30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,០២៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧២៩,៦៤៥
សរុប ៣៨៩,៨១២,១២៩
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,១៦៧ ដង)

តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?



ស្តាប់សំឡេង
 
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?

ការយកជា​ទីពឹងគឺជាកន្លែងមួយ ​ដែល​មនុស្ស​ដើរទៅរកពេល​ពួកគេកង្វល់ទុក្ខព្រួយ ឬ​ពេល​ពួក​គេ​ត្រូវ​ការ​ភាព​ជាសុខ និងប្រាសចាកការភិតភ័យ ។ មានការយកជា​ទីពឹងទីរលឹកច្រើនយ៉ាងណាស់ ។ ពេល​មនុស្ស​មិន​សប្បាយ​ចិត្ត ពួកគេយកមិត្តភក្តិជាទីពឹងទីរលឹក ពេលពួកគេព្រួយ​កង្វល់នឹងភ័យខ្លាច ពួក​គេ​អាច​នឹង​យក​ទីពឹងទី​រលឹកក្នុងក្តី​សង្ឃឹម និង​ជំនឿមិនពិត ។

ពេលគេចូលដល់ទីអវសាន ពួកគេអាចនឹងយកជំនឿនៅក្នុងឋានសួគ៌អមតៈជាទីពឹងទីរលឹក ។ តែតាមដែលព្រះពុទ្ធអង្គបរមគ្រូបានត្រាស់វត្ថុទាំងអស់នោះ មិនមែនជាទីពឹងទីរលឹកពិតប្រាកដឡើយ ពីព្រោះពួកគេមិនបានផ្តល់ឲ្យនូវភាពសុខស្រួលនិងទីជ្រកភ័យ ដែលអាស្រ័យលើសភាវៈពិត ។

ដោយពិត ទាំងអស់នេះ មិនមែនជាទីពឹង ទីរលឹកដ៏ប្រសើរឡើយ មិនមែន​ជាទីពឹង​ដ៏ឧត្តុង្គ​ឧត្តម​ជាទីពឹង​ទីរលឹក ដែលគ្មាននរណាម្នាក់អាចចេញចាកផុតពីសេចក្តីទុក្ខបានតែយកទីពឹងទីរលឹកក្នុង ព្រះពុទ្ធ ព្រះ​ធម៌ និងព្រះសង្ឃហើយចាក់ធ្លុះនូវធម៌ពិតប្រាកដ, នូវអរិយសច្ច ៤ នូវទុក្ខ, នូវ​ហេតុនៃ​ទុក្ខនូវការ​រលត់​ទុក្ខនិង​អរិយមគ្គប្រកបដោយអង្គ ៨ ដែលនាំទៅរកការរលត់នូវទុក្ខនេះគឺពិតជាទីពឹងដ៏ប្រសើរបំផុត វាជាទី​ពឹង​ដ៏ឧត្តុង្គឧត្តម វា​ជាទីពឹងដែល​មនុស្សម្នាក់អាច​ចេញចាក​ទុក្ខបាន ។


ការយកព្រះពុទ្ធជាទីពឹង គឺជាការទទួលយកដោយជឿទុកចិត្តនូវហេតុការណ៍ដែលមនុស្សម្នាក់​អាច​ក្លាយ​ជាអ្នកត្រាស់ដឹងនិងសុក្រឹតភាពយ៉ាងពេញលេញបានដូចគ្នា ដែល​ព្រះពុទ្ធ​បរមគ្រូធ្លាប់បានទទួល ។ ការ​យកព្រះធម៌ជាទីពឹងទីរលឹកមានន័យថាយល់នូវអរិសច្ច ៤ ហើយអាស្រ័យលើជីវិតមនុស្សម្នាក់ ដែលស្ថិតលើអរិយមគ្គប្រកបដោយអង្គ ៨ ។ ការយកព្រះសង្ឃជាទីពឹងទីរលឹក មានន័យថា សម្លឹងការជួយណែនាំការទាក់ទាញ និងការដឹងនាំរបស់ព្រះសង្ឃទាំងឡាយ ដែលបដិបត្តិទៅតាមមាគ៌ាអរិយមគ្គប្រកបដោយអង្គ ៨ ។ ការធ្វើ ដូច្នេះ មនុស្សម្នាក់ ៗ អាចក្លាយជាពុទ្ធសាសនិកជន ហើយបដិបត្តិតាមជំហានដម្បូងនៅលើមាគ៌ាឈានទៅរកព្រះនិព្វាន ។

ដកស្រង់ចេញពីសៀវភៅ  បុញ្ញបទីប 
រៀបរៀងដោយៈ   ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៤៨ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៤៧២ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៤,០៥៩ ដង)
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,១៧៧ ដង)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២១៤ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,១៦៧ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿