30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២១,៩៤៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១៩,៧៤៦
សរុប ៣៨៥,៤០៦,៤៣៩
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៨,៦៣០ ដង)

អានិសង្សសីល ក្នុងបរលោក



 
អានិសង្សសីល ក្នុងបរលោក

ផលរបស់​ការ​វៀរបាណាតិបាត គឺ

១- ជាអ្នក​មាន​អវយវៈ​តូចធំ​ពេញ​លេញ​បរិបូរណ៍ (មិនពិការ)
២- ជាអ្នក​មាន​រាង​កាយ​ខ្ពស់​សម​ស្អាត
៣- ជាអ្នក​មាន​រាង​កាយ​រហ័ស​រហួន (ស្រាល)
៤- ជាអ្នក​មាន​ជើង​ទាំង ២ ជាន់​ស៊ប់​ធ្ងន់​ស្មើ​គ្នា
៥- រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ ជ្រះថ្លា​ចង់​មើល
៦- ជាអ្នក​សុភាព​ទន់ភ្លន់
៧- ជាអ្នក​មាន​ចរិយា​ល្អ
៨- ជាអ្នក​ជួប​ប្រទះ​តែ​សេចក្ដីសុខ
៩- ជា​អ្នក​អង់អាច​ក្លៀវក្លា​ក្នុង​ទី​ប្រជុំ​ជន
១០- ជា​អ្នក​មាន​កម្លាំង​កាយ​បរិបូរណ៍
១១- ជាអ្នក​មាន​សម្ដី​ពីរោះ​ក្បោះ​ក្បាយ
១២- រមែង​មាន​គេ​ស្រឡាញ់​ចូលចិត្ត
១៣- ជាអ្នក​មាន​មិត្ត មិន​បែក​បាក់
១៤- ជា​អ្នក​មិន​មាន​ភ័យ​តក់​ស្លុត ព្រោះ​ហេតុ​ផ្សេងៗ
១៥- ជន​ជា​សត្រូវ ប្រទូស្ដបៀតបៀន មិន​បាន
១៦- ជា​អ្នក​មាន​បរិស័ទ​ច្រើន
១៧- ជា​អ្នក​មាន​ពណ៍​សម្បុរ​ដូច​មាស
១៨- ជា​អ្នក​មាន​ទ្រង់ទ្រាយ​សម​ល្មម
១៩- ជា​អ្នក​មាន​ជំងឺ​តិច
២០- ជាអ្នក​មិនស្លាប់​ដោយ​អ្នក​ដទៃ បៀតបៀន
២១- ជា​អ្នក​មិន​មាន​រឿង​ដែល​នាំ​ឲ្យ​សោក​សៅ
២២- ជា​អ្នក​មិន​ព្រាត់​ប្រាស​របស់​ជាទីស្រឡាញ់
២៣- ជាអ្នក​មាន​អាយុ​វែង (រស់​នៅ​តាម​កំណត់​កាល)

ផល​របស់​ការ​វៀរចាក​អទិន្នាទាន

១- ជាអ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន
២- ជាអ្នក​មាន​របស់​ប្រើប្រាស់ច្រើន
៣- ជា​អ្នក​រក​បាន​មិន​មាន​ទីបំផុត
៤- ជាអ្នកធ្វើ​ទ្រព្យ​ដែល​មិន​ទាន់​មាន ឲ្យ​កើត​មាន (របស់ថ្មី)
៥- ជាអ្នក​មាន​ទ្រព្យ​គង់វង់
៦- ជា​អ្នក​រកទ្រព្យ​ត្រូវ​បាន​ឆាប់​រហ័ស
៧- ជា​អ្នក​មានទ្រព្យ​មិន​វិនាស​ព្រោះ​ចោរ​ភ័យ​និង​អគ្គិភ័យ​ជាដើម
៨- ជា​អ្នក​ចាយ​វាយ​ទ្រព្យ​មិន​ខ្ជះខ្ជាយ
៩- ជា​អ្នក​មិន​អាច​បាន​អរិយទ្រព្យ
១០- ជាអ្នក​មិន​ស្គាល់​ពាក្យ​ថា គ្មាន
១១- ជា​អ្នក​នៅ​កន្លែង​ណា ជួប​តែ​សេចក្ដី​សុខ តែ​ម្យ៉ាង។

ផលរបស់​ការ​វៀរចាក​កាមេសុមិច្ឆាចារៈ គឺ

១- ជា​អ្នក​មិន​មាន​សត្រូវ​បៀត​បៀន
២- ជា​អ្នក​ដែល​មនុស្ស​ទាំង​ឡាយ ស្រឡាញ់​ចូលចិត្ត
៣- ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​បរិបូរណ៍
៤- រមែង​មិន​កើត​ជា​ស្រី ឬ ខ្ទើយ
៥- ជា​អ្នក​មិន​អៀន​ខ្មាស់ គឺ​ក្លាហាន​ក្នុង​ទីប្រជុំជន
៦- ជា​អ្នក​មាន​ឥន្ទ្រីយ៍​ទាំង ៥ បរិបូរណ៍​ផូរផង់
៧- ជា​អ្នក​មាន​សេចក្ដី​សុខ ក្នុង​ទី​ដែល​គេ​អញ្ជើញ។

ផលរបស់​ការ​វៀរមុសាវាទ

១- ជា​អ្នក​មាន​ឥន្ទ្រីយ៍​ទាំង ៥ (សទ្ធា សតិ វិរយៈ សមាធិ បញ្ញា) ថ្លាផូរផង់។
២- ជា​អ្នក​មាន​វាចា​ពិរោះ​ក្បោះក្បាយ
៣- ជា​អ្នក​មាន​ធ្មេញ​ត្រឹម​ស្មើ​ជិត​ស្និទ្ធ​ល្អ
៤- ជា​អ្នក​មាន​រូបរាង​សមសួន​ល្អ គឺ​មិន​ទាប​ពេក មិន​ខ្ពស់​ពេក មិនធាត់ពេក មិន​ស្គមពេក។
៥- ជា​អ្នក​ជួប​តែ​សម្ផស្ស​ជាសុខ
៦- ជា​អ្នក​មាន​ក្លិន​មាត់​ក្រអូប
៧- ជា​អ្នក​មាន​សម្ដី គួរ​គេ​ចូលចិត្ត​គោរព​ស្ដាប់
៨- ជា​អ្នក​មាន​អណ្ដាត​ស្ដើង​ពណ៌​ក្រហម
៩- ជា​អ្នក​មាន​ត្រចៀក​មិន​ថ្លង់
១០- ជា​អ្នក​មាន​បរិស័ទ​គោរព​ស្ដាប់
១១- ជា​អ្នក​មាន​ចិត្ត​មិន​រវើរវាយ។

ផល​របស់​ការ​វៀរ​ចាក​សុរា

១- ជា​អ្នក​មាន​សតិ​តាំង​នៅសព្វ​កាល
២- ជា​មនុស្ស​ល្អ​មិន​ជា​មនុស្ស​ឆ្កួត
៣- ជា​អ្នក​មាន​បញ្ញា
៤- ជា​អ្នក​មិន​ល្ងង់​ខ្លៅ
៥- ជា​អ្នក​មិន​គ (គឺ​មិន​ជា​មនុស្ស​គ)
៦- ជា​បុគ្គល​មិនប្រមាទ​ក្នុង​កិច្ចការ​គ្រប់​កាល​ទាំង ៣
៧- ជា​អ្នក​មិន​ស្រវឹង​ជ្រប់​ក្នុង​អារម្មណ៍
៨- ជា​អ្នក​មិន​ប្រមាទ​ក្នុង​កុសល​ធម៌
៩- ជា​អ្នក​មិន​វង្វេង​ផ្ដេសផ្ដាស
១០- ជា​អ្នក​មិន​ច្រណែន​ឥស្សា​អ្នក​ដទៃ
១១- ជា​អ្នក​ខ្វល់ខ្វាយ​តិច​ក្នុង​ការងារ​ឥត​ប្រយោជន៍
១២- ជាអ្នក​ដឹង​គុណ​អ្នក​ដទៃ
១៣- ជា​អ្នក​មាន​ប្រក្រតី​ពោល​តែ​វាចា​ពិត
១៤- ជា​អ្នក​មាន​ភោគ​ច្រើន
១៥- ជា​អ្នក​មាន​ចិត្ត​ទូលាយ​មិនកំណាញ់
១៦- ជា​អ្នក​ស្គាល់​កាល​ក្នុង​ការ​ឲ្យ​ទាន
១៧- ជា​អ្នក​មាន​សីល​ល្អ​ត្រឹម​ត្រូវ
១៨- ជា​អ្នក​មាន​ចិត្ត​ទៀត​ត្រង់
១៩- ជា​មនុស្ស​មិន​ងាយ​ខឹង​ក្រោធ
២០- ជា​អ្នក​មាន​ចិត្ត​ខ្មាស់​បាប​ខ្លាច​បាប
២១- ជា​មនុស្ស​ឃើញ​ត្រូវ​ត្រង់
២២- ជា​អ្នក​មាន​ចិត្ត​ធំទូលាយ
២៣- ជា​មនុស្ស​មាន​បញ្ញា​យល់​ជ្រៅ
២៤- ជា​បណ្ឌិត​ឬ​អ្នក​ប្រាជ្ញ
២៥- ជា​អ្នក​ឆ្លាត​ក្នុងវត្ថុ​ជាប្រយោជន៍ និង​វត្ថុ​មិន​ជា​ប្រយោជន៍

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៥៣៥ ដង)
គប្បីយល់ដឹងក្នុងសតិ​-វិបស្សនាថែមទៀត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៩,៦២៣ ដង)
បុណ្យ​ថ្វាយ​ឆត្រ​ផ្កា​ចំពោះ​ព្រះ​សម្ពុទ្ធ​
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៨,៩៩៧ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៩ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿