30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,២៣១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៩២,២៥៤
សរុប ៣៩០,៦៧៤,៧៣៨
អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ២៧,៤៥០ ដង)

ព្រះ​នាង​រោ​ហិ​ណី​ថេ​រី



ស្តាប់សំឡេង
 
រោ​ហិ​ណី​គា​ថា
 
ព្រះ​នាង​រោ​ហិ​ណី​ថេ​រី   គ្រា​កាល​ដែល​បាន​សម្រេច​ព្រះ​អ​រហត្ត​ផល​ហើយ ក៏​ពិ​ចា​រណា​សា​ត្រ​ឡប់​ឡើង​វិញ​ ហើយ​ពោល​ជា​ឧ​ទាន​ដោយ​គា​ថា​ទាំង​ឡាយ ដែល​បិ​តា​និង​ខ្លួន​នៅ​ជា​សោ​តា​បន្នា​មុ​ន​នឹង​បួស ។

បិ​តា​សួរ​កូន​ស្រី​ថា៖ កូន​អើយ​កូន កូន​គេង​លក់​ក៏​ពោល​ថា សមណៈ កូន​ភ្ញាក់​ឡើង​គ៏​ពោល​ថា​សមណៈ កូន​សរ​សើរ​ចំ​ពោះ​ពួក​សមណៈ​តែ​ម៉្យាង​ប៉ុណ្ណោះ កូន​នឹង​ទៅ​ជា​សមណី​ដោយ​ពិត ។

កូន​តែង​ផ្គត់​ផ្គង់ បាយ ទឹក ដ៏​ច្រើន ចំ​ពោះ​ពួក​សមណៈ រោ​ហិ​ណី​អើយ ឥឡូវ​នេះ  បិ​តា​សូម​សួរ​កូន ព្រោះ​ហេតុ​អ្វី​បាន​ជា​ពួក​សមណៈ​ទើប​ជា​ទី​ស្រ​ឡាញ់​របស់​កូន ។

ពួក​សមណៈ​ជា​អ្នក​មិន​ចូល​ចិត្ត​ធ្វើ​ការ​ងារ ខ្ចិល​ច្រ​អូស រស់​នៅ​ដោយ​អា​ស្រ័យ​ទាន ដែល​បុគ្គល​ដ​ទៃ​ឲ្យ សង្ឃឹម​តែនឹង​បាន​ចូល​ចិត្ត​អា​ហារ​មាន​រស​ឆ្ងាញ់  ចំ​នាង​មាន​សេច​ក្តី​ស្រ​ឡាញ់​ពួក​សមណៈ ដោយ​ហេតុ​ដូច​ម្តេច ?

នា​រោ​ហិ​ណី​កូន​ស្រី​ឆ្លាត​បាន​ឆ្លើយ​តប​ទៅ​រក​បិ​តា​ដោយ​វា​ចា​ដ៏​ពិ​រោះ​ថា៖  បពិត្រ​  បិ​តា​បាន​ដេញ​ដោល​សួរ​កូន អំ​ពី​ពួក​សមណៈ​អស់​កាល​យូរ​ណាស់​មក​ហើយ កូន​នឹង​សម្តែង​នូវ​បញ្ញា សីល និង សេច​ក្តី​ខ្មី​ឃ្មាត របស់​សមណៈ​ទាំង​នោះ​ដល់​ បិ​តា​ក្នុង​ពេល​នេះ ។

សមណៈ​ទាំង​ឡាយ​ ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ងារ មិន​ខ្ចិល​ច្រ​អូស ធ្វើ​ចំ​ពោះ​តែ​ការ​ងារ​ដែល​ប្រ​សើរ ៗ  ទើប​អាច​លះ​បង់​នូវ​រាគៈទោសៈ​បាន  ព្រោះ​ហេតុ​​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រ​ឡាញ់​របស់​កូន ។

ស​ម​ណៈ​ទាំង​ឡាយ បាន​កម្ចាត់​នូវ​ឫស​គល់​ទាំង​បី​របស់​បាប​ធ្វើ​តែការ​ងារ​ស្អាត ទើប​លះបង់​បាប​ទាំង​ពួង​បាន​អស់ ពុំ​មាន​សល់ ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

កាយ​កម្ម​របស់​សមណៈ​ទាំង​នោះ​ស្អាត វ​ចី​កម្ម​ក៏​ស្អាត មនោ​កម្ម​ក៏​ស្អាត ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

សមណៈ​ទាំង​នោះ ប្រាស​ចាក​មន្ទិល​ បរិ​សុទ្ធ​ស្អាត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ដូច​ជា​ស័ង្ខ​ដែល​គេ​ខាត់​ហើយ បរិ​បូណ៌​ដោយ​សីល​ស ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

សម​ណៈ​ទាំង​នោះ ជា​ពហុ​ស្សូត ទ្រ​ទ្រង់​នូវ​ធម៌ ជា​ព្រះ​អ​រិ​យ​បុគ្គល រស់​នៅ​ដោយ​ធម៌ តែង​សម្តែង​នូវ​អត្ថ​និង​ធម៌​ ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

ពួក​ស​ម​ណៈ​ទៅ​កាន់​ទី​ឆ្ងាយ​បាន តាម​សេច​ក្តី​ពេញ​ចិត្ត​ មាន​ស​តិ ពោល​ដោយ​ឧ​បាយ​នៃ​ប្រា​ជ្ញា មិន​រាយ​មាយ​ ដឹង​នូវ​ទី​បំ​ផុត​ទុក្ខ​គឺ​ព្រះ​និ​ព្វាន ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

ស​ម​ណៈ​ទាំង​នោះ  មិន​សន្សំ​ទុក​ដាក់​នូវ​ស្រូវ​អង្ករ​ក្នុង​ជង្រុក មិន​ទុក​ដាក់​ឆ្នាំង​អម្បែង មិន​ទុក​ដាក់​ល្អី​កញ្ជើ ស្វែង​រក​ចំ​ពោះ​តែ​ភោជន ដែល​សម្រេច​​ហើយ ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

ស​ម​ណៈ​ទាំង​នោះ មិន​ទទួល​នូវ​ក​ហា​ប​ណៈ មិន​ទទួល​នូវ​មាស មិន​ទទួល​នូវ​ប្រាក់ ញុំាង​ជី​វិត​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​ដោយបច្ច័យ ដែល​កើត​ឡើង​ចំ​ពោះ​មុខ ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

ពួក​ស​ម​ណៈ​ចេញ​អំ​ពី​ត្រ​កូល​ផ្សេង ៗ អំ​ពី​ជន​បទ​ផ្សេង ៗ ទៅ​បួស​ហើយ រ​មែង​រាប់​រក​គ្នា ទៅ​វិញ​ទៅ​មក ព្រោះ​ហេតុ​នោះ ទើប​សមណៈ​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់​របស់​កូន ។

បិ​តា​និ​យាយ​ដោយ​សេច​ក្តី​ជ្រះ​ថ្លា​ថា៖  រោ​ហិ​ណី​កូន​ស្រី​ កូន​កើត​មក​ក្នង​ត្រ​កូល​នេះ​ដើម្បី​ប្រ​យោជន៍​ពិត  កូន​ជា​ស្រ្តី​មាន​សទ្ធា មាន​សេច​ក្តី​គោ​រព​ដ៏​មុត​មាំ ក្នុង​ព្រះ​ពុទ្ធ​ផង ព្រះ​ធម៌​ផង ព្រះ​សង្ឃ​ផង ។

កូន​ស្គាល់​នូវ​ព្រះ​រ​ត​ន​ត្រ័យ  ថា​ជា​បុញ្ញ​ក្ខេត្ត​ដ៏​ឧត្តម​ពិត​មែន  បើ​បាន​សមណៈ​ទាំង​នោះ ទទួល​នូវ​ទ​ក្ខិ​ណា​ទាន​របស់​យើង  ម៉្លេះ​សម​គ្រឿង​បូ​ជា​ដែល​យើង​តម្កល់​ហើយ ចំ​ពោះ​សមណៈ​ទាំង​នោះ  នឹង​មាន​ផល​បរិ​បូណ៌​ជា​ពុំ​ខាន ។

កូន​ស្រី​រំ​លឹក​បិ​តា  បើ​បិ​តា​ខ្លាច​ទុក្ខ  បើ​ទុក្ខ​មិន​ជា​ទី​ស្រ​ឡាញ់​របស់​បិ​តា​ទេ  សូម​បិ​តា​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​បុគ្គល​មិន​ញាប់​ញ័រ​ផង ព្រះ​ធម៌​ផង ព្រះ​សង្ឃ​ផង  ជា​ស​រណៈ និង​  សូម​បិ​តា​ស​មា​ទាន​សីល​ទាំង​ឡាយ​ផង​ចុះ ការ​ដល់​នូវ​ព្រះ​រ​ត​ន​ត្រ័យ​ ជា​សរ​ណៈ និង ការ​សមា​ទាន​សីល រមែង​នាំ​មក​នូវ​ប្រ​យោជន៍​ដល់​បិ​តា​ដោយ​ពិត ។

បិ​តា​ទទួល​ព្រម​ថា   បិ​តា​សូម​ដល់​ព្រះ​ពុទ្ធ​ផង  ព្រះ​ធម៌​ផង  ព្រះ​សង្ឃ​ផង  ជា​ទី​ពឹង​ទី​រលឹក បិ​តា​សូម​ស​មា​ទាន​សីល​ទាំង​ឡាយ​ផង  ការ​ដល់​នូវ​ព្រះ​រ​ត​ន​ត្រ័យ​ជា​ទី​ពឹង​ទី​រលឹក និង​ ការ​ស​មា​ទាន​សីល​ រ​មែង​នាំ​មក​នូវ​ប្រ​យោជន៍​ដល់​បិ​តា​ដោយ​ពិត  ។

ព្រាហ្មណ៍​ជា​បិ​តា​របស់​នាង​រោ​ហិ​ណី  តាំង​នៅ​ក្នុង​សរ​ណៈ និង​សីល​យ៉ាង​នេះ​ហើយ  ក្រោយ​មក​កើត​សេច​ក្តី​ស្លុត​សង្វេគ​ក្នុង​ចិត្ត ក៏​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធ​សា​ស​នា ចម្រើន​វិ​បស្ស​នា​តាំង​នៅ​ក្នុង​ព្រះ​អ​រហត្ត ទើប​មាន​ឧ​ទាន​ដូច្នេះ​ថា៖
ក្នុង​កាល​មុន​  ខ្ញុំ​ជា​ព្រាហ្មណ៍​តែ​ផៅពង្ស ឥឡូវ​នេះ  ខ្ញុំ​ជា​ព្រាហ្មណ៍​ពិត បាន​បាប​បន្សាត់​ចោល​ហើយ​ផង  មាន​នូវ​វិជ្ជា​បី​ផង មាន​នូវ​សួ​ស្តី​ផង  ដល់​នូវ​វេទ​ផង  ជា​អ្នក​ងូត​ទឹក​លាង​បាប​គឺ​មាន​កិច្ច​បាន​ធ្វើ​ចប់​ហើយ​ផង  ។

ដកស្រង់​ចេញពីសៀវភៅ  ជំ​នួយ​ស​តិ​ ភាគ​ទី ៥
រៀបរៀង​ដោយៈ    លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត សា​វង្ស
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៤,៤៩៥ ដង)
សក្កទេវរាជថ្វាយបង្គំអ្នកមានសីល
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥០,៥៤៥ ដង)
គុណ​តម្លៃ​ពិត​របស់​វត្ថុ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,១៨៩ ដង)
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
ផ្សាយ : ១១ មេសា ឆ្នាំ២០១២ (អាន: ១៩,០២៥ ដង)
ចក្ខុ៥យ៉ាង របស់ព្រះដ៏មានព្រះភាគ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៥០៦ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៦៨៨ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.24
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿