30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៤,០៦៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៥៨,២៥៦
សរុប ៣៨៩,២៤០,៧៤០
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤៨២ ដង)

បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ



 
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ )

គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះ​អង្គ​​មាន​ប្រាថ្នា​នឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់​នៅ​ក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មាន​ប្រៀន​​ប្រដៅ​ខ្ញុំ​ព្រះ​អង្គ ​ដោយ​ពាក្យ​ដែល​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ខ្ញុំព្រះ​អង្គ​អស់​កាល​យូរ​អង្វែង ។  ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣ យ៉ាង ដែលជាអកុសល តែងមានសេចក្តីទុក្ខ មានទុក្ខជាផល ។

គ្រឿងសស្ត្រាគឺ កាយ ១ គ្រឿងសស្ត្រាគឺវាចា ១ គ្រឿងសស្ត្រាគឺចិត្ត ១ ។ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងញុំាងចិត្តឲ្យកើតឡើង យ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណោះ ដើម្បីបូជា បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសលដោយសម្គាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសម្គាល់ថា អញស្វែងរកសុគតិនេះ ជាគ្រឿងសស្រ្តាគឺ ចិត្ត ១ ។ ម៉្យាងទៀត បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងពោលនូវវាចាយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ។ ល ។ សត្វកែះប៉ុណ្ណោះ បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺវាចា ១ ។

ម៉្យាងទៀតបុគ្គលទាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងប្រុងប្រៀបខ្លួនទុកជាមុនថា ជនទាំងឡាយ ចូរសម្លាប់គោ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺកាយទី ៣ ។ ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ភ្លើង ៣ ដូចម្តេច? ភ្លើង ៣ គឺ រាគៈ ១ ទោសៈ ១ មោហ ១ ។ ចុះភ្លើង រាគៈ ទោសៈ មោហៈ បុគ្គលលះបង់ចេញ តើព្រោះហេតុអ្វី ? ព្រោះបុគ្គលជារាគចរិត ត្រូវរាគៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាទោសចរិត ត្រូវទោសៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាមោហចរិត ត្រូវមោហៈគ្រប់សង្កត់រួបរឹតហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះដល់បុគ្គលនោះស្លាប់ទៅតែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។

ភ្លើង ៣ ប្រការនេះ បុគ្គលគួរធ្វើសក្ការៈ គោរពរាប់អានបូជារក្សាបម្រើឲ្យល្អប្រពៃគឺ

១ . ភ្លើងគឺអាហុនេយ្យ បុគ្គលបានដល់ ជនទាំងឡាយនោះ ត្រូវមាតា ឬបិតា របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងអាហុនេយ្យបុគ្គល  របស់បុគ្គលនោះ ដំណើរនោះ ព្រោះហេតុអ្វី ? ព្រោះបុគ្គលនោះ ដែលបានកើតមក ដោយសារមាតាបិតានោះ ។
២ . ភ្លើងគឺបុគ្គលជាម្ចាស់ផ្ទះ បានដល់ជនទាំងឡាយនោះ ត្រូវជាកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី ឬ ក៏អ្នកបម្រើក្តី របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងគឺ បុគ្គលជាផ្ទះ ( ត្រូវថែរក្សាឲ្យបានល្អ ) ។
៣ . ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ ស្ថិតនៅ ក្នុងខន្តិ និងសោរច្ចៈ ទូន្មាននូវចិត្ត ១ រម្ងាប់នូវចិត្ត ១ រំលត់នូវចិត្ត ១ នេះហៅថា ភ្លើងគឺ ទក្ខិណេយ្យបុគ្គល ។

ដកស្រង់ចេញពីសៀវភៅ  បុញ្ញបទីប 
រៀបរៀងដោយៈ   ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,៣៣២ ដង)
តុល្យ​ការ​នៃ បញ្ញា និង​ករុណា​ធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៥២៦ ដង)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿