃអកុសល ជាលោភៈ។

៣- មានៈ រឹងត្អឹង​លើកកំពស់​ខ្លួន​ឯង មនុស្ស​ដែល​មានៈ ដូច​សត្វហ៊ីង​អ៊ីចឹង ធំតែចំពោះ អួតអាង​ខ្លួន​ស្រែកខ្លាំងៗ នៅពេល​ដែលមេឃភ្លៀងម្ដងៗ មានៈមានថ្នាក់​របស់​វា​មានៈ ធម្មតា​សម្គាល់​ថាខ្លួន​ប្រសើរ ដល់ទៅជ្រុល​មើលងាយ​អ្នក​ដទៃ ហៅថាអតិមានៈ គឺមានៈ​ដ៏​ក្រៃលែង​មនុស្ស​យើង​ដែល​មាន​ខ្ពស់​ទាប ដោយ​សារមានៈ​ទេ តើ​បើ​មិនមាន​មានៈ​ទេ ក្នុង​លើក​នេះ​មិន​មានការ​ប្រកាន់​ថា អ្នកនេះ​ប្រសើរ អ្នក​នេះថោកទាប​ទេ ពីព្រោះ​ថាមនុស្ស​យើង​តាមពិត​ឥតមាន​អ្នក​ខ្ពង់ខ្ពស់ ហើយក៏​ឥតមាន​អ្នកថោកទាប ដែរនិយាយ​ដោយ​បរមត្ថធម៌ គឺ ដី ទឹក ភ្លើង ខ្យល់ ចិត្ត ចេតសិក រូប តែប៉ុណ្ណោះ​ចុះ​ហេតុអ្វី​បានជា មនុស្ស យើង​មានការ​លើក​តំកើង​ខ្លួន​​ឯង មើល​ងាយ​អ្នក​ដទៃ មក​ពី​មនុស្ស​យើង ឲ្យ​តម្លៃ​គ្នា​ទៅតាម​អំណាច​នៃកិលេស​របស់​ខ្លួន។

៤- បាបិច្ឆតា មានសេចក្ដី​ប្រាថ្នា​លាមក សូម្បីភិក្ខុ​នៅក្នុងធម្មវិន័យ​នេះ ក៏ព្រះអង្គទ្រង់​សម្ដែង​អំពីភិក្ខុ​នេះដែល​ប្រាថ្នា​លាមក​នៅក្នុងព្រះពុទ្ធសាសនា ដោយហេតុ​តែ វង្វេង​នឹង​លោភសក្ការៈ កិត្តិយស កេរ្តិ៍ឈ្មោះ ក៏អាច លះបង់នូវ​ធម៌អាថ៌ អនុលោមទៅ​តាម​កាលៈទេសៈ​សម័យ​រហូត​អាច​កែវត្តបដិបត្តិខុស ដូចជា​ព្រះសម្មាសម្ពុទ្ធព្រះអង្គ​ត្រាស់​ថា​គួរ ឯង​ថា​មិនគួរ ព្រះអង្គត្រាស់​ថា​មិនគួរ​ឯង​ថា​គួរ ទោះ​ជាមិន​បានមូល​បង្កាច់​ព្រះពុទ្ធដីការក៏​ដោយ ឲ្យតែសេចក្ដីប្រាថ្នាដ៏លាមក កើត​ឡើង​ក្នុង​សន្ដាន ដែល​នោះឈ្មោះ​ថា ជាងកុសល​កើតឡើងតាមផ្លូវ​ចិត្តប្រព្រឹត្តទៅដោយអំណាច​នៃលោភៈ។

៥- មហិច្ឆិតា សេចក្ដីប្រាថ្នា​ធំហួស​ប្រមាណ ការចង់បានអ្វីៗ ដែលហួស​ពីសមត្ថភាពរបស់​ខ្លួន​ឯង វាជាការកង្វល់​មួយ​យ៉ាង​ធំ ដែល​បណ្ដាល​ធ្វើឲ្យចិត្ត​ក្រៀមក្រំសោកសៅ រងចាំទទួលការក្ដៅក្រហល់ក្រហាយដុតរោលរាលតាមផ្លូវចិត្ត តើ​ក្នុងលោកនេះ​ចង់បានអ្វីក្រៅអំពីកាមភព រូបភព អរូបភព ទោះបីបានសម្បត្តិ​ក្នុងភព​ទាំងបីនេះ ក៏មិនដឹង​យកសម្បត្តិ​ទាំងនោះទៅណា បើ​គ្រាន់តែរស់មួយជាតិ មួយភពកំណើត ហើយលះបង់ទៅវិញតែប៉ុណ្ណោះ។

៦- អសន្តុដ្ឋិតា សេចក្ដីមិនសន្ដោស។ ការសន្ដោស ការប្រាថ្នាតិច មិនមែនបានសេចក្ដី​ថា​ខ្ជិល​ធ្វើ​នូវកិច្ចការងារ​នោះ​ទេ តាម​ពិតការងារ​នៅតែធ្វើ​សន្ដោស​ចំពោះ​របស់​ដែល​បាន​មក ជៀស​វាងការជាប់ជំពាក់​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃតណ្ហា ដូចនេះការ​សន្ដោស​នេះ​ជាទ្រព្យ​សម្បត្តិ​មួយយ៉ាង​ប្រសើរ សំរាប់​បុរសស្ត្រី​គ្រហស្ថ បព្វជិត (សន្ដុដ្ឋី ធនំ សេដ្ឋំ) ពូជសន្ដោន​នេះ មនុស្ស​យើង​កម្រមានណាស់ តែចំណែក​លោភតណ្ហា​ទោះបីមិនបានសាបព្រោះ បណ្ដុះក៏មានដែរ ពូជសន្ដោសដោយក្នុងសន្ដាន​របស់​យើងគ្រប់ៗគ្នា។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦០,៤៨៤ ដង)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៦៦១ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿