អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣០,៧៧១ ដង)
អ្នកណាមានចិត្តអណ្តែតអណ្តូង

|
សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ បិ. ៤២
អ្នកណាមានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ ( តែងតែ ) ឆ្ងាយចាកសភាវៈមាំទាំ ។ បើអ្នកណាបរិបូណ៌ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយដែលធ្វើឲ្យជាថេរៈ ឃើញច្បាស់នូវសេចក្តីនៃសច្ចៈទាំង ៤ ដោយមគ្គប្បញ្ញ ព្រមទាំងវិបស្សនា ជាអ្នកឆ្លងផុតនូវធម៌ទាំងអស់ ( មានខន្ធជាដើម ) បានមានចិត្តជាប់ជំពាក់ ( មានការមិនជាប់ជំពាក់ព្រោះរាគៈជាដើម ) បរិបូណ៌ដោយសេចក្តីឆ្លៀវឆ្លាស ។ អ្នកណាលះបង់ជាតិ និង មរណៈបានហើយ មានព្រហ្មចារ្យគ្រប់គ្រាន់ តថាគត ហៅអ្នកនោះ ថាជាថេរៈ, ភិក្ខុណា មិនមានអាសាវៈទាំងឡាយ ព្រោះអស់អាសាវៈទាំងឡាយ តថាគត ហៅភិក្ខុនោះថាជាថេរៈ ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |