ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨,២៨១
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៥១៦,១១៦
សរុប ២៩៩,៨៧៩,៣២៧
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៣,០៨៤ ដង)

សតិរលឹកដឹងនូវធម៌



ស្តាប់សំឡេង
 
សតិរលឹកដឹងនូវធម៌

ក្នុងពេល​សតិសម្បជញ្ញៈ ជាប់​ជំពាក់​ក្នុង​រឿង​អ្នក​ណា ហើយ​យក​រឿង​របស់​អ្នក​នោះ ឯង​មក​និយាយ។ ថា​អ្នក​នេះ ល្អ​យ៉ាង​នេះ អ្នក​នោះ​អាក្រក់​យ៉ាង​នោះ ហាក់​ដូច​ជា អ្នក​នោះ​មានមែន​អ៊ីចឹង។ កាល​បើ​អប់រំ​បញ្ញាសម្មាទិដ្ឋិទល់​នឹង​សភាវៈ​រូបធម៌ និងមានធម៌យ៉ាង​ដូច្នេះ ហើយ នឹងបានសេចក្ដី​ស្ងប់ ព្រោះ​ថា​ធម៌​ទាំង​ឡាយ កាល​ណា បើ​មាន​ហេតុ​មាន​បច្ច័យ​យ៉ាង​ណា វា​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​ឯង ការ​សន្សំ​អធ្យាស្រ័យ​ក្នុង​សន្ដាន​ផ្សេងៗ​គ្នា ព្រោះ​ហេតុ​ដូច្នេះ ត្រូវ​តែ​យល់ ត្រូវ​តែ​ជ្រាប​ថា ការប្រព្រឹត្ត​ទៅ​នៃ​បុគ្គល​ម្នាក់ៗ គឺ​ជា​ការ​ប្រព្រឹត្ត​ទៅ​នៃបរមត្ថ​ធម៌​សុទ្ធ ខន្ធធាតុ អាយតនៈ សច្ចៈ ដូច្នេះ​សូម្បី​កិលេស​ដែល​កើត​ឡើង​ក្នុង​សន្ដាន​នេះ ក៏​ជា​តួរ​សង្ខារ​ធម៌​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សារ​ហេតុ​បច្ច័យ។

ដូច្នេះ​យើង​មិន​មាន​សេចក្ដី ប្រកាន់​ចំពោះ​បុគ្គល​ទេ ព្រោះ​ឥត​មាន​បញ្ញា​បាន​ទល់​នឹង​សភាវៈ​នេះ ជាការ​បញ្ញាក់​ដើម្បី​ដាស់​តឿនស្មារតី​យើង​គ្រប់​ៗ​គ្នា ដែល​ធ្លាប់​តែ​ដឹង​រឿង​របស់​បុគ្គល​ដទៃ​បាន​ជា​ភ្លេច​ការ​ពិចារណា​ចិត្ត​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អកុសល ជាការ​ទាស់​ចិត្ត​ដោយ​សេចក្ដី​ក្រោធ​ជា បដិឃៈ បាន​ជា​ភ្លេច​ដល់​ការ​ពិចារណា​ធម៌​ខាង​ក្នុង គឺ​ចិត្ត​របស់​ខ្លួន ព្រោះរវល់​ជាប់​ជំពាក់​ក្នុង​ការ​ពិចារណា​រឿង​របស់​អ្នក​ដទៃ ដូច្នេះ​គប្បី​មាន​សម្មាទិដ្ឋិ​ចំពោះ​ធម៌​ទាំង​ក្នុង​ទាំង​ក្រៅ គឺ​សភាវៈ​ដែល​ប្រាកដ​ឡើង​មិន​មែន​យើង​ហើយ ខាង​ក្នុង​គឺ​សភាវៈ​ដែល​សម្មត់​ថា​យើង​ដូច្នេះ​ការ​អប់រំ បញ្ញា​គប្បីយល់​ឲ្យ​ជាក់​ច្បាស់​គ្រប់​ពេល​វេលា​ទាំង​អស់ ប៉ុន្តែ​ដោយ​យើង​មិន​ស្គាល់​ធម៌ ហេតុ​អ្វី​បាន​ជា​មិន​ស្គាល់​ធម៌?

ចម្លើយ ដំបូង​បំផុត​គឺ​ការ​មិន​ស្គាល់​ធម៌ ដោយ​សេចក្ដី​មិន​គោរព​ស្ដាប់ មិនយល់​ចូលចិត្ត គឺ​ធម៌​ដែល​ព្រះអង្គ​ទ្រង់​សម្ដែង​សុទ្ធ​តែ​បញ្ជាក់​ទៅ​លើ​សភាវធម៌ ដែល​ត្រូវ​ដឹង ដើម្បី​បើក​នូវ​សភាព​ងងឹត​ត្រូវ​មាន​សតិ​សម្បជញ្ញៈ​រលឹក​ដឹង​នូវ​ធម៌ ដែលធម៌​នោះ​ឯង​កំពុង​មាន​ក្នុង​ជីវិត​ជា​ប្រក្រតី​ប្រចាំ​ថ្ងៃ ឧទាហរណ៍ថា នៅ​ពេល​ដែល​មើល​ទៅ​ឃើញទូរទស្សន៍ ដូច្នេះ​មិន​អាច​យល់​ចូលចិត្ត​ថា​ត្រូវ​បដិបត្តិ ធម៌​នៅ​ពេល​កំពុង​ឃើញ​ទេ មើល​ទៅ​ឃើញ តុ ទូ កៅអី មើលទៅ​ឃើញ​ម៉ាញ៉េ ឃើញ​កូនចៅ បុរសស្ត្រី អ្នក​នេះ អ្នក​នោះ នឹង​សម្ភារៈ​ផ្សេងៗ ដល់​ទៅ​ឃើញ​អីចឹង​ទៅ​ហើយ តើ​ធ្វើ​ម៉េច​ដើម្បី​ថា មានសតិសម្បជ្ជញ្ញៈ​នៅពេល​ឃើញ​នោះ រឭក​ដឹង​ក្នុង​ធម៌ ប៉ុន្តែ​តាម​ពិត​នៅ​ពេល​ឃើញ​នោះ មិនមែន​ឃើញ​ទូរទស្សន៍​ទេ មិនមែន​ឃើញ​ម៉ាញ៉េ​ទេ មិនមែនឃើញសៀវភៅ​ទេ មិនមែនឃើញប៊ិចទេ តែ​គឺ​រូបាយតនៈ​ដែល​ប្រាកដ​ឲ្យ​ឃើញ​ជារូបារម្មណ៍ ដូច្នេះ​បើរូបារម្មណ៍​ជារូបាយតនៈ តើ​ធម៌ ឬ មិនមែនធម៌ គឺជា​ធម៌​ដែល​ព្រះអង្គទ្រង់​សម្ដែង​ថា ជារូបខន្ធ គឺជារូបាយតនៈ នោះ​ឯង​ជា​អាយតនៈ ជារូបធាតុ ជាទុក្ខសច្ចៈនេះ​គឺ​ជាធម៌ ប៉ុន្តែ​នៅ​ពេល​បើក​ភ្នែក​ទៅ​ឃើញ ទូរទស្សន៍​មិនបាន​ឃើញ​ធម៌​ផង នេះ​មក​ពី​ធ្វើ នេះ​គឺ​មក​អំពី​សកាយទិដ្ឋិ និង​មក​អំពី​ទោស​ដែល​មិន​បាន​ស្ដាប់​ធម៌​ឲ្យ​បាន​យល់​ចិត្ត​អំពី​សភាវៈ​ធម៌​ពិត ដល់​ទៅ​មែន​ទែន​ទៅ គ្រាន់​តែ​ឮ​គេ​ថា ទៅ​ធ្វើ​ធម៌​ទៅ​សំណាក់​បដិបត្តិ​ធម៌ ទៅ​ចម្រើន​ធម៌ ឯណេះឯណោះ​ចង់​ទៅ​ធ្វើ​ធម៌​និង​គេ​ដែរ ឃើញ​ទេ! មិន​ទាន់​ទាំង​បាន​ស្អី​ផង កើត​រោគ​ចង់​មួយ​ទៀត ហើយ​ទាំង​ដែល​ចំណង់​ចង់​ឃើញ​ធម៌​នេះ គឺ​ជា​ធម៌​មួយ​ដែល​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មិន​មាន​សតិអប់រំ​បដិបត្តិឃើញ​ផង តើ​ទៅ​បដិបត្តិ​ដើម្បី​ឃើញ​ធម៌​ឯណា​វិញ បើ​តែ​យ៉ាង​ហ្នឹង​ធ្វើ​ដូចម្ដេច​ដើម្បី​ឃើញ​ធម៌​ពិត ធម៌​មែន​ទៅ។


ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១២,៥៥៦ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៨៨ ដង)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១១,៩៤១ ដង)
គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៨,៣៤៤ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ១២ តុលា ឆ្នាំ២០១៥ (អាន: ៩,០៣៤ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕