30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៦,៥៦៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៥៧,១៨១
សរុប ៣៨៩,៨៣៩,៦៦៥
អានអត្ថបទ
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៧,៥៩៦ ដង)

ទាន​ក្នុង​អនុបុព្វិកថា



 
ទាន​ក្នុង​អនុបុព្វិកថា

ពុទ្ធបរិស័ទ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ក្នុង​ពោធិសម័យ​ ៤៥ ព្រះវស្សា ព្រះពុទ្ធ​ទ្រង់​បំពេញពុទ្ធ​កិច្ច ៥ យ៉ាង ដោយ​គ្មាន​នឿយ​ណា​ព្រះកាយពល។ ក្នុង​ពុទ្ធកិច្ច​៥យ៉ាង​នោះ​បាន​ពោល​ថា ពេល​ថ្ងៃ​រសៀល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ព្រះធម៌។ ក្នុងពេលនោះ ព្រះអង្គ​ទ្រង់​ចាប់​ផ្ដើមសម្ដែង​អំពី​ទាន​ទុក​ជាមុន ហើយ​ទ្រង់​សំដែង​អំពីសីល ឋានសួគ៌ កាមាទីនវៈ និង នេក្ខមៈ តាមលំដាប់។ ដូចម្ដេច ទើប​ទ្រង់​សំដែង​អំពី​ទាន​ជាមុន? ព្រោះទ្រង់​ទត​ឃើញ​និស្ស័យ​សន្ដាន​របស់​មនុស្ស ដែល​ចាប់​អារម្មណ៍ លើ​ទ្រព្យ​សម្បត្តិ ដែល​សុខ​ចិត្ត​រស់​នៅ​ជាមួយ​ទ្រព្យ ដែល​នឹក​ថា​ជីវិត​ខ្ពង់ខ្ពស់​ដោយ​សារ​ទ្រព្យ ដែល​ប្រើ​កម្លាំង​ទ្រព្យ​ជិះជាន់​អ្នក​ដទៃ​ដែល​គិត​តែ​ពី​រស់​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង មិន​អើពើ​ដល់​ការ​រស់​នៅ​របស់​អ្នក​ដទៃ។ល។ ក្នុង​ធម៌ទេសនា​នោះ ព្រះអង្គ​ទ្រង់​ណែនាំ​ឲ្យ​មនុស្ស​លះ​បង់​ទ្រព្យ​សម្បត្តិ ធ្វើ​អំណោយ​ដល់​មនុស្ស​ដែល​ត្រូវ​ធ្វើ​អំណោយ មាន​អ្នក​ទីទាល់ក្រ​កំសត់​ទុគ៌ត និង អ្នក​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​ជាដើម ចិញ្ចឹម​មនុស្ស​ដែល​ត្រូវ​ចិញ្ចឹម មាន​មាតាបិតា ភរិយា ស្វាមី បុត្រធីតា​ជាដើម។

ជាពិសេស​ជាងនេះ​ទៅទៀត​ព្រះអង្គ​ទ្រង់​ពន្យល់​ថា ទ្រព្យសម្បត្តិ គេ​មិន​ត្រូវ​ស្រឡាញ់​ជាប់​ចិត្ត ទាល់​តែ​ចាយ​មិន​កើត​ទេ។ ទ្រព្យ​សម្បត្តិ​គេ​មិន​ត្រូវ​សន្សំ​ទុក​ដាក់​ប្រើប្រាស់ ជាកម្លាំង​ជិះជាន់​អ្នក​ដទៃ​ទេ។ ក្នុងនាម​ជាមនុស្ស​មិនត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ធ្លាក់​ដុនដាប​ទៅ​ជា​អ្នក​គោរព​បូជា​ទ្រព្យ​សម្បត្តិ​ទេ។ ជាមនុស្ស​ត្រូវ​តែ​ជាចៅហ្វាយ​របស់​ទ្រព្យ​សម្បត្តិ ហើយ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ដោយ​ទ្រព្យ​សម្បត្តិ ព្រោះបុគ្គល​គ្រប់រូប មិនអាច​ពាំនាំ​យក​ទ្រព្យ​សម្បត្តិ​ទៅជាមួយ​ខ្លួន​បាន​ទេ ពេល​អត្តភាព​បែក​ធ្លាយ​ចាក​លោក​នេះ​ទៅ។

នេះ​សបញ្ជាក់​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះពុទ្ធបរមគ្រូ​ទ្រង់​បាន​គិត​ដល់​ជីវភាព​របស់​មនុស្ស​ជាដំបូង ទើប​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទាន​មុន​អនុព្វីកថាដទៃៗ។


អាស្រ័យ​ដោយ​ញាណ​ទស្សនៈ បែបនេះ​ហើយ ទើបព្រះសាស្ដា ទ្រង់​ប្រទាន​ពុទ្ធភាសិត​ថា៖

អាទិត្តស្មឹ អគារស្មឹ យំ នីហរតិ ភាជនំ តំ
តស្ស ហោតិ អត្ថាយ នោ ច យំ តត្ថ ឧយ្ហតិ។
ឯវមេទិត្តតោ លោកោ ជរាយ មរណេន ច
និហរេថេវ ទានេន ហោតិ សុនីកតំ។

(សេចក្ដីថា) កាលភ្លើងឆេះ​ផ្ទះ បុគ្គល​នាំ​យក​ភាជនៈណា​ចេញ​បាន ភាជនៈ​នោះ​រមែង​ជា​ប្រយោជន៍​របស់​គេ។ ចំណែក​ភាជនៈ​ដែល​នាំ​ចេញ​មិន​បាន ក៏​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ផ្ទះ​នោះ យ៉ាង​ណា, សត្វ​លោក​ដែល​ត្រូវ(ភ្លើង) ជរា និង​មរណៈ​ឆេះ​ក៏​យ៉ាង​នោះ​បុគ្គល​គួរ​នាំ​យក​របស់​ខ្លួន​ចេញ ដោយ​ការ​ឲ្យ​ទាន របស់​ដែល​គេ​បាន​ឲ្យ​ទាន​ហើយ ឈ្មោះ​ថា គេ​បាន​នាំ​ចេញ​ទៅ​ដោយ​ល្អ។

សេចក្ដី​នេះ​បំភ្លឺ​ថា រូបកាយ​មនុស្ស​យើង​ប្រៀប​ដូច​ផ្ទះ ចិត្ត​របស់​មនុស្ស​យើង​ប្រៀប​ដូច​បុគ្គល​ដែល​នៅ​ក្នុង​ផ្ទះ ទ្រព្យ​សម្បត្តិ​របស់​យើង​ប្រៀប​ដូច​ជា​ភាជនៈ​នៅ​ក្នុង​ផ្ទះ។ កាល​ភ្លើង​ឆេះ​ផ្ទះ​ម្ចាស់​ផ្ទះ​ជញ្ជូន​ចេញ​នូវ​របស់​ណា​បាន របស់​នោះ​ក៏​ជា​ប្រយោជន៍​របស់​គេ។ ចំណែក​របស់​ដែល​យក​មិន​បាន ក៏​ត្រូវ​ជា​ចំណី​ភ្លើង។ យ៉ាង​ណា​មិញ ទ្រព្យ​សម្បត្តិ​របស់​យើង កាល​ណា​រូប​កាយ​របស់​យើង​ត្រូវ​ភ្លើង គឺ​ជរា និង មរណៈ​ឆេះ ប្រសិន​បើ​យើង​មិន​បាន​នាំ​ចេញ​ដោយ​ការ​ឲ្យ​ទាន​ទេ ដូច​ជា​ភាជនៈ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ មិន​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផ្ទះ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​យើង​បាន​ធ្វើ​ទាន​ជា​ស្រេច​ហើយ​នោះ រមែង​ជា​ប្រយោជន៍​ដល់​យើង​ទៅ​អនាគត ដូច​ជា​ភាជនៈ​ដែល​គេ​យក​ចេញ​ពី​ផ្ទះ​ភ្លើង​ឆេះ​បាន​ដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៧៣០ ដង)
សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៣៤,៧៧៨ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៣១,២៧៩ ដង)
មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៩៩ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿