30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២១,៨១១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៩,៧៤៥
សរុប ៣៨៥,៥៨៦,៤៣៨
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៥៧,០៥៩ ដង)

យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន



ស្តាប់សំឡេង
 
យ៉ាង​ណា​ដែល​ហៅ​ថា​សមា​ទាន "សីល" ?
 
សីល​ គឺ​ជា​វិ​ន័យ​សម្រាប់​អប់​រំ ហ្វឹក​ហ្វឺន​  ហាត់​ពត់ លត់​ដំ កិ​រិយា​ ច​រិ​យា​មា​រ​យាទ សម្អាត​ការ​ប្រ​ព្រឹត្ត តាម​ផ្លូវ​កាយ វា​ចា ចិត្ត របស់​​ខ្លួន​យើង​ម្នាក់ ៗ ឲ្យ​មាន​រ​បៀប​រៀប​រយ មាន​សីល​ធម៌ មាន​គុណ​ធម៌​ល្អប្រ​សើរ​ត្រឹម​ត្រូវ វៀរ​ចាក​នូវ​អ​កុ​សល​ធម៌​ទាំង​ឡាយ ( ដែល​ជា​អំ​ពើ​បាប​ អំ​ពើ​អា​ក្រក់ ) ដែ​មាន អ​វិជ្ជា តណ្ហា និង ឧ​បា​ទាន ជា​ប្រ​ភព ។

ជា​ទម្លាប់​ធ្លាប់​ថា​កន្លង​មក  យើង​តែង​ប្រើ​ពាក្យ​ថា "សុំ​សីល", " សុំ ឬ សូម " ជា​គូគ្នា​នឹង​ពាក្យ​ " ឲ្យ " មាន​ន័យ​ថា  មាន​ម្នាក់​ជា​អ្នក​ឲ្យ ម្នាក់​ទៀត​ជា​អ្នក​ទទួល​យក​បាន​ដោយ​សារ​សុំ  ឬ សូម​នោះ ដូច​ជា​ការ​សុំ​បាយ សុំ​ទឹក សុំ​ប្រាក់​កាស​គ្នា​ជា​ដើម ( ស្មូម )... ឯ សីល​ ពុំ​មែន​ជា​វត្ថុ​ ជា​អំ​ណោយ​ សម្រាប់ "សុំ" សម្រាប់​ចែក​ សម្រាប់ "ឲ្យ" គ្នា​បាន​ឡើយ ។ សមា​ទាន​សីល  គឺ​ជា​ការ​ខិត​ខំ​ធ្វើ ប្រ​តិបត្តិ​ រក្សា​ចិត្ត ឲ្យ​បាន​ល្អ​ប្រ​ពៃ ព្យាយាម​ប្រ​យុទ្ធ​ច្បាំង​យក​សញ្ជ័យ​លើ​ខ្មាំង​កិ​លេស ដែល​ពួន​សម្ងំ បន្លំ​ខ្លួន ធ្វើ​ឲ្យ​យើង​វង្វេង ស្រ​វឹង ញៀន​ញ៉ាម​នឹង​កាម​គុណ​ទាំង​ ៥ ( រូប សម្លេង ក្លិន រស ផោដ្ឋ​ព្វៈ ) មិន​ចេះ​នឿយ​ណាយ​នោះ ។

ការ​សមា​ទាន​សីល  គឺ​ជា​ការ​រក្សា​សីល​ ឬ សាង​សីល  ពុំ​មែន​ជា​ការសុំ​ពី​គ្នា​ ឬ​ជា​ការ​ចែក​រំ​លែក​គ្នា តាម​ម​នោ​សញ្ចេត​នា​បាន​ឡើយ ។  អ្នក​ឲ្យ ទោះ​ជា​មាន​សទ្ធា​ចង់​ឲ្យ ក៏​គ្មាន​វិ​ធី​ណា​អាច​ឲ្យ​គ្នា​បាន​ឡើយ ។  ព្រះ​សម្មា​សម្ពុទ្ធ​ ព្រះ​ប​រ​ម​គ្រូ ទ្រង់​បាន​ប្រ​ទាន នូវ​ឱ​វាទ​ប្រៀន​ប្រ​ដៅ​ប្រាប់​ពី​កិច្ច​ប្រ​តិ​បត្តិ​ ដើម្បី​ឲ្យ​កើត​ជា​សីល ឲ្យ​បាន​នូវ​សីល, អ្នក​ទទួល បើ​មិន​ប្រឹង​ក​សាង​ធ្វើ​ដោយ​ខ្កួន​ឯង​ទេ  ក៏​មិន​ដឹង​ជា​ទទួល​តាម​វិ​ធី​ណា​បាន​ឡើយ ។  ការ​គ្រាន់​តែ​ចាំ ឬ​សូត្រ​ថា​តាម​នូវ​សិក្ខា​បទ​ទាំង​ឡាយ ពុំ​មែន​មាន​ន័យ​គ្រប់​គ្រាន់​ថា​បាន​នូវ​សីល "សីល" នោះ​ទេ ។ បើ​មិន​យល់​ន័យ​នៃ​សិក្ខា​បទ​ទាំង​ឡាយ ហើយ​ចេះ​តែ​សូត្រ​ថា​តាម​គេ​ទាំង​មិន​ដឹង​ មិន​យល់​ថា អ្វី​ជា "សីល"ផង​នោះ  ហើយ​ខ្វះ​ការ​ប្រ​តិ​បត្តិ​ជាក់​ស្តែង ក៏​ពុំ​មាន​ន័យ​អ្វី​ទាល់​តែ​សោះ​សម្រាប់​ការ​ដុស​លាង សម្អាត​ជី​វិត ការ​ប្រ​ព្រឹត្ត​តាម​ផ្លូវ​កាយ វា​ចា​ ចិត្ត ឲ្យ​ចេញ​ចាក​ផុត​ពី​ភាព​អ​វិជ្ជា ដែល​ជា​ប្រ​ភព​នៃ​អ​កុ​សល​កម្ម​ទាំង​ឡាយ​នោះ ។

ដូច​នេះ​ សីល" ពុំ​មែន​ជា​ការ​សុំ​បាន​នោះ​ទេ  ។  សីល​ គឺ​ជា​តួ​កុ​សល​ចេត​នា​ក្នុង​ការ​ប្រ​ព្រឹត្ត​ រក្សា​នូវ​សិក្ខា​បទ​ទាំង​ឡាយ ដើម្បី​បោស​សម្អាត​ដុស​លាង ជម្រះ​នូវ​ល្អង​ធូ​លី នៃ​កិ​លេស​តណ្ហា​មាន លោភៈ ( រាគៈ ) ទោសៈ មោ​ហៈ ជា​ដើម ដែល​ប្រ​ឡាក់​ដិត​ដាម​ក្នង​សន្តាន​ចិត្ត​វា​ចា និង​ការ​ប្រ​ព្រឹត្ត​ទាំង​ឡាយ​ក្នង​ជី​វិត​រស់​នៅ​ជា​បុថុជ្ជន​គ្រប់​គ្នា​នេះ ។

ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤១,៣៣៨ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៩១ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៩២៤ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៥១៦ ដង)
កូនចៅត្រូវកិច្ចអ្វីខ្លះចំពោះមាតាបិតា
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥០០ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៧,៤៤០ ដង)
ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿