30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៩៩៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៧០,០១៦
សរុប ៣៩០,៥៥២,៥០០
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤,៥០៩ ដង)

អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន



 
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ បញ្ចក​​និ​បាត ( បិ. ៤៤ ទំ ១៤៦-១៥៤ )

ស្រ្តី​ក្តី បុរស​ក្តី គ្រ​ហស្ត​ក្តី បព្វ​ជិត​ក្តី គួរ​ពិ​ចា​រណា​រឿយ ៗ ថា អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន​ឡើយ ។
ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ស្រ្តី​ក្តី បុរស​ក្តី គ្រ​ហស្ត​ក្តី បព្វ​ជិត​ក្តី គួរ​ពិ​ចា​រណា​រឿយ ៗ ថា អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន​ តើ​ព្រោះ​អា​ស្រ័យ​អំ​ណាច​ប្រ​យោជន៍​ដូច​ម្តេច ?

ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​តែង​មាន​សេច​ក្តី​ស្រ​វឹង ក្នុង​វ័យ​ដ៏​ចម្រើន ដែល ជា​ហេតុ​នាំ ឲ្យ​ពួក​សត្វ ប្រ​ព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ ប្រ​ព្រឹត្ត​ទុច្ច​រិត​ដោយ​វាចា ប្រ​ព្រឹត្ត​ទុច្ច​រិត​ដោយ​ចិត្ត ។  កាល​បើ​បុគ្គល​នោះ ពិ​ចា​រ​ណា​ស្ថាន​នោះ​រឿយ ៗ ហើយ ក៏​លះ​បង់​ យោ​ព្វនមទៈ ( សេចក្តី​ស្រ​វឹង​ក្នុង​វ័យ​ដ៏​ចម្រើន ) ដោយ​សព្វ​គ្រប់ ឬ​ពុំ​នោះ​សោត ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ស្រ្តី​ក្តី បុរស​ក្តី គ្រ​ហស្ត​ក្តី បព្វ​ជិត​ក្តី គួរ​ពិ​ចា​រណា​រឿយ ៗ ថា អា​ត្មា​អញ មាន​ជ​រា​ ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន​ ព្រោះ​អា​ស្រ័យ​អំ​ណាច​ប្រ​យោជន៍​នេះឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ អ​រិ​យសា​វក​នោះ តែង​ពិ​ចា​រណា​ថា មិនមែន​តែ​ អា​ត្មា​អញ​ម្នាល​ឯង​ទេ ដែល​មាន​ជរា ជា​ធម្ម​តា មិន​កន្លង​ជរា​ទៅ​បាន ទោះ​បី​ពួក​សត្វ ដែល​មាន​ការ​រង្គាត់​មក រង្គាត់​ទៅ ច្យុត​ និង កើត​អម្បាល​ម៉ាន ពួក​សត្វ​ទាំងអស់ ក៏​តែង​មាន​ជ​រា​ជា​ធម្ម​តា មិន​គន្លង​ជ​រា​ទៅ​បាន​ដែរ, កាល​បើ​អ​រិ​យ​សា​វក​នោះ​ ពិ​ចា​រណា​នូវ​ស្ថាន​នោះ​រឿយ ៗ ហើយ លោក​កុ​ត្ត​រ​មគ្គ ក៏​កើត​ឡើង​ព្រម​ ។ កាល​បើ​អ​រិ​យ​សា​វក​នោះ  សេព ចម្រើន ធ្វើ​រឿយ ៗ នូវ​លោក​កុត្ត​រ​មគ្គ​នោះ​ហើយ សញ្ញោ​ជនៈ​ទាំងឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ អ​នុ​ស​យ​ក្កិ​លេស​ទាំងឡាយ ក៏​វិ​នាស​ទៅ ។

"ធម៌​ទាំង​ឡាយ​ គឺ​ព្យា​ធិ​ធម៌ ជ​រា​ធម៌ និង ម​រណ​ធម៌ មាន​នៅ​យ៉ាង​ណា ពួក​បុថុជ្ជន​ ជា​សប្បុរស រមែង​ស្អប់​ខ្ពើម​យ៉ាង​នោះ ។ កាល​បើ​ពួក​សត្វ មាន​ស​ភាវៈ​យ៉ាង​នេះ​ហើយ តថា​គត ក៏​គួរ​ធុញ​ទ្រាន់​នឹង​ស​ភាវៈ​នុ៎ះ​ដែរ, ហេតុ​នុ៎ះ មិន​មាន​ដល់​តថា​គត មាន​ស​ភាព​ដ៏​សម​គួរ មាន​វិ​ហារ​ធម៌​យ៉ា​ងនេះ ។ តថា​គត កាល​បើ​នៅ​យ៉ាង​នេះ ក៏​ដឹង​នូវ​ធម៌​ដែល​ប្រាស​ចាក​ឧ​ប​ធិ បាន​ឃើញ​បព្វ​ជ្ជា​ថា​ជា​ការ​ក្សេម គ្រប​សង្កត់​នូវ​សេចក្តី​ស្រ​វឹង​ទាំង​ពួង  គឺ ស្រវឹង​ក្នុង​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មិន​មាន​រោគ ក្នុង​​វ័យ ក្នុង​ជី​វិត​បាន ។ សេច​ក្តី​ព្យាយាម​ក៏​កើត​មាន​ដល់​​តថាគតនោះ កាល​ដែល​ឃើញ​ច្បាស់​នូវ​ព្រះ​និព្វាន​ ត​ថា​គត​ មិន​គួរ​ដើម្បី​សេព​កាម​ទាំង​ឡាយ​វិញ ក្នុង​កាល​ឥ​ឡូវ​នេះ​ទេ តថា​គត​ នឹង​ជា​អ្នក​ប្រ​ព្រឹត្ត​ព្រហ្ម​ច​រិ​យ​ធម៌​ត​ទៅ មិន​បាន​ត្រ​ឡប់​វិញ​ឡើយ ។"

ដកស្រង់​ចេញពីសៀវភៅ  ព្រហ្ម​ច​រិ​យ​ធម៌ 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២២៩ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៣៣៩ ដង)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿